ក្រុមហ៊ុន The iCon Group Archives - Kampuchea Thmey Daily

តារាថៃជាប់រឿងក្ដី Icon ២រូប ត្រូវដោះលែងឲ្យមានសេរីភាព ក្រោយជាប់ពន្ធនាគារ ៨៤ ថ្ងៃ
ករណីដ៏កក្រើក The Icon Group បានដំណើរការនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ ការិយាល័យអគ្គព្រះរាជអាជ្ញាបានបញ្ជាឲ្យកាត់ទោសថៅកែជាប់សង្ស័យចំនួន ១៦នាក់ក្នុងសំណុំរឿងឆបោករួមគ្នា និងសំណុំរឿងជាច្រើនទៀតទាក់ទងនឹងការលក់ដោយផ្ទាល់ ចំណែកឯតារាសម្ដែង Min Pechaya និង Sam Yuranunt ត្រូវដោះលែងឲ្យមានសេរីភាព ដោយសារតែ​រក​មិន​ឃើញ​ភ័ស្តុតាង​ពាក់ព័ន្ធ​នឹង​រឿងក្ដីមួយនេះ។

តាមរយៈរូបភាពដំបូងដែលបង្ហាញឲ្យឃើញតារាសម្ដែងស្រី Min Pechaya ពាក់​អាវ​សនិង​មួក​អង្គុយ​នៅ​ខាងក្នុង​រថយន្ត។ នាងក៏បាន​ផ្តល់​បទសម្ភាសន៍​ខ្លី​មួយ ដោយ​អរគុណ​ដល់​ដំណើរការ​យុត្តិធម៌ និង​គ្រប់​ភាគី​ពាក់ព័ន្ធ រួមទាំងអ្នកគាំទ្រ។ ចំណែក​ដំណើរការ​ផ្លូវច្បាប់​ដែល​តុលាការ​បញ្ជា​មិន​ឲ្យ​កាត់ទោស​ ពេលនេះបានបញ្ជូនទៅអគ្គនាយកនៃនាយកដ្ឋានស៊ើបអង្កេតពិសេសដើម្បីពិចារណាថា តើត្រូវយល់ព្រមឬមិនយល់ស្របនឹងបទបញ្ជាមួយនេះ។ ដូច្នេះនាងសូម​មិន​ឆ្លើយ​សំណួរ​មួយនេះទេ ហើយចង់ឆាប់វិលត្រលប់ទៅជួបជុំគ្រួសារវិញ។

ដោយឡែកងាកមកកាន់តារាសម្ដែងប្រុសលោក Sam ឯណោះវិញ ក៏មិនខុសពីភាគីខាង​ Min ដែរ។ ក្រោយជាប់ពន្ធនាគារ​ពិសេស​បាងកក ៨៤ថ្ងៃមក​ លោកក៏ត្រូវដោះលែងឲ្យមានសេរីភាពដោយមានប្រពន្ធមកចាំទទួលដូចគ្នា។ លោក​ពាក់​អាវ​ឆ្នូត ជាមួយនឹងរបាំងមុខ និងមួក ដើរចេញទៅមុខពន្ធនាគារពិសេសបាងកក មុន​នឹង​ឱប​ភរិយា កូនៗ និង​មិត្តភ័ក្តិ​ជិត​ស្និទ្ធ​ដែល​កំពុង​រង់ចាំ​ស្វាគមន៍​នៅមាត់ផ្លូវ។ ជាមួយគ្នានោះ លោកក៏បាន​និយាយ​យ៉ាង​ខ្លី​ថា ​​លោក​អរគុណ​អ្នក​រាល់​គ្នា​ដែល​មក​ទទួល​ស្វាគមន៍​។ សូមអរគុណចំពោះដំណើរការយុត្តិធម៌ ហើយពេលនេះលោកចង់ទៅផ្ទះមុន ដោយជិះឡានពណ៌សជាមួយគ្រួសារ មុនពេលអ្នកចាកចេញទៅ។

ថ្វីដ្បិតតែតារាសម្ដែង Min និង Sam ទទួលបានយុត្តិធម៌ក៏ដោយ ប៉ុន្តែដំណើរការមុននៃសំណុំរឿង Icon Group បានជះឥទ្ធិពលទាំងកេរ្តិ៍ឈ្មោះ និងអាជីពរបស់ពួកគេរួចទៅហើយ។ ជាពិសេស រូបភាព​របស់​អ្នកទាំងពីរត្រូវ​បាន​ខូច​ខាត និងបន្សល់ត្រឹមជាជនសង្ស័យជាប់ពាក់ព័ន្ធនឹងសំណុំរឿងបោកប្រាស់ដ៏​កក្រើកប្រទេសថៃ។ ដូច្នេះហើយ មានតែការបើកឱកាសពីមហាជនក្នុងវិស័យកម្សាន្តមួយនេះតែប៉ុណ្ណោះ។

គួររម្លឹកដែរថា កាលពីល្ងាចថ្ងៃទី១៦ តុលា ឆ្នាំ២០២៤ ការិយាល័យស៊ើបអង្កេតមជ្ឈិមបានស្នើសុំតុលាការព្រហ្មទណ្ឌដើម្បីអនុម័តដីកាចាប់ខ្លួនជនជាប់ចោទ១៨រូប​ ​រួមទាំងតារាល្បីៗ ក្រោមការចោទប្រកាន់ពីបទ ចូលរួមក្នុងការបោកប្រាស់សាធារណៈជនឬគម្រោងពីរ៉ាមីត, ការរួមគ្នាក្នុងអាជីវកម្មលក់ផ្ទាល់ និងរួមគ្នានាំចូលព័ត៌មានមិនពិត​។ ក្រោយការចាប់ខ្លួន ប៉ូលិសបានរិបអូសទ្រព្យសម្បត្តិ​ជាបន្តបន្ទាប់​ដែល​គេ​ជឿថា ​ពាក់ព័ន្ធ​នឹង​អំពើ​ខុសច្បាប់​​ពី​ជនសង្ស័យ​១៨​នាក់​៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កាសែតអាល្លឺម៉ង់ផ្សាយថា នាយករដ្ឋមន្ត្រីស្រីថៃ រស់ក្នុងជីវិតយ៉ាងប្រណិត ប្រើរបស់សុទ្ធតែថ្លៃៗ

The post តារាថៃជាប់រឿងក្ដី Icon ២រូប ត្រូវដោះលែងឲ្យមានសេរីភាព ក្រោយជាប់ពន្ធនាគារ ៨៤ ថ្ងៃ appeared first on Kampuchea Thmey Daily.

