ព័ត៌មានជាតិ
ក្លិបអ្នកកាសែតកម្ពុជា នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការសង្គ្រោះបឋម ដល់អ្នកសារព័ត៌មាន
ក្លិបអ្នកកាសែតកម្ពុជា បានសហការជាមួយក្រសួងសុខាភិបាល និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងរៀបចំវគ្គបណ្តុះបណ្តាលពិសេសស្តីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬអ្នកជំងឺភ្លាមៗ» ដល់អ្នកសារព័ត៌មាន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។

បើតាមសេចក្តីប្រកាសព៍ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា វគ្គបណ្តុះបណ្តាលនេះ សម្រាប់អ្នកសារព័ត៌មាន ជាពិសេស អ្នកដែលទៅយកព័ត៌មាននៅតំបន់គ្រោះថ្នាក់ ដើម្បីបង្កើនចំណេះដឹងបន្ថែមក្នុងការជួយសង្គ្រោះបឋម មុនពេលបញ្ជូនជនរងគ្រោះ ឬអ្នកជំងឺទៅមន្ទីរពេទ្យ។
តាមប្រភពដដែល បញ្ជាក់ដែរថា ការបណ្តុះបណ្តាលឱ្យអ្នកសារព័ត៌មានយល់ដឹងពីវិធីសង្គ្រោះបឋម នេះ ពិតជាមានសារសំខាន់ ព្រោះអ្នកសារព័ត៌មាន អាចនឹងជួបប្រទះករណីសង្គ្រោះបឋមញឹកញាប់ រួមទាំងករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរ ដែលអាចឱ្យជនរងគ្រោះមានគ្រោះថ្នាក់ដល់ជីវិត។
ជាមួយគ្នានេះ វគ្គបណ្តុះបណ្តាលនេះ នឹងមានការបណ្តុះបណ្តាលដោយផ្ទាល់ ព្រមទាំងការធ្វើបទបង្ហាញជាក់ស្តែងពីក្រុមគ្រូពេទ្យជំនាញ មកពីក្រសួងសុខាភិបាលតែម្តង៕

-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


