ព័ត៌មានជាតិ
លោក គី សុខលីម៖ «អ្នកសារព័ត៌មានមិនគួរដើរតួជំនួសតុលាការ វិនិច្ឆ័យរឿងក្តីក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍»
លោក គី សុខលីម សហស្ថាបនិករបស់សារព័ត៌មានថ្មីៗបានលើកឡើងពីក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងការរាយការណ៍ពីករណីគ្រោះថ្នាក់ចរាចរណ៍។
ពាក់ព័ន្ធការចុះយកព័ត៌មានពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ អ្នកសារព័ត៌មានមានសិទ្ធិចុះថត និងសម្ភាសន៍សាក្សី នគរបាល ឬអ្នកពាក់ព័ន្ធនៅកន្លែងកើតហេតុ។ ប៉ុន្តែអ្នកសារព័ត៌មានត្រូវចងចាំថា ព័ត៌មានដែលទទួលបានភ្លាមៗនោះគឺគ្រាន់តែជាទិន្នន័យដំបូងប៉ុណ្ណោះ ហើយវាមិនទាន់ជាការពិតទាំងស្រុងនៅឡើយទេ។

នៅក្នុងវេទិកាសារព័ត៌មានលើប្រធានបទ «AI ក្រមសីលធម៌ និងវិជ្ជាជីវៈ៖ តើយើងគួរដើរទៅមុខដោយរបៀបណា?» ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) លោក គី សុខលីម ក្រើនរំលឹកឲ្យអ្នកសារព័ត៌មានត្រូវរក្សាភាពអព្យាក្រឹត មិនត្រូវតាំងខ្លួនជាចៅក្រមនោះទេ។
នៅក្នុងការធ្វើសេចក្តីរាយការណ៍ អ្នកសារព័ត៌មានមិនគួរទុកពេលឱ្យភាគីណាមួយនិយាយច្រើនឧទាហរណ៍ ១៥ ទៅ ២០ នាទី ដើម្បីដាក់បន្ទុកទៅលើភាគីម្ខាងទៀត ហើយក៏មិនត្រូវតាំងខ្លួនជាចៅក្រមឬមេនគរបាលក្នុងការចាត់ចែងរឿងក្ដីនោះដែរ។ ការរាយការណ៍ត្រូវតែធ្វើឡើងក្នុងកម្រិតស្មើភាពគ្នា មានតុល្យភាព និងមិនត្រូវប្រញាប់ទាញសេចក្តីសន្និដ្ឋានជាមុននោះទេ។


បន្ថែមពីនេះលោកក៏រំលឹកឲ្យអ្នកសារព័ត៌មានត្រូវប្រកាន់ភ្ជាប់សិទ្ធិឯកជន និងការសុំការអនុញ្ញាតដូចជា ការថតបង្ហាញស្លាកលេខរថយន្ត ឬការទាញភ្ជាប់បញ្ហាទៅដល់ឪពុកម្តាយឬសមាជិកគ្រួសារអ្នកពាក់ព័ន្ធ គឺអាស្រ័យទៅលើសតិសម្បជញ្ញៈ និងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ទោះបីជាច្បាប់មិនបានហាមឃាត់ក៏ដោយ។
«អ្វីដែលសំខាន់បំផុតនោះគឺត្រូវតែមានការយល់ព្រមពីជនរងគ្រោះ។ ប្រសិនបើជនរងគ្រោះមិនយល់ព្រមឱ្យថត ឬសម្ភាសន៍ទេ អ្នកសារព័ត៌មានគឺគ្មានសិទ្ធិថតឡើយ ឬយ៉ាងហោចណាស់គួរប្រើវិធីបិទបាំងផ្ទៃមុខដើម្បីការពារសិទ្ធិឯកជនភាព»។ លោក គី សុខលីម បញ្ជាក់។

ជាថ្មីម្តងទៀត អ្នកកាសែតជើងចាស់ដែលធ្លាប់បម្រើការឲ្យស្ថាប័នសារព័ត៌មានអន្តរជាតិរូបនេះ ក៏អំពាវនាវឲ្យអ្នកសារព័ត៌មានជៀសវាងការធ្វើអាជីវកម្មលើព្រឹត្តិការណ៍ ដោយគ្រាន់តែដើម្បីទាញចំណាប់អារម្មណ៍ឱ្យគេមើលច្រើនដោយខ្វះក្រមសីលធម៌នោះដែរ។
លោកលើកឡើងដោយទាញឧទាហរណ៍ថា “ចុះបើរឿងនេះកើតឡើងចំពោះគ្រួសារយើងវិញ តើយើងយល់ឃើញយ៉ាងណា”?។
វិស័យសារព័ត៌មានគឺជាវិស័យដ៏សំខាន់មួយដែលជួយគាំទ្រដល់វិស័យដទៃទៀតទាំងអស់ ដូចជាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងបរិស្ថានជាដើម។ បើតាមលោក គី សុខលីម គ្មានប្រទេសណាមួយអាចរីកចម្រើនបាន ដោយគ្មានវិស័យសារព័ត៌មាននោះទេ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


