គុណភាពខ្យល់ Archives - Kampuchea Thmey Daily

អ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងពីគុណភាពខ្យល់នៅកម្ពុជា គឺល្អ គ្មានការបំពុលឡើយ
ស្របពេលដែលប្រទេសថៃរងនូវខ្យល់ពុលធ្ងន់ធ្ងរ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានអះអាងពីគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា គឺមានស្ថានភាពល្អប្រសើរ ពោលគឺពុំមានការបំពុលខ្យល់​ ដែលឆ្លងកាត់បន្ទាត់ក្រហមនោះឡើយ។

លោក ខ្វៃ អាទិត្យា បានថ្លែងប្រាប់កម្ពុជាថ្មីឱ្យដឹងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ ថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹក ថ្ងៃទី៣​ ខែធ្នូ ឆ្នាំ២០២៥ គឺមានកំហាប់ភាគល្អិតគិតជាមធ្យមស្មើនឹង ២៤.៦៩​µg/m3 បើធៀបទៅនឹងស្តង់ដារ ៥០ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺល្អណាស់។

លោក អះអាងថា នៅស្ទើរទូទាំងប្រទេស គឺមានគុណភាពខ្យល់ល្អ លើកលែងតែក្នុងខេត្តកណ្ដាល គឺស្ថិតក្នុងគុណភាពខ្យល់មធ្យម។ លោក​បញ្ជាក់ថា «មកដល់ពេលនេះ កម្ពុជាមិនទាន់មានការបំពុលខ្យល់ ហើយឆ្លងកាត់នូវបន្ទាត់ក្រហមឱ្យប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ និងរៀបចំនូវវិធានការការពារសុខភាពនោះទេ»។

បើទោះជាបែបនេះក្ដី អ្នកនាំពាក្យក្រសួងបរិស្ថាន បានទទូចឱ្យមានការចូលរួមទប់ស្កាត់ការដុតសំរាម ផ្លាស្ទិក ជញ្ជ្រាំងស្រូវ ដែលអាចបង្កឱ្យមានការបំពុលខ្យល់។

ខណៈគុណភាពខ្យល់កម្ពុជាមានភាពល្អប្រសើរ តែក្រឡេកទៅមើលនៅប្រទេសថៃកំពុងទទួលរងនូវខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ Phatthana Promphat កាលពីថ្ងៃអង្គារ ព្រមានពីខ្យល់ពុលដ៏អាក្រក់ នឹងវាយប្រហាររលើប្រទេសថៃពេញមួយខែធ្នូនេះតែម្តង។

តាមការផ្សាយរបស់ Khaosod ការព្រមាននេះកើតឡើងចំពេលខ្យល់ពុលបានឈានដល់កម្រិតប្រកាសអាសន្នពណ៌ក្រហម នៅក្នុងទីក្រុងបាងកក និងខេត្តមួយចំនួនទៀតរបស់ថៃ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post អ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងពីគុណភាពខ្យល់នៅកម្ពុជា គឺល្អ គ្មានការបំពុលឡើយ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីបរិស្ថាន៖ ក្រសួង មិនបានលាក់បាំងព័ត៌មានគុណភាពខ្យល់ពុលឡើយ ព្រោះបើលាក់បាំងស្មើនឹងធ្វើបាបពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នៅរសៀលថ្ងៃទី២៧ ខែមីនា នេះ  អះអាងថា ក្រសួងបរិស្ថាន គ្មានចេតណាលាក់បាំងព័ត៌មានគុណភាពខ្យល់ពុលនៅកម្ពុជាឡើយ ពីព្រោះថាបើក្រសួងលាក់បាំង គឺស្មើនឹងធ្វើបាបពលរដ្ឋស្លូតត្រង់។ លោក អ៊ាង សុផល្លែត អះអាងបែបនេះ បន្ទាប់ពីពលរដ្ឋកម្ពុជាបង្ហាញការព្រួយបារម្ភតាមបណ្ដាញសង្គមជាថ្មីម្ដងទៀតអំពីគុណភាពខ្យល់នៅកម្ពុជា  ក្រោយឃើញលទ្ធផលនៅលើគេហទំព័រគុណភាពខ្យល់របស់បរទេសបង្ហាញថាគុណភាពខ្យល់នៅរាជធានីភ្នំពេញមានកម្រិតខ្យល់ខ្ពស់។

ប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋ បង្ហាញការព្រួយបារម្ភតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ក្រោយឃើញលទ្ធផលគុណភាពខ្យល់នៅលើគេហទំព័រ IQAir បង្ហាញថារាជធានីភ្នំពេញមានខ្យល់ពុលនៅវេលាល្ងាច។

ជុំវិញលទ្ធផលដែលបង្ហាញនៅលើគេហទំព័រ IQAir រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ឆ្លើយតបគេហទំព័រនេះ មិនបានដាក់ឧបករណ៍វាស់វែង ត្រួតពិនិត្យគុណភាពខ្យល់នៅកម្ពុជាឡើយ ពោលគឺពឹងផ្អែកទៅលើរូបភាពផ្កាយរណប ដែលផ្ទុយពីក្រសួងបរិស្ថាន មានស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ចំនួន៥៩ នៅទូទាំងប្រទេសកម្ពុជា និងថែមទាំងមានរថយន្តចