Connect with us

ព័ត៌មានអន្ដរជាតិ

អាជ្ញាធរសម្រុកស៊ើបអង្កេតនាយក Icon ២ រូប លួចបាញ់លុយឲ្យម្ដាយអ្នកនយោបាយថៃ

បានផុស

នៅ

នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) បានរកឃើញជនសង្ស័យ២នាក់នៃការឆបោកប្រាក់លើករណី Icon Group ដែលមានប្រតិបត្តិការមិនធម្មតាជាមួយម្តាយរបស់អ្នកនយោបាយមួយរូបឈ្មោះហៅកាត់ S ។ បុគ្គលនេះបានទទួលប្រាក់ជាង ១០០លានបាត (ជិត៣លានដុល្លារ) បើទោះបីជាគាត់មានវ័យចំណាស់ និងគ្មានការងារធ្វើក៏ដោយ។

យោងតាមសារព័ត៌មាន Bangkok Post ដោយដកស្រង់សម្ដីរបស់លោកអនុសេនីយ៍ឯក Surawut Rangsai​ អ្នកនាំពាក្យរបស់ DSI បាននិយាយថា ការិយាល័យកណ្តាលនៃការស៊ើបអង្កេតបានរកឃើញថា ម្តាយរបស់អ្នកនយោបាយ S បានទទួលប្រតិបត្តិការជាបន្តបន្ទាប់ដែលបានកើតឡើងពីឆ្នាំ ២០២១ ដល់បច្ចុប្បន្ន ដែលស្មើនឹងទឹកប្រាក់ ១០០លានបាតពីយកប្រតិបត្តិនៃក្រុម ICon ។ ភ្នាក់ងារស៊ើបអង្កេតបានអត្ថាធិប្បាយថា ម្តាយរបស់ S មានវ័យចំណាស់ ហើយក៏គ្មានការងារធ្វើដែរ ដូច្នេះចំនួនទឹកប្រាក់នេះពិបាកយល់ថាគាត់បានវាមកពីណាដែរ ។

អ្នកនាំពាក្យរបស់ DSI ដដែលបាននិយាយថា លោក Paul និង Peter ដែលជាមេធំ និងនាយកប្រតិបត្តិ iCon Group ពីរនាក់នេះបានលួចផ្ទេរប្រាក់យ៉ាងច្រើនទៅក្នុងគណនីម្តាយរបស់អ្នកនយោបាយ។ បច្ចុប្បន្នក្រុមអ្នកស៊ើបអង្កេតកំពុងដុតដៃដុតជើងដោយបន្តស្វែងរកថា តើនាយកប្រតិបត្តិផ្សេងទៀតបានផ្ទេរប្រាក់ដែរឬទេ?

កាល​ពី​ចុង​សប្តាហ៍ DSI បាន​សួរ​ចម្លើយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន iCon ចំនួន ១១ នាក់​នៅ​ពន្ធនាគារ​បាងកក។ ភ្នាក់ងារស៊ើបអង្កេតបានផ្ញើលិខិតទៅលោក Witoon Kengngan ដែលជាមេធាវីរបស់ជនសង្ស័យ ដើម្បីចូលរួមក្នុងការសួរចម្លើយ។ ប៉ុន្តែ មេធាវី​បាន​សុំ​ពន្យារ​ពេល ១៥ ថ្ងៃ ដើម្បី​ដាក់​ឯកសារ​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​នេះ។

ទោះបីជាបែបនេះក្ដី លោក Surawut នៃនាយកដ្ឋានស៊ើបអង្កេតពិសេសក៏បានគូសបញ្ចាក់ថា មេធាវីត្រូវតែបំពេញដំណើរការបញ្ជូនឯកសារមុនថ្ងៃទី ០៣ ខែធ្នូ ដើម្បីឲ្យ DSI អាចបញ្ចប់សំណុំរឿង និងផ្ទេរវាទៅព្រះរាជអាជ្ញា។ ប្រសិនបើពួកគេចង់ផ្តល់ព័ត៌មានបន្ថែម ពួកគេត្រូវតែផ្ទេរវាទៅការិយាល័យរបស់ព្រះរាជអាជ្ញាជំនួស DSI ។