Film ចូលបំភ្លឺតាមការកោះហៅ ក្រោយជំរិតទារប្រាក់ថៅកែ Icon និងប្រមាថកិត្តិយស​ពិធីករថៃ Num
តារាចម្រៀង និងជាតារាសម្តែងប្រុស Film Rattapoom Tokongsup​ បានសម្រេចចូលទៅបំភ្លឺនៅឯនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម (CSD) ដើម្បីចូលខ្លួនតាមដីកាកោះហៅពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទជំរិតទារប្រាក់ម្ចាស់ក្រុមហ៊ុន The Icon Group  ២០លានបាត និងប្រមាថដល់កិត្តិយស​ពិធីករថៃ Num Kanchai។

នៅវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ៦ ខែធ្នូ តារាចម្រៀងនិងសម្ដែងវ័យ៤០ឆ្នាំ និងមេធាវី Pramat Leuangwattanawanich​ បានមកជួបលោកវរសេនីយ៍ឯក Ek Taosuphap តំណាង CSD និងលោកឧត្តមសេនីយ៍ទោ Sathap Panyaphayuk តំណាង CSD កងពលធំទី២ ដែលទទួលព័ត៌មានអំពីការចោទប្រកាន់ពាក់ព័ន្ធនឹងការជំរិតទារប្រាក់ ប៉ុនប៉ងក្លែងបន្លំដោយចេតនា និងការប្រមាថដល់កិត្តិយស។

ទាក់ទិននឹងករណីបែកធ្លាយ​សារនិងឃ្លិបជាមួយថៅកែ Krisanong Suwanwong (Jay Patch) ដោយចោទថាទារលុយ២០លានបាត (៥៨៧,០២៦.៨ដុល្លារ) ពីនាយកប្រតិបត្តិ The Icon Group និងប្រមាថកិត្តិយសរបស់ពិធីករទូរទស្សន៍ប្រុសល្បីឈ្មោះ Num Kanchai។ លោកបាន​សុំ​ជួប​អ្នក​ស៊ើបអង្កេត​ជាមុន​សិន។បន្ទាប់​ពី​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​ការ​ចោទ​ប្រកាន់ លោក​នឹង​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មានតាមក្រោយ។

ដោយឡែក មេធាវីរបស់ Film Rattapoom គឺលោក Pramat មានប្រសាសន៍ថា ផ្អែកលើភស្តុតាងដែលលោកបានពិនិត្យរួច លោកមិនបានចាត់ទុកករណីនេះ ជាករណីបង្កាច់បង្ខូចដោយចេតនា ក្លែងបន្លំ ឬប្រមាថដល់កិត្តិយសរបស់ពិធីករ​​ Num Kanchai នោះទេ។ ប៉ុន្តែលោក​នឹង​នៅ​តែ​ជួប​និង​ស្តាប់​ព័ត៌មាន​លម្អិត​ពី​អ្នក​ស៊ើប​អង្កេត។

ទោះបីជាយ៉ាងណាក៏ដោយ កាល​ពី​ថ្ងៃ​ទី០​៥ ខែ​ធ្នូ មេធាវី Sakorn Sirichai​ បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​តួនាទី​ជា​មេធាវី​ផ្ទាល់​ខ្លួន​របស់ Film ក្នុង​រឿង​នេះ។ លោក Sakorn  បាន​បង្ហើប​ថា នេះ​មិន​មែន​កើត​ចេញ​ពី​ជម្លោះ​រវាង​លោក និង​កូនក្តី​ទេ ប៉ុន្តែ​គ្រាន់តែ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ការ​បន្ត។ លោក​ក៏​បាន​និយាយ​ដែរ​ថា Film ​ស្ថិត​ក្រោម​ការ​តានតឹង​ច្រើន​ពី​ករណី​និង​ការ​ចោទ​ប្រកាន់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អាជ្ញាធរសម្រុកស៊ើបអង្កេតនាយក Icon ២ រូប លួចបាញ់លុយឲ្យម្ដាយអ្នកនយោបាយថៃ

The post Film ចូលបំភ្លឺតាមការកោះហៅ ក្រោយជំរិតទារប្រាក់ថៅកែ Icon និងប្រមាថកិត្តិយស​ពិធីករថៃ Num appeared first on Kampuchea Thmey Daily.

អាជ្ញាធរសម្រុកស៊ើបអង្កេតនាយក Icon ២ រូប លួចបាញ់លុយឲ្យម្ដាយអ្នកនយោបាយថៃ
នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) បានរកឃើញជនសង្ស័យ២នាក់នៃការឆបោកប្រាក់លើករណី Icon Group ដែលមានប្រតិបត្តិការមិនធម្មតាជាមួយម្តាយរបស់អ្នកនយោបាយមួយរូបឈ្មោះហៅកាត់ S ។ បុគ្គលនេះបានទទួលប្រាក់ជាង ១០០លានបាត (ជិត៣លានដុល្លារ) បើទោះបីជាគាត់មានវ័យចំណាស់ និងគ្មានការងារធ្វើក៏ដោយ។

