ក្លែងបន្លំ Archives - Kampuchea Thmey Daily

គ្រូទាយថៃ ម្នាក់ លួចទូរស័ព្ទភ្ញៀវ ដោយសារចង់ឲ្យការទស្សទាយរបស់ខ្លួនកាន់តែឆុតខ្លាំង
គ្រូទាយជនជាតិថៃម្នាក់ត្រូវប៉ូលិសចាប់ខ្លួននៅទីក្រុងប៉ាតាយ៉ាកាលពីថ្ងៃព្រហស្បតិ៍ទី ១ ខែមករា ឆ្នាំ ២០២៦ បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទដៃរបស់ស្ត្រីវ័យជំទង់ជាអតិថិជន និងធ្វើការទស្សន៍ទាយថា រូបនាងនឹងជួបប្រទះសំណាងអាក្រក់ឆាប់ៗនេះ ដោយត្រូវបាត់បង់របស់មានតម្លៃនៅថ្ងៃចូលឆ្នាំថ្មី។

រូបភាព៖khaosodenglish

យោងតាមសារព័ត៌មាន  Khaosod បានរាយការណ៍ថា ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល ៦:០៦ ព្រឹក ថ្ងៃដដែល នៅនៅប៉ាតាយ៉ាខាងត្បូង នៃខេត្តឈុនបុរី។ ប៉ូលិសមកពីស្ថានីយ៍ក្រុងប៉ាតាយ៉ាបានឆ្លើយតបទៅនឹងរបាយការណ៍នៃការលួចដែលពាក់ព័ន្ធនឹង iPhone 13 Pro មានតម្លៃប្រហែល ២០,០០០ បាត (៥៨០ដុល្លារ)។

នៅកន្លែងកើតហេតុ ក្រុមអ្នកជួយសង្គ្រោះ និងអ្នកភូមិបានឃាត់ខ្លួនជនសង្ស័យទុក ដោយកំណត់អត្តសញ្ញាណឈ្មោះថា Udomsap Mueangkaew អាយុ ៣៨ ឆ្នាំ មុខរបរជាគ្រូទាយ។ ចំណែក ជនរងគ្រោះឈ្មោះ Pim អាយុ ១៩ ឆ្នាំ ខណៈដែលទូរស័ព្ទនេះបានលាក់ទុកនៅក្នុងកាបូបស្ពាយពណ៌ត្នោតដែលជនសង្ស័យតែងតែប្រើ។

យោងតាមជនរងគ្រោះបានរៀបរាប់ថា បុរសជាជនសង្ស័យបានស្លៀកពាក់ និងនិយាយដូចមនុស្សចាស់ ហើយកំពុងអង្គុយលើកន្ទេលមួយនៅលើចិញ្ចើមផ្លូវទល់មុខវត្តមួយកន្លែង ដោយស្រែកហៅអ្នកដើរកាត់ឲ្យប្រើប្រាស់សេវាកម្មទស្សន៍ទាយរបស់គាត់។ ដោយមានអារម្មណ៍អាណិតអាសូរនិងចង់ធ្វើល្អនៅថ្ងៃចូលឆ្នាំថ្មី នាងបានយល់ព្រមភ្លាមៗ។

ពេលកំពុងអានសំណាងរបស់នាងដោយប្រើសន្លឹកបៀ បុរសនោះប្រាប់នាងថា នាងនឹងជួបប្រទះនឹងសំណាងអាក្រក់ឆាប់ៗនេះ ហើយបាត់បង់ទ្រព្យសម្បត្តិដ៏មានតម្លៃមួយ ហើយក៏ណែនាំឲ្យ Pim ចំណាយប្រាក់បន្ថែមដើម្បីការពារវា។ ប៉ុន្តែនាងបានបដិសេធ ដោយជឿថាវាមិនចាំបាច់ឡើយ។

បន្ទាប់ពីការទស្សន៍ទាយបញ្ចប់ នាងហៀបនឹងត្រឡប់ទៅកន្លែងស្នាក់នៅវិញ Pim បានដឹងថាទូរស័ព្ទដៃដែលដាក់នៅក្បែរខ្លួនបានបាត់។ គ្រូទស្សន៍ទាយរូបនេះបានបន្តអួតអំពីភាពត្រឹមត្រូវនៃការទស្សន៍ទាយរបស់គាត់ ហើយថែមទាំងបានពិពណ៌នាអំពីរូបរាងរបស់ចោរដែលត្រូវបានគេចោទប្រកាន់ទៀតផង។

ដោយមានការសង្ស័យ Pim បានស្វែងរកជំនួយពីអ្នកជួយសង្គ្រោះ និងសមាជិកសាធារណជន ដើម្បីពិនិត្យមើលទ្រព្យសម្បត្តិរបស់បុរសនោះ ដែលនាំឲ្យមានការរកឃើញទូរស័ព្ទរបស់នាងនៅក្នុងកាបូបរបស់គាត់ រហូតឈានដល់ការចាប់ខ្លួនតែម្ដង។

