ខេត្តស្ទឹងត្រែង Archives - Kampuchea Thmey Daily

WMC ធ្វើសិក្ខាសាលាពង្រឹងកិច្ចសហការអាជ្ញាធរខេត្តស្ទឹងត្រែង និងអ្នកសារព័ត៌មានស្ត្រីដើម្បីលើកកម្ពស់សុវត្ថិភាព
អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្តីពី “ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានស្ត្រី” រយៈពេលមួយថ្ងៃ នៅខេត្តស្ទឹងត្រែង។ សិក្ខាសាលានេះ ទទួលបានការគាំទ្រពីអង្គការយូណេស្កូ។

លោក សុខ ឆាយ មន្ត្រីគ្រប់គ្រងគម្រោង នៃ WMC បានលើកឡើងថា សិក្ខាសាលានេះ ធ្វើឡើងដើម្បីអភិវឌ្ឍន៍កិច្ចសហការ និងការយោគយល់គ្នារវាងមន្ត្រីអនុវត្តច្បាប់ និងអ្នកសារព័ត៌មានស្ត្រីនៅកម្ពុជា។ សិក្ខាសាលានេះ ក៏បញ្ជា្រាបឱ្យមន្ត្រីនគរបាលបានយល់ពីតួនាទីរបស់អ្នកសារព័ត៌មាន ពិសេស អ្នកសារព័ត៌មានស្ត្រីក្នុងសង្គមប្រជាធិបតេយ្យ និងបញ្ហាប្រឈមដែលពួកគេកំពុងជួបប្រទះអំឡុងពេលមានព្រឹត្តិការណ៍នានា ដូចជាការចុះរាយការណ៍ព័ត៌មាននៅទីសាធារណៈ ការបៀតបៀន និងការគំរាមកំហែងជាដើម។

លោក សុខ ឆាយ បានបញ្ជាក់ថា សិក្ខាសាលានាថ្ងៃនេះមិនជាការបណ្តុះបណ្តាលពីតួនាទី ការទទួលខុសត្រូវរបស់មន្ត្រីអនុវត្តច្បាប់ឡើយ ប៉ុន្តែជាការឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងនៃតួនាទីរបស់អាជ្ញាធរ និងអ្នកសារព័ត៌មាន ការគោរពតួនាទីគ្នាទៅវិញទៅមក ការកសាងទំនុកចិត្ត និងបង្កើនកិច្ចសហការរវាងគ្នានិងគ្នា។ លោក សង្កត់ធ្ងន់ថា៖ “ខ្ញុំជឿជាក់ថាសិក្ខាសាលា ថ្ងៃនេះនឹងផ្តល់ឱ្យមន្ត្រីអនុវត្តច្បាប់យល់កាន់តែច្បាស់ពីតួនាទីរបស់អ្នកសារព័ត៌មាន បញ្ហាប្រឈមរបស់ពួកគេ ពិសេសអ្នកសារព័ត៌មានស្ត្រី និងចូលរួមលើកកម្ពស់សុវត្ថិភាពដល់អ្នកសារព័ត៌មានពីការគំរាមកំហែងដោយផ្ទាល់និងតាមប្រព័ន្ធអ៊ីនធឺណិត រួមទាំងអំពើហិង្សាផ្អែកលើយេនឌ័រ ការមាក់ងាយ ការការ បៀតបៀនផ្លូវភេទ អំពើហិង្សាលើរាងកាយ ការរំលោភបំពាន និងឃាតកម្មជាដើម”។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ឈុន ណារ៉ា ស្នងការរងខេត្តស្ទឹងត្រែង បានលើកឡើងថា សិក្ខាសាលានាថ្ងៃនេះ ពិតជាមានតម្លៃ និងសារសំខាន់ណាស់ ព្រោះមុននឹងផ្សព្វផ្សាយទៅកាន់ព័ត៌មាន មន្ត្រីជំនាញក៏ត្រូវដឹងដូចគ្នា។ លោកថា កន្លងមកអាជ្ញាធរខេត្តតែងព្យាយាមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គមផងដែរ ព្រោះថា បច្ចុប្បន្ន ការទទួលបានព័ត៌មានផ្សេងៗ គឺតាមរយៈបណ្តាញសង្គមនេះ។ ជាមួយនឹងព័ត៌មានក្នុងបណ្តាញសង្គម លោកស្នងការរង លើកឡើងដែរថា ព័ត៌មានក្នុងបណ្តាញសង្គមមានច្រើន ហេតុនេះគួរមានការត្រួតពិនិត្យពីប្រភពឱ្យបានច្បាស់លាស់មុននឹងជឿ ឬប្រមូលព័ត៌មានអ្វីមួយ។ តាមរយៈសិក្ខាសាលាខាងលើ លោកវរសេនីយ៍ឯក ឈុន ណារ៉ា ជឿជាក់ថា មន្ត្រីជំនាញនឹងទទួលបានចំណេះដឹងបន្ថែមផ្នែកព័ត៌មាន បន្ថែមពីលើកិច្ចការប្រចាំថ្ងៃ។

ក្នុងសិក្ខាសាលានេះ លោក សុខ ឆាយ ក៏បានលើកឡើងពីរបាយការណ៍របស់អង្គការយូណេស្កូផងដែរ ដោយអង្គការយូណេស្កូសន្និដ្ឋានថា ៧៣% នៃអ្នកសារព័ត៌មានស្ត្រី និងបុគ្គលិកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយ បានប្រឈមនឹងការវាយប្រហារ ការគាំរាមកំហែងដោយផ្ទាល់ និងតាមអ៉ីនធឺណិត។ បន្ថែមពីនេះ ក្រុមងាយរងគ្រោះមួយនេះ កំពុងតែទទួលរងនូវអំពើហិង្សាផ្អែកល់យែនឌ័រ ការមាក់ងាយ ការបៀតបៀនផ្លូវភេទ ការបោកប្រាស់ អំពើហិង្សាលើរាងកាយ ការរំលោភបំពាន និងឃាតកម្មជាដើម ដែលតម្រូវឱ្យមានយន្តការក្នុងការដោះស្រាយបញ្ហានេះជាបន្ទាន់។ តាមរយៈគម្រោង របស់អង្គការយូណេស្កូ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានអនុវត្តដោយជោគជ័យក្នុងការរៀបចំសិក្ខាសា “ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានស្ត្រី” និងកិច្ចសន្ទនារវាងអាជ្ញាធរ និងអ្នកសារព័ត៌មានក្នុងខេត្តព្រះសីហនុ សៀមរាប កណ្តាល និងរាជធានីភ្នំពេញរួចមកហើយ ក្នុងឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៤។ ដោយឡែក សម្រាប់ឆ្នាំ២០២៥ និង២០២៦ គម្រោងបានពង្រឹកដល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង រីឯកិច្ចសន្ទនារវាងអាជ្ញាធរ និងអ្នកសារព័ត៌មាននឹងត្រូវធ្វើនៅភ្នំពេញ នាខែមិថុនា ខាងមុខ៕

The post WMC ធ្វើសិក្ខាសាលាពង្រឹងកិច្ចសហការអាជ្ញាធរខេត្តស្ទឹងត្រែង និងអ្នកសារព័ត៌មានស្ត្រីដើម្បីលើកកម្ពស់សុវត្ថិភាព appeared first on Kampuchea Thmey Daily.

