ព័ត៌មានជាតិ
ទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
តំបន់អេកូទេសចរណ៍សម្រស់កោះហាន គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីមួយដែលស្ថិតនៅក្នុងតំបន់រ៉ាមសារមេគង្គលើ ដោយទីតាំងភូមិសាស្ត្រលាតសន្ធឹងមួយផ្នែកនៅក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង និងមួយផ្នែកទៀតនៅក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លក្ខណៈពិសេសនៃធម្មជាតិ និងទេសភាព៖
ជាមួយសក្តានុពលធនធានធម្មជាតិយ៉ាងសម្បូរបែប ទាំងមច្ឆាជាតិ និងរុក្ខជាតិ អ្វីដែលប្លែកពីកន្លែងផ្សេងនោះគឺ តំបន់អេកូទេសចរណ៍សម្រស់កោះហានពឹងផ្អែកទាំងស្រុងលើទេសភាពដើមឈើធម្មជាតិ ដែលដើមឈើទាំងនេះអាចរស់រានមានជីវិត ទោះបីជាត្រូវទឹកលិចនារដូវវស្សាក៏ដោយ ហើយវានឹងលូតលាស់បញ្ចេញស្លឹកផ្តល់ជាម្លប់ដ៏ត្រជាក់ត្រជុំនារដូវប្រាំង។ កាន់តែពិសេសប្លែកដើម និងឫសឈើនៅទីនោះមានលក្ខខណៈរូបរាងកោងលាតសន្ធឹងយ៉ាងស្រស់ស្អាតទៅតាមលំហូរនៃទឹកនារដូវវស្សា។


ការកម្សាន្ត និងម្ហូបអាហារ៖
ភ្ញៀវទេសចរអាចទទួលបានអារម្មណ៍ត្រជាក់ត្រជុំពីទឹក និងម្លប់ឈើលើឆ្នេរខ្សាច់ ព្រមទាំងអាចទទួលទានម្ហូបអាហារ ជាពិសេសគឺត្រីប្រចាំតំបន់ដ៏មានរសជាតិឆ្ងាញ់ពិសា រួមជាមួយផលិតផលផ្សេងៗដែលរៀបចំដោយប្រជាសហគមន៍ផ្ទាល់។
លើសពីនេះ ភ្ញៀវទេសចរមិនត្រឹមតែអាចមកកម្សាន្តពេលថ្ងៃប៉ុណ្ណោះទេ ក៏អាចបោះតង់សម្រាកនៅពេលយប់នៅលើឆ្នេរខ្សាច់ក្រោមម្លប់ឈើបានផងដែរ។

សុវត្ថិភាព និងការគ្រប់គ្រង៖
តំបន់ទេសចរណ៍ធម្មជាតិនេះទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសហគមន៍លើការថែរក្សាអនាម័យ បរិស្ថាន និងការអភិរក្សធនធានធម្មជាតិទាំងក្នុងទឹកនិងលើទឹក ដើម្បីបម្រើផលប្រយោជន៍យូរអង្វែងដល់សហគមន៍ក្នុងមូលដ្ឋាន៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