ដោយប្រឈមមុខនឹងភស្តុតាង Udomsap បានសារភាពថា រូបគេពិតជាបានលួចទូរស័ព្ទមែន ដោយប្រាប់មន្ត្រីថាវាជាបទល្មើសលើកដំបូង ហើយថា គាត់គ្រាន់តែត្រូវការប្រាក់សម្រាប់ថ្ងៃចូលឆ្នាំថ្មីប៉ុណ្ណោះ។ គាត់បានសុំទោស និងសុំឲ្យជនរងគ្រោះកុំចោទប្រកាន់ ប៉ុន្តែនាងបានទទូចឲ្យមានសកម្មភាពផ្លូវច្បាប់ ដើម្បីចៀសវាងជនសង្ស័យនឹងកំណត់គោលដៅទៅលើអ្នកដទៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

បំណងប្រាថ្នាដ៏ធំរបស់ពលរដ្ធ អ៊ុយក្រែន គឺចង់បានសន្តិភាព និងមានអគ្គិសនីឡើងវិញ

The post គ្រូទាយថៃ ម្នាក់ លួចទូរស័ព្ទភ្ញៀវ ដោយសារចង់ឲ្យការទស្សទាយរបស់ខ្លួនកាន់តែឆុតខ្លាំង appeared first on Kampuchea Thmey Daily.

​​បន្ទាប់​ក្លែង​ធ្វើស្លាប់អស់​៥ឆ្នាំ ដើម្បី​បានសំណង​ពីធានារ៉ាប់រង​ ស្រ្តី​វៀតណាម​ត្រូវ​​ចាប់ខ្លួន​
ក្រោយ​​ក្លែង​​បន្លំ​ខ្លួន​​ធ្វើ​ជា​​ស្លាប់​ និង​ចុះ​បញ្ជី​​មរណភាព​អស់​៥ឆ្នាំដើម្បី​បានសំណង​ពីធានារ៉ាប់រង​ ​ប្រមាណជាង​៤៥០០០​ដុល្លារ​ ស្ត្រីជនជាតិវៀតណាមត្រូវចាប់​ខ្លួន​ពេល​សុំលុប​បញ្ជីមរណភាព​។

បន្ទាប់​ពី​បាន​ព្រម​ព្រៀងគ្នា​​​ «សម្តែង​» ជា​មួយ​ម្តាយ​បង្កើត​រួច នៅព្រឹក​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ អ្នក​ស្រី ង្វៀង ធីធូ [Nguyen Thi Thu] បាន​លេបថ្នាំងងុយ​ដេក រួច​ចូលទៅ​បន្ទប់​ទឹក បន្ទាប់​មក​​ធ្វើ​ជា​ដួលនៅ​​លើ​ឥដ្ឋ បណ្តាល​ឱ្យ​របួស​មុខ ច្រមុះ និង​មាន​ហូរឈាម ហើយ​បាន​បន្លំ​ធ្វើ​ជា​ស្លាប់​តែ​ម្តង។ នេះ​បើ​យោង​តាម​កាសែត VNN របស់​វៀត​ណាម។

អ្នក​ស្រី ង្វៀង ធីធូ អាយុ៤១ឆ្នាំ។ VNA/VNS

ប៉ូ​លិសនៅ​សង្កាត់​​ Thanh Hoa បាន​និយាយ​ថា ពួក​គេ​​បាន​​រក​​ឃើញ​​ករណីដែល​ស្ត្រី​ម្នាក់​ត្រូវ​បាន​ប្រកាស​ថា​ស្លាប់​កាល​ពី​ប្រាំ​ឆ្នាំ​មុន​ត្រឡប់មក​វិញ ហើយ​បានដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​មរណ​ភាព​របស់​នាង តែ​ត្រូវ​បាន​​ទុក​ជា​មោឃៈ បន្ទាប់​ពី​បាន​ក្លែង​បន្លំ​ប្រាក់​​សំណង​​ជាង ១.២ ពាន់​លាន​ដុង (ប្រហែល ៤៥,៦០០ដុល្លារអាមេរិក) នៅ​ក្នុង​ការ​បង់​​ធានា​រ៉ាប់​រង​​។

កាល​ពី​ប្រាំ​ឆ្នាំ​មុន មនុស្សម្នាក់​ដែល​មាន​ឈ្មោះ​ដូច​គ្នានឹង​ឈ្មោះ​​​ ង្វៀន ធីធូ ត្រូវបាន​ក្រុម​គ្រួសារ​របស់​នាងប្រកាសថាបាន​ស្លាប់ ដោយ​បង្កើត​ឱ្យ​មាន​ការ​សង្ស័យ ដែល​ទាមទារ​ឱ្យ​មាន​ការ​បំភ្លឺឡើង​វិញ​។