ទេសចរ​គួរ​ដឹង​អ្វី​ខ្លះ ពេល​ទៅ​កម្សាន្ត​តំបន់​អេកូ​ទេសចរណ៍​រ៉ាមសារ​សម្រស់​កោះហាន​​ក្នុង​ខេត្ត​ស្ទឹងត្រែង?
តំបន់​អេកូទេសចរណ៍​សម្រស់​កោះហាន គឺ​ជាតំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​​ល្បី​​មួយ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​រ៉ាមសារ​មេគង្គលើ ដោយ​ទីតាំង​ភូមិសាស្ត្រ​លាតសន្ធឹង​មួយ​ផ្នែក​នៅ​ក្នុង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង និងមួយ​ផ្នែកទៀតនៅ​ក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លក្ខណៈ​ពិសេសនៃធម្មជាតិ និងទេសភាព៖

ជាមួយ​សក្តានុពល​ធនធានធម្មជាតិ​យ៉ាង​សម្បូរ​បែប ទាំង​មច្ឆាជាតិ និង​រុក្ខជាតិ អ្វី​ដែល​ប្លែក​ពី​កន្លែង​ផ្សេង​នោះ​គឺ តំបន់​អេកូទេសចរណ៍​សម្រស់​កោះហាន​ពឹងផ្អែក​ទាំងស្រុង​លើ​ទេសភាព​ដើមឈើ​ធម្មជាតិ ដែល​ដើម​ឈើ​ទាំង​នេះ​អាច​រស់រាន​មានជីវិត ទោះ​បី​ជា​ត្រូវទឹក​លិច​​នា​រដូវវស្សា​ក៏ដោយ ហើយ​វា​នឹង​លូតលាស់​បញ្ចេញ​ស្លឹក​ផ្តល់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​នា​រដូវប្រាំង។ កាន់តែពិសេស​ប្លែក​ដើម និង​ឫស​ឈើ​នៅ​ទីនោះ​មាន​លក្ខខណៈ​រូបរាង​​កោង​លាត​សន្ធឹង​យ៉ាង​ស្រស់​ស្អាត​ទៅ​តាម​​លំហូរ​នៃ​ទឹក​នា​រដូវវស្សា។

ការកម្សាន្ត និងម្ហូបអាហារ៖

ភ្ញៀវទេសចរអាច​ទទួលបាន​អារម្មណ៍​ត្រជាក់ត្រជុំពីទឹក និង​ម្លប់ឈើ​លើ​ឆ្នេរខ្សាច់ ព្រម​ទាំង​អាច​ទទួលទាន​ម្ហូបអាហារ ជាពិសេស​គឺត្រីប្រចាំតំបន់​ដ៏មានរសជាតិឆ្ងាញ់ពិសា រួម​ជាមួយ​ផលិតផល​ផ្សេងៗ​ដែលរៀបចំ​ដោយ​ប្រជា​សហគមន៍ផ្ទាល់។

លើសពីនេះ ភ្ញៀវទេសចរមិនត្រឹមតែអាចមកកម្សាន្តពេលថ្ងៃប៉ុណ្ណោះទេ ក៏​អាចបោះតង់​សម្រាក​នៅពេលយប់នៅលើឆ្នេរខ្សាច់ក្រោមម្លប់ឈើបានផងដែរ។

សុវត្ថិភាព និងការគ្រប់គ្រង៖

តំបន់ទេសចរណ៍​ធម្មជាតិ​នេះ​ទទួលបាន​ការ​យកចិត្តទុកដាក់ខ្ពស់ពីសហគមន៍លើ​ការថែរក្សា​អនាម័យ បរិស្ថាន និង​​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ទាំង​ក្នុង​ទឹក​និង​លើ​ទឹក ដើម្បី​បម្រើ​​​ផលប្រយោជន៍​យូរអង្វែង​ដល់សហគមន៍​ក្នុងមូលដ្ឋាន៕

The post ទេសចរ​គួរ​ដឹង​អ្វី​ខ្លះ ពេល​ទៅ​កម្សាន្ត​តំបន់​អេកូ​ទេសចរណ៍​រ៉ាមសារ​សម្រស់​កោះហាន​​ក្នុង​ខេត្ត​ស្ទឹងត្រែង? appeared first on Kampuchea Thmey Daily.

តោះ! មក​ដឹង​ពី​គម្រោងអភិរក្ស​ និង​អភិវឌ្ឍ​ដែនជម្រក​សត្វព្រៃ​សៀមប៉ាង​ ផ្សារ​ជាប់​ធម្មជាតិ
គម្រោងអភិរក្ស និងអេកូទេសចរណ៍នៅដែន​ជម្រក​សត្វព្រៃ​សៀមប៉ាងខេត្តស្ទឹងត្រែង គឺជាគម្រោងដ៏ធំមួយ​ដែល​ផ្ដោត​ទៅលើការការពារព្រៃឈើ សត្វព្រៃ ការលើកស្ទួយជីវភាពសហគមន៍ និងការអភិវឌ្ឍវិស័យ​ទេសចរណ៍​ផ្សារ​ភ្ជាប់​ការ​ថែរក្សា​ធនធាន​ធម្មជាតិ។

លោក ម៉េង ហៀង ប្រធានអង្គការអភិរក្ស​សៀមប៉ាង បានផ្តល់​បទ​សម្ភាសន៍ដ​ល់​ក្រុម​អ្នក​សារព័ត៌មានពីកិច្ចការអភិរក្ស​នៅតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាង លើការ​គ្រប់គ្រង ការពារ ការអភិរក្សជីវចម្រុះ និងធនធានធម្មជាតិដោយមាន​កា​រចូលរួមសហការ​ពី​មន្រ្តីជំនាញ និង​សហគមន៍​មូលដ្ឋាន។

១. ទិដ្ឋភាពទូទៅ និងកិច្ចសហការ

លោក ម៉េង ហៀង ប្រធានអង្គការអភិរក្ស​សៀមប៉ាង បាន​បញ្ជាក់ថា អង្គការអភិរក្ស​សៀមប៉ាង បានចុះកិច្ចព្រមព្រៀង​ជាមួយ​ក្រសួងបរិស្ថានក្នុងឆ្នាំ ២០២២ ដើម្បីគ្រប់គ្រងនិងអភិរក្ស​ដែនជម្រក​សត្វព្រៃ​សៀមប៉ាង​នៅលើផ្ទៃដីទំហំ​ប្រមាណ ១៣៥ ០០០ ហិកតា។

