ព័ត៌មានអន្ដរជាតិ
វៀតណាមផ្ដល់សិទ្ធិឱ្យបើកដំណើរការអ៊ិនអឺណិតពីផ្កាយរណប Starlink ជាផ្លូវការ
វៀតណាមបានផ្តល់អាជ្ញាប័ណ្ណជាផ្លូវការដល់ក្រុមហ៊ុន SpaceX របស់លោកមហាសេដ្ឋី អេឡុន ម៉ាសក៍ (Elon Musk) ដើម្បីដាក់ឱ្យដំណើរការសេវាកម្មអ៊ិនធឺណិតពីផ្កាយរណប Starlink ជាមួយនឹងការតភ្ជាប់ដំណាក់កាលដំបូងរហូតដល់ទៅ ៦០០ ០០០ ចំពេលដែលវៀតណាមពង្រីកវិសាលភាពវិស័យឌីជីថលរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីចុងសប្ដាហ៍។

ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានផ្តល់ «អាជ្ញាប័ណ្ណទូរគមនាគមន៍» ដល់ក្រុមហ៊ុន Starlink Services Vietnam ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Starlink (ក្រោម SpaceX) នៅវៀតណាម ដោយគ្របដណ្តប់ទាំងបណ្តាញផ្កាយរណបថេរ និងចល័ត។ ក្រុមហ៊ុនក៏បានទទួលការអនុញ្ញាតពីនាយកដ្ឋានប្រេកង់វិទ្យុ ដើម្បីប្រើប្រាស់ប្រេកង់វិទ្យុ និងដំណើរការឧបករណ៍វិទ្យុផងដែរ។
ការអនុម័តនេះ អនុញ្ញាតឱ្យ Starlink សាងសង់ហេដ្ឋារចនាសម្ព័ន្ធបញ្ជូន និងទទួលព័ត៌មានស្របច្បាប់ក្នុងប្រទេសវៀតណាមដោយមិនជ្រៀតជ្រែកជាមួយបណ្ដាញទំនាក់ទំនងឥតខ្សែដែលមានស្រាប់។
Starlink មិនទាន់បានប្រកាសពីកាលបរិច្ឆេទដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ។
គួររំឭកថា កាលពីខែមេសា ឆ្នាំ ២០២៥ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ហូ ឌឹកផុក បានផ្តល់អាជ្ញាប័ណ្ណឱ្យStarlink សាកល្បងអ៊ិនធឺណិតផ្កាយរណបនៅវៀតណាម។ វាបានក្លាយជាក្រុមហ៊ុនបរទេសដំបូងគេដែលទទួលបានការយល់ព្រមបែបនេះ ហើយក្រោយមក SpaceX បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុក និងបានដាក់ពាក្យសុំអាជ្ញាប័ណ្ណពាណិជ្ជកម្មពេញលេញ។
អ្នករៀបចំផែនការបាននិយាយថា ដំណាក់កាលដំបូងនៃដំណើរការ នឹងរួមបញ្ចូលទាំងស្ថានីយច្រកទ្វារចំនួន៤ និងដុំតភ្ជាប់របស់អ្នកប្រើប្រាស់រហូតដល់ ៦០០ ០០០។
អ៊ិនធឺណិតផ្កាយរណប នឹងត្រូវបានដាក់ពង្រាយកន្លែងដែលខ្សែកាបអុបទិក និងបណ្តាញទូរគមនាគមន៍ជាប្រពៃណីខ្សោយ ឬមិនអាចប្រើបាន ដូចជាតំបន់ភ្នំ និងកោះដាច់ស្រយាលជាដើម។ មន្ត្រីវៀតណាមបាននិយាយផងដែរថា វាអាចដើរតួជាការបម្រុងទុកក្នុងអំឡុងពេលព្យុះ និងទឹកជំនន់ ពីព្រោះវាមិនពឹងផ្អែកលើខ្សែកាបដី៕
-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