បន្ទាប់​ពី​ទទួល​បាន​របាយការណ៍ពី​ប៉ូលិស​សង្កាត់ Quang Trung អាជ្ញាធរ​បាន​ធ្វើការ​ផ្ទៀង​ផ្ទាត់​ដោយ​ប្រើ​វិធាន​ការ​ជំនាញ បាន​កំណត់ថា នាង ង្វៀន ធីធូ បាន​​ស្នើ​សុំ​ការ​លុប​ចោល​​​ការ​ចុះ​បញ្ជី​​​មរណភាព ​គឺ​ពិត​ជា ឈ្មោះ ង្វៀន ធីធូ ដូចគ្នា ដែលការស្លាប់ត្រូវ​បានចុះបញ្ជីកាលពីប្រាំឆ្នាំមុន។

ដោយ​ឡែក​​ប៉ូលិស​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជាច្រើន និង​សញ្ញា​នៃសកម្មភាព​បទឧក្រិដ្ឋ​ ដែល​ប៉ូលីស​សង្កាត់ Quang Trung បាន​រាយ​ការណ៍​ករណី​នេះ​និង​បានបញ្ជូនទៅ​ភ្នាក់​ងារ​ប៉ូលិសផ្សេងទៀត​​ដើម្បី​ស៊ើបអង្កេត។

ក្នុង​រយៈ​ពេល​ដ៏​ខ្លី ប៉ូលិស​បាន​ប្រមូល​ឯកសារ និង​ភស្តុតាង​គ្រប់គ្រាន់ ដោយ​បង្ខំ ង្វៀន ធីធូ សារភាព​ចំពោះ​បទ​ល្មើស​របស់​នាង បន្ទាប់​មក​នាង​សារភាពថាខ្លួន​បាន​ក្លែង​បន្លំ​ធ្វើ​ជា​ស្លាប់ ដើម្បី​បោក​ប្រាស់​ក្រុមហ៊ុន​ធានា​រ៉ាប់​រង។

តាម​​សំណុំ​​រឿង​​បាន​​ឱ្យ​ដឹង​​ថា នៅ​​ឆ្នាំ​២០១៧ អ្នក​ស្រី ធូ បាន​​លែង​​លះ​ប្តី​​ ហើយ​ត្រឡប់​​មក​រស់​នៅ​​ជា​មួយ​​ម្តាយ​​បង្កើត​​វិញ។ ក្នុង​អំឡុង​ពេលនោះ​នាង​បាន​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​ ហើយ​បានទិញ​ធា​នា​រ៉ាប់​រង​ចំនួន៤ ពី​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិតចំនួន​ពីរផ្សេង​គ្នា។

នៅ​ឆ្នាំ ២០២០ បន្ទាប់ពី​បាន​រក​ឃើញ​ថា ​នាង​មាន​ជំងឺ​មហា​រីក និងឈ្លោះ​ប្រកែក​ជា​មួយ​ម្តាយ​ជាញឹក​ញាប់ នាងក៏​បាន​អាក់​អន់​ចិត្ត ហើយបែក​គំនិត​ ក្លែង​បន្លំ​ការ​ស្លាប់​របស់​នាង​ដើម្បី៖​ «ផ្លាស់​ប្តូរ​អត្ត​សញ្ញាណ» និង​ប្រមូល​ប្រាក់​សំណងពី​ក្រុម​ហ៊ុន​​ធានា​រ៉ាប់​រង។ ដូច្នេះ​​ហើយ​​នាង​​បាន​​ពិភាក្សា​​​ផែន​ការ​​នេះ​​ជា​មួយ​​ម្តាយ​​​​ ដើម្បី​​បង្កើត​​សេណារីយ៉ូ «ការ​ស្លាប់​ក្លែងក្លាយ» ដ៏មាន​ប្រសិទ្ធ​ភាព។

ដោយ​ធ្វើ​ការ​ជា​មួយ​អ្នក​ស៊ើប​អង្កេត អ្នកស្រី​​ Thap ជា​ម្តាយ​បាន​និយាយថា​៖ «នៅ​ពេល​ខ្ញុំ​ឮ​នាង​និយាយ​អំពី​រឿង​នេះដំបូងៗ​ ខ្ញុំ​បាន​បដិសេធខ្លាំង​ដែរ​ ប៉ុន្តែ​នាង​បាន​គំរាមថាបើ​ខ្ញុំ​មិន​ព្រម​ធ្វើទេ នាង​នឹង​ខាំ​ខ្សែភ្លើង ​សម្លាប់​ខ្លួន​ឯង។ ពេល​នោះ​ខ្ញុំ​នឹង​ត្រូវ​បាត់​បង់​កូន​របស់​ខ្ញុំជាមិន​ខាន​​ ប៉ុន្តែ​នៅ​​តែមិន​ទទួល​បាន​ប្រាក់​ធានារ៉ាប់រង​ណា​មួយ​ឡើយ»។

