ព័ត៌មានជាតិ
ក្រុមការងារឯកឧត្ដម ហ៊ុន ម៉ានី ព្រមានប្ដឹងសមត្ថកិច្ច ឱ្យចាប់ខ្លួនអ្នកក្លែងបន្លំគណនីតេឡេក្រាម
ក្រុមការងារ ឯកឧត្ដម ហ៊ុន ម៉ានី នៅល្ងាចថ្ងៃទី១៦ ខែមករា នេះ បានព្រមានទៅកាន់ជនអនាមិកដែលក្លែងបន្លំគណនីតេឡេក្រាម ឱ្យឈប់ប្រើប្រាស់រូបភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងចេតនាក្លែងបន្លំ កុហកបោកប្រាស់ ឬទាញផលប្រយោជន៍ណាមួួយ ត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់ បើពុំដូច្នេះទេក្រុមការងារ នឹងប្ដឹងទៅសមត្ថកិច្ចឱ្យចាត់ការតាមផ្លូវច្បាប់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រុមការងារឯកឧត្ដម ហ៊ុន ម៉ានី តាមប្រព័ន្ធតេឡេក្រាម។

ក្រុមការងារឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរដូច្នេះថា “សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះ មានករណីជនអាណាមិកបានក្លែងបន្លំគណនី ដោយបានប្រើប្រាស់រូបភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី (ជាគណនីសន្ទនាតាមប្រព័ន្ធតេឡេក្រាម) ក្នុងចេតនាក្លែងបន្លំ កុហកបោកប្រាស់ ឬទាញយកប្រយោជន៍ដោយប្រការណាមួយ។ ចំពោះករណីនេះ យើងខ្ញុំសូមអំពាវនាវ ឲ្យជនបង្ក បញ្ឈប់នូវទង្វើនេះជាបន្ទាន់ បើពុំនោះទេ ក្រុមការងារ នឹងធ្វើការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកជនទទួលខុសត្រូវចំពោះមុខច្បាប់ជាក់ជាមិនខាន”។
ក្រុមការងារឯកឧត្ដម ហ៊ុន ម៉ានី ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គមនានា តាមប្រព័ន្ធអ៊ីនធឺណេត ឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាង ការក្លាយខ្លួនជាជនរងគ្រោះបច្ចេកវិទ្យា ដែលនាំឱ្យបាត់បង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិ ដែលបង្កឡើងដោយសារការប្រើប្រាស់ល្បិចបន្លំ ឬការលួចប្រើប្រាស់បច្ចេកទេសចម្លងមេរោគជាដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


