ព័ត៌មានជាតិ
ស្តូបនិគមជនបុរីអូរស្វាយ មានប្រវត្តិអតីតព្រះមហាក្សត្រខ្មែរនាំពលរដ្ឋមកពីស្រុកក្រោមបង្កើតមូលដ្ឋានរស់នៅដើម្បីការពារទឹកដី
លោក ភោគ សុវិសិដ្ឋ អភិបាលរងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងបានរៀបរាប់ពីប្រវត្តិ និងការកកើតស្រុកបុរីអូរស្វាយ ដែលពីមុនមកតំបន់នេះមិនទាន់ត្រូវបានបង្កើតជាស្រុកនោះទេដោយគេហៅថា “និគមជនបុរីអូរស្វាយ”។
ពាក់ព័ន្ធប្រវត្តិតំបន់នេះ លោក ភោគ សុវិសិដ្ឋ បានបញ្ជាក់ថា ព្រះករុណាព្រះបរមរតនកោដ្ឋព្រះបាទនរោត្តម សីហនុ កាលជំនាន់ព្រះអង្គដឹកនាំប្រទេសបាននាំយកប្រជាពលរដ្ឋពីស្រុកក្រោម ឲ្យមករស់នៅតាមបណ្តោយព្រំដែនក្នុងគោលបំណងដើម្បីការពារទឹកដី។

លោក ភោគ សុវិសិដ្ឋ អភិបាលរងស្រុកបុរីអូរស្វាយសែនជ័យ
«ព្រះអង្គបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងដោយបានសាងសង់ផ្ទះ ចែកដីភូមិ ដីកសិកម្ម ព្រមទាំងផ្តល់ពូជស្រូវ និងពូជបន្លែផ្សេងៗជូនប្រជាពលរដ្ឋសម្រាប់ធ្វើការដាំដុះ»។
បន្ថែមពីនេះ លោកអភិបាលរងស្រុកបានបង្ហាញពីសំណង់ប្រវត្តិសាស្រ្តស្ដូបអនុស្សាវរីយ៍នៅទឹកដីស្រុកបុរីអូស្វាយជាប់ព្រំដែនឡាវ។
លោកថា សំណង់នេះសាងសង់ឡើងនៅឆ្នាំ ១៩៦៦ ស្ថិតនៅក្នុងផែនការ ៥ ឆ្នាំ (១៩៦៤-១៩៦៨) ក្រោមស្នាព្រះហស្តព្រះករុណាព្រះបរមរតនកោដ្ឋព្រះបាទនរោត្តម សីហនុ ។
នៅឆ្នាំ ២០២៣ ព្រះបរមរាជវាំងបានធ្វើការជួសជុលនិងកែលម្អស្ដូបនេះឡើងវិញ ខណៈពីមុនស្ដូបមានសភាពបាក់បែកខ្លះ ដោយមានការជួសជុលខឿន លាបថ្នាំ បន្ថែមការរៀបចំសួនច្បារយ៉ាងស្រស់ស្អាត។


ខណៈបច្ចុប្បន្នទីតាំងត្រូវបានគ្រប់គ្រងដោយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ បើតាមលោកអភិបាលរងស្រុក តំបន់ប្រវត្តិសាស្រ្តនេះបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលតែងតែមកលេងកម្សាន្តជាហូរហែ។ សកម្មភាពទេសចរមកកម្សាន្តមានដូចជា ការទស្សនាស្ដូបអនុស្សាវរីយ៍ ជិះទូកតាមដងទន្លេមើលព្រៃលិចទឹក បោះតង់តាមឆ្នេរខ្សាច់និងតាមកោះ ព្រមទាំងការស្ទូចត្រីជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


