ព័ត៌មានអន្ដរជាតិ
តុលាការថៃកាត់ទោសប្រហារជីវិតស្ត្រីដែលសម្លាប់មិត្តភក្ដិ១៤នាក់ដោយប្រើសារធាតុcyanide
តុលាការក្រុងបាងកកប្រទេសថៃ បានសម្រេចកាត់ទោសជនសង្ស័យ Sararat Rangsiwuthaporn ដែលត្រូវបានចោទប្រកាន់ថា បានសម្លាប់ជនរងគ្រោះយ៉ាងហោចណាស់១២នាក់ដោយប្រើសារធាតុ cyanide។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានBBCនៅថ្ងៃទី២១ខែវិច្ឆិកានេះ។

គួររម្លឹកថា ប៉ូលិសថៃបានចាប់ខ្លួន Sararat Rangsiwuthaporn នៅទីក្រុងបាងកក កាលពីខែមេសាឆ្នាំ២០២៣
បន្ទាប់ពីតុលាការទីក្រុងបាងកកបានរកឃើថា ស្រ្តីវ័យ៣៦ឆ្នាំរូបនេះមានពិរុទ្ធពីបទដាក់ថ្នាំពុលក្នុងអាហារ និងភេសជ្ជៈរបស់មិត្តភក្តិអ្នកមានម្នាក់ ខណៈដែលពួកគេកំពុងធ្វើដំណើរកម្សាន្តកាលពីឆ្នាំមុន។
សាច់ញាតិមិត្តភ័ក្តិដែលបានស្លាប់បានបដិសេធមិនទទួលយកករណីស្លាប់ដោយមូលហេតុធម្មជាតិ ហើយការធ្វើកោសល្យវិច័យបានរកឃើញសារធាតុ Cyanide ក្នុងខ្លួន។ ប៉ូលិសបានចាប់ខ្លួន Sararat និងបានរកឃើញការស្លាប់ស្រដៀងគ្នាផ្សេងទៀតដែលត្រលប់ទៅឆ្នាំ២០១៥ និងបានរកឃើញថា អ្នកខ្លះដែលស្រ្កីរូបនេះបានកំណត់គោលដៅបានរួចជីវិត។
ប៉ូលិស បាននិយាយថា Sararat ដែលត្រូវបានគេដាក់ឈ្មោះថា Am Cyanide ដោយប្រព័ន្ធផ្សព្វផ្សាយថៃ ដោយសារនាងញៀនល្បែង ហើយបានកំណត់គោលដៅលើមិត្តភ័ក្តិដែលនាងជំពាក់លុយ បន្ទាប់មកបានលួចគ្រឿងអលង្ការ និងវត្ថុមានតម្លៃរបស់ពួកគេ។

យោងតាមប៉ូលិសមុនពេលចាប់ខ្លួន Sararat បានធ្វើដំណើរជាមួយមិត្តរបស់នាងឈ្មោះ Siriporn Khanwong អាយុ ៣២ ឆ្នាំទៅកាន់ខេត្ត Ratchaburi ភាគខាងលិចទីក្រុងបាងកកក្នុងខែមេសា ឆ្នាំ ២០២៣ ចូលរួមក្នុងពិធីបុណ្យព្រះពុទ្ធសាសនានៅឯទន្លេមួយ។
អ្នកស៊ើបអង្កេតបាននិយាយថា Siriporn បានដួលហើយបានស្លាប់បន្ទាប់ពីអាហារជាមួយ Sararat។ បន្ទាប់ពីការត្រួតពិនិត្យប៉ូលិសបានរកឃើញ សារធាតុ Cyanideនៅក្នុងខ្លួនរបស់ Siriporn ហើយទូរស័ព្ទ លុយ និងកាបូបរបស់នាងបានបាត់នៅពេលនាងត្រូវបានរកឃើញ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