​ក្នុងចម្លើយសារភាព​​ជាមួយសមត្ថកិច្ច នាង ធូ បាន​សារ​ភាព​ថា៖ «ដោយ​សារ​ជំងឺ​ ខ្ញុំ​គិត​ចង់​ធ្វើ​អត្ត​ឃាត ប៉ុន្តែ​ខ្ញុំ​ក៏​គិត​ដែរ​ថាមិន​ទាន់​បាន​សំណង​អ្វី​ទេ។ បើ​ខ្ញុំ​សម្លាប់ខ្លួន ធានា​រ៉ាប់រង​ក៏​មិន​ចេញ​ឱ្យ​ដែរ​។ ដូច្នេះ​ខ្ញុំ​ក្លែង​បន្លំ​ធ្វើ​ជា​ស្លាប់​ ដើម្បី​យក​លុយ​ធានា​រ៉ាប់​រង​ប៉ុណ្ណោះ​។ បន្ទាប់​ពីក្លែង​បន្លំ​នេះ​មក​ ខ្ញុំ​មាន​បំណង​ទៅ​ឆ្ងាយ និងកាត់​ផ្តាច់​ទំនាក់​ទំនងជាមួយ​គ្រួសារ​ខ្ញុំ​ម្តង​ទៀត​»។

ភ្នាក់​ងារ​ប៉ូលីស​ស៊ើប​អង្កេត​នៃ​ប៉ូលីស​ខេត្ត Thanh Hóa បាន​ចេញ​សេចក្តីសម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ទាំងម្តាយ​និង​កូន​របស់​ពួក​គេ​ ដោយចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ធានា​រ៉ាប់​រង។

ជា​មួយ​​គ្នានេះដែរ​ ប៉ូលិស​​កំពុង​​បន្ត​​ប្រមូល​​ភស្តុ​តាង​​ប្រឆាំង​នឹង​​បុគ្គលដែល​​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដើម្បី​​ពង្រីក​​ការ​ស៊ើប​អង្កេត​៕​

ប្រែសម្រួល​៖ ណឺ មិនា​

The post ​​បន្ទាប់​ក្លែង​ធ្វើស្លាប់អស់​៥ឆ្នាំ ដើម្បី​បានសំណង​ពីធានារ៉ាប់រង​ ស្រ្តី​វៀតណាម​ត្រូវ​​ចាប់ខ្លួន​ appeared first on Kampuchea Thmey Daily.

មូលហេតុដែល អាស៊ីអាគ្នេយ៍ ជាចំណុចក្តៅក្នុងការក្លែងបន្លំ ពិបាកលុបបំបាត់
យោងតាមអង្គការសហប្រជាជាតិ មនុស្សរាប់រយរាប់ពាន់នាក់នៅតែជាប់នៅក្នុងមជ្ឈមណ្ឌលក្លែងបន្លំនៅអាស៊ីអាគ្នេយ៍។ ជនរងគ្រោះជាច្រើនត្រូវបានទាក់ទាញដោយការបង្ហោះជ្រើសរើសបុគ្គលិកក្លែងក្លាយ នៅលើវេទិកាដូចជា Facebook ជាដើម។ ទាំងនោះបានក្លាយជាបញញ្ហាចាកស្រេះ ពិបាកនឹងលុបបំបាត់បំផុត។

រូបភាពReuters

បើតាមការលើកឡើងរបស់អ្នកជំនាញ លោក Jacob Sims  អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលអាស៊ី សាកលវិទ្យាល័យហាវ៉ាដ និង ជាអ្នកជំនាញខាងឧក្រិដ្ឋកម្មឆ្លងដែន និងសិទ្ធិមនុស្សនៅអាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា អ្នកទាំងនោះត្រូវបានគេនាំចូលទៅក្នុងភាពស្មុគស្មាញដូចជាតង់ ដែលមានរបងលួសបន្លា អាហារដ្ឋាន និងបង្អួចដែក។ ពួកគេត្រូវបានគេនាំចូលទៅក្នុងនោះ ហើយបង្ខំឲ្យបោកប្រាស់។ ប្រសិនបើពួកគេមិនធ្វើទេ ពួកគេនឹងត្រូវវាយដំ ធ្វើទារុណកម្ម រំលោភបំពាន និងថែមទាំងសម្លាប់ទៀតផង។

ភាពស្មុគស្មាញក្លែងបន្លំទាំងនេះ ភាគច្រើនមានទីតាំងនៅក្នុងប្រទេស មីយ៉ាន់ម៉ា ជាពិសេសនៅតំបន់ព្រំដែន។