យោងតាមសារព័ត៌មាន Bangkok Post ដោយដកស្រង់សម្ដីរបស់លោកអនុសេនីយ៍ឯក Surawut Rangsai​ អ្នកនាំពាក្យរបស់ DSI បាននិយាយថា ការិយាល័យកណ្តាលនៃការស៊ើបអង្កេតបានរកឃើញថា ម្តាយរបស់អ្នកនយោបាយ S បានទទួលប្រតិបត្តិការជាបន្តបន្ទាប់ដែលបានកើតឡើងពីឆ្នាំ ២០២១ ដល់បច្ចុប្បន្ន ដែលស្មើនឹងទឹកប្រាក់ ១០០លានបាតពីយកប្រតិបត្តិនៃក្រុម ICon ។ ភ្នាក់ងារស៊ើបអង្កេតបានអត្ថាធិប្បាយថា ម្តាយរបស់ S មានវ័យចំណាស់ ហើយក៏គ្មានការងារធ្វើដែរ ដូច្នេះចំនួនទឹកប្រាក់នេះពិបាកយល់ថាគាត់បានវាមកពីណាដែរ ។

អ្នកនាំពាក្យរបស់ DSI ដដែលបាននិយាយថា លោក Paul និង Peter ដែលជាមេធំ និងនាយកប្រតិបត្តិ iCon Group ពីរនាក់នេះបានលួចផ្ទេរប្រាក់យ៉ាងច្រើនទៅក្នុងគណនីម្តាយរបស់អ្នកនយោបាយ។ បច្ចុប្បន្នក្រុមអ្នកស៊ើបអង្កេតកំពុងដុតដៃដុតជើងដោយបន្តស្វែងរកថា តើនាយកប្រតិបត្តិផ្សេងទៀតបានផ្ទេរប្រាក់ដែរឬទេ?

កាល​ពី​ចុង​សប្តាហ៍ DSI បាន​សួរ​ចម្លើយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន iCon ចំនួន ១១ នាក់​នៅ​ពន្ធនាគារ​បាងកក។ ភ្នាក់ងារស៊ើបអង្កេតបានផ្ញើលិខិតទៅលោក Witoon Kengngan ដែលជាមេធាវីរបស់ជនសង្ស័យ ដើម្បីចូលរួមក្នុងការសួរចម្លើយ។ ប៉ុន្តែ មេធាវី​បាន​សុំ​ពន្យារ​ពេល ១៥ ថ្ងៃ ដើម្បី​ដាក់​ឯកសារ​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​នេះ។

ទោះបីជាបែបនេះក្ដី លោក Surawut នៃនាយកដ្ឋានស៊ើបអង្កេតពិសេសក៏បានគូសបញ្ចាក់ថា មេធាវីត្រូវតែបំពេញដំណើរការបញ្ជូនឯកសារមុនថ្ងៃទី ០៣ ខែធ្នូ ដើម្បីឲ្យ DSI អាចបញ្ចប់សំណុំរឿង និងផ្ទេរវាទៅព្រះរាជអាជ្ញា។ ប្រសិនបើពួកគេចង់ផ្តល់ព័ត៌មានបន្ថែម ពួកគេត្រូវតែផ្ទេរវាទៅការិយាល័យរបស់ព្រះរាជអាជ្ញាជំនួស DSI ។

ទន្ទឹមនឹងនោះទៀត ច្បាប់​ថៃ​តម្រូវ​ឲ្យចាប់​ខ្លួន​ជន​សង្ស័យ​ក្នុង​រយៈ​ពេល ៨៤ ថ្ងៃ មុន​ពេល​ប៉ូលិស​ដាក់​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ។ អ្នកស៊ើបអង្កេត DSI បានប្រាប់តុលាការថា ពួកគេត្រូវសាកសួរជនរងគ្រោះបន្ថែមចំនួន ៤,៥០០នាក់ រួមទាំង
សក្ខីកម្មរបស់ព្រះរាជអាជ្ញា និងសាក្សី ៤០០ នាក់ផ្សេងទៀតរបស់ជនសង្ស័យ ដោយពិនិត្យមើលប្រតិបត្តិការហិរញ្ញវត្ថុបន្ថែម។

កន្លងមក DSI បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់ជនសង្ស័យជាសិល្បករល្បីចំនួន៣នាក់ រួមនឹងពាក្យស្នើសុំរបស់នាយកប្រតិបត្តិដែលត្រូវឃុំខ្លួននៅមន្ទីរពេទ្យ ដោយលើកឡើងពីជំងឺមហារីកដំណាក់កាលទី៣។​ ដោយយល់ឃើញថាករណីនេះធ្ងន់ធ្ងរបំផុត ចំនួនជនរងគ្រោះក្នុងការឆបោកបានឈានដល់ ៩ពាន់នាក់ ជាមួយនឹងការខាតបង់ប្រហែល ២,៩៥ ពាន់លានបាត។ ភ្នាក់ងារស៊ើបអង្កេតក៏មានការព្រួយបារម្ភផងដែរ ដែលជនសង្ស័យអាចមានឪកាសរត់គេចខ្លួនបន្ទាប់ពីត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។

គួរបញ្ចាក់ថា DSI កំពុង​រៀបចំ​ដាក់​ការ​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ ១៨ នាក់ ដែល​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ច្រើន​កម្រិត បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​អស់​រយៈ​ពេល ២ ខែ។ លទ្ធផល​ពី​ភ្នាក់ងារ​ស៊ើបអង្កេត​របស់​ប៉ូលិស​កណ្តាល​បង្ហាញ​ថា ជនសង្ស័យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​ច្រើន​កម្រិត។​ ចំណែកជនសង្ស័យ​១៨​នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​នោះ​មាន​តារា​សម្តែង​៣​រូប លោក Sam Yuranunt , Kan Kantathavorn និង Min Pechaya ។ ដោយឡែក មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់ជាច្រើននៃប្រទេសថៃ ក៏ជាប់ពាក់ព័ន្ធក្នុងការទទួលយកសំណូកសូកប៉ាន់ដើម្បីជួយក្នុងសកម្មភាពក្លែងបន្លំច្រើនកម្រិតរបស់ក្រុម iCon ដែរ ៕

រូបភាព៖​ Bangkok Post

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជនសង្ស័យក្នុងសំណុំក្ដី Icon ម្នាក់ កើតមហារីកដំណាក់កាលទី៣ ស្នើសុំនៅក្រៅឃុំ ត្រូវតុលាការបដិសេធ

The post អាជ្ញាធរសម្រុកស៊ើបអង្កេតនាយក Icon ២ រូប លួចបាញ់លុយឲ្យម្ដាយអ្នកនយោបាយថៃ appeared first on Kampuchea Thmey Daily.

ជនសង្ស័យក្នុងសំណុំក្ដី Icon ម្នាក់ កើតមហារីកដំណាក់កាលទី៣ ស្នើសុំនៅក្រៅឃុំ ត្រូវតុលាការបដិសេធ
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ ការឆបោកដែលពាក់ព័ន្ធនឹងពិធីករ និងតារាសម្តែងដែលត្រូវបានចាប់ខ្លួនយ៉ាងគគ្រឹកគគ្រេង នាពេលថ្មីៗនេះទើបតែមានការវិវឌ្ឍន៍ព័ត៌មានប៉ុណ្ណោះ។ បើតាមលោក Witoon Kennggan​ មេធាវីរបស់ជនសង្ស័យទាំង១៨នាក់ ក្នុងសំណុំរឿង Icon Group ដែលបង្កការភ្ញាក់ផ្អើលក្នុងប្រទេសថៃបាននិយាយថា នាយកដ្ឋានស៊ើបអង្កេតពិសេស (ហៅកាត់ថា DSI) ត្រៀមនឹងបើកការសួរចម្លើយ។ មុន​ពេល​នោះ ប៉ូលិស​បាន​ស្រាវជ្រាវ​រក​ភ័ស្តុតាង​បន្ថែម​ទៀត​របស់​ជនសង្ស័យ​​រួចរាល់អស់ហើយ។

លោកមេធាវីបានបន្ថែមថា លោកបានដាក់ពាក្យសុំ Boss Win ឲ្យនៅក្រៅឃុំ ដោយសារជនសង្ស័យរូបនេះមានជំងឺមហារីកដំណាក់កាលទី៣ និងមានលិខិតបញ្ចាក់ពីគ្រូពេទ្យ។ ប៉ុន្តែ តុលាការស្រាប់តែបដិសេធសំណើនេះ ហើយមិនបានពិចារណាលើលិខិតវេជ្ជសាស្រ្តទេ។​ បច្ចុប្បន្នលោកក៏មិនអាចស្នើសុំការដោះលែងកូនក្តីណាម្នាក់នៅក្រៅឃុំបានទេ ព្រោះតុលាការមានការសម្រេចចិត្តយ៉ាងតឹងរ៉ឹងបំផុត។

បន្ថែម​ពី​លើ​នេះ លោក​បាន​ធ្វើ​បច្ចុប្បន្នភាព​ថា ស្ថានភាព​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ឆបោកផ្អើលប្រទេសថៃ ​នៅ​តែ​ល្អ​ប្រសើរ​។ រឿង​តែ​មួយ​គត់​ដែល​មេធាវី​រូប​នេះ​ព្រួយ​បារម្ភ​នោះ​គឺ​សុខភាព​របស់​ជន​សង្ស័យ​ Boss Win ។ លោក​ថា លោក​នឹង​រង់ចាំ​យោបល់​របស់​វេជ្ជបណ្ឌិត ហើយ​ព្យាយាម​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ម្តងទៀត​សម្រាប់​កូនក្តី​របស់​លោក។

ទោះបីជាយ៉ាងនេះក្ដី តុលាការបាននិយាយថា ការក្លែងបន្លំរបស់ក្រុមហ៊ុន ICon Group បណ្តាលឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះជាច្រើន។ ដូច្នេះ តុលាការ​ត្រូវ​ប្រយ័ត្ន​ចំពោះ​លទ្ធភាព​ដែល​ជន​សង្ស័យ​លួច​បន្លំ​ភស្តុតាងណាមួយ។ តំណាងអយ្យការក៏បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់ជនសង្ស័យផងដែរ ដោយសារការគោរពចំពោះភ្នាក់ងារស៊ើបអង្កេត និងជនរងគ្រោះ។

ភ្នាក់ងារស៊ើបអង្កេតរបស់ប៉ូលិសកណ្តាលក៏បានបង្ហាញថា ជនសង្ស័យបានប្រព្រឹត្តបទឧក្រិដ្ឋកម្មជារួម ដែលមានទំហំធំខ្លាំង។ ជាពិសេស វាត្រូវបានគេដឹងទៀតថា DSI បានរកឃើញការរំលោភបំពានពីក្រុមជនសង្ស័យក្នុងសំណុំរឿង iCon Group បន្ទាប់ពីធ្វើការស៊ើបអង្កេតជិត ២ ខែ។ ជាក់ស្ដែង កាលពីថ្មីៗ​នេះ អាជ្ញាធរ​បាន​រឹបអូស​ដី​ពី​ជនសង្ស័យ១៨​នាក់ និង​ដី ៧៨​ឡូត៍ ពី​បុគ្គល​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយកខ្វក់។

សូមរម្លឹកឡើងវិញ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃបានចុះផ្សាយយ៉ាងព្រោងព្រាតថា មនុស្សជាង ១ពាន់នាក់បានដាក់ពាក្យបណ្តឹងក្លែងបន្លំប្រឆាំងនឹងក្រុមហ៊ុន iCon Group ។ ក្រុមហ៊ុននេះផ្តល់ជូននូវវគ្គសិក្សាលក់អនឡាញថោកៗ ដោយមានការចូលរួមពីមនុស្សល្បីៗជាច្រើនដើម្បីបង្កើតការទាក់ទាញ។ បន្ទាប់ពីការចុះឈ្មោះ អ្នកចូលរួមត្រូវចំណាយប្រាក់បន្ថែមទៀតដើម្បីទិញផលិតផលជាមួយនឹងការទាក់ទាញនៃការលក់បន្តយ៉ាងឆាប់រហ័ស។ នៅពេលដែលក្រុមហ៊ុនបរាជ័យក្នុងការលក់ផលិតផល អ្នកចូលរួមនឹងត្រូវបានស្នើសុំឲ្យជ្រើសរើសភ្នាក់ងារបន្ថែម ហើយបន្តប្រមូលផ្នែកមួយនៃថ្លៃសេវា។ គិតត្រឹមថ្ងៃទី២០ មនុស្សជាង ១ពាន់នាក់បានប្តឹងតវ៉ា ហើយការខូចខាតសរុបមានចំនួនជាង ៤០០លានបាត (១១លានដុល្លារ) ឯណោះ៕

ជនសង្ស័យទាំង១៨រូប

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តុលាការថៃកាត់ទោសប្រហារជីវិតស្ត្រីដែលសម្លាប់មិត្តភក្ដិ១៤នាក់ដោយប្រើសារធាតុcyanide

The post ជនសង្ស័យក្នុងសំណុំក្ដី Icon ម្នាក់ កើតមហារីកដំណាក់កាលទី៣ ស្នើសុំនៅក្រៅឃុំ ត្រូវតុលាការបដិសេធ appeared first on Kampuchea Thmey Daily.

