ព័ត៌មានអន្ដរជាតិ
ថាទៅតែ៨ថ្ងៃទេ តែអវកាសយានិក២រូបជាប់ក្នុងលំហដល់ឆ្នាំ២០២៥ទើបត្រឡប់វិញបាន
អង្គការណាសា (NASA) កំពុងស្វែងរកវិធីបន្ទាន់មួយ ដើម្បីនាំយកអវកាសយានិក២នាក់ឲ្យត្រឡប់មកផែនដីវិញ បន្ទាប់ពីពួកគេបានជាប់ខ្លួននៅក្នុងស្ថានីយអវកាសអន្តរជាតិ (ISS) អស់រយៈពេល២ខែកន្លងមក។
លោក Barry “Butch” Wilmore និងលោកស្រី Sunita “Suni” Williams ដែលបានហោះសាកល្បងដំបូងគេបង្អស់នៅក្នុងយាន Starliner របស់ក្រុមហ៊ុនអវកាស Boeing បានទៅដល់ស្ថានីយអវកាសអន្តរជាតិ កាលពីថ្ងៃទី៦ខែមិថុនា។ អង្គការណាសា បានប្រកាសនៅក្នុងសន្និសីទមួយកាលពីថ្ងៃទី៧ខែសីហាថា ដោយសារតែកើតមានបញ្ហាបច្ចេកទេសលើយាន Starliner អវកាសយានិកទាំង២រូបត្រូវជាប់ខ្លួននៅលើ ISS រហូតដល់ឆ្នាំ២០២៥ខាងមុខឯណោះ។
អង្គការណាសា បានប្រកាសថា ពួកគេកំពុងស្វែងរកជម្រើសបម្រុងទុកសម្រាប់លោក Wilmore និងលោកស្រី Williams ដើម្បីធ្វើដំណើរត្រឡប់មកផែនដីវិញតាមយានអវកាសមួយផ្សេងទៀត។ លោក Steve Stich ប្រធានកម្មវិធីនាវិកពាណិជ្ជកម្មរបស់ NASA បាននិយាយថា ផែនការបម្រុងទុកនេះ នឹងត្រូវប្រើយានអវកាស Crew Dragon របស់ក្រុមហ៊ុន SpaceX ដែលជាគូប្រជែងជាមួយក្រុមហ៊ុន Boeing។ លោក Steve បានបន្ថែមថា គម្រោងបង្ហោះយាន Crew Dragon ទៅកាន់ ISS នឹងធ្វើឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥។ Crew Dragon ដំបូងឡើយគ្រោងនាំអវកាសយានិកចំនួន៤នាក់ទៅកាន់ ISS តែដោយសារតែត្រូវនាំលោក Wilmore និងលោកស្រី Williams មកវិញ ក៏ត្រូវកែប្រែដាក់អវកាសយានិកហោះទៅតែ២នាក់វិញ។
លោក Wilmore និងលោកស្រី Williams មានគោលបំណងស្ថិតនៅក្នុងលំហត្រឹម៨ថ្ងៃប៉ុណ្ណោះ ប៉ុន្តែពួកគេត្រូវជាប់ខ្លួនត្រឡ់មកផែនដីវិញមិនបាន ព្រោះបញ្ហាម៉ាស៊ីនបាញ់បង្ហោះរបស់យាន Starliner។ ទោះជាយ៉ាងនេះក្តី ទាំងអង្គការណាសា និងក្រុមហ៊ុន Boeing ធ្លាប់បានបញ្ជាក់ថា អវកាសយានិកទាំង២ មិនត្រូវបាន «ជាប់គាំង» នៅក្នុងលំហនោះទេ ហើយថាពួកគេគ្រាន់តែមានផែនការឲ្យអ្នកទាំង២ត្រឡប់មកវិញនៅពេលវេលាសមស្របណាមួយប៉ុណ្ណោះ។
ក្រុមហ៊ុន SpaceX គ្រោងបាញ់បង្ហោះយានអវកាសរបស់ខ្លួននៅថ្ងៃទី១៨ខែសីហា ប៉ុន្តែក្រោយមក ត្រូវអង្គការណាសាប្រកាសវិញថា គម្រោងនេះបានពន្យារពេលទៅថ្ងៃក្រោយ ហើយមិនឆាប់ជាងថ្ងៃទី២៤ខែកញ្ញាខាងមុខនោះទេ ព្រោះដើម្បីរៀបចំផែនការនាំអវកាសយានិក និងយាន Starliner ត្រឡប់មកផែនដីវិញ។
