ក្លិបអ្នកកាសែតកម្ពុជា Archives - Kampuchea Thmey Daily

មន្រ្តី​ជាន់ខ្ពស់​ធនាគារ​ជាតិពន្យល់ពីដំណើរការ​​ឈាន​ទៅ​ដក​អាជ្ញាបណ្ណ​ធនាគារ​ព្រីនស៍
មន្រ្តី​ជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ឆ្លើយតប​សំនួរ​របស់​ក្រុម​អ្នកសារព័ត៌មាន​ពី​​ដំណើរការ​ឈាន​ទៅ​​ដក​អាជ្ញាបណ្ណ​ធនាគារ​ព្រីនស៍ ក្រោយ​ម្ចាស់​ស្ថាបនិករងការ​ចោទប្រកាន់​ជាប់​ពាក់ព័ន្ធ​បទ​ល្មើស Online Scam។

នៅ​ក្នុង​វេទិកា​កិច្ច​ពិភាក្សា​របស់​អ្នក​សារព័ត៌មាន ​និង​អ្នក​ជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ អ្នកស្រី ម៉ក់ រស្ម៊ី អគ្គនាយករង​បទប្បញ្ញត្តិ និង​បរិយាបន្ន​ហិរញ្ញវត្ថុ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ពន្យល់​ពី​ដំណើរការ ​ក្នុង​ការ​ឈាន​ទៅ​ដក​អាជ្ញាប័ណ្ណ​របស់​ធនាគារ​ព្រីនស៍ ក្រោយ​​ស្ថាបនិក​ធនាគារ​ព្រីសន៍​ លោក ចេន ហ្ស៊ី ត្រូវបាន​ចាប់ខ្លួន​​ និងធ្វើ​​បត្យាប័នទៅប្រទេស​ចិន​​ដោយ​​រង​ការ​ចោទប្រកាន់​ជាប់​ពាក់ព័ន្ធ​​បទ​ល្មើស Online Scam។

ក្នុង​ករណី​ធនាគារ​ព្រីសន៍ មន្រ្តីជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​​ធ្វើការ​ពន្យល់ពីនីតិវិធីក្នុងការ​អនុវត្ត​ការ​ដក​ហូតអាជ្ញាបណ្ណ​សាជីវកម្ម​ធនគារ​​ ​ដោយ​យោង​តាម​ទិដ្ឋភាព​ច្បាប់​ក្រម​រដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ជាធរមាន។

អ្នកស្រី ម៉ក់ រស្ម៊ី បាន​គូស​បញ្ជាក់ថា យោង​តាមច្បាប់​ត្រូវ​បែងចែក​រវាង​ទ្រព្យសម្បត្តិ​ធនាគារ និង​ទ្រព្យសម្បត្តិ​ឯកជន​របស់​ភាគទុនិក​ដាច់​ដោយឡែកពី​គ្នា​។ ករណី​ធនាគារ​ព្រីនស៍​ដែល​ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណ គឺ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង «ម្ចាស់​​​ធនាគារ» ជា​ភាគទុនិក មិនមែន​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​របស់​ធនាគារ​ឡើយ។

ធនាគារ​នៅ​តែ​រក​ស៊ី​មាន​ចំណេញ និង​អនុវត្ត​ស្រប​តាម​ការ​ណែនាំ​គ្រប់យ៉ាង ព្រោះ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ដាច់​ដោយ​ឡែក។ ប៉ុន្តែ​នៅ​ពេល​ដែល​ម្ចាស់​ធនាគារ​មាន​បញ្ហាឬ​បាត់បង់ ធនាគារ​នោះ​ត្រូវតែ​បញ្ចូល​ទៅ​ក្នុង​នីតិវិធី​មួយ​ដែល​ហៅថា «ការជម្រះបញ្ជី​ដោយបង្ខំ»។

អ្នកស្រី ម៉ក់ រស្ម៊ី បានអះអាង​ថា ដោយសារ​តែ​ទ្រព្យសកម្ម​របស់​ធនាគារ​នៅ​មាន​គ្រប់គ្រាន់ អាជីវកម្ម​នៅ​ល្អ និង​អាច​បំប្លែង​ជា​សាច់​ប្រាក់​បាន ដូច្នេះ​ទើប​ធនាគារ​ជាតិ​អំពាវនាវ​ឱ្យ​អតិថិជន​ទៅ​ដក​ប្រាក់​របស់​ពួកគេ​វិញ​ក្នុង​នាម​ជា​ម្ចាស់​បំណុល​។

ពាក់ព័ន្ធ​នីតិវិធី​នៃការ​ត្រួតពិនិត្យនិង​ការដកអាជ្ញាប័ណ្ណ ​មន្រ្តីជាន់ខ្ពស់ធនាគារជាតិ​រូបនេះ​បាន​បញ្ជាក់ថា ធនាគារ​ជាតិ​មាន​នីតិវិធី​ត្រួត​ពិនិត្យ​ច្បាស់លាស់ មិន​មែន​នឹកឃើញដកតាមចិត្តនោះទេ។