Icon Group បង្កើតត្រឹម៥ឆ្នាំ ខណៈប្រាក់ចំណូលច្រើនហួសការស្មាន
ម្ចាស់ក្រុមហ៊ុន The Icon Group បានធ្វើឲ្យអ្នកសង្កេតការណ៍អាជីវកម្មភ្ញាក់ផ្អើល នៅពេលដែលខ្លួនបានប្រកាសប្រាក់ចំណូលលើសពី ៥ ពាន់លានបាត (១៤៧លានដុល្លារ) នៅឆ្នាំ២០២៤ ទោះបីជាវាត្រូវបានបង្កើតឡើងត្រឹមតែ ៥ ឆ្នាំមុនក៏ដោយ។

Icon Group បង្កើតឡើងដោយលោក Warathaphon Waratyaworrakulហៅថា boss Paul បានបង្ហោះតួលេខប្រាក់ចំណូលដ៏ច្រើនដែលធ្វើឲ្យមនុស្សជាច្រើនមានការងឿងឆ្ងល់ និងចោទជាសំណួរថាតើមានប្រតិបត្តិការគួរឲ្យសង្ស័យនៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុនឬប្រសិនបើថៅកែ Paul ពិតជាចៅហ្វាយនាយដែលមានជំនាញខាងជំនួញ យុទ្ធសាស្ត្រ។

ក្រុមហ៊ុននេះទទួលបានប្រជាប្រិយភាព និងកិត្យានុភាពតាមរយៈការជ្រើសរើសតារាថៃកំពូលៗជាទូតសុឆន្ទៈម៉ាកយីហោ ដោយប្រើឥទ្ធិពលរបស់ពួកគេ ដើម្បីបញ្ចុះបញ្ចូលសាធារណជនឲ្យចូលរួមក្នុងប្រព័ន្ធរបស់ខ្លួន។

Icon Group ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៨ ជាមួយនឹងដើមទុនចំនួន ៥០ លានបាត(១លានដុល្លារ។ យោងតាមរបាយការណ៍ពីនាយកដ្ឋានអភិវឌ្ឍន៍សហគ្រាស គិតត្រឹមថ្ងៃទី ៣០ ខែតុលាឆ្នាំនេះ លោក Paul កំពុងកាន់តំណែងជានាយក និងម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុនចំនួន៦ ដែលក្នុងនោះមានក្រុមហ៊ុនចំនួន១ បានឈប់ដំណើរការ ហើយលោកកាន់កាប់ភាគហ៊ុនជិត ៧៥% ឯណោះ។

នៅក្នុងសារលើកទឹកចិត្តដែលបានផ្ញើទៅកាន់សមាជិកដែលចុះឈ្មោះចូលរួមប្រព័ន្ធរបស់គាត់ ថៅកែ Paul បានប្រកាសដោយមោទនភាពថា ក្រុមហ៊ុនទទួលបានប្រាក់ចំណូលចំនួន ៥ពាន់លានបាតនៅឆ្នាំ២០២៤។ ទោះជាយ៉ាងនេះក្តី ចំនួននេះមិនត្រូវបានផ្ទៀងផ្ទាត់ទេ ព្រោះក្រុមហ៊ុនមិនបានរាយការណ៍ចំណូលប្រចាំឆ្នាំជូនអាជ្ញាធរឡើយ។

យោងតាមនាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសបានឲ្យដឹងថា កាលពីឆ្នាំមុន The Icon Group មានតម្លៃទ្រព្យសកម្មសរុបចំនួន ២.៤ ពាន់លានបាត  និងបំណុលចំនួន ១,៥៥៤ ពាន់លានបាត។ ប្រាក់ចំណូលដែលបានកត់ត្រាបានឈានដល់ ១.៨៩ ពាន់លានបាតនិងការចំណាយមានចំនួន ១.៨៦ពាន់លានបាត ។ ក្រុមហ៊ុនបានបង់ពន្ធចំនួន ៩.១១ លានបាត សម្រាប់ប្រាក់ចំណេញ ១៩.៧៨លានបាត ។ នេះបានធ្វើឲ្យមានការសង្ស័យអំពីប្រាក់ចំណូលជាង៥ ពាន់លានបាតដែលថៅកែ Paul បានប្រកាសដល់សមាជិក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ពិធីករថៃ Num ទម្លាយខ្ទេចខ្ទីថា​ នាឡិកាដៃរាប់រយគ្រឿងរបស់ថៅកែ Icon ប្រើសុទ្ធតែក្លែងក្លាយ

The post Icon Group បង្កើតត្រឹម៥ឆ្នាំ ខណៈប្រាក់ចំណូលច្រើនហួសការស្មាន appeared first on Kampuchea Thmey Daily.

