ព័ត៌មានអន្ដរជាតិ
កាសែតអាល្លឺម៉ង់ផ្សាយថា នាយករដ្ឋមន្ត្រីស្រីថៃ រស់ក្នុងជីវិតយ៉ាងប្រណិត ប្រើរបស់សុទ្ធតែថ្លៃៗ
ប្រព័ន្ធផ្សព្វផ្សាយបាននិងសម្រុកចែករំលែកបន្តពីកាសែតអាល្លឺម៉ង់ អំពីព័ត៌មានរបស់នាយករដ្ឋមន្ត្រីគឺលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ដោយបានបង្ហាញរូបរាងគួរឲ្យស្រលាញ់ពេលឈរជាមួយស្វាមីអមដោយប្រធានបទថា «ជីវិតដ៏ប្រណិត និងគោលដៅកាបូបម៉ាកល្បីៗជាច្រើន ខណៈឪពុកជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកមានបំផុតក្នុងប្រទេសថៃ»។
យ៉ាងណា ប្រធាបទដ៍រសើបមួយនេះបានក្លាយជារូបភាពដែលកំពុងល្បីពេញបណ្ដាញសង្គមថៃ។ នៅពេលដែលអ្នកប្រើប្រាស់ Twitter ម្នាក់ បានបង្ហោះរូបភាពរបស់លោកស្រីនិងស្វាមី រហូតក្លាយជារឿងដ៏លេចធ្លោមួយនៅលើក្របមុខកាសែតអាល្លឺម៉ង់។ ក្នុងនោះសារមួយត្រូវបានគេចែករំលែកបន្តបន្ទាប់គ្នាថា៖ «កាសែតអាល្លឺម៉ង់មួយបានចុះផ្សាយព័ត៌មានអំពីនាយករដ្ឋមន្ត្រីថៃដោយមានចំណងជើងថា នាយករដ្ឋមន្ត្រីដែលឈ្លក់វង្វេងនឹងភាពប្រណិត។
ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ការបង្ហោះដ៏លេចធ្លោត្រូវបានចែករំលែកជិត ២ម៉ឺនដង និងមានអ្នកចូលមើលជាង ៧៦ម៉ឺនដង។ មនុស្សជាច្រើនបានចេញមកប្រកែកថា សារក្នុងកាសែតមិនមែនមានន័យថា ងប់ងល់ ប៉ុន្តែពាក្យ Schwäche ជាភាសាអាល្លឺម៉ង់ វាមានន័យថា ភាពទន់ខ្សោយ ឬគុណវិបត្តិនិងភាពទន់ខ្សោយ។
ដូច្នេះហើយ មនុស្សជាច្រើនមិនជឿជាក់លើសារដែលត្រូវបានបង្ហាញខុស ហើយរូបភាពព័ត៌មានបែបនេះបង្កើតការបកប្រែជាភាសាថៃពីគេហទំព័របកប្រែរបស់ Google ដែលត្រូវបានចែងក្នុងទិសដៅដូចគ្នានឹងចំណងជើងនៅក្នុងកាសែតអាល្លឺម៉ង់នេះ។ គូរប្រធានបទ ចំណុចខ្សោយ និងភាពប្រណិតរបស់នាយករដ្ឋមន្ត្រីថៃ វាហាក់បីដូចជាមិនមានភាពងប់ងល់ និងហួសហេតុដូចដែលគេអះអាងនោះទេ។
បន្ថែមលើចំណងជើង ខ្លឹមសារនៃអត្ថបទក៏បានលើកឡើងអំពីទ្រព្យសម្បត្តិបន្ថែមរបស់នាយករដ្ឋមន្ត្រីផងដែរ។ ជាពិសេសបញ្ហាកាបូបម៉ាកយីហោជាង ២០០ និងនាឡិកាប្រណិតចំនួន ៧៥ គ្រឿង ព្រមទាំងទ្រព្យសម្បត្តិផ្សេងទៀត ដែលមានតម្លៃសរុបជាង ១៤ ពាន់លានបាតឬស្មើនឹងជាង ៤០០លានដុល្លារ ។
ជាងនេះទៅទៀត ដំណឹងនេះក៏និយាយអំពីបញ្ហាដែលថា ផែតងតាន ជាកូនស្រីរបស់លោក ថាក់ស៊ីន ជាគ្រួសារដ៏មានឥទ្ធិពល និងជាមហាសេដ្ឋីម្នាក់ក្នុងចំណោមអ្នកមានបំផុតទាំង ១០ នៅប្រទេសថៃ។ នេះបើយោងតាមរបាយការណ៍ចំណាត់ថ្នាក់របស់ទស្សនាវដ្ដី Forbes ក្នុងឆ្នាំ ២០២៤ផងដែរ។
យ៉ាងណាមិញ ទោះបីជាមិនមានការបកប្រែខ្លឹមសារនៃព័ត៌មានដោយអ្នកជំនាញដែលគួរឲ្យទុកចិត្តក៏ដោយ។ ប៉ុន្តែអ្នកលេងអ៊ីនធឺណិតជាច្រើនបានចេញមកបញ្ចេញមតិក្នុងន័យផ្សេងៗ។ ភាគីទាំងពីរគាំទ្រនាយករដ្ឋមន្ត្រីថៃ ដោយចាត់ទុកលោកស្រីជាអ្នកដែលកើតក្នុងគ្រួសារអ្នកមាន។
មិនតែប៉ុណ្ណោះ លោកស្រីក៏ជាពាណិជ្ជករជោគជ័យម្នាក់ និងបានរាយបញ្ជីទ្រព្យសម្បត្តិឲ្យ NACC ពិនិត្យទាំងស្រុងដោយគ្មានលាក់បាំង។ ដូច្នេះមិនមែនជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលកាសែតបរទេសផ្សាយអំពីជីវិតលោកស្រីមានភាពហៃសូ ហើយប្រើរបស់ថ្លៃនោះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នាយករដ្ឋមន្ត្រីថៃ ប្រកាសថា មានទ្រព្យសម្បត្តិសរុបជាង ៤០០លានដុល្លារ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៦ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានជាតិ៨ ម៉ោង ago
អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្ដៅលើម្ចាស់រថយន្តដែលចតលើ ផ្លូវថ្មើរជើងជាប់របងវិទ្យាល័យសន្ធម៉ុក