ជីវិតកម្សាន្ដ
ជនសង្ស័យក្នុងសំណុំក្ដី Icon ម្នាក់ កើតមហារីកដំណាក់កាលទី៣ ស្នើសុំនៅក្រៅឃុំ ត្រូវតុលាការបដិសេធ
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ ការឆបោកដែលពាក់ព័ន្ធនឹងពិធីករ និងតារាសម្តែងដែលត្រូវបានចាប់ខ្លួនយ៉ាងគគ្រឹកគគ្រេង នាពេលថ្មីៗនេះទើបតែមានការវិវឌ្ឍន៍ព័ត៌មានប៉ុណ្ណោះ។ បើតាមលោក Witoon Kennggan មេធាវីរបស់ជនសង្ស័យទាំង១៨នាក់ ក្នុងសំណុំរឿង Icon Group ដែលបង្កការភ្ញាក់ផ្អើលក្នុងប្រទេសថៃបាននិយាយថា នាយកដ្ឋានស៊ើបអង្កេតពិសេស (ហៅកាត់ថា DSI) ត្រៀមនឹងបើកការសួរចម្លើយ។ មុនពេលនោះ ប៉ូលិសបានស្រាវជ្រាវរកភ័ស្តុតាងបន្ថែមទៀតរបស់ជនសង្ស័យរួចរាល់អស់ហើយ។
លោកមេធាវីបានបន្ថែមថា លោកបានដាក់ពាក្យសុំ Boss Win ឲ្យនៅក្រៅឃុំ ដោយសារជនសង្ស័យរូបនេះមានជំងឺមហារីកដំណាក់កាលទី៣ និងមានលិខិតបញ្ចាក់ពីគ្រូពេទ្យ។ ប៉ុន្តែ តុលាការស្រាប់តែបដិសេធសំណើនេះ ហើយមិនបានពិចារណាលើលិខិតវេជ្ជសាស្រ្តទេ។ បច្ចុប្បន្នលោកក៏មិនអាចស្នើសុំការដោះលែងកូនក្តីណាម្នាក់នៅក្រៅឃុំបានទេ ព្រោះតុលាការមានការសម្រេចចិត្តយ៉ាងតឹងរ៉ឹងបំផុត។
បន្ថែមពីលើនេះ លោកបានធ្វើបច្ចុប្បន្នភាពថា ស្ថានភាពជនសង្ស័យពាក់ព័ន្ធនឹងការឆបោកផ្អើលប្រទេសថៃ នៅតែល្អប្រសើរ។ រឿងតែមួយគត់ដែលមេធាវីរូបនេះព្រួយបារម្ភនោះគឺសុខភាពរបស់ជនសង្ស័យ Boss Win ។ លោកថា លោកនឹងរង់ចាំយោបល់របស់វេជ្ជបណ្ឌិត ហើយព្យាយាមស្នើសុំនៅក្រៅឃុំម្តងទៀតសម្រាប់កូនក្តីរបស់លោក។
ទោះបីជាយ៉ាងនេះក្ដី តុលាការបាននិយាយថា ការក្លែងបន្លំរបស់ក្រុមហ៊ុន ICon Group បណ្តាលឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះជាច្រើន។ ដូច្នេះ តុលាការត្រូវប្រយ័ត្នចំពោះលទ្ធភាពដែលជនសង្ស័យលួចបន្លំភស្តុតាងណាមួយ។ តំណាងអយ្យការក៏បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់ជនសង្ស័យផងដែរ ដោយសារការគោរពចំពោះភ្នាក់ងារស៊ើបអង្កេត និងជនរងគ្រោះ។
ភ្នាក់ងារស៊ើបអង្កេតរបស់ប៉ូលិសកណ្តាលក៏បានបង្ហាញថា ជនសង្ស័យបានប្រព្រឹត្តបទឧក្រិដ្ឋកម្មជារួម ដែលមានទំហំធំខ្លាំង។ ជាពិសេស វាត្រូវបានគេដឹងទៀតថា DSI បានរកឃើញការរំលោភបំពានពីក្រុមជនសង្ស័យក្នុងសំណុំរឿង iCon Group បន្ទាប់ពីធ្វើការស៊ើបអង្កេតជិត ២ ខែ។ ជាក់ស្ដែង កាលពីថ្មីៗនេះ អាជ្ញាធរបានរឹបអូសដីពីជនសង្ស័យ១៨នាក់ និងដី ៧៨ឡូត៍ ពីបុគ្គលពាក់ព័ន្ធនឹងការលាងលុយកខ្វក់។
សូមរម្លឹកឡើងវិញ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃបានចុះផ្សាយយ៉ាងព្រោងព្រាតថា មនុស្សជាង ១ពាន់នាក់បានដាក់ពាក្យបណ្តឹងក្លែងបន្លំប្រឆាំងនឹងក្រុមហ៊ុន iCon Group ។ ក្រុមហ៊ុននេះផ្តល់ជូននូវវគ្គសិក្សាលក់អនឡាញថោកៗ ដោយមានការចូលរួមពីមនុស្សល្បីៗជាច្រើនដើម្បីបង្កើតការទាក់ទាញ។ បន្ទាប់ពីការចុះឈ្មោះ អ្នកចូលរួមត្រូវចំណាយប្រាក់បន្ថែមទៀតដើម្បីទិញផលិតផលជាមួយនឹងការទាក់ទាញនៃការលក់បន្តយ៉ាងឆាប់រហ័ស។ នៅពេលដែលក្រុមហ៊ុនបរាជ័យក្នុងការលក់ផលិតផល អ្នកចូលរួមនឹងត្រូវបានស្នើសុំឲ្យជ្រើសរើសភ្នាក់ងារបន្ថែម ហើយបន្តប្រមូលផ្នែកមួយនៃថ្លៃសេវា។ គិតត្រឹមថ្ងៃទី២០ មនុស្សជាង ១ពាន់នាក់បានប្តឹងតវ៉ា ហើយការខូចខាតសរុបមានចំនួនជាង ៤០០លានបាត (១១លានដុល្លារ) ឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តុលាការថៃកាត់ទោសប្រហារជីវិតស្ត្រីដែលសម្លាប់មិត្តភក្ដិ១៤នាក់ដោយប្រើសារធាតុcyanide
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