​អតីតបវរកញ្ញា​ចក្រវាល​ថៃឆ្នាំ២០១៩ ដេកភ័យខ្លួន គ្រាដែលមានអ្នកគ្រប់គ្រងរួមគ្នាជាមួយ Min Peachaya
បវរកញ្ញាចក្រវាលថៃ Fahsai Paweensuda Drouin​ ព្រួយបារម្ភ និងភ័យខ្លាច ព្រោះនេះជាពេលវេលាដ៏រសើបមួយ ដែលព័ត៌មានអំពីការបោកប្រាស់របស់ The Icon Group កំពុងរីករាលដាលពាសពេញប្រទេសឈានដល់ចាប់ខ្លួនតារាល្បីៗ រួមទាំងអ្នកជាប់ពាក់ព័ន្ធ។

យោងតាមសារព័ត៌មាន ​​Khaosod បញ្ចាក់ឲ្យដឹងថា​ អតីតបវរកញ្ញាចក្រវាលថៃឆ្នាំ ២០១៩ គឺកញ្ញា Fahsai  បានចែករំលែកព័ត៌មានទាក់ទងនឹងឧប្បត្តិហេតុ ខណៈពេលចូលរួមក្នុងព្រឹត្តិការណ៍មួយថា រូបនាងមានអ្នកគ្រប់គ្រងដួចគ្នាជាមួយតារាសម្តែង Min Peachaya ដែលត្រូវបានចាប់ខ្លួនថ្មីៗពាក់ព័ន្ធនឹងបទល្មើស The Icon Group ។

ម្ចាស់មកុដបវរកញ្ញាចក្រវាលថៃឆ្នាំ២០១៩ និងជាប់ចំណាតថ្នាក់ Top5 ក្នុងកម្មវិធីបវរកញ្ញាចក្រវាល​បាន​បង្ហើប​ថា​ នាងមិន​បាន​ជួប​អ្នក​គ្រប់​គ្រង​ឈ្មោះ P’S ញឹកញាប់​ទេ​ក្នុង​ពេល​នេះ។ បើសិនអ្នកទាំងពីរជួបគ្នា គឺ​និយាយ​តែ​រឿង​ការងារ​តែប៉ុណ្ណោះ។

បវរកញ្ញាវ័យ៣១ឆ្នាំរូបនេះថែមទាំងចែករំលែកទៀតថា លើកចុងក្រោយដែលយើងជួបគ្នាគឺប្រហែលមួយខែមុន។ នៅពេលនោះ គាត់ឧស្សាហ៍ព្យាយាមយ៉ាងខ្លាំងចំពោះការងារ និងវិជ្ជាជីវៈរបស់គាត់។ ប៉ុន្តែនាងក៏​បញ្ចាក់ច្បាស់ៗថា ខ្លួននាងផ្ទាល់​ជា​មនុស្ស​​ដែលអាចសម្រេច​ចិត្ត​ទទួល​យក​ការងារ​ឬ​អត់​ មិន​មែន​ជា​អ្នក​គ្រប់​គ្រងរូបនោះទេ។

នៅ​ពេល​សួរ​អំពី​មុខ​តារា​ល្បី​ៗ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ក្លែង​បន្លំ​បវរកញ្ញា​ចក្រវាល​ថៃ Drouin បានសម្ដែង​ការ​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច។ នាងជឿជាក់ថា នេះជាមេរៀនសម្រាប់ខ្លួននាង និងមនុស្សគ្រប់រូប ដោយសង្កត់ធ្ងន់ថា មុននឹងទទួលយកការងារ អ្នកត្រូវពិនិត្យឲ្យបានហ្មត់ចត់គ្រប់យ៉ាង តាំងពីការផ្សាយពាណិជ្ជកម្មផលិតផល រហូតដល់កេរ្តិ៍ឈ្មោះអាជីវកម្ម។

Fahsai បាននិយាយថា ប្រសិនបើនរណាម្នាក់ទាក់ទងខ្ញុំសម្រាប់ការងារនៅពេលនេះ ខ្ញុំនឹងត្រូវពិចារណាដោយប្រុងប្រយ័ត្ន។ ឥឡូវនេះខ្ញុំពិតជាភ័យខ្លាចនិងព្រួយបារម្ភណាស់។

Min Peachaya ជា​តារា​ថៃ​ម្នាក់​ក្នុង​ចំណោម​តារា​ថៃ​បី​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា។ មុនត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំ និងផ្តល់ព័ត៌មានមិនពិត Min និងអ្នកគ្រប់គ្រងម្នាក់ឈ្មោះ P’S បានធ្វើសន្និសីទសារព័ត៌មានមួយ ហើយបានប្រកាសថា តារាស្រីរូបនេះគ្រាន់តែរៀបចំកម្មវិធីប៉ុណ្ណោះ ទទួលបានប្រាក់ខែតាមកិច្ចសន្យា ហើយគ្មានជាប់ពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនឡើយ។ ប៉ុន្តែតាមពិតទៅ Min  នាង​ត្រូវ​បាន​ Icon Group ទាក់ទង​ឲ្យធ្វើ​ការ​តាម​រយៈ​អ្នក​គ្រប់​គ្រង​ផ្ទាល់​ខ្លួន។ អ្នកគ្រប់គ្រងបានជួបថៅកែ Paul ដំបូង បន្ទាប់មក Min បានជួប CEO នេះដើម្បីពិភាក្សាការងារ។​ បន្ទាប់ពី Min ត្រូវបានចាប់ខ្លួន អ្នកគ្រប់គ្រងរបស់នាង ស្ទើរតែស្ងាត់ឈឹងនៅលើបណ្តាញសង្គម ខណៈដែលមុននេះ លោកតែងតែអាប់ដេតរូបថត និងព័ត៌មាននៅលើទំព័រផ្ទាល់ខ្លួនរបស់លោកជាប្រចាំ។

ដោយឡែក ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​រាយការណ៍​បន្ថែមថា សុខភាព​របស់ Min Peachaya ក្នុង​ពេល​ឃុំ​ខ្លួន ​នាង​មិន​មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ។ មេធាវីអាចទៅសួរសុខទុក្ខនាងជារៀងរាល់ថ្ងៃ ដោយមិនកំណត់ពេលវេលា ចំណែកសាច់ញាតិអាចមកលេងបានម្តងក្នុងមួយថ្ងៃ រយៈពេល ១៥-២០ នាទីម្តង។ យ៉ាងណា បន្ទាប់ពី Min ត្រូវបានចាប់ខ្លួន អ្នកគាំទ្រជាច្រើនបានអង្វរមិត្តប្រុសរបស់នាងកុំឲ្យចាកចេញពីនាង។ គាត់​បាន​ទៅ​សួរ​សុខ​ទុក្ខ​គាត់​ភ្លាមៗ តាម​ដែល​អាជ្ញាធរ​អនុញ្ញាតឲ្យគាត់​ទៅ៕