គម្រោងនេះក៏​មានការសហការជាមួយអង្គការ​មិនរកប្រាក់​ចំណេញ​ពី​ប្រទេស​អង់គ្លេស​ឈ្មោះ Rising Phoenix ដែល​មានបុគ្គលិក​ជំនាញ​ជាង ១០០ នាក់ រួមទាំងអ្នក​ជំនាញ​បរទេស​ដែលមានបទពិសោធន៍រាប់សិបឆ្នាំមកពី​ប្រទេស​អាហ្វ្រិកខាងត្បូង ដើម្បីជួយមើល​ការខុសត្រូវ​លើការងារ​អភិរក្ស។

២. ការងារអភិរក្សសត្វព្រៃ និងទប់ស្កាត់ការបរបាញ់

ដែនជម្រកធម្មជាតិ​នេះ​មាន​សត្វស្លាបជាង ២០០ ប្រភេទ និងប្រភេទ​សត្វកម្រ​ជិតផុតពូជ​ជាច្រើនដូចជា ត្រយងយក្ស (ដែលពិភពលោកនៅសល់តែប្រមាណ ២០០​ ក្បាល​ប៉ុណ្ណោះ​), ក្រពើភ្នំ, ត្មាត និង ទន្សោង ដែលកំពុងតែមាន​កំណើន និងបន្តពូជបានយ៉ាងល្អ។

ក្នុងរយៈពេល ៣ ឆ្នាំនៃការចុះអនុវត្តគម្រោង លោក ម៉េង ហៀង បានអះអាង​ថា ការដោះអន្ទាក់​បានធ្លាក់ចុះ​យ៉ាង​ខ្លាំង បើធៀបនឹងគ្រាដំបូងដែលការ​​ដោះ​អន្ទាក់​ឈាន​ដល់ទៅប្រមាណ ៥.០០០ ក្នុងមួយខែ (ស្មើនឹង ៦​ ម៉ឺនអន្ទាក់ក្នុងមួយឆ្នាំ)។

បន្ថែមពីនេះ អង្គការថែមទាំងផ្ដល់ការងារដល់អតីតព្រានព្រៃឲ្យមកធ្វើជាបុគ្គលិក​អភិរក្សវិញ​ ដោយសារ​ពួកគាត់​ស្គាល់​ភូមិសាស្ត្រព្រៃបានច្បាស់ល្អ។

៣. គម្រោងឥណទានកាបូន (Carbon Credits)

អង្គការបានសិក្សាលើគម្រោង​កាបូនជាង ២ ឆ្នាំមកហើយ ហើយរំពឹងថា​នឹងបញ្ចប់ការវាយ​តម្លៃ​ដើម្បីដាក់លក់នៅលើទីផ្សារក្នុងចុងឆ្នាំនេះ។

ថវិកាដែល​បានមកពីការ​លក់កាបូននេះ នឹងត្រូវយកមកប្រើប្រាស់​ដើម្បីពង្រឹង​ការងារអភិរក្ស​ព្រៃឈើ និងសត្វព្រៃបន្តទៀត។ ភាពជោគជ័យនៃគម្រោងទាមទារឲ្យមាន​ការសហការ​ពី​សហគមន៍ ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់។

៤. ការលើកស្ទួយជីវភាពសហគមន៍

ដើម្បីឲ្យប្រជាពលរដ្ឋជាង ៣ ម៉ឺននាក់ (ប្រមាណ ៥ ០០០គ្រួសារ) ចូលរួមការពារព្រៃឈើ អង្គការ​បានជួយបង្កើតមុខរបរ និង​ផ្លាស់ប្ដូរជីវភាពរបស់ពួកគាត់ ដោយចុះកិច្ចសន្យាទិញស្រូវសរីរាង្គ (មិន​ប្រើ​ជាតិគីមី) ក្នុងតម្លៃថ្លៃ ព្រមទាំងបង្រៀនពួកគាត់ឲ្យចេះជីកស្រះចិញ្ចឹមត្រី ចិញ្ចឹមចង្រិត និង​បង្កាត់​ពូជ​ឃ្មុំជាដើម។

ក្នុងមួយឆ្នាំៗ អង្គការបានចំណាយថវិកាប្រហែល ១,៥ លានដុល្លារ ទៅលើការងារអភិរក្ស និង​ការ​ទិញ​កសិផល (អង្ករ/ស្រូវ) ពីប្រជាពលរដ្ឋដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចមូលដ្ឋាន។

អង្គការ​ក៏បានបង្កើតសាលាបង្រៀនភាសាអង់គ្លេស និងជំនាញវិជ្ជាជីវៈ​ដល់បុគ្គលិក​ដែលជា​ប្រជាជន​មូលដ្ឋាន​ផងដែរ។

៥. អេកូទេសចរណ៍ និងរមណីយដ្ឋាន

អង្គការបានបង្កើតរមណីយដ្ឋានលំដាប់ខ្ពស់មួយនៅកណ្ដាលព្រៃ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ឲ្យមកទស្សនា​សត្វព្រៃ ធ្វើសមាធិ និងទទួលយកបទពិសោធន៍បែបធម្មជាតិ។

តម្លៃកញ្ចប់សម្រាប់ដំណើរកម្សាន្ត ៣ ថ្ងៃ ២ យប់ មានតម្លៃប្រមាណ ៧០០ ទៅ ៨០០ ដុល្លារ​ក្នុងម្នាក់ (រួមបញ្ចូល​ការហូបចុក ស្នាក់នៅ និងសេវាកម្មផ្សេងៗ) ហើយ​មានការ​បញ្ចុះ​តម្លៃ​រហូតដល់ ៥០% សម្រាប់ប្រជាពលរដ្ឋខ្មែរ។

ទោះបីជារមណីយដ្ឋាននេះអាចប្រឈមនឹងការខាតបង់ថវិកាក៏ដោយ ក៏ចំណូល​ត្រូវ​​ដក ១០% ដើម្បីបរិច្ចាគទៅឲ្យកិច្ចការអភិរក្សវិញជានិច្ច។

ទេសចរដែលមក​កម្សាន្ត​មិនអនុញ្ញាតឲ្យមានការបរបាញ់ ឬបរិភោគសាច់សត្វព្រៃជាដាច់ខាត។

៦. ការសាងសង់ទីលានចុះចតយន្តហោះខ្នាតតូច

ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរពីសៀមរាបមកស្ទឹងត្រែង អង្គការ​កំពុង​ស្ថាបនា​ទីលានចុះចតយន្តហោះខ្នាតតូចមួយ (ទំហំ ២៥ ហិកតា ដែលមានផ្លូវរត់បណ្តោយ ៨០០​ម៉ែត្រ និងទទឹង ២៥ម៉ែត្រ)។

ទីលាននេះបម្រើជូនតែយន្តហោះខ្នាតតូចដែល​បច្ចុប្បន្ន​សាងសង់​បាន ៤០% ហើយគ្រោង​នឹងដាក់ឲ្យដំណើរការនៅពាក់កណ្តាល​ឆ្នាំ២០២៧។

គម្រោងនេះត្រូវបានសិក្សាយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីជំនាញអាកាសចរណ៍ស៊ីវិល និង​ក្រសួង​បរិស្ថាន ដើម្បីធានាថាមិនមានផលប៉ះពាល់ដល់បរិស្ថាន ឬរំខានដល់សត្វព្រៃឡើយ។