លោក Hammerli Sriyai អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន ISE​​​​​AS-Yusof Ishak សិង្ហបុរី ក៏បានចូលរួមបញ្ចេញយោបល់បន្ថែមថា «ក្រុមឧក្រិដ្ឋជនមានផែនការយុទ្ធសាស្ត្រខ្ពស់! ពួកគេស្វែងរកកន្លែងដែលមានសមត្ថភាពគ្រប់គ្រងខ្សោយ រដ្ឋាភិបាលមូលដ្ឋានងាយរងគ្រោះដោយសារការរៀបចំ និងការរីករាលដាលនៃអំពើពុករលួយ។ ទាំងនេះគឺជាលក្ខខណ្ឌដ៏ល្អសម្រាប់ពួកគេក្នុងការសហការជាមួយក្រុមផលប្រយោជន៍ក្នុងស្រុក»។

អ្នកជំនាញរូបនេះក៏បាននិយាយថា អង្គការឧក្រិដ្ឋជនបានចំណាយពេលរាប់ទសវត្សរ៍ក្នុងការកសាងបណ្តាញការពារ។ បណ្តាញជាច្រើនដែលធ្លាប់ដំណើរការល្បែងស៊ីសងបានប្តូរទៅគំរូមជ្ឈមណ្ឌលក្លែងបន្លំ នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ ធ្វើឲ្យពាណិជ្ជកម្មអន្តរជាតិជាប់គាំង។

ជាពិសេស មន្ត្រីមូលដ្ឋាន និងក្រុមផលប្រយោជន៍សេដ្ឋកិច្ចមួយចំនួន តែងតែឃុបឃិតគ្នាជាមួយប្រតិបត្តិការនៃមជ្ឈមណ្ឌលក្លែងបន្លំ ជាថ្នូរនឹងកម្រៃជើងសារ ។

អស់រយៈពេលជាយូរមកហើយ មជ្ឈមណ្ឌលក្លែងបន្លំបានពឹងផ្អែកលើធនធានមនុស្សដែលត្រូវបានទិញ និងលក់ ឬកេងប្រវ័ញ្ច។ របាយការណ៍ឆ្នាំ ២០២៥ របស់ការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បង្ហាញថា មានជនរងគ្រោះមកពីប្រទេសជាង ៥០ ជុំវិញពិភពលោកឯណោះ។

ជំងឺរាតត្បាតបានបង្កើតក្រុមងាយរងគ្រោះថ្មីមួយ៖ មនុស្សដែលធ្លាប់មានការងារមានស្ថេរភាព ចេះភាសាបរទេសច្រើន រស់នៅក្នុងតំបន់ទីក្រុង មានការអប់រំ វ័យក្មេង និងមានចំណេះដឹងអំពីបច្ចេកវិទ្យា។ នេះបានពង្រីកវិសាលភាពនៃជនរងគ្រោះដែលមានសក្តានុពល ដែលអាចត្រូវបានគេបោកប្រាស់ទៅកាន់មជ្ឈមណ្ឌលបោកប្រាស់។

ក្រុមបោកប្រាស់ក៏ទាញយកប្រយោជន៍ពីបច្ចេកវិទ្យាថ្មីដើម្បីបង្កើនភាពទំនើបផងដែរ។ ជាឧបករណ៍បកប្រែតាមអ៊ីនធឺណិត និងបច្ចេកវិទ្យា deepfake ធ្វើឲ្យការបោកប្រាស់កាន់តែគួរឲ្យជឿជាក់។ ការបោកប្រាស់ទូទៅបំផុតគឺការបោកប្រាស់ «សម្លាប់ជ្រូក» ដែលអ្នកបោកប្រាស់ធ្វើពុតជាបង្កើតមិត្តភាព ឬសេចក្តីស្រឡាញ់ជាមួយជនរងគ្រោះ ហើយបន្ទាប់មកទាក់ទាញពួកគេឱ្យវិនិយោគលើគម្រោងនិម្មិត។

ក្រុមក្មេងទំនើងក៏ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុរូបិយប័ណ្ណគ្រីបតូ និង DeFi ដូចជា Stablecoin សម្រាប់ការលាងលុយកខ្វក់។ យោងតាម ​​Kristina Amerhauser – អ្នកជំនាញនៅគំនិតផ្តួចផ្តើមប្រឆាំងឧក្រិដ្ឋកម្មសកលជាមួយគណៈកម្មាធិការរៀបចំជាតិ (GI-TOC) រូបិយប័ណ្ណទាំងនេះត្រូវបានប្រើប្រាស់ក្នុងសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ពីព្រោះវាពិបាកតាមដាន និងមានភាពអនាមិកខ្ពស់។

ដូច្នេះហើយ ដោយសារតែលក្ខណៈនៃ ការក្លែងបន្លំឆ្លងដែន អាជ្ញាធរមានការលំបាកជាច្រើនក្នុងការដោះស្រាយវា។ ទោះបីជាភ្នាក់ងារដូចជា Interpol តាមដានអ្នកនៅពីក្រោយក៏ដោយ ការស្វែងរកអាជ្ញាធរត្រឹមត្រូវដើម្បីសម្របសម្រួលការដោះស្រាយនៅតែជាបញ្ហាប្រឈមមួយ នេះបើយោងតាម ​​Yen Zhi Yi – អ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ S. Rajaratnam (RSIS) សាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ប្រទេសសិង្ហបុរី៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ពូទីន នឹងបើកសិទ្ធដល់ពលរដ្ឋ ចិន ចូល រុស្ស៊ី ដោយគ្មានទិដ្ឋាការ