ទន្ទឹមនឹងនោះទៀត ច្បាប់​ថៃ​តម្រូវ​ឲ្យចាប់​ខ្លួន​ជន​សង្ស័យ​ក្នុង​រយៈ​ពេល ៨៤ ថ្ងៃ មុន​ពេល​ប៉ូលិស​ដាក់​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ។ អ្នកស៊ើបអង្កេត DSI បានប្រាប់តុលាការថា ពួកគេត្រូវសាកសួរជនរងគ្រោះបន្ថែមចំនួន ៤,៥០០នាក់ រួមទាំង
សក្ខីកម្មរបស់ព្រះរាជអាជ្ញា និងសាក្សី ៤០០ នាក់ផ្សេងទៀតរបស់ជនសង្ស័យ ដោយពិនិត្យមើលប្រតិបត្តិការហិរញ្ញវត្ថុបន្ថែម។

កន្លងមក DSI បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់ជនសង្ស័យជាសិល្បករល្បីចំនួន៣នាក់ រួមនឹងពាក្យស្នើសុំរបស់នាយកប្រតិបត្តិដែលត្រូវឃុំខ្លួននៅមន្ទីរពេទ្យ ដោយលើកឡើងពីជំងឺមហារីកដំណាក់កាលទី៣។​ ដោយយល់ឃើញថាករណីនេះធ្ងន់ធ្ងរបំផុត ចំនួនជនរងគ្រោះក្នុងការឆបោកបានឈានដល់ ៩ពាន់នាក់ ជាមួយនឹងការខាតបង់ប្រហែល ២,៩៥ ពាន់លានបាត។ ភ្នាក់ងារស៊ើបអង្កេតក៏មានការព្រួយបារម្ភផងដែរ ដែលជនសង្ស័យអាចមានឪកាសរត់គេចខ្លួនបន្ទាប់ពីត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។

គួរបញ្ចាក់ថា DSI កំពុង​រៀបចំ​ដាក់​ការ​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ ១៨ នាក់ ដែល​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ច្រើន​កម្រិត បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​អស់​រយៈ​ពេល ២ ខែ។ លទ្ធផល​ពី​ភ្នាក់ងារ​ស៊ើបអង្កេត​របស់​ប៉ូលិស​កណ្តាល​បង្ហាញ​ថា ជនសង្ស័យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​ច្រើន​កម្រិត។​ ចំណែកជនសង្ស័យ​១៨​នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​នោះ​មាន​តារា​សម្តែង​៣​រូប លោក Sam Yuranunt , Kan Kantathavorn និង Min Pechaya ។ ដោយឡែក មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់ជាច្រើននៃប្រទេសថៃ ក៏ជាប់ពាក់ព័ន្ធក្នុងការទទួលយកសំណូកសូកប៉ាន់ដើម្បីជួយក្នុងសកម្មភាពក្លែងបន្លំច្រើនកម្រិតរបស់ក្រុម iCon ដែរ ៕

រូបភាព៖​ Bangkok Post
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជនសង្ស័យក្នុងសំណុំក្ដី Icon ម្នាក់ កើតមហារីកដំណាក់កាលទី៣ ស្នើសុំនៅក្រៅឃុំ ត្រូវតុលាការបដិសេធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ខេត្តកំពតចាប់ផ្ដើមប្រណាំងទូក ង ខ្នាតប្រពៃណី ដើម្បីអបអរសាទរក្នុងពិធីបុណ្យសមុទ្រលើកទី ១១ ជុំទី ៣

សេដ្ឋកិច្ច៩ នាទីutes មុន

អ្នកនាំពាក្យ៖ តម្លៃស្ពៃក្រញាញ់មានស្ថិរភាព បន្ទាប់ពីបង្កើត​សហគមន៍កសិកម្មទំនើប

ព័ត៌មានជាតិ១៣ នាទីutes មុន

កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងមានអានុភាព អនុវត្តដូចសាលក្រមស្ថាពរ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

មេទ័ព​កូរ៉េ​ខាង​ត្បូង​ម្នាក់ ត្រូវ​ព្យួរ​ពី​ការងារ ព្រោះ​មាន​ឈ្មោះ​លើក្រឹត្យ​​មួយអំឡុង​ច្បាប់​អាជ្ញាសឹក

ព័ត៌មានជាតិ២៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តអ្នកអប់រំ បញ្ជ្រាបបញ្ហាបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ ដល់កុមារតូចឱ្យចេះការពារខ្លួន និងដោះស្រាយបញ្ហា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

កីឡា២ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម៤ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

Sokha Hotels

ព័ត៌មានពេញនិយម