Min និងអ្នកគ្រប់គ្រង់ក្នុងថ្ងៃធ្វើសន្និសីទសារព័ត៌មាន

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ពិធីករថៃ Num ទម្លាយខ្ទេចខ្ទីថា​ នាឡិកាដៃរាប់រយគ្រឿងរបស់ថៅកែ Icon ប្រើសុទ្ធតែក្លែងក្លាយ

The post ​អតីតបវរកញ្ញា​ចក្រវាល​ថៃឆ្នាំ២០១៩ ដេកភ័យខ្លួន គ្រាដែលមានអ្នកគ្រប់គ្រងរួមគ្នាជាមួយ Min Peachaya appeared first on Kampuchea Thmey Daily.

ពិធីករថៃ Num ទម្លាយខ្ទេចខ្ទីថា​ នាឡិកាដៃរាប់រយគ្រឿងរបស់ថៅកែ Icon ប្រើសុទ្ធតែក្លែងក្លាយ
កាលពីថ្ងៃទី ២៣ ខែតុលា ពិធីករថៃ Num Kanchai បាននិយាយនៅក្នុងវគ្គមួយនៃកម្មវិធី Noontime Show បន្ទាប់ពីនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ចេញដីកាស្រាវជ្រាវឆែកឆេរ និងរឹបអូសទ្រព្យសម្បត្តិលោក Waratphon Waratworakul ឬ Boss Paul ដែលលាក់ទុកនៅក្នុងផ្ទះជួលមួយកន្លែង ក្នុងទីក្រុងបាងកក។

នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) រឹបអូសបាននូវនាឡិកាទំនើបចំនួន ១៩ គ្រឿង ហើយមួយក្នុងចំណោមនោះគឺជានាឡិកាដៃម៉ាក Richard Mille RM 53-01 និង Richard Mille RM 35-02 មួយគ្រឿង ដែលទាំងពីរគ្រឿងមានតម្លៃសរុបជាង ៣៣ លានបាត ជិត៩៧ម៉ឺនដុល្លារ,  រួមទាំងវត្ថុអនុស្សាវរីយ៍​, ខ្សែកមាស ,ស្បែកជើង និងកាបូបម៉ាកល្បីៗជាច្រើន​តម្លៃសរុបប្រមាណ ៤០លានបាត​ ស្មើនឹងជាង១លានដុល្លារ។

យ៉ាងណាក៏ដោយ ពិធីករប្រុសវ័យ៥៥ឆ្នាំរូបនេះ ស្រាប់តែទម្លាយខ្ទេចខ្ទីនូវទ្រព្យសម្បត្តិដែល DSI ​រិបអូសបានថា សូមមើលឲ្យច្បាស់ថាគ្រប់នាឡិកាទាំងនោះសុទ្ធតែក្លែងក្លាយទេ។​ ប្រអប់របស់ Patek Philippe មិនមានរូបរាងបែបនេះទេ។ ដូចនាឡិកា Pernaud ដែរ នាឡិកានេះក៏ហាក់ដូចជាក្លែងក្លាយដែរ។ បើសិនអ្នកជាមនុស្សដែលលេងម៉ូដនាឡិកាទំនើបៗ ​ប្រាកដជាមើលដឹងថាពិត ឬក្លែងក្លាយមិនខាន។

មិនត្រឹមតែប៉ុណ្ណឹងទេ លោក Num Kanchai​ ថែមទាំងបញ្ចាក់ទៀតថា មែនទែនទៅ DSI គួរតែអញ្ជើញអ្នកជំនាញមកពីម៉ាកយីហោដើម្បីវាយតម្លៃ។​ បើ​មិន​ដូច្នេះ​ទេ ​ទំនិញ​ក្លែង​ក្លាយដែលមិន​ឆ្លង​កាត់​គយ ​អាច​ក្លាយ​ជា​បញ្ហា​ធំ​នៅ​ថ្ងៃ​អនាគត។

ក្រៅពីនេះ លោកក៏បានលើកឧទាហរណ៍អំពីនាឡិកាដៃដែលលោក Paul ពាក់មុនពេលចាប់ខ្លួន ប៉ុន្តែបែរមិន​ឃើញ​ក្នុង​ប្រអប់​ដែល​សមត្ថកិច្ច​បាន​ពិនិត្យ​និង​រឹបអូសឡើយ។ រឿងមួយនេះបានធ្វើឲ្យមហាជនផ្ទុះសំណើច ដោយសារតែថៅកែ Icon ប្រើរបស់ក្លែងក្លាយ ដើម្បីផ្សាយពាណិជ្ជកម្មសឹងតែទាំងអស់។

គួររម្លឹកដែរថា កាលពីល្ងាចថ្ងៃទី១៦ តុលា ឆ្នាំ២០២៤ ការិយាល័យស៊ើបអង្កេតមជ្ឈិមបានស្នើសុំតុលាការព្រហ្មទណ្ឌដើម្បីអនុម័តដីកាចាប់ខ្លួនជនជាប់ចោទ១៨រូប​ ​រួមទាំងតារាល្បីៗ ក្រោមការចោទប្រកាន់ពីបទ ចូលរួមក្នុងការបោកប្រាស់សាធារណៈជន និងរួមគ្នានាំចូលព័ត៌មានមិនពិត​។ ក្រោយការចាប់ខ្លួន ប៉ូលិសបានរិបអូសទ្រព្យសម្បត្តិ​ជាបន្តបន្ទា ប់​ដែល​គេ​ជឿថា ​ពាក់ព័ន្ធ​នឹង​អំពើ​ខុសច្បាប់​​ពី​ជនសង្ស័យ​១៨​នាក់​៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្ថានភាព​ក្នុង​ពន្ធនាគារ​របស់ Min ឮថាមានសំពាធផ្លូចិត្ត និងនិងជំងឺប្រចាំកាយ

The post ពិធីករថៃ Num ទម្លាយខ្ទេចខ្ទីថា​ នាឡិកាដៃរាប់រយគ្រឿងរបស់ថៅកែ Icon ប្រើសុទ្ធតែក្លែងក្លាយ appeared first on Kampuchea Thmey Daily.