The post មូលហេតុដែល អាស៊ីអាគ្នេយ៍ ជាចំណុចក្តៅក្នុងការក្លែងបន្លំ ពិបាកលុបបំបាត់ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ ស្នើឱ្យមហាជនប្រុងប្រយ័ត្នចំពោះការក្លែងបន្លំគណនីតេឡេក្រាមរបស់ លោក ស សុខា
នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក រ៉េន រតនៈ អ្នកនាំពាក្យ លោក ស សុខា បានផុសសារអំពាវនាវមហាជនមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានករណីបង្កើតតេឡេក្រាមក្លែងក្លាយ ដោយដាក់ឈ្មោះរបស់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចៀសវាងមានការឆបោកក្រោមរូបភាពផ្សេងៗ។

ការអំពាវនាវ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរបស់ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រកឃើញថា នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម មានជនខិលខូចបានបង្កើតគណនីដោយបន្លំប្រើឈ្មោះ របស់ ស សុខា ជាអក្សរអង់គ្លេស ថា ” Sar Sokha “និងថែមទាំងដាក់រូបភាពរបស់លោកផងដែរ។ បន្ថែមពីនេះ ប្រភពដដែលបញ្ជាក់ថា តាមរយៈគណនីក្លែងបន្លំនេះ ជនខិលខូច បានផ្ញើសារអូសទាញ ទៅកាន់បុគ្គលជាបន្តបន្ទាប់ឱ្យដាក់ទឹកប្រាក់ដើម្បីចូលរួមវិនិយោគជាមួយក្រុមហ៊ុន ដែលពួកគេអះអាងថាឈ្មោះក្រុមហ៊ុន OCIC។

ហេតុនេះ អ្នកនាំពាក្យបញ្ជាក់ថា៖ “សូមអំពាវនាវសាធារណជន បង្កើនការប្រុងប្រយ័ត្ន ចំពោះសកម្មភាពក្លែងបន្លំដូចបានបញ្ជាក់មកនេះ រួមទាំងសកម្មភាពបន្លំឆបោកជាច្រើនទម្រង់ផ្សេងទៀត តាមមធ្យោបាយបណ្ដាញទំនាក់ទំនងសង្គមនានា”។

The post អ្នកនាំពាក្យ ស្នើឱ្យមហាជនប្រុងប្រយ័ត្នចំពោះការក្លែងបន្លំគណនីតេឡេក្រាមរបស់ លោក ស សុខា appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យបញ្ជាក់ពីសកម្មភាពមួយចំនួនរបស់ក្រុមក្លែងបន្លំឯកសណ្ឋាន​មន្ត្រីនគរបាលជាតិ
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា នៅរៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ពីសម្មភាពមួយចំនួនរបស់ក្រុមជនសង្ស័យដែលក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ក្រោយត្រូវឃាត់ខ្លួនបានកាលពីថ្ងៃទី៩ មេសានេះ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួន ក្រុមជនសង្ស័យទាំង៦នាក់នេះធ្លាប់ធ្វើជាក្រុមបើកម៉ូតូនាំផ្លូវរថយន្តពេទ្យសង្រ្គោះបន្ទាន់។ ក្រោយមកពួកខ្លូនក៏ឈប់ធ្វើនៅពេលក្រសួងប្រកាសអោយបញ្ឈប់សកម្មភាពបើកម៉ូតូនាំផ្លូវរថយន្តពេទ្យ។ អ្នកនាំពាក្យបន្ថែមថា ក្នុងកំឡុងខែកុម្ភៈ ឆ្នាំ២០២៥ ឈ្មោះ តាំង ភក្តី បានហៅប្រមូលក្រុមខ្លួនទាំ០៦នាក់ បង្កើតក្រុមការងារដោយដាក់ឈ្មោះ ថា ក្រុម CID និងបានរៀបចំអោយឈ្មោះ ម៉ៅ ផាន់នីម័រ ស្លៀកឯកសណ្ឋាននគរបាលជាតិ និងបួននាក់ទៀតកាន់អាយកូម ពាក់កាតឡូហ្គោនគរបាលព្រហ្មទណ្ឌ ស្ពាយកាបូបមានឡូហ្គោ POLICE ដោយក្រុមខ្លួនបានចេញធ្វើសកម្មភាពក្នុងភូមិសាស្ត្រ សង្កាត់សំរោងក្រោម ប្រហែល០៥លើក ។