ជារួមចក្ខុវិស័យដ៏សំខាន់នៃគម្រោងនេះគឺ “Conservation in action” ដែលមានន័យថា ភ្ញៀវទេសចរ​ដែល​មកកម្សាន្តមិនត្រឹមតែទទួលបាននូវបទពិសោធន៍ធម្មជាតិដ៏អស្ចារ្យប៉ុណ្ណោះទេ ថែម​ទាំង​បានចូលរួមចំណែក​ដោយផ្ទាល់នៅក្នុងការជួយសង្គ្រោះព្រៃឈើ សត្វព្រៃ និង​លើក​ស្ទួយ​សេដ្ឋកិច្ច​របស់​ប្រជាជនកម្ពុជានៅមូលដ្ឋានផងដែរ៕

The post តោះ! មក​ដឹង​ពី​គម្រោងអភិរក្ស​ និង​អភិវឌ្ឍ​ដែនជម្រក​សត្វព្រៃ​សៀមប៉ាង​ ផ្សារ​ជាប់​ធម្មជាតិ appeared first on Kampuchea Thmey Daily.

ស្តូប​និគមជន​បុរី​អូរស្វាយ មាន​ប្រវត្តិ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​នាំ​ពលរដ្ឋ​មក​ពី​ស្រុក​ក្រោម​បង្កើត​មូលដ្ឋាន​រស់នៅ​ដើម្បី​ការពារ​ទឹកដី
លោក ភោគ សុវិសិដ្ឋ អភិបាលរង​ស្រុក​បុរីអូរស្វាយសែនជ័យ​ ខេត្ត​ស្ទឹងត្រែង​បាន​រៀបរាប់​ពី​ប្រវត្តិ និង​ការ​កកើត​ស្រុក​បុរី​អូរស្វាយ​ ដែល​ពី​មុន​មក​តំបន់​នេះ​មិនទាន់​ត្រូវ​បាន​បង្កើត​ជា​ស្រុក​នោះ​ទេដោយ​គេ​ហៅថា “និគមជន​បុរី​អូរស្វាយ”។

ពាក់ព័ន្ធ​ប្រវត្តិ​តំបន់​នេះ លោក ភោគ សុវិសិដ្ឋ បាន​បញ្ជាក់​ថា ព្រះករុណា​ព្រះបរមរតន​កោដ្ឋ​ព្រះបាទ​នរោត្តម សីហនុ កាលជំនាន់ព្រះអង្គដឹកនាំប្រទេស​​បាន​នាំ​យក​ប្រជាពលរដ្ឋ​ពី​ស្រុក​ក្រោម​​ ឲ្យ​មក​រស់នៅ​តាម​បណ្តោយ​ព្រំដែន​​ក្នុងគោលបំណង​ដើម្បី​ការពារ​ទឹកដី។

លោក ភោគ សុវិសិដ្ឋ អភិបាលរង​ស្រុក​បុរីអូរស្វាយសែនជ័យ

«ព្រះអង្គ​បាន​យក​ព្រះទ័យទុកដាក់យ៉ាងខ្លាំងដោយ​បានសាងសង់ផ្ទះ ចែកដីភូមិ ដីកសិកម្ម ព្រម​ទាំង​ផ្តល់​ពូជស្រូវ និង​ពូជ​បន្លែផ្សេងៗ​ជូន​ប្រជាពលរដ្ឋសម្រាប់ធ្វើការដាំដុះ»។

បន្ថែមពីនេះ លោក​អភិបាល​រង​ស្រុកបាន​បង្ហាញពី​សំណង់ប្រវត្តិសាស្រ្ត​​ស្ដូប​អនុស្សាវរីយ៍នៅ​ទឹកដី​ស្រុក​បុរីអូស្វាយជាប់ព្រំដែន​​ឡាវ។

លោកថា សំណង់នេះសាងសង់​ឡើង​​​នៅ​ឆ្នាំ ១៩៦៦ ​ស្ថិត​នៅ​ក្នុង​ផែនការ ៥ ឆ្នាំ (១៩៦៤-១៩៦៨) ​ក្រោម​ស្នាព្រះហស្តព្រះករុណា​ព្រះបរមរតន​កោដ្ឋ​ព្រះបាទ​នរោត្តម សីហនុ ។

នៅ​ឆ្នាំ ២០២៣ ព្រះ​បរម​រាជវាំង​បាន​ធ្វើការ​ជួសជុលនិង​កែ​លម្អ​ស្ដូប​នេះ​ឡើងវិញ ខណៈ​ពីមុនស្ដូប​មាន​សភាព​បាក់បែក​ខ្លះ ដោយ​មានការ​ជួសជុលខឿន ​លាប​ថ្នាំ ​បន្ថែមការ​រៀបចំសួនច្បារយ៉ាង​ស្រស់ស្អាត​។

ខណៈ​បច្ចុប្បន្ន​ទីតាំង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋបាល​ស្រុក​បុរីអូរស្វាយ​សែនជ័យ បើតាមលោកអភិបាល​រងស្រុក តំបន់ប្រវត្តិសាស្រ្ត​នេះបាន​ក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែល​តែង​តែ​មក​លេងកម្សាន្តជាហូរហែ​។ សកម្មភាព​ទេសចរ​មក​កម្សាន្ត​មាន​ដូច​ជា ការ​ទស្សនាស្ដូបអនុស្សាវរីយ៍ ជិះទូក​តាម​ដង​ទន្លេមើលព្រៃលិចទឹក បោះតង់​តាម​ឆ្នេរខ្សាច់​និង​តាម​កោះ ព្រមទាំងការស្ទូចត្រី​ជាដើម៕

The post ស្តូប​និគមជន​បុរី​អូរស្វាយ មាន​ប្រវត្តិ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​នាំ​ពលរដ្ឋ​មក​ពី​ស្រុក​ក្រោម​បង្កើត​មូលដ្ឋាន​រស់នៅ​ដើម្បី​ការពារ​ទឹកដី appeared first on Kampuchea Thmey Daily.

រមណីយដ្ឋាន​កោះ​មាស​សេសាន​​មិន​ឆ្ងាយ​ពី​ក្រុង​ស្ទឹងត្រែង​ មាន​ទេសភាព​ស្អាត​ពី​ព្រឹក​ដល់​ល្ងាច
រមណីយដ្ឋាន​កោះ​មាស​សេសាន មាន​ទីតាំង​មិន​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែងពោល​គឺ​មាន​ចម្ងាយ​ត្រឹម​តែ ១៦ គីឡូម៉ែត្រ ដោយ​ធ្វើដំណើរ​តាម​ផ្លូវ​កៅស៊ូ និង​បន្ត​តាម​មាត់ទន្លេ។

លោក សុវណ្ណ ពិសេត អភិបាល​ស្រុក​សេសាន​ ខេត្ត​ស្ទឹងត្រែង ​បាន​បង្ហាញ​ពី​សក្ដានុពល​រមណីយដ្ឋាន​កោះ​មាស​សេសាន​ដែល​មាន​ឆ្នេរខ្សាច់​ស្អាតៗ និង​កោះ​តូចៗ​ទំហំ​ប្រហែល ២០ ទៅ ៤០ ម៉ែត្រការ៉េ អាច​ឲ្យ​ភ្ញៀវ​​ជួល​សម្រាក​លេង​ជា​លក្ខណៈ​ឯកជន​ម្នាក់ឯង ឬ​សម្រាប់​តែគ្រួសារ​ខ្លួន​ឯងក៏​បាន។​

រមណីយដ្ឋាន​កោះ​មាស​សេសាន ​ទើប​​ចាប់ផ្តើម​អភិវឌ្ឍ​មិន​ដល់​ពីរ​ឆ្នាំ​នេះ​ទេ។ លោក​ សុវណ្ណ ពិសេត បាន​ឲ្យ​ដឹង​ថា ដោយ​ការ​សហការគ្នា​របស់ពលរដ្ឋក្នុង​សហគមន៍ ​​​អ្នកខ្លះធ្វើស្ពាន និង​​​កញ្ចុះ អ្នកខ្លះ​ទទួល​ចម្អិន​ម្ហូប អ្នក​ខ្លះ​រៀប​ចំ​តង់ និងអ្នកខ្លះទៀតផ្តល់សេវាទូកជូនភ្ញៀវទៅកោះ ដែល​ប្រាក់ចំណូល​​ទទួលបាន​គឺជួយ​​ដល់ជីវភាពប្រជាកសិករក្នុង​សហគមន៍។

បរិយាកាស​កោះមាស​សេសានមាន​ខ្យល់​អាកាស​បរិសុទ្ធ ទេសភាព​ស្រស់​ស្អាត​ត្រជាក់​ភ្នែក​ពី​ព្រលឹម​រហូត​ដល់​ព្រលប់។ ទឹកទន្លេ​មាន​សភាព​រាក់​មិន​ជ្រៅដែល​ផ្តល់​សុវត្ថិភាព​ខ្ពស់​សម្រាប់​ក្មេងៗ​លេង​កម្សាន្ត​ លើក​លែង​តែ​តំបន់​ហាម​ឃាត់​មួយ​ចំនួនតូច។

ភ្ញៀវទេសចរដែល​ធ្វើដំណើរមក​កម្សាន្ត​កោះមាស​សេសាន​ ​ក៏​អាច​ឆៀងទៅ​មើល​គគីរ​ថ្ម​ដែល​វែង​ជាង​គេ​នៅ​ស្រុក​ខ្មែរ​​នៅ​លើ​ភ្នំ​មាន​ចម្ងាយ​ប្រហែល ១០ គីឡូម៉ែត្រពីរមណីយដ្ឋាន រួច​បន្ត​ទៅ​វារី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​មាន​ចម្ងាយ​ប្រហែល ១៥ ទៅ ១៦ គីឡូម៉ែត្រ ​​រួច​ចូល​មក​កោះ​មាសនិង​ត្រលប់​ទៅ​ខេត្ត​វិញ។

ដោយសារ​ទីកម្សាន្ត​នេះ​ជាតំបន់អភិរក្សនិង​គ្មានបទល្មើសនេសាទ ត្រីមានការកើនឡើងច្រើនដូចជា​ត្រី​ក្អែក ត្រីព្រួល និងត្រីឆ្កោក ដែល​ភ្ញៀវ​អាចទស្សនាការបង់​សំណាញ់​របស់អ្នកនេសាទ ឬ​ស្ទូច​ត្រី​លេង​កម្សាន្ត​ដោយ​ផ្ទាល់​ក៏​បាន។

លោក​ សុវណ្ណ ពិសេត បាន​ឲ្យ​ដឹងថា រមណីយដ្ឋាន​​ទេសចរណ៍​ទើប​រៀបចំ​នេះ​គ្រប់គ្រង​ដោយ​សហគមន៍ ដែល​មាន​បម្រើ​ម្ហូប​ប្រចាំ​តំបន់​ឆ្ងាញ់ៗ​ដូចជា ឡាប ភ្លា ត្រី​អាំង មាន់​ដុត ពោត​ដុត និង​នំ​បញ្ចុក​ធ្វើ​ដោយ​សហគមន៍​ផ្ទាល់។ គ្រឿង​ទេស បន្លែ ត្រី សាច់ មាន់ ទា ក៏​​ត្រូវ​បាន​ប្រមូល​ទិញ​ពី​ប្រជា​កសិករ​ក្នុង​តំបន់​ដោយ​ផ្ទាល់​ផង​ដែរ។

លោក​ សុវណ្ណ ពិសេត បន្ថែមថា សម្រាប់​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​អាច​ប្រើ​កញ្ចប់​សេវា​ម្នាក់​ត្រឹម​តែ ១៥ ០០០ រៀល ទទួលទាន​​អាហារ​មួយ​ពេលដែល​ក្នុង​នោះ​មាន​ដូចជា បាយឬ​បាយ​ដំណើប ត្រី​អណ្ដែង និង​ប្រហុក​ចិញ្ច្រាំ។

ពេលវេលា​ស័ក្ដិសម​បំផុត​សម្រាប់​ការ​មក​កម្សាន្តរមណីយដ្ឋានទេសចរណ៍​នេះ​​គឺ​រដូវ​ទឹក​សម្រក​ចាប់​ពី​ខែ​ធ្លាក់​ខ្យល់​ពី​ខែ​វិច្ឆិកា ធ្នូ មករា កុម្ភៈ រហូត​ដល់​ពាក់កណ្តាល​ខែ​មិថុនា។ ដោយ​ឡែក​ចាប់ពីពាក់កណ្តាលខែ ៦ ឡើងទៅ ទឹកនឹង​លិច​កោះ​មិនអាចលេងទឹកបានទេ តែ​ភ្ញៀវ​ទេសចរ​អាច​ផ្លាស់ប្តូរ​បទពិសោធន៍​ទៅ​ចូលរួម​ជួយ​ស្ទូង ដក​សាប​និង​ភ្ជួរ​រាស់​ជាមួយ​ប្រជាពលរដ្ឋ​ជំនួស​វិញ។

បើ​តាម​លោកអភិបាល​ស្រុក ការមកកម្សាន្តនៅតំបន់ទេសចរណ៍នៅ​ស្រុកសេសាន មិន​ត្រឹមតែ​ទទួលបាន​នូវបទពិសោធន៍​រស់នៅ និងលំហែកាយជាមួយធម្មជាតិប៉ុណ្ណោះទេ ថែមទាំង​បានចូលរួម​ចំណែក​លើកស្ទួយជីវភាពគ្រួសាររបស់បងប្អូនប្រជាជនក្នុងសហគមន៍ផងដែរ៕

The post រមណីយដ្ឋាន​កោះ​មាស​សេសាន​​មិន​ឆ្ងាយ​ពី​ក្រុង​ស្ទឹងត្រែង​ មាន​ទេសភាព​ស្អាត​ពី​ព្រឹក​ដល់​ល្ងាច appeared first on Kampuchea Thmey Daily.