ចំណែកក្រុមហ៊ុន Boeing បានប្រកាសកាលពីសប្ដាហ៍មុនថា ខ្លួននៅតែមានទំនុកចិត្តលើយានអវកាស Starliner និងសមត្ថភាពរបស់វាក្នុងការត្រឡប់មកវិញដោយសុវត្ថិភាពជាមួយអវកាសយានិក។ ក្រុមហ៊ុន Boeing បានបន្ថែមថា ខ្លួនកំពុងគាំទ្រសំណើរបស់អង្គការណាសា សម្រាប់ការធ្វើតេស្ត ទិន្នន័យ ការវិភាគ និងការពិនិត្យឡើងវិញនៃយានអវកាស Starliner។
ការលើកឡើងរបស់ក្រុមហ៊ុន Boeing ត្រូវគេដឹងថា បើយាន SpaceX អាចនាំអវកាសយានិកត្រឡប់មកវិញបាន នោះវានឹងក្លាយជាការវាយប្រហារមួយដ៏ធំចំពោះមុខមាត់ក្រុមហ៊ុន Boeing។
ការបាញ់បង្ហោះយាន Starliner កាលពីខែមិថុនា គឺជាបេសកកម្មដំបូងទៅកាន់ស្ថានីយអវកាសអន្តរជាតិ របស់ Boeing ហើយក៏ជាការបោះជំហានគួរឲ្យកត់សម្គាល់ផងដែរក្នុងការប្រជែងជាមួយក្រុមហ៊ុន SpaceX ដើម្បីដណ្ដើមយកកិច្ចសន្យាលើគម្រោងនានារបស់អង្គការណាសា។
កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Boeing ត្រូវគេរាយការណ៍ថាបានខាតបង់ថវិកាចំនួន ១២៥លានដុល្លារបន្ថែមទៀតពីលើការខាតបង់លើកមុនចំនួន ១,១ពាន់លានដុល្លារ បន្ទាប់ពីកម្មវិធីបាញ់បង្ហោះ Starliner៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ខេត្ត៤ របស់កម្ពុជានៅក្នុងតំបន់អភិវឌ្ឍត្រីកោណ CLV មានគម្រោងវិនិយោគ ១០៥ សរុបទឹកប្រាក់ ៣,៧ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រដ្ឋបាលខេត្តកណ្ដាលបំភ្លឺ ចំពោះការផ្សាយថា “បង្គោលព្រំដែនបានហែលទឹកឆ្លងទន្លេមកដុះជាប់ជញ្ជាំងសាលាឃុំខ្មែរ (ព្រែកជ្រៃ ស្រុកកោះធំ)”
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ពលរដ្ឋស្រុកថ្មគោល ២២ គ្រួសារ សុំសម្ដេចទាំងទ្វេជួយកាត់ឆ្កៀលដីធ្លាប់អាស្រ័យផលជាង ២០ ឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ថៃ អតិជាតិបុត្រ ចេញមុខទទួលរឿងជំពាក់លុយគេ និងសន្យាសងម្ចាស់បំណុល
-
ព័ត៌មានជាតិ៣ ម៉ោង ago
អាកាសធាតុអំណោយផល ចំណោតដែលរអិលផុងខ្លាំងផ្លូវជាតិលេខ ៤៨ ត្រូវកែសម្រួលល្អឡើងវិញ
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កៀកថ្ងៃសែនក្បាលទឹក ឆ្នាំទាំង ៣នេះ កាន់តែមានលាភសំណាងច្រើន ទាក់ទងលុយកាក់
-
ចរាចរណ៍៤ ថ្ងៃ ago
គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសំរោង បណ្តាលឱ្យប្តី ប្រពន្ធ និងកូនតូចៗ២នាក់ ស្លាប់គួរឱ្យរន្ធត់