បើតាមលោក សំ វិច្ឆិកា ក្រុមជនសង្ស័យបានធ្វើសកម្មភាពជិះម៉ូតូល្បាតតាមផ្លូវរទះភ្លើង មហាវិថីឈ្មះៗ ដោយដេញឃាត់រ៉ឺម៉ក និងបានត្រួតពិនិត្យលើមនុស្ស ដែលអង្គុយនៅកន្លែងស្ងាត់ដើម្បីឆែករកគ្រឿងញៀន និងសម្ភារៈផ្សេងៗ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១និង០០នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងប្រិតិបត្តិការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតទូរស័ព្ទចំនួន ០៧គ្រឿង ម៉ូតូចំនួន ០៣គ្រឿង ម៉ាក Hond Dream ពណ៌ខ្មៅ  ម៉ាកHonda Wave ពណ៌ខ្មៅ ម៉ាក Honda Scoopy ពណ៌ក្រហមចំនួន ០១គ្រឿង៕

អត្ថបទ៖ សុខុម

The post អ្នកនាំពាក្យបញ្ជាក់ពីសកម្មភាពមួយចំនួនរបស់ក្រុមក្លែងបន្លំឯកសណ្ឋាន​មន្ត្រីនគរបាលជាតិ appeared first on Kampuchea Thmey Daily.

ឃាត់ខ្លួនជនសង្ស័យ ០៦ នាក់ ករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ
កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៦ នាក់ ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល​ជាតិ។

កាលពី​ថ្ងៃ​ទី ០៩ ខែ​មេសា ឆ្នាំ ២០២៥ ម្សិលមិញ​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ន វុធី អធិការ​នគរបាល​ខណ្ឌ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៦ នាក់ ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល​ជាតិ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​រថភ្លើង ភូមិ​សំរោង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន ០៦ នាក់ រួមមាន ៖ ទី០១.ឈ្មោះ បាន ភ័ត្ដ្រា ភេទ​ប្រុស មុខរបរ​កម្មករ​សំណង់ ស្នាក់នៅ​បន្ទប់​ជួល​លេខ ៤២ ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី ០២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ទី០២.ឈ្មោះ គ យ៉ ជ ភេទ​ប្រុស ជា​សិស្ស ស្នាក់នៅ​ខណ្ឌ​សែន​សុខ។ ទី០៣. ឈ្មោះ ព ម៉ ហ៊ ភេទ​ប្រុស ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ ៤៣D ភូមិ​បុរី​សន្តិភាព ០២ សង្កាត់​ចោមចៅ​ ០២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ទី០៤.ឈ្មោះ ឈ ដ រ ញ៉ ភេទ​ប្រុស ជា​សិស្ស ស្នាក់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​ទី ០២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ទី០៥.ឈ្មោះ ម៉ៅ ផាន់នីម័រ ភេទ​ប្រុស មុខរបរ​កម្មករ ស្នាក់នៅ​សង្កាត់​កាកាប​ទី ០២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី០៦.ឈ្មោះ តាំង ភក្ដី ភេទ​ប្រុស មុខរបរ ជាង​ម៉ាស៊ីន​ត្រជាក់ ស្នាក់នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ដោយឡែក​វត្ថុតាង​ដកហូត​រួមមាន ៖ ទូរស័ព្ទ​ចំនួន ០៧ គ្រឿង , ម៉ូតូ​ចំនួន ០៣ គ្រឿង (ម៉ាក Honda Dream ពណ៌​ខ្មៅ , ម៉ាក Honda Wave ពណ៌​ខ្មៅ , ម៉ាក Honda Scoopy ពណ៌​ក្រហម) និង​ឯកសណ្ឋាន​មន្ត្រី​នគរបាល​ជាតិ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង នគរបាល​ជំនាញ កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ ៖ សុភា

The post ឃាត់ខ្លួនជនសង្ស័យ ០៦ នាក់ ករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ appeared first on Kampuchea Thmey Daily.

តើការក្លែងខ្លួនជាសែស្រឡាយរាជវង្ស ចាត់ទុកជាការប្រមាថដល់ព្រះមហាក្សត្រដែរ ឬទេ?
កាលពីពេលថ្មីៗនេះ មានម្ចាស់គណនីតិកតុក (Tik Tok) មួយ បានអះអាងខ្លួនជាអនុជរបស់ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា ដែលមានឈ្មោះថា នរោត្តម សូរិយាវង្ស និង ស៊ីសុវត្ថិ សីណាក់វង្ស។ ជុំវិញករណីនេះ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រសួងព្រះបរមរាជវាំង បានប្រកាសបដិសេធចំពោះបុគ្គលជាម្ចាស់គណនីតិកតុកនេះ ដែលបានបង្ហោះ ចែកចាយក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម។

ក្រសួងព្រះបរមរាជវាំង អះអាងថា បុគ្គលនេះ មិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្សដែលទទួលស្គាល់ដោយព្រះបរមរាជវាំងឡើយ។ ដូច្នេះ តើការក្លែងបន្លំខ្លួនជាអនុជរបស់ព្រះមហាក្សត្រ ចាត់ទុកជាទង្វើដែលធ្វើឱ្យប៉ះពាល់ និងជាការប្រមាថដល់អង្គព្រះមហាក្សត្រដែរ ឬទេ?

តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែ ទ្រង់មិនកាន់អំណាចឡើយ ហើយទ្រង់ជាប្រមុខរដ្ឋមួយជីវិត។ មាត្រា៧នេះ ថែមទាំងកំណត់ថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ ចំណែក មាត្រា៤១ នៃច្បាប់នេះបានចែងថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ប៉ុន្តែ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តយសរបស់អ្នកដ៏ទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។

ដោយឡែក ច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលបានធ្វើវិសោធនកម្មដោយបន្ថែមមាត្រា៤៣៧ (ស្ទួន)វិញ បានកំណត់ថា ចំពោះការប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺជាវាចា កាយវិការ សំណេរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ២លាន​រៀល ទៅ ១០លានរៀល។ ចំពោះ នីតិបុគ្គល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០​លាន​រៀល ព្រមទាំងទោសបន្ថែមផ្សេងទៀត ក្នុងករណីរកឃើញមានជាប់ពាក់ព័ន្ធពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។

យ៉ាងណាក៏ដោយ ចំពោះករណីខាងលើនេះ នៅមិនទាន់មានចំណាត់ការណាមួយនៅឡើយទេ ប៉ុន្តែ ក្រសួងព្រះបរមរាជវាំង បានអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុតតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន៕

អត្ថបទ៖ គេន ម៉ាលិះ

The post តើការក្លែងខ្លួនជាសែស្រឡាយរាជវង្ស ចាត់ទុកជាការប្រមាថដល់ព្រះមហាក្សត្រដែរ ឬទេ? appeared first on Kampuchea Thmey Daily.

ក្រុមការងារឯកឧត្ដម ហ៊ុន ម៉ានី ព្រមានប្ដឹងសមត្ថកិច្ច ឱ្យចាប់ខ្លួនអ្នកក្លែងបន្លំគណនីតេឡេក្រាម
ក្រុមការងារ ឯកឧត្ដម ហ៊ុន​ ម៉ានី នៅល្ងាចថ្ងៃទី១៦ ខែមករា នេះ បានព្រមានទៅកាន់ជនអនាមិកដែលក្លែងបន្លំគណនីតេឡេក្រាម ឱ្យឈប់ប្រើប្រាស់រូបភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងចេតនាក្លែងបន្លំ កុហកបោកប្រាស់ ឬទាញផលប្រយោជន៍ណាមួួយ ត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់ បើពុំដូច្នេះទេក្រុមការងារ នឹងប្ដឹងទៅសមត្ថកិច្ចឱ្យចាត់ការតាមផ្លូវច្បាប់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រុមការងារឯកឧត្ដម ហ៊ុន​ ម៉ានី តាមប្រព័ន្ធតេឡេក្រាម។

ក្រុមការងារឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរដូច្នេះថា “សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះ មានករណីជនអាណាមិកបានក្លែងបន្លំគណនី ដោយបានប្រើប្រាស់រូបភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី (ជាគណនីសន្ទនាតាមប្រព័ន្ធតេឡេក្រាម) ក្នុងចេតនាក្លែងបន្លំ កុហកបោកប្រាស់ ឬទាញយកប្រយោជន៍ដោយប្រការណាមួយ។ ចំពោះករណីនេះ យើងខ្ញុំសូមអំពាវនាវ ឲ្យជនបង្ក បញ្ឈប់នូវទង្វើនេះជាបន្ទាន់ បើពុំនោះទេ ក្រុមការងារ នឹងធ្វើការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកជនទទួលខុសត្រូវចំពោះមុខច្បាប់ជាក់ជាមិនខាន”។

ក្រុមការងារឯកឧត្ដម ហ៊ុន​ ម៉ានី ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គមនានា តាមប្រព័ន្ធអ៊ីនធឺណេត ឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាង ការក្លាយខ្លួនជាជនរងគ្រោះបច្ចេកវិទ្យា  ដែលនាំឱ្យបាត់បង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិ ដែលបង្កឡើងដោយសារការប្រើប្រាស់ល្បិចបន្លំ ឬការលួចប្រើប្រាស់បច្ចេកទេសចម្លងមេរោគជាដើម៕

The post ក្រុមការងារឯកឧត្ដម ហ៊ុន ម៉ានី ព្រមានប្ដឹងសមត្ថកិច្ច ឱ្យចាប់ខ្លួនអ្នកក្លែងបន្លំគណនីតេឡេក្រាម appeared first on Kampuchea Thmey Daily.