អេកូរីសតមួយកណ្ដាលព្រៃក្នុងដែនជម្រក​សត្វព្រៃ​សៀមប៉ាង នាំបទពិសោធន៍ទស្សនាសត្វព្រៃកម្របំផុត​លើពិភពលោក
គម្រោងអភិវឌ្ឍអេកូទេសចរណ៍មួយនៅក្នុង​ដែន​ជម្រកសត្វព្រៃសៀមប៉ាងខេត្តស្ទឹងត្រែង គឺជាគម្រោងវិនិយោគ​ដ៏ធំមួយដែលផ្ដោតទៅលើការការពារព្រៃឈើ សត្វព្រៃ ការលើកស្ទួយជីវភាពសហគមន៍ និងការអភិវឌ្ឍវិស័យទេសចរណ៍ផ្សារភ្ជាប់​​ជាមួយ​ធនធាន​ធម្មជាតិ​។

ក្នុងដំណើរទស្សនកិច្ចក្នុងខេត្តស្ទឹងត្រែង ក្រុមអ្នកសារព័ត៌មាន​បាន​ចុះទៅ​សិក្សាស្វែងយល់ពីគម្រោងវិនិយោគ​តំបន់​អេកូទេសចរណ៍នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ស្ថិតនៅភូមិខិះស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្នុងការផ្តល់​បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន​លោក ម៉េង ហៀង ម្ចាស់​គម្រោងវិនិយោគ​អេកូទេសចរណ៍ Siempang Forest Lodge បាន​ឲ្យ​ដឹង​ថា​ Siempang Forest Lodge ​​បង្កើតឡើង​លើស​ពីរីស៊តដទៃស្ថិតក្នុងតំបន់អេកូទេសចរណ៍ភូមិភាគឦសាន លើទឹកដីខេត្តស្ទឹងត្រែង។

«ផលិតផលទេសចរណ៍នេះ​​ថ្មីប្លែកពីគោលដៅទេសចរណ៍ដទៃ​ ដែល​ទេសចរ​បាន​មក​ដល់​ទីនេះ នឹង​ទទួល​បាន​បទ​ពិសោធន៍​ដូចជាការដើរមើលសត្វព្រៃ ការធ្វើសមាធិ និងទទួលយកបទពិសោធន៍បែបធម្មជាតិ​ប្រៀប​ប្រដូច​ទៅ​នឹងឋានសួគ៌លោកីយ៍»។

ក្បែរដងទន្លេ និងហ៊ុំព័ទ្ធទៅដោយធម្មជាតិ Siempang Forest Lodge ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ក្នុងទេសភាព​ស្របទៅតាមទម្រង់ធម្មជាតិ។

លោក ម៉េង ហៀង បាន​បញ្ជាក់ថា ការ​​បង្កើត​តំបន់អេកូ​ទេសចរណ៍លាក់ខ្លួននៅព្រៃជ្រៅនេះ គឺ​សម្រាប់​អ្នក​ដែល​ស្រលាញ់ចូលចិត្ត​ភាព​ស្ងប់ស្ងាត់ និង​ចង់​បង្កើត​ភាព​ស្និតស្នាល​ជាមួយ​បទពិសោធន៍អារម្មណ៍បែបផ្សងព្រេងជាមួយធម្មជាតិ។

ដោយ​បើកដំណើរការសាក​ល្បងកាលពីចុង​ឆ្នាំ២០២៥ ដែលជាឆ្នាំផ្លាស់ប្តូរសម្រាប់ទេសចរណ៍ដ៏ល្អមួយនៅកម្ពុជា លោកម៉េង ហៀង បាន​អះអាង​​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​​គោលដៅ​គឺ​ «អភិរក្សដើម្បីអភិវឌ្ឍន៍ និង​អភិវឌ្ឍន៍​ដើម្បី​អភិរក្ស» ដើម្បី​ឲ្យ​ដែនជម្រក​សត្វព្រៃ​សៀមប៉ាង​ក្លាយជាទីផ្សារទេសចរណ៍បៃតង។

កញ្ញា រតនា អ្នក​​គ្រប់គ្រង​ផ្នែក​​ទីផ្សារ​របស់​ក្រុមហ៊ុន Siempang Forest Lodge ​បាន​រៀបរាប់​ពី​បទពិសោធន៍និង​សកម្មភាព​ផ្សេងៗ​សម្រាប់​ទេសចរមកស្នាក់នៅក្នុង​ដែនព្រៃ​ធម្មជាតិ​ ពោរពេញដោយជីវចម្រុះតែមួយគត់ក្នុងខេត្តស្ទឹងត្រែង​រួមមាន៖

*ការមើលសត្វស្លាបនៅតំបន់អភិរក្សសៀមប៉ាង ដែល​មគ្គុទ្ទេសន៍ដ៏​មានជំនាញនឹងធ្វើការនាំផ្លូវភ្ញៀវទេសចរបង្ហាញពីសត្វស្លាបដ៏កម្រមួយចំនួនរបស់ប្រទេសកម្ពុជា ដែលជាសត្វកំពុងរងគ្រោះនិងជិតផុតពូជលើពិភពលោក

* ការដើរកម្សាន្តក្នុងព្រៃ និងការទស្សនាសត្វព្រៃប្រៀបដូចជាការផ្សងព្រេង ដែលធ្វើឲ្យអ្នក​អាច​ស្វែងយល់កាន់តែស៊ីជម្រៅពីដែនជម្រកសត្វព្រៃសៀមប៉ាង

* ការកម្សាន្តយល់ដឹងអំពីវប្បធម៌ និងប្រវត្តិរឿងរ៉ាវអភិរក្ស ដែលមាន​ការដើរ​ទស្សនាតាម​ភូមិពីរបៀបរបបរស់នៅក្នុងតំបន់ និងស្តាប់អ្នកគ្រប់គ្រងសហគមន៍លើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សជីវៈចម្រុះក្នុងតំបន់

* ការជិះទូកកម្សាន្តពេលថ្ងៃរៀបលិចនៅតាមដងទន្លេដ៏ស្ងប់ស្ងាត់ ដែលហ៊ុំព័ទ្ធដោយស្រមោលនៃព្រៃឈើ ទស្សនាសត្វស្លាបតាមដងទន្លេជាមួយសំឡេងសត្វ និងទឹកហូរ

* ការមើលថ្ងៃលិចនៅ​ក្នុងបរិយាកាសស្ងប់ស្ងាត់ អមដោយធម្មជាតិដ៏ស្រស់បំព្រងដែលប្រែប្រួលតាមរដូវកាល

* ការជិះកង់ឆ្លងកាត់ផ្លូវអមដោយព្រៃឈើសម្រាប់ការមើលសត្វព្រៃ ជាការកម្សាន្តដ៏រស់រវើកមួយ