​អាជ្ញាធរ​ឡាវ​​​​ផ្តើម​ចាត់​ការ​​បណ្តាញ​អាជីវកម្ម The Icon Group Laos
ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម​​​របស់​ប្រទេស​ឡាវ​​​បាន​ទទួល​បញ្ជា​​ពី​ថ្នាក់​ដឹកនាំរដ្ឋាភិបាលឱ្យ​​ទទួលខុសត្រូវក្នុងការប្រមូលឈ្មោះ​និង​ព័ត៌មាន​ជន​រង​គ្រោះ​ក្នុង​បណ្តាញអាជីវកម្ម “The Icon Group Laos” ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ខណៈ​ការ​ចាញ់​បោក​​តាមខ្សែ​បណ្តាញ​នេះ​ដែល​ផ្ទុះ​ដំបូង​នៅ​ប្រទេស​ថៃ​ក្នុងចំណោម​តារាថៃ និង​ក៏បាន​​រាលដាល​ដល់​ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​​ សូម្បី​ប្រទេស​ជប៉ុន។ ​នេះ​បើ​យោង​តាមការ​ចេញ​ផ្សាយ​​របស់ The Nation។​

រូបភាព​បង្ហោះ​នៅ​លើ​បណ្តាញសង្គមហ្វេសប៊ុក Icon Group Laos

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ កាលពីថ្ងៃទី២១​ខែតុលា បានចេញសេចក្តីជូនដំណឹងមួយដោយនិយាយថា ក្រុមហ៊ុន តំណាងចែកចាយ និងបុគ្គលទូទៅទាំងអស់ ដែលរងគ្រោះដោយសារការធ្វើអាជីវកម្មជាមួយបណ្តាញ “The Icon Group Laos” ឱ្យ​មករាយការណ៍ ឬដាក់ពាក្យបណ្តឹងពីការខូចខាត។

​ការ​ចេញ​សេចក្តី​​ប្រកាស​នោះ​ គឺ​ដើម្បីអនុញ្ញាតឱ្យនាយកដ្ឋានប្រកួតប្រជែងនិងត្រួតពិនិត្យពាណិជ្ជកម្មជាអ្នកទទួលភារកិច្ចក្នុងការប្រមូល​ព័ត៌មាន​ដើម្បី​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ចំពោះក្រុមហ៊ុន “The Icon Group Lao” ដែលដូចគ្នានឹងអាជ្ញាធរថៃដែលបច្ចុប្បន្ននេះ​ក៏កំពុងចាត់វិធានការជាមួយ​ក្រុមហ៊ុន “The Icon Group” ក្នុង​ប្រទេស​ថៃ ហើយ​តារា​​ៗ​ល្បីៗ​ក្នុង​បណ្តាញសង្គម​និង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​សុទ្ធ​តែ​ជាប់​​​​ពាក់​ព័ន្ធ​​។

«ប្រទេសឡាវ គឺជាប្រទេសជិតខាងដែលមានចំនួនអ្នករងគ្រោះជាង១០០០នាក់ពីការចូលរួមក្នុងបណ្តាញអាជីវកម្មរបស់ក្រុមហ៊ុន “The Icon Group»។ នេះ​បើ​យោង​តាមការ​ចេញ​ផ្សាយ​។​

កាលពីថ្ងៃទី១២​ខែតុលា ឆ្នាំ២០២៤កន្លងទៅ គណនីហ្វេសប៊ុករបស់ លោក Joseph Akaravong ដែលជាអ្នកមានឥទ្ធិពល ​(Influencer) តាម​បណ្តាញ​សង្គម​នៅ​ឡាវ ដែលមានអ្នកតាមដានជាង៥៥ម៉ឺននាក់ បានបង្ហោះរូបភាពអំពីសកម្មភាពរបស់ក្រុមហ៊ុន “The Icon Group Lao” និងបានសរសេរខ្លឹមសារថា៖ “The Icon Group” ដែល​ល្បី​ក្នុង​​ព័ត៌មាននៅ​ប្រទេស​ថៃកន្លងមក បានមកដល់ប្រទេស​ឡាវហើយ និងមានសមាជិកជាច្រើននាក់ ជូនកាលក៏បានប្រើប្រាស់សាលប្រជុំជាតិ ដើម្បីរៀបចំព្រឹត្តិការណ៍នានា ហើយមានមនុស្សជាច្រើននាក់បានខាតបង់លុយយ៉ាងច្រើន ប៉ុន្តែ​មិន​ហ៊ាននិយាយប្រាប់អ្នកដទៃ ដោយសារ​ខ្មាស​គេ ហើយលាក់ទុកនិងឈឺចិត្តតែ​ម្នាក់ឯង។

ប្រភព​បន្តថា មិនមែនមានត្រឹមតែប្រទេសឡាវប៉ុណ្ណោះទេ ប៉ុន្តែបណ្តាញអាជីវកម្មរបស់ក្រុមហ៊ុន “The Icon Group” ក៏បានពង្រីកខ្លួនទៅកាន់ប្រទេសជាច្រើនទៀតនៅក្នុងអាស៊ានផងដែរ ដែលដំបូងឡើយគ្រួសារបណ្តាញអាជីវកម្ម “The Icon Group” មកពីប្រទេសជិតខាងដូចជា ឡាវ កម្ពុជា មីយ៉ាន់ម៉ា សិង្ហបុរី បានរួមគ្នាបង្កើតព្រឹត្តិការណ៍ទាក់ទាញដើម្បីឆ្ពោះទៅរកការពង្រីកខ្លួនឱ្យកាន់តែខ្លាំងឡើងនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន៕

The post ​អាជ្ញាធរ​ឡាវ​​​​ផ្តើម​ចាត់​ការ​​បណ្តាញ​អាជីវកម្ម The Icon Group Laos appeared first on Kampuchea Thmey Daily.