ធនាគារ​ជាតិ​បាន​ធ្វើការ​ចម្រាញ់​យ៉ាង​ហ្មត់​ចត់​តាំង​ពី​ដំណាក់កាល​ស្នើ​សុំអាជ្ញាប័ណ្ណ ដើម្បី​ធានា​ថា​អ្នកស្នើ​សុំ​មាន​ភាព​សុចរិតភាព​ ទ្រព្យសម្បត្តិ និង​ប្រភព​ទុន​ដែល​យក​មក​វិនិយោគ​ជា​ប្រភព​ទុន​ស្អាតស្អំ ព្រម​ទាំង​ពិនិត្យ​លើ​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​បុគ្គលិក។

ក្នុង​ដំណាក់កាល​ប្រតិបត្តិការ ក៏​មាន​ការ​ចុះ​ត្រួត​ពិនិត្យ​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជាប្រចាំ ខណៈ​បើ​មាន​ការ​សង្ស័យ ធនាគារ​ជាតិ​នឹង​ចាត់តាំង «អភិបាលបណ្តោះអាសន្ន» ដើម្បីគ្រប់គ្រងនិង​វាយតម្លៃបន្ថែម។

ការ​ឈាន​ដល់​ដំណាក់កាល​ដក​អាជ្ញាប័ណ្ណនិង​ជម្រះ​បញ្ជីគឺ​ជា​ជម្រើស​ចុង​ក្រោយ​បង្អស់។ នេះបើការ​បញ្ជាក់​របស់អ្នកស្រី ម៉ក់ រស្ម៊ី។ គោលបំណង​ពិតប្រាកដ​របស់​ធនាគារជាតិ គឺ​ចង់​ផ្តល់​អាជ្ញាប័ណ្ណ​ដើម្បី​ឱ្យ​គ្រឹះស្ថាន​ទាំង​នោះ​ផ្តល់​សេវា​បម្រើ​ដល់​សេដ្ឋកិច្ច និង​សង្គម មិនមែន​ចង់​ដក​ហូតវិញ​ឡើយ។ អ្នកស្រី ម៉ក់ រស្ម៊ី បាន​បន្ថែម។

យ៉ាងណាមិញ ពាក់ព័ន្ធ​ហេតុ​ការណ៍ដែល​​កើនឡើង​ផ្ទួនៗ​ រហូត​​ឈាន​ទៅ​ដក​ហួត​អាជ្ញាបណ្ណ​គ្រឹះស្ថាន​ធនាគារ​ជាបន្ត​បន្ទាប់​ ដែលនាំ​ឲ្យ​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភពីស្ថានភាព​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​ អ្នកស្រី​ ម៉ក់ រស្ម៊ី ​ទទួលស្គាល់​​ថា ពិត​ជា​អាច​ប៉ះពាល់លើ​សតិអារម្មណ៍​សាធារណ​ជន​មួយ​ចំនួន។

អ្នកស្រី​បាន​គូស​រំលេច​ថា ប្រព័ន្ធធនាគារ​អាចឈរ​ជើងទៅ​បាន​គឺ​អាស្រ័យ​ទាំងស្រុង​លើ​សតិអារម្មណ៍ និង​ទំនុក​ចិត្ត​របស់​អតិថិជន​។ បន្ទាប់ពី​មានករណីធនាគារ​មួយចំនួន​ចូលក្នុង​ដំណាក់កាល​ជម្រះ​បញ្ជី មាន​សាធារណជន​ខ្លះ​មាន​គំនិត​អវិជ្ជមាន​ដោយ​យល់ថាឱ្យ​តែ​​ធនាគារ​មានម្ចាស់​ជាជនជាតិចិនគឺ​សុទ្ធតែ​មាន​បញ្ហា។ ការគិតបែបនេះ និងការផ្សព្វផ្សាយព័ត៌មានមិនពិតអាច​បង្កើត​ជាសតិ​អារម្មណ៍​ភ័យ​ខ្លាច នាំគ្នា​ទៅដកប្រាក់​ពីធនាគារ​ចិនផ្សេង​ទៀត ដែល​អាច​បង្កជា​ផល​ប៉ះពាល់​ខ្សែ​សង្វាក់​ដល់​សង្គម សេដ្ឋកិច្ច វិស័យធនាគារ​ទាំងមូល និងប៉ះពាល់ដល់អ្នកខ្ចីប្រាក់ផងដែរ។

ធនាគារជាតិនៃកម្ពុជា (NBC) បាន​ចេញ​សេចក្តីជូនដំណឹង​ពី​ការ​ផ្អាកមិនឱ្យធនាគារព្រីនស៍ផ្តល់សេវាធនាគារថ្មី និងត្រូវបានដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់ បន្ទាប់ពីស្ថាបនិក​ធនាគារ គឺលោក លោក ចេន ហ្ស៊ី ត្រូវបានចាប់ខ្លួន និងធ្វើបត្យាប័នទៅកាន់ប្រទេសចិន។

ធនាគារជាតិនៃកម្ពុជា​ក៏​បាន​ចាត់តាំងក្រុមហ៊ុនក្រុម​ម៉ូរី​សុនកាក់​ ​អិមខេអេ​ ​ចុះជម្រះបញ្ជីដើម្បី​ដោះស្រាយ​បំណុល​ទៅ​អតិថិជន៕

The post មន្រ្តី​ជាន់ខ្ពស់​ធនាគារ​ជាតិពន្យល់ពីដំណើរការ​​ឈាន​ទៅ​ដក​អាជ្ញាបណ្ណ​ធនាគារ​ព្រីនស៍ appeared first on Kampuchea Thmey Daily.

អ្នក​ឧកញ៉ា ​លឹម ហេង៖ សូម​កុំ​ឲ្យ​ “ច្រក​ចេញ​ចូល​តែមួយ” ក្លាយ​ជា “ច្រក​ជាប់​គាំង​តែមួយ”
អ្នក​ឧកញ៉ា លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​កត់សម្គាល់​ពី​ភាព​ស្មុគស្មាញ​នៃ​ប្រព័ន្ធ​ការិយាធិបតេយ្យ លើការស្នើ​ដាក់ឯកសារតាម​ប្រព័ន្ធ​អនឡាញ និង​ការ​ទាមទារ​សេវា​ក្រៅផ្លូវការ។

នៅ​ក្នុងវេទិកា​សារព័ត៌មាន​លើ​ប្រធានបទ «AI ក្រមសីលធម៌ និង​វិជ្ជាជីវៈ៖ តើ​យើង​គួរ​ដើរ​ទៅ​មុខ​ដោយ​របៀបណា?» ដែល​​​​​រៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ១ ខែ​ឧសភា ឆ្នាំ២០២៦ នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ធុរកិច្ច (BDC) អ្នកឧកញ៉ា លឹម ហេង ​បាន​រៀបរាប់​ពីប្រព័ន្ធ​ការិយាធិបតេយ្យ​នៅ​កម្ពុជា និងស្នើឱ្យមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។

លោក​បញ្ជាក់​ថា វិស័យ​ឯកជន​តែងតែ​ប្រឈម​មុខ​នឹង​បញ្ហា​នៅ​ពេល​មាន​រដ្ឋមន្ត្រី​ថ្មី​ឡើង​កាន់​តំណែង ដែល​ជា​រឿយៗ​​តែងតែ​បង្កើត​បញ្ហា និង​ភាព​ស្មុគស្មាញ​ថ្មីៗ។

អ្នកឧកញ៉ា លឹម ហេង បាន​ប្រដូច ​”ច្រកចេញ​ចូលតែមួយ” បាន​ក្លាយ​ជា “ច្រក​ជាប់​គាំង​តែមួយ” ទៅវិញ ខណះការផ្តល់សេវាតាមអនឡាញត្រូវបានជំរុញ តែការអនុវត្តជាក់ស្តែងហាក់គ្មានប្រសិទ្ធភាព។

ក្នុងឱកាសនោះ អ្នកឧកញ៉ា​ក៏​លើកឡើង​ពីបញ្ហាតម្លៃ​សេវា​សាធារណៈ​ដែល​វិស័យ​ឯកជន​ទាមទារ​ឱ្យ​មាន​ការ​កំណត់​តម្លៃ​ឱ្យ​បាន​ច្បាស់លាស់​ ដើម្បី​កុំ​ឱ្យ​ខាត​ពេល​រត់ការ​ពីការិយាល័យមួយ​ទៅ​ការិយាល័យ​មួយ។

បន្ថែមពីនេះ អ្នកឧកញ៉ា​ក៍ស្នើ​ឲ្យ​មាន​តម្លាភាព និង​ភាព​ស្មោះត្រង់ រវាង​មន្ត្រីជា​អ្នក​អនុវត្ត​ច្បាប់ និងផ្នែក​វិស័យ​ឯកជន។ លោក​​ចង់​ឃើញ​ការ​អនុវត្ត​បច្ចេកវិទ្យា​ដំណើរការ​បាន​រលូន​ពិតប្រាកដ ដោយ​មិន​មាន​ការ​រំខានឬ​បង្ក​ការ​លំបាក។

អ្នក​ឧកញ៉ា លឹម ហេង បាន​​បញ្ជាក់​ថា លោក​នឹង​លើក​យក​បញ្ហា​ទាំងអស់​នេះ​ទៅ​ជជែក​បន្ថែម​ជាមួយ​អន្តរ​ក្រសួង​ពាក់ព័ន្ធ​នានា ដើម្បី​ជំរុញឱ្យ​ដំណើរការ​រដ្ឋបាល​ប្រព្រឹត្ត​ទៅ​ដោយ​រលូន៕

The post អ្នក​ឧកញ៉ា ​លឹម ហេង៖ សូម​កុំ​ឲ្យ​ “ច្រក​ចេញ​ចូល​តែមួយ” ក្លាយ​ជា “ច្រក​ជាប់​គាំង​តែមួយ” appeared first on Kampuchea Thmey Daily.

លោក គី សុខលីម៖ «អ្នកសារព័ត៌មាន​មិន​គួរ​ដើរ​តួជំនួសតុលាការ ​វិនិច្ឆ័យ​រឿងក្តី​ក្នុង​ហេតុការណ៍​​​​គ្រោះថ្នាក់​ចរាចរណ៍»
លោក គី សុខលីម សហស្ថាបនិក​របស់​សារព័ត៌មាន​ថ្មីៗ​បាន​លើក​ឡើង​ពី​ក្រម​សីលធម៌វិជ្ជាជីវៈ​របស់អ្នក​សារព័ត៌មាន​ក្នុងការ​រាយការណ៍​ពីករណី​គ្រោះថ្នាក់ចរាចរណ៍។