*ការថតរូបសត្វកម្រនៅសៀមប៉ាងដែល​នឹងអាច​ជួបសត្វព្រៃដូចជា សត្វទន្សោង (Banteng) សត្វរមាំង (Eld’s Deer) សត្វដែលជិតផុតពូជលើពិភពលោក Critically Endangered រហូតដល់សត្វ​ត្រយ៉ងយក្ស (Giant-Ibis) ត្រយ៉ង​ចង្កំកស (White-shoulder Ibis) ត្មាតភ្លើង (Red-headed Vulture) ត្មាតផេះ (White-rumped Vulture) ត្មាតត្នោត (Slender-billed Vulture) និងសត្វអភិរក្សជាច្រើនទៀត។

សម្រាប់​ការ​មកកម្សាន្ត​មក​តំបន់ទេសចរណ៍ធម្មជាតិនេះ​ ​​​កញ្ញា​ណែនាំ​ដល់​ភ្ញៀវទេសចរ​​គួរ​​មក​ស្នាក់នៅ​យ៉ាងតិច​ពី​ ២ យប់ ទៅ ៣ យប់ ដើម្បីទទួលបាន​បទពិសោធន៍​ល្អៗ​នៃដំណើរកម្សាន្តបែបផ្សងព្រេង​ជាមួយធម្មជាតិ។

លោក ម៉េង ហៀង ម្ចាស់​គម្រោងវិនិយោគ​ Siempang Forest Lodge បាន​គូស​បញ្ជាក់​ថា ដើម្បី​ជួយ​សម្រួលដល់​ការធ្វើ​ដំណើរ​របស់​ភ្ញៀវទេសចរ​ ក្រុមហ៊ុន​កំពុង​ស្ថាបនា​ទីលាន​ចុះចត​យន្តហោះ​ខ្នាត​តូច​មួយ​លើ​ផ្ទៃដី​ទំហំ ២៥ ហិកតា ដែល​មានផ្លូវរត់បណ្តោយ ៨០០​ម៉ែត្រ និង​ទទឹង ២៥ម៉ែត្រ។

ទីលាន​នេះបម្រើសម្រាប់​យន្តហោះខ្នាតតូច (កៅអី ១០-១២ នាក់ ឬ​ឧទ្ធម្ភាគចក្រ) ដែល​បច្ចុប្បន្ន​សាង​សង់​បាន ៤០% ហើយ​​គ្រោងនឹងដាក់ឲ្យដំណើរការនៅខែមិថុនា ឆ្នាំ២០២៧៕

The post អេកូរីសតមួយកណ្ដាលព្រៃក្នុងដែនជម្រក​សត្វព្រៃ​សៀមប៉ាង នាំបទពិសោធន៍ទស្សនាសត្វព្រៃកម្របំផុត​លើពិភពលោក appeared first on Kampuchea Thmey Daily.

អភិបាល​ខេត្ត​ស្ទឹងត្រែង​៖ យក​ភាព​​ស្មោះត្រង់​​​ជា “ដើម​ទុន”​ ចម្បង​​ក្នុង​ការ​បម្រើប្រជាជន
លោក សរ សុពុត្រា អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ស្ទឹងត្រែង​បាន​លើក​ឡើងពី​​គោលការណ៍ដ៏សំខាន់ដែលលោកតែងតែ​ប្រកាន់ភ្ជាប់ ​​ក្នុង​ប្រតិបត្តិការងារ​ក្នុង​​តួនាទីជា​មន្រ្តីសាធារណៈ​​បម្រើប្រជាជន។

លោក សរ សុពុត្រា​បាន​បញ្ជាក់​ថា ចាប់តាំងពីដើមរហូតមកដល់បច្ចុប្បន្ន​តាំង​ពី​លោក​នៅកាន់ជា​ជា​មន្រ្តី​មូលដ្ឋាន​ រហូត​ទទួល​បាន​ការ​តែងតាំង​ដឹកនាំ​រហូត​មក​ដល់​ពេល​នេះ លោក​ប្រកាន់​យក​​គោលការណ៍​ចំនួន ៥ ក្នុង​​ប្រតិបត្តិការងារ​​ក្នុង​នោះ​គឺ គុណធម៌ សមត្ថភាព សុជីវធម៌ ភាព​ស្មោះត្រង់ និង​ការ​ទទួល​ខុស​ត្រូវ។

លោក​ថា ភាពស្មោះត្រង់​ត្រូវបាន​ចាត់ទុក​ថា​ជា “ដើមទុន” ដ៏​ចម្បង​ក្នុង​ការ​បម្រើប្រជាជន។ លោក​សង្កត់​ធ្ងន់​ថា ភាព​ស្មោះ​ត្រង់​មិនមែន​គ្រាន់​តែជា​ការ​និយាយ​ដោយ​មាត់​ថា​ខ្លួន​ស្មោះ​ត្រង់​នោះ​ទេ ប៉ុន្តែ​ត្រូវ​​ស្ដែង​ចេញ​តាម​រយៈ​ទង្វើ និង​ឥរិយាបថ​ជាក់ស្ដែង។

សម្រាប់​លោក​ផ្ទាល់​ ក្នុង​តូនាទីជា​មន្រ្តីសាធារណៈ​គឺ​ត្រូវ​យកភាព​ស្មោះត្រង់​ ដើម្បី​បម្រើប្រជាជន។

បន្ថែមពីនេះ​ការវាយ​តម្លៃមន្ត្រីក្រោម​បង្គាប់ ​ក៏លោក​​មិន​ផ្អែកលើការស្ដាប់សម្ដីអ្នកដទៃដែល​និយាយ​ប្រាប់​នោះ​ទេ។ ការ​វាយ​តម្លៃ​ទៅលើ​ទង្វើ​ជាក់ស្ដែង​ដែល​មើល​ឃើញ​នឹង​ភ្នែក​ផ្ទាល់​ជា​កត្តា​កំណត់​។

ក្នុង​ការ​លះបង់ និង​ការរួម​ចំណែក​ដល់​ជាតិ​មាតុភូមិ លោក​មាន​ទស្សនៈ​​ផ្ទាល់ខ្លួន​ថា ​បើ​មិន​អាច​​ក្លាយ​​ជា​សសរ​ទ្រូង​របស់​ប្រទេស​ជាតិ​នោះទេ​ តែ​យ៉ាង​ហោចណាស់​​​ត្រឹម​បាន​ក្លាយជា “ក្បឿង​មួយ​សន្លឹក” ដើម្បី​រួម​ចំណែក​ក្នុង​ការប្រក់​ដំបូល​មាតុភូមិ។

លោក​មាន​សារ​សម្រាប់យុវជនមិន​គួរ​មាន​សំនួរ​ថា “តើ​ធ្វើការ​សង្គម​ខ្ញុំ​បាន​អ្វីនោះ​ទេ ប៉ុន្តែ​គួរ​តែ​សួរ​ថា “តើ​ខ្លួន​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​សង្គម?”។

លោក​ថា ការ​ដឹង​គុណ​ចំពោះ​ប្រទេសជាតិ យុវជន​កុំដាក់ក្តីរំពឹងទុកចង់បានពីប្រទេស​ជាតិ​ ពីព្រោះ​ប្រទេស​ជាតិ​បាន​ផ្ដល់​នូវ​សន្តិភាព សេចក្ដី​សុខ និង​សុភមង្គល​រួចជាស្រេច​ទៅ​ហើយ។

ពលរដ្ឋ​គ្រប់រូប​គឺជាម្ចាស់​ដែល​មាន “ភាគហ៊ុន” នៅក្នុង​ប្រទេស​ជាតិ។ ដូច្នេះ​រាល់អ្វី​ដែលកើតឡើង​ចំពោះប្រទេសជាតិ មិនថា​គុណសម្បត្តិ ឬ​គុណវិបត្តិ គឺជា​ចំណែក​ទទួល​ខុសត្រូវ​របស់​ពលរដ្ឋ​គ្រប់រូប។ លោក​បន្ថែម៕

The post អភិបាល​ខេត្ត​ស្ទឹងត្រែង​៖ យក​ភាព​​ស្មោះត្រង់​​​ជា “ដើម​ទុន”​ ចម្បង​​ក្នុង​ការ​បម្រើប្រជាជន appeared first on Kampuchea Thmey Daily.

