ព័ត៌មានអន្ដរជាតិ
SpaceX គ្រោងបញ្ជូនយានគ្មានមនុស្សបើកចំនួន៥គ្រឿងទៅភពអង្គារក្នុងរយៈពេល២ឆ្នាំទៀត
ក្រុមហ៊ុន SpaceX គ្រោងនឹងចាប់ផ្តើមបេសកកម្មយានអវកាស Starship គ្មានមនុស្សបើក ចំនួន៥គ្រឿងទៅកាន់ភពអង្គារក្នុងរយៈពេល២ឆ្នាំខាងមុខ។ នេះបើយោងតាមការប្រកាសលើបណ្ដាញសង្គម X របស់នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk នៅថ្ងៃទី២២ខែកញ្ញា។

លោក Musk បានប្រាប់ថា ការកំណត់ពេលវេលាបេសកកម្មដំបូងរបស់អវកាសយានិកនៅលើភពអង្គារ នឹងអាស្រ័យលើភាពជោគជ័យនៃគម្រោងបញ្ជូនយានគ្មានមនុស្សបើកជាមុនសិន។ ប្រសិនបើបេសកកម្មយានគ្មានមនុស្សបើកបានចុះចតដោយសុវត្ថិភាព នោះបេសកកម្មរបស់អវកាសយានិកនឹងត្រូវចាប់ផ្តើមក្នុងរយៈពេល៤ឆ្នាំបន្ទាប់។ លោក Musk បានបន្តទៀតថា ទោះយ៉ាងណាក៏ដោយ ក្នុងករណីមានបញ្ហា បេសកកម្មនេះនឹងត្រូវពន្យារពេល២ឆ្នាំថែមទៀត។
នេះគឺជាការផ្លាស់ប្ដូរសាជាថ្មីម្ដងទៀតនៃកាលបរិច្ឆេទបេសកកម្មយានអវកាសរបស់ក្រុមហ៊ុន SpaceX។ លោក Musk ធ្លាប់បាននិយាយកាលពីដើមឆ្នាំ២០២៤ថា យានអវកាសគ្មានមនុស្សបើកដំបូងនឹងចុះចតនៅលើភពអង្គារក្នុងរយៈពេល៥ឆ្នាំ ហើយយានមានដឹកអវកាសយានិកនឹងធ្វើឡើងក្នុងរយៈពេល៧ឆ្នាំ។
លោក Musk កំពុងពឹងផ្អែកលើ Starship ដើម្បីបំពេញគោលដៅរបស់លោកក្នុងការផលិតយានអវកាសជំនាន់ក្រោយដ៏ធំ និងពហុមុខងារដែលមានសមត្ថភាពបញ្ជូនមនុស្ស និងទំនិញទៅកាន់ភពព្រះចន្ទនៅចុងទស្សវត្សរ៍នេះ មុនពេលបន្តដំណើរទៅកាន់ភពអង្គារ។
អង្គការណាសា កាលពីដើមឆ្នាំនេះបានពន្យារពេលបេសកកម្ម Artemis 3 និងការចុះចតនៅលើភពព្រះចន្ទលើកដំបូងបន្ទាប់ពីបេសកកម្ម Apollo ទី១៧ របស់ខ្លួនដោយប្រើយាន Starship របស់ SpaceX ដោយគម្រោងពីមុនត្រៀមធ្វើនៅចុងឆ្នាំ២០២៥ តែត្រូវលើកដល់ខែកញ្ញាឆ្នាំ២០២៦វិញ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


