ព័ត៌មានអន្ដរជាតិ
បំណងប្រាថ្នាដ៏ធំរបស់ពលរដ្ធ អ៊ុយក្រែន គឺចង់បានសន្តិភាព និងមានអគ្គិសនីឡើងវិញ
ប្រជាជនអ៊ុយក្រែនដែលកំពុងប្រារព្ធពិធីចូលឆ្នាំថ្មីលើកទីបួនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី បានលើកឡើងដូចៗគ្នាថា បំណងប្រាថ្នាដ៏ធំបំផុតរបស់ពួកគេសម្រាប់ឆ្នាំ ២០២៦នេះ គឺចង់បានសន្តិភាព ក៏ដូចជាបញ្ចប់ការផ្ដាច់ចរន្តអគ្គិសនីដែលធ្វើឲ្យជីវិតពលរដ្ធម្នាក់ៗរស់ដូចក្នុងឋាននរក។

កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៦ CNA បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានបង្កើនយុទ្ធនាការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងបណ្តាញថាមពលរបស់អ៊ុយក្រែនក្នុងរដូវរងាកាលពីឆ្នាំ ២០២៥ ដោយកាត់បន្ថយថាមពល និងកំដៅដល់មនុស្សរាប់រយរាប់ពាន់នាក់ ខណៈដែលសីតុណ្ហភាពបានធ្លាក់ចុះក្រោមសូន្យឯណោះ។
នៅក្នុងសង្កាត់ Vyshgorod នៃទីក្រុងកៀវ អ្នកស្រុកជាច្រើនបានប្រាប់បណ្ដាញព័ត៌មាន AFP ដូចៗគ្នាថា ពួកគេចង់ឲ្យសង្គ្រាមបញ្ចប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្វីដែលគ្រប់គ្នានៅទីនេះប្រាថ្នាគឺសន្តិភាព និងមានភ្លើងប្រើប្រាស់បានដូចពីមុនតែប៉ុណ្ណោះ!
យ៉ាងណាមិញ បើទោះបីជារុស្ស៊ីបានបដិសេធថាមិនបានកំណត់គោលដៅលើជនស៊ីវិល និងបានហៅការឈ្លានពានរបស់ខ្លួនថាជា «ប្រតិបត្តិការយោធាពិសេស» ដោយមានគោលបំណងទប់ស្កាត់ការពង្រីកអង្គការណាតូ ប៉ុន្តែ ទីក្រុងកៀវ និងសម្ព័ន្ធមិត្តរបស់ខ្លួនបានហៅថា នេះគឺជាការកុហកសុទ្ធសាធ។
ជម្លោះនេះដែរ ក៏ជាជម្លោះដ៏សាហាវបំផុតនៅលើទឹកដីអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី ២ បានបណ្តាលឲ្យមានរលកបំផ្លិចបំផ្លាញយ៉ាងខ្លាំង ហើយធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវបានផ្លាស់ទីលំនៅ និងបានធ្វើឲ្យទីក្រុងអ៊ុយក្រែនទាំងមូលត្រូវបំផ្លិចបំផ្លាញ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោក វ៉ាង យី៖ ជប៉ុនព្យាយាមបញ្ច្រាសប្រវត្តិសាស្ត្រ ខណៈលោកប្រាប់កូរ៉េខាងត្បូង ប្រកាន់ខ្ជាប់ចិនតែមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