សង្រ្កាន្ត​ចូលឆ្នាំ អភិបាល​ខេត្ត​ស្ទឹងត្រែង​ដាក់​ចេញ​​វិធានការ​ឲ្យម្ចាស់អាជីវកម្មកុំដំឡើង​ថ្លៃ សុខចិត្តចំណេញតិច​ តែ​ទទួលទេសចរមកកម្សាន្តច្រើន
ខណៈ​ដែល​ខេត្ត​ស្ទឹងត្រែង​ត្រៀម​​រៀបចំ​ព្រឹត្តិការណ៍ “ស្ទឹងត្រែង​សង្ក្រាន្ត” នៅ​ពេល​ខាង​មុខ មាន​ការ​​រៀបចំ​កម្មវិធី​ផ្សេងៗ​មាន​ទាំង​កម្មវិធី​សាសនា សកម្មភាព​កម្សាន្ត ស្រប​ជាមួយ​ការ​រឹត​បន្តឹង​សន្តិសុខ​សម្រាប់​​ទទួល​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត។

ទាក់ទង​ការ​ត្រៀមដំណើរការ​​ព្រឹត្តិការណ៍​សង្ក្រាន្ត​ លោក សរ សុពុត្រា អភិបាល​នៃ​គណៈ​ខេត្ត​ស្ទឹងត្រែង​បាន​​ដាក់​ចេញ​គោលការណ៍​ណែនាំ​ ក៏​ដូចជា​បាន​ចេញ​លិខិត​ជូន​ដំណឹង​ដល់​ម្ចាស់​ផ្ទះសំណាក់ សណ្ឋាគារ និង​ភោជនីយដ្ឋាន​ទាំង​អស់មិន​ឲ្យ​ដំឡើង​​ថ្លៃ​សេវាកម្ម ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​នេះ​ឡើយ។

តាមផ្ទះសំណាក់​សណ្ឋាគារ ក៏ដូចជា​ភោជនីដ្ឋានត្រូវ​ធានាថានឹងមិនមានការ​តម្លើង​ថ្លៃនៅក្នុងឱកាសពិធីបុណ្យ​ខាងមុខ។ នេះបើតាមលោក សរ សុពុត្រា។

«ខ្ញុំបានចេញិខិតជូនដំណឹង​បន្ត​ហើយ​បានន័យថា សុខ​ចិត្ត​ចំណេញ​តិចដែលយើង​ទទួលបាន​ភ្ញៀវច្រើន។​ បើបងប្អូនចង់ចំណេញ​ច្រើនយើង​នឹង​បាត់បង់​ភ្ញៀវ​អីចឹង​តើយកមួយណា»។ លោក សរ សុពុត្រា​ បន្ថែម។

លោក​សង្កត់​ធ្ងន់​ថា «ការ​សុខចិត្ត​ចំណេញ​តិច​តែ​ទទួល​បាន​ភ្ញៀវ​ច្រើន​និង​យូរអង្វែង គឺ​ប្រសើរ​ជាង​ការ​ដំឡើង​ថ្លៃ​ដែល​នាំឲ្យ​បាត់បង់​ភ្ញៀវ​ទេសចរ​នៅ​ឆ្នាំ​បន្តបន្ទាប់»។

ស្ទឹងត្រែង​សង្ក្រាន្ត ជា​ការបង្ហាញ​ពី​ការយកចិត្តទុកដាក់​លើ​ការ​ថែ​រក្សា​ព្រលឹង​ជាតិ និង​ការ​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ ដោយ​មិន​មាន​ការ​កេង​ចំណេញ​ហួសហេតុ​ពី​សំណាក់​អាជីវករ។

“ស្ទឹងត្រែងសង្ក្រាន្ត” ផ្ដោត​សំខាន់​លើ​ការផ្សារភ្ជាប់​ជាមួយប្រពៃណី ទំនៀមទម្លាប់ និង​សាសនា។ ក្នុង​នោះ​ក៏​មាន​​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​វីរ​កងទ័ព និង​វីរ​នគរបាល​ជាតិ​ដែល​បាន​ពលី​ក្នុង​បុព្វហេតុ​ការពារ​ជាតិ។

លោក សរ សុពុត្រា​ បាន​បញ្ជាក់ថា ក្នុង​កម្មវិធី “ស្ទឹងត្រែងសង្ក្រាន្ត” ក៏​នឹង​មាន​​រៀបចំ​កម្មវិធី “នំបញ្ចុក​សាមគ្គី” ជាមួយ​ជន​ភា​សឹក​ដែល​រស់នៅ​មណ្ឌល​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ដើម្បី​សួរសុខ​ទុក្ខ​គ្រួសារ​កងទ័ព។

បន្ថែមពីនេះ​នៅក្នុងព្រឹត្តិការណ៍នេះក៏នឹង​មានការ​បង្ហាញ​ពី​ វិថីម្ហូបអាហារខ្មែរ, ភូមិ​នំខ្មែរ, តំបន់​ល្បែងប្រជាប្រិយ, ការ​បង្ហាញ​​​ផ្ទាំង​ទស្សនីយភាព​របាំ​បុរាណ និង​សម័យ រួម​ទាំង​ការ​សម្ដែង​ល្ខោន​បាសាក់​ផង​ដែរ។ គោល​បំណង​ធំ​គឺដើម្បីលើកស្ទួយ និងរក្សាមរតកវប្បធម៌​ដែលជា​អត្តសញ្ញាណជាតិ។

ពាក់ព័ន្ធ​ការធានា​សន្តិសុខ លោក សរ សុពុត្រា ​បាន​អះអាង​ពីការ​​ធានា​ឲ្យបាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវ​ទេសចរ៕

The post សង្រ្កាន្ត​ចូលឆ្នាំ អភិបាល​ខេត្ត​ស្ទឹងត្រែង​ដាក់​ចេញ​​វិធានការ​ឲ្យម្ចាស់អាជីវកម្មកុំដំឡើង​ថ្លៃ សុខចិត្តចំណេញតិច​ តែ​ទទួលទេសចរមកកម្សាន្តច្រើន appeared first on Kampuchea Thmey Daily.