ព័ត៌មានអន្ដរជាតិ
Icon Group បង្កើតត្រឹម៥ឆ្នាំ ខណៈប្រាក់ចំណូលច្រើនហួសការស្មាន
ម្ចាស់ក្រុមហ៊ុន The Icon Group បានធ្វើឲ្យអ្នកសង្កេតការណ៍អាជីវកម្មភ្ញាក់ផ្អើល នៅពេលដែលខ្លួនបានប្រកាសប្រាក់ចំណូលលើសពី ៥ ពាន់លានបាត (១៤៧លានដុល្លារ) នៅឆ្នាំ២០២៤ ទោះបីជាវាត្រូវបានបង្កើតឡើងត្រឹមតែ ៥ ឆ្នាំមុនក៏ដោយ។
Icon Group បង្កើតឡើងដោយលោក Warathaphon Waratyaworrakulហៅថា boss Paul បានបង្ហោះតួលេខប្រាក់ចំណូលដ៏ច្រើនដែលធ្វើឲ្យមនុស្សជាច្រើនមានការងឿងឆ្ងល់ និងចោទជាសំណួរថាតើមានប្រតិបត្តិការគួរឲ្យសង្ស័យនៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុនឬប្រសិនបើថៅកែ Paul ពិតជាចៅហ្វាយនាយដែលមានជំនាញខាងជំនួញ យុទ្ធសាស្ត្រ។
ក្រុមហ៊ុននេះទទួលបានប្រជាប្រិយភាព និងកិត្យានុភាពតាមរយៈការជ្រើសរើសតារាថៃកំពូលៗជាទូតសុឆន្ទៈម៉ាកយីហោ ដោយប្រើឥទ្ធិពលរបស់ពួកគេ ដើម្បីបញ្ចុះបញ្ចូលសាធារណជនឲ្យចូលរួមក្នុងប្រព័ន្ធរបស់ខ្លួន។

Icon Group ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៨ ជាមួយនឹងដើមទុនចំនួន ៥០ លានបាត(១លានដុល្លារ។ យោងតាមរបាយការណ៍ពីនាយកដ្ឋានអភិវឌ្ឍន៍សហគ្រាស គិតត្រឹមថ្ងៃទី ៣០ ខែតុលាឆ្នាំនេះ លោក Paul កំពុងកាន់តំណែងជានាយក និងម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុនចំនួន៦ ដែលក្នុងនោះមានក្រុមហ៊ុនចំនួន១ បានឈប់ដំណើរការ ហើយលោកកាន់កាប់ភាគហ៊ុនជិត ៧៥% ឯណោះ។
នៅក្នុងសារលើកទឹកចិត្តដែលបានផ្ញើទៅកាន់សមាជិកដែលចុះឈ្មោះចូលរួមប្រព័ន្ធរបស់គាត់ ថៅកែ Paul បានប្រកាសដោយមោទនភាពថា ក្រុមហ៊ុនទទួលបានប្រាក់ចំណូលចំនួន ៥ពាន់លានបាតនៅឆ្នាំ២០២៤។ ទោះជាយ៉ាងនេះក្តី ចំនួននេះមិនត្រូវបានផ្ទៀងផ្ទាត់ទេ ព្រោះក្រុមហ៊ុនមិនបានរាយការណ៍ចំណូលប្រចាំឆ្នាំជូនអាជ្ញាធរឡើយ។
យោងតាមនាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសបានឲ្យដឹងថា កាលពីឆ្នាំមុន The Icon Group មានតម្លៃទ្រព្យសកម្មសរុបចំនួន ២.៤ ពាន់លានបាត និងបំណុលចំនួន ១,៥៥៤ ពាន់លានបាត។ ប្រាក់ចំណូលដែលបានកត់ត្រាបានឈានដល់ ១.៨៩ ពាន់លានបាតនិងការចំណាយមានចំនួន ១.៨៦ពាន់លានបាត ។ ក្រុមហ៊ុនបានបង់ពន្ធចំនួន ៩.១១ លានបាត សម្រាប់ប្រាក់ចំណេញ ១៩.៧៨លានបាត ។ នេះបានធ្វើឲ្យមានការសង្ស័យអំពីប្រាក់ចំណូលជាង៥ ពាន់លានបាតដែលថៅកែ Paul បានប្រកាសដល់សមាជិក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ពិធីករថៃ Num ទម្លាយខ្ទេចខ្ទីថា នាឡិកាដៃរាប់រយគ្រឿងរបស់ថៅកែ Icon ប្រើសុទ្ធតែក្លែងក្លាយ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ២ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