ពាក់ព័ន្ធ​ការ​ចុះ​យក​ព័ត៌មាន​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ អ្នកសារព័ត៌មាន​មានសិទ្ធិចុះថត និង​សម្ភាសន៍សាក្សី នគរបាល ឬអ្នកពាក់ព័ន្ធនៅកន្លែងកើតហេតុ។ ប៉ុន្តែអ្នកសារ​ព័ត៌មានត្រូវចង​ចាំថា ព័ត៌មាន​ដែល​ទទួល​បានភ្លាមៗ​នោះ​គឺគ្រាន់​តែ​ជាទិន្នន័យដំបូងប៉ុណ្ណោះ ហើយវាមិនទាន់​ជាការពិត​ទាំងស្រុង​នៅឡើយទេ។

នៅ​ក្នុងវេទិកាសារព័ត៌មានលើប្រធានបទ «AI ក្រមសីលធម៌ និងវិជ្ជាជីវៈ៖ តើយើងគួរដើរទៅមុខដោយរបៀបណា?» ដែល​​​រៀបចំ​ឡើង​កាលពី​ព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) លោក​ គី សុខលីម ក្រើន​រំលឹក​ឲ្យ​អ្នកសារព័ត៌មាន​ត្រូវ​រក្សាភាព​អព្យាក្រឹត មិនត្រូវ​តាំងខ្លួនជាចៅក្រម​នោះទេ។

នៅ​ក្នុងការ​ធ្វើ​សេចក្តីរាយការណ៍ អ្នកសារព័ត៌មាន​មិនគួរទុកពេលឱ្យភាគីណាមួយនិយាយច្រើន​ឧទាហរណ៍ ១៥ ទៅ ២០ នាទី ដើម្បីដាក់បន្ទុកទៅ​លើ​ភាគី​ម្ខាង​ទៀត​​ ហើយ​ក៏មិនត្រូវតាំង​ខ្លួនជាចៅក្រមឬមេ​នគរបាល​ក្នុងការចាត់​ចែង​រឿងក្ដីនោះដែរ។ ការរាយការណ៍ត្រូវតែធ្វើឡើងក្នុងកម្រិតស្មើភាពគ្នា មានតុល្យភាព និង​មិនត្រូវប្រញាប់​ទាញ​សេចក្តីសន្និដ្ឋានជាមុននោះទេ។

បន្ថែមពីនេះ​លោក​ក៏​រំលឹក​​ឲ្យ​អ្នក​សារព័ត៌មាន​ត្រូវ​ប្រកាន់ភ្ជាប់​សិទ្ធិឯកជន​ និងការសុំការអនុញ្ញាតដូចជា​ ការថត​បង្ហាញ​ស្លាក​​លេខ​​រថយន្ត ឬការទាញភ្ជាប់​បញ្ហាទៅដល់ឪពុកម្តាយ​ឬសមាជិកគ្រួសារអ្នកពាក់ព័ន្ធ គឺអាស្រ័យទៅលើ​សតិសម្បជញ្ញៈ និងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ទោះបីជាច្បាប់​មិនបាន​ហាមឃាត់​ក៏ដោយ។

«អ្វីដែលសំខាន់បំផុតនោះគឺត្រូវតែមានការយល់ព្រមពីជនរងគ្រោះ។ ប្រសិនបើ​ជនរងគ្រោះ​មិន​យល់​ព្រម​ឱ្យ​ថត ឬ​សម្ភាសន៍​​​ទេ អ្នកសារព័ត៌មាន​គឺគ្មាន​សិទ្ធិថត​ឡើយ ឬយ៉ាងហោចណាស់​គួរ​ប្រើវិធី​បិទ​បាំង​ផ្ទៃមុខដើម្បី​ការពារ​សិទ្ធិ​ឯកជនភាព»​។ លោក គី សុខលីម បញ្ជាក់។

ជាថ្មីម្តងទៀត អ្នក​កាសែត​ជើងចាស់​ដែល​ធ្លាប់​បម្រើការ​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិរូបនេះ​ ក៏អំពាវនាវ​​ឲ្យ​​អ្នកសារព័ត៌មាន​ជៀស​វាង​ការធ្វើអាជីវកម្មលើព្រឹត្តិការណ៍ ដោយ​គ្រាន់​តែដើម្បីទាញចំណាប់អារម្មណ៍ឱ្យគេមើលច្រើន​ដោយខ្វះក្រមសីលធម៌​នោះដែរ។

លោកលើក​ឡើង​ដោយ​ទាញ​ឧទាហរណ៍​ថា “ចុះបើរឿងនេះ​កើតឡើង​ចំពោះគ្រួសារយើងវិញ តើយើង​យល់​ឃើញយ៉ាង​ណា​”?។

វិស័យសារព័ត៌មានគឺជាវិស័យ​ដ៏សំខាន់មួយ​ដែល​ជួយ​គាំទ្រដល់​វិស័យ​ដទៃ​ទៀត​ទាំងអស់ ដូចជាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងបរិស្ថានជាដើម។ បើតាមលោក គី សុខលីម គ្មានប្រទេសណាមួយអាចរីកចម្រើនបាន ដោយគ្មានវិស័យសារព័ត៌មាននោះទេ៕

The post លោក គី សុខលីម៖ «អ្នកសារព័ត៌មាន​មិន​គួរ​ដើរ​តួជំនួសតុលាការ ​វិនិច្ឆ័យ​រឿងក្តី​ក្នុង​ហេតុការណ៍​​​​គ្រោះថ្នាក់​ចរាចរណ៍» appeared first on Kampuchea Thmey Daily.

លោក ពុយ គា៖ ជារឿងចាំបាច់ណាស់សម្រាប់អ្នកសារព័ត៌មាន ក្នុងការយល់ដឹងពីការសង្គ្រោះបឋម
ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា បានលើកឡើងថា ជារឿងដែលសំខាន់ និងចាំបាច់ណាស់សម្រាប់អ្នកសារព័ត៌មាន ក្នុងការយល់ដឹងពីវិធីជួយសង្គ្រោះបឋម នៅពេលបំពេញភារកិច្ចការងារ ការរស់នៅប្រចាំថ្ងៃ និងអាចចែករំលែកបន្តពីវិធីសាស្រ្តសង្គ្រោះបឋមទៅកាន់អ្នកដទៃបានទៀត។

ការលើកឡើងរបស់លោក ពុយ គា ធ្វើឡើងនៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ​ ឆ្នាំ២០២៦ ក្នុងឱកាសក្លិបអ្នកកាសែតកម្ពុជា បានសហការជាមួយក្រសួងសុខាភិបាល និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន រៀបចំវគ្គបណ្តុះបណ្តាលពិសេសស្តីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬ​អ្នក​ជំងឺ​ភ្លាមៗ»​ ដល់អ្នកសារព័ត៌មាន។ វគ្គបណ្តុះបណ្តាលពីការសង្គ្រោះបឋមនេះ គឺជាលើកទី១ ដែលក្លិបអ្នកកាសែតបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់អ្នកសារព័ត៌មាន ជាពិសេស អ្នកដែលទៅយកព័ត៌មាននៅតំបន់គ្រោះថ្នាក់ ឬការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កើនចំណេះដឹងបន្ថែមក្នុងការជួយសង្គ្រោះបឋម មុនពេលបញ្ជូនជនរងគ្រោះ ឬអ្នកជំងឺទៅមន្ទីរពេទ្យ។

លោក ពុយ គា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ពិតជាសំខាន់ និងចាំបាច់ណាស់សម្រាប់អ្នកសារព័ត៌មាន ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ និងជួយដល់ការរស់នៅប្រចាំថ្ងៃ លើសពីនេះ ក្រៅពីយល់ដឹងពីមូលដ្ឋានសង្គ្រោះបឋម ក៏អាចចែករំលែកបន្តទៅកាន់អ្នកដទៃបានដូចគ្នា។ ក្នុងវគ្គបណ្តុះបណ្តាលនេះ លោក ពុយ គា បញ្ជាក់ថា មិនត្រឹមតែសម្រាប់អ្នកសារព័ត៌មានទេ ពោល ក៏សម្រាប់សារធារណជនទូទាំងប្រទេសយល់ដឹងពីមូលដ្ឋានគ្រឹះ និងវិធីសង្គ្រោះបឋមមួយចំនួន តាមរយៈការចែករំលែក ផ្សព្វផ្សាយបន្តរបស់អ្នកសារព័ត៌មានផងដែរ។ ជាមួយគ្នានេះ នៅពេលខាងមុខ ក៏អាចនឹងបង្កើតវគ្គបណ្តុះបណ្តាលពីការសង្គ្រោះបឋមបែបនេះឱ្យច្រើនបន្ថែមទៀត ដើម្បីជាចំណេះដឹងដល់អ្នកសារព័ត៌មាន។ នេះ បើតាមប្រធានក្លិបអ្នកកាសែតកម្ពុជា។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត និន ចន្ថា នាយកផ្នែកសាមុយនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏បានលើកឡើងដែរថា ការសង្គ្រោះបឋមនេះ ពិតជាសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ព្រោះថារាល់ថ្ងៃ នៅពេលដែលប្រជាពលរដ្ឋកម្ពុជា មានគ្រោះថ្នាក់ គឺអ្នកសារព័ត៌មាននេះហើយទទួលដំណឹងមុនគេ ។ លោកថា រូបលោកពិតជាមានក្តីរីករាយណាស់ក្នុងការធ្វើបទបង្ហាញ និងផ្តល់ចំណេះដឹងពីការសង្គ្រោះបឋមដល់អ្នកសារព័ត៌មាន ដោយលោកជ្រើសយកចំណុចណាដែលសំខាន់ និងងាយយល់ មកធ្វើបទបង្ហាញដើម្បីផ្តល់ភាពងាយស្រួលក្នុងការអនុវត្តជាក់ស្តែង។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលខាងលើ គឺមានការបណ្តុះបណ្តាលដោយផ្ទាល់ ពីក្រុមគ្រូពេទ្យជំនាញពីក្រសួងសុខាភិបាល តាមរយៈការបង្រៀនពីមូលដ្ឋានគ្រឹះ ព្រមទាំងមានការពន្យល់ល្អិតល្អន់ និងការធ្វើសកម្មភាពជាក់ស្តែងពីប្រភេទនៃការសង្គ្រោះបឋមផងដែរ៕

The post លោក ពុយ គា៖ ជារឿងចាំបាច់ណាស់សម្រាប់អ្នកសារព័ត៌មាន ក្នុងការយល់ដឹងពីការសង្គ្រោះបឋម appeared first on Kampuchea Thmey Daily.

ក្លិបអ្នកកាសែតកម្ពុជា នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការសង្គ្រោះបឋម ដល់អ្នកសារព័ត៌មាន
ក្លិបអ្នកកាសែតកម្ពុជា បានសហការជាមួយក្រសួងសុខាភិបាល និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងរៀបចំវគ្គបណ្តុះបណ្តាលពិសេសស្តីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬ​អ្នក​ជំងឺ​ភ្លាមៗ»​ ដល់អ្នកសារព័ត៌មាន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។

បើតាមសេចក្តីប្រកាសព៍ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា វគ្គបណ្តុះបណ្តាលនេះ សម្រាប់អ្នកសារព័ត៌មាន ជាពិសេស អ្នកដែលទៅយកព័ត៌មាននៅតំបន់គ្រោះថ្នាក់ ដើម្បីបង្កើនចំណេះដឹងបន្ថែមក្នុងការជួយសង្គ្រោះបឋម មុនពេលបញ្ជូនជនរងគ្រោះ ឬអ្នកជំងឺទៅមន្ទីរពេទ្យ។

តាមប្រភពដដែល បញ្ជាក់ដែរថា ការបណ្តុះបណ្តាលឱ្យអ្នកសារព័ត៌មានយល់ដឹងពីវិធីសង្គ្រោះបឋម នេះ ពិតជាមានសារសំខាន់ ព្រោះអ្នកសារព័ត៌មាន អាចនឹងជួបប្រទះករណីសង្គ្រោះបឋមញឹកញាប់ រួមទាំងករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរ ដែលអាចឱ្យជនរងគ្រោះមានគ្រោះថ្នាក់ដល់ជីវិត។

ជាមួយគ្នានេះ វគ្គបណ្តុះបណ្តាលនេះ នឹងមានការបណ្តុះបណ្តាលដោយផ្ទាល់ ព្រមទាំងការធ្វើបទបង្ហាញជាក់ស្តែងពីក្រុមគ្រូពេទ្យជំនាញ មកពីក្រសួងសុខាភិបាលតែម្តង៕

The post ក្លិបអ្នកកាសែតកម្ពុជា នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការសង្គ្រោះបឋម ដល់អ្នកសារព័ត៌មាន   appeared first on Kampuchea Thmey Daily.

សមាគមអ្នកសារព័ត៌មានកម្ពុជា-វៀតណាម ផ្លាស់ប្ដូរបទពិសោធវិជ្ជាជីវៈ និងការអភិវឌ្ឍព័ត៌មានក្នុងសតវត្សឌីជីថល
នៅ​ថ្ងៃ​ទី ២៣ ខែ​តុលា ឆ្នាំ ២០២៥ នេះ ក្លិប​អ្នកកាសែត​កម្ពុជា និង​សមាគម​អ្នកកាសែត​វៀតណាម បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​អំពី​ការ​ផ្លាស់ប្ដូរ នៃ​វិស័យ​ព័ត៌មាន និង​ការ​ពង្រឹង​សហប្រតិបត្តិការ​វិជ្ជាជីវៈ​រវាង​ប្រទេស​ទាំងពីរ។

លោក ពុយ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា លើក​ឡើង​ថា វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្លាស់ប្ដូរ​យ៉ាង​លឿន ដោយសារ​ការ​រីកចម្រើន នៃ​បច្ចេកវិទ្យា​ឌីជីថល បញ្ញា​សិប្បនិមិត្ត (AI) និង​ឥទ្ធិពល នៃ​អ្នក​ផលិត​មាតិកា​ព័ត៌មាន​តាម​បណ្ដាញ​សង្គម (Influencers)។ អ្នកសារព័ត៌មាន​អាជីព “​ត្រូវការ​បណ្ដុះបណ្ដាល​បន្ថែម ដើម្បី​អាច​ប្រកួតប្រជែង និង​រក្សា​គុណភាព​ព័ត៌មាន​ក្នុង​ស្ថានភាព​ហិរញ្ញវត្ថុ​ដែល​កាន់តែ​ស្ដួច​”។

ដោយឡែក ក្នុង​ស្ថានការណ៍​ជម្លោះ​ព្រំដែន​កម្ពុជា​–​ថៃ លោក ពុ​យ គា បាន​បញ្ជាក់​ថា “​អ្នក​សារព័ត៌​មាន​កម្ពុជា បាន​ប្រកាន់​យក​ការ​ផ្សាយ​ព័ត៌មាន​ដោយ​ប្រយ័ត្នប្រយែង និង​គោរព​វិជ្ជាជីវៈ​ ដោយ​ព្យាយាម​មិន​បំប៉ោង​ស្ថានភាព​ឲ្យ​កាន់តែ​តានតឹង​ឡើយ​”។

ពី​ភាគី​វៀតណាម លោក ង្វៀន ឌឹក​ឡឺយ អនុប្រធាន​អចិន្ត្រៃយ៍ នៃ​សមាគម​អ្នកកាសែត​វៀតណាម ដែល​ដឹកនាំ​ប្រតិភូ​ចំនួន​ប្រាំ​រូប មក​ទស្សនកិច្ច​កម្ពុជា​រយៈពេល ៥ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២០ ដល់​ថ្ងៃ​ទី ២៤ ខែ​តុលា ឆ្នាំ ២០២៥ បាន​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត និង​តំបន់​ទេសចរណ៍​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កិច្ចប្រជុំ​នៅ​ភ្នំពេញ​រវាង​ក្លិប​អ្នកកាសែត​កម្ពុជា និង​សមាគម​អ្នកកាសែត​វៀតណាម ត្រូវ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​លើក​កម្ពស់​ការ​ផ្លាស់ប្ដូរ​បទ​ពិសោធ​វិជ្ជាជីវៈ ស្ដីពី​ការ​ផ្សាយ​ព័ត៌មាន​ដោយ​សុចរិត​ភាព និង​ការ​បង្កើន​ភាព​ជា​ដៃគូ​សហការ​រវាង​សារព័ត៌មាន​កម្ពុជា និង​វៀតណាម៕

The post សមាគមអ្នកសារព័ត៌មានកម្ពុជា-វៀតណាម ផ្លាស់ប្ដូរបទពិសោធវិជ្ជាជីវៈ និងការអភិវឌ្ឍព័ត៌មានក្នុងសតវត្សឌីជីថល appeared first on Kampuchea Thmey Daily.

ឥណ្ឌាពង្រីកកិច្ចសហការលើវិស័យព័ត៌មានជាមួយកម្ពុជា ដើម្បីផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌
ឥណ្ឌានឹងពង្រីកកិច្ចសហការជាមួយក្លិបអ្នកកាសែតកម្ពុជា លើវិស័យព័ត៌មាន ដើម្បីឈានទៅផ្សព្វផ្សាយលើផ្នែកផ្សេងៗទៀតជាច្រើនជាមួយកម្ពុជា ជាពិសេសវិស័យទេសចរណ៍ វប្បធម៌ និងការវិនិយោគ។ នេះជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោក វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawana Bawitlung)។

ការលើកឡើងរបស់លោក Bawitlung បានធ្វើឡើងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក្នុងឱកាសដែលលោក ត្រូវបានតែងតាំងមកបំពេញបេសកកម្មការទូតនៅកម្ពុជា។

លោក ពុយ គា បានជម្រាបលោកឯកអគ្គរដ្ឋទូតថា ក្លិបអ្នកកាសែតកម្ពុជា មានអាយុកាលជាង២៥ឆ្នាំ ហើយបច្ចុប្បន្នក្លិបអ្នកកាសែតកម្ពុជាមានសមាជិកសកម្មជាង៦០០នាក់ដែលកំពុងបំពេញវិជ្ជាជីវៈសារព័ត៌មាននៅស្ថាប័នចំនួនជិត២០០នៅទូទាំងប្រទេស។

លោក ពុយ គា បានថ្លែងថា ក្លិបអ្នកកាសែតកម្ពុជាបាននិងកំពុងដើរតួនាទីក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងក្រមសីលធម៌ដល់អ្នកសារព័ត៌មាន ព្រមទាំងបានរៀបចំនូវវគ្គបណ្តុះបណ្តាលលើជំនាញចាំបាច់ផ្សេងៗទៀត ជាពិសេសលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ជាមួយគ្នានេះ ក្លិបអ្នកកាសែតកម្ពុជា ក៏តែងរៀបចំវេទិកាសារព័ត៌មានជាមួយស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល និងបណ្តាស្ថានទូតនានា ព្រមទាំងរៀបចំនូវដំណើរទស្សនកិច្ចអ្នកសារព័ត៌មានទៅកាន់តំបន់សក្តានុពលនានានៅទូទាំងប្រទេសកម្ពុជា។

ដើម្បីពង្រីកសកម្មភាពបន្ថែមទៀត លោក ពុយ គា បានស្នើដល់ស្ថានទូតឥណ្ឌា ឱ្យពិនិត្យលទ្ធភាពក្នុងការជួយបណ្តុះបណ្តាលជំនាញចាំបាច់មួយចំនួនដល់អ្នកសារព័ត៌មានកម្ពុជា ជាពិសេសលើជំនាញបច្ចេកវិទ្យាព័ត៌មាន។

ថ្លែងក្នុងជំនួបនោះ លោក វណ្ណឡាលវ៉ូណា បយធ្លង់ បានជម្រាបជូនលោក ពុយ គា ថា រយៈពេល ៧ខែដែលលោកបានមកបំពេញការងារនៅកម្ពុជា លោកបានឃើញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ បើធៀបទៅនឹងឆ្នាំ២០០៩ ដែលលោកបានមកកម្ពុជា ជាលើកដំបូង។

លោក ថា ឥណ្ឌា និងកម្ពុជា មានវប្បធម៌ និងប្រពៃណីស្រដៀងគ្នា ពិសេសការប្រើប្រាស់ភាសាសំស្ក្រឹត ហើយពលរដ្ឋឥណ្ឌាដែលបានមកកម្ពុជា សុទ្ធតែបង្ហាញការពេញចិត្តចំពោះការរស់នៅទីនេះ ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ប៉ុន្តែលោកឯកអគ្គរដ្ឋទូត លើកឡើងថា ចំនួនភ្ញៀវទេសចរឥណ្ឌាមកកម្ពុជានៅមានកម្រិត បើធៀបទៅនឹងប្រទេសនានាក្នុងតំបន់។

ក្នុងន័យនេះ លោកសង្ឃឹមថា ស្ថានទូតឥណ្ឌា និងក្លិបអ្នកកាសែតកម្ពុជា អាចសហការគ្នាលើការងារផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងវប្បធម៌នៃប្រទេសទាំងពីរ ដើម្បីទាក់ទាញភ្ញៀវទេសចរពីឥណ្ឌាឱ្យបានកាន់តែច្រើនបន្ថែមទៀត៕

The post ឥណ្ឌាពង្រីកកិច្ចសហការលើវិស័យព័ត៌មានជាមួយកម្ពុជា ដើម្បីផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌ appeared first on Kampuchea Thmey Daily.

ក្លិបអ្នកកាសែតកម្ពុជាបារម្ភចំពោះព័ត៌មានបំភ្លៃដោយថៃ ដែលអាចរុញជម្លោះកាន់តែឡើងកម្ដៅ
ក្លិបអ្នកកាសែតកម្ពុជាបង្ហាញក្ដីព្រួយបារម្ភខ្លាំងចំពោះការផ្សព្វផ្សាយសារព័ត៌មានបំភ្លៃដោយភាគីថៃ ក្នុងកាលៈទេសៈនៃជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ។ ក្លិបអ្នកកាសែតកម្ពុជាបានកត់សម្គាល់អំពីការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ The Nation Thailand ដែលអាចបង្កឱ្យមានការយល់ច្រឡំ និងរុញស្ថានភាពជម្លោះឱ្យកាន់តែតានតឹង។

ការផ្សព្វព័ត៌មានមួយចំនួនដែលខុសពីការពិតទាក់ទងទៅនឹងស្ថានការណ៍នៃជម្លោះតាមបណ្តោយព្រំដែនរវាងកម្ពុជា និង ថៃពេលនេះ ក្លិបអ្នកកាសែតកម្ពុជា ថា មិនត្រឹមនាំឱ្យមានការយល់ច្រឡំតែក្នុងប្រទេសទាំងពីរនោះទេ ប៉ុន្តែរហូតដល់អន្តរ ជាតិទៀតផង។ សេចក្ដីថ្លែងការណ៍របស់ក្លិបអ្នកកាសែតកម្ពុជា បានសង្កត់ធ្ងន់ដូច្នេះថា «ការផ្សាយព័ត៌មានខុសពីការពិត នឹងបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងទ្វេភាគី បង្កការយល់ច្រឡំជាសាធារណៈ និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាស្ថិរភាព និងសន្តិភាពនៅតាមបណ្តោយ ព្រំដែននៃប្រទេសទាំងពីរ»។

សេចក្ដីថ្លែងការណ៍ បន្ថែមថា សារព័ត៌មានដែលមានទំនួលខុសត្រូវ ត្រូវមានមូលដ្ឋានលើការពិត ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងបង្ហាញការប្រុងប្រយ័ត្ន ដោយចៀសវាងការផ្សាយព័ត៌មានដោយគ្មានការផ្ទៀងផ្ទាត់ ឬដោយការលម្អៀង។

ក្តីបារម្ភនេះក៏បានលេចចេញពីអត្ថបទមួយដែលផ្សាយដោយសារព័ត៌មានថៃឈ្មោះ The Nation Thailand កាលពីថ្ងៃទី២៤ ខែកក្កដា ដែលបានសរសេរប្រតិដ្ឋរឿងឡើងថា អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឡើងយន្តហោះឯកជនពីភ្នំពេញទៅប្រទេសចិន បន្ទាប់ពីកងទ័ពថៃបានចាប់ផ្តើមវាយប្រហារលើប្រទេសកម្ពុជា។ ប៉ុន្តែ ភ្លាមៗនោះ សម្តេច ហ៊ុន សែន ក៏បានចេញមកបញ្ជាក់ពីវត្តមានរបស់សម្ដេចដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយកំពុងរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូជាមួយនាយករដ្ឋមន្ត្រី ដើម្បីវាយទប់ទល់នឹងការឈ្លានពានដោយទ័ពថៃ។

ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន The Nation Thailand ដដែល បានផ្សាយថា “កងកម្លាំងថៃបានដណ្តើមយកប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគីរីស្វារៈ បានដោយជោគជ័យ”។ ក៏ប៉ុន្តែ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសច្រានចោល និងចាត់ទុកថា ជាព័ត៌មានមិនពិត។

ក្លិបអ្នកកាសែត ថា អត្ថបទទាំងនេះបានបង្ហាញឱ្យឃើញពីការខ្វះវិជ្ជាជីវៈដែលនាំទៅដល់ការបាត់ជំនឿលើសារព័ត៌មាននៅក្នុងកាលៈទេសៈដ៏សំខាន់នេះ។ ក្លិបអ្នកកាសែតកម្ពុជា បានអំពាវនាវឱ្យគ្រប់សារព័ត៌មានទាំងកម្ពុជា និងថៃ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ត្រួតពិនិត្យ ប្រភពព័ត៌មាន និងផ្ទៀងផ្ទាត់ដោយការប្រុងប្រយ័ត្ន និងរួមកាត់បន្ថយភាពតានតឹងនៃជម្លោះ តាមរយៈអត្ថបទព័ត៌មាន៕

The post ក្លិបអ្នកកាសែតកម្ពុជាបារម្ភចំពោះព័ត៌មានបំភ្លៃដោយថៃ ដែលអាចរុញជម្លោះកាន់តែឡើងកម្ដៅ appeared first on Kampuchea Thmey Daily.