ព័ត៌មានជាតិ
អ្នកនាំពាក្យ ស្នើឱ្យមហាជនប្រុងប្រយ័ត្នចំពោះការក្លែងបន្លំគណនីតេឡេក្រាមរបស់ លោក ស សុខា
នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក រ៉េន រតនៈ អ្នកនាំពាក្យ លោក ស សុខា បានផុសសារអំពាវនាវមហាជនមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានករណីបង្កើតតេឡេក្រាមក្លែងក្លាយ ដោយដាក់ឈ្មោះរបស់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចៀសវាងមានការឆបោកក្រោមរូបភាពផ្សេងៗ។

ការអំពាវនាវ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរបស់ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រកឃើញថា នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម មានជនខិលខូចបានបង្កើតគណនីដោយបន្លំប្រើឈ្មោះ របស់ ស សុខា ជាអក្សរអង់គ្លេស ថា ” Sar Sokha “និងថែមទាំងដាក់រូបភាពរបស់លោកផងដែរ។ បន្ថែមពីនេះ ប្រភពដដែលបញ្ជាក់ថា តាមរយៈគណនីក្លែងបន្លំនេះ ជនខិលខូច បានផ្ញើសារអូសទាញ ទៅកាន់បុគ្គលជាបន្តបន្ទាប់ឱ្យដាក់ទឹកប្រាក់ដើម្បីចូលរួមវិនិយោគជាមួយក្រុមហ៊ុន ដែលពួកគេអះអាងថាឈ្មោះក្រុមហ៊ុន OCIC។
ហេតុនេះ អ្នកនាំពាក្យបញ្ជាក់ថា៖ “សូមអំពាវនាវសាធារណជន បង្កើនការប្រុងប្រយ័ត្ន ចំពោះសកម្មភាពក្លែងបន្លំដូចបានបញ្ជាក់មកនេះ រួមទាំងសកម្មភាពបន្លំឆបោកជាច្រើនទម្រង់ផ្សេងទៀត តាមមធ្យោបាយបណ្ដាញទំនាក់ទំនងសង្គមនានា”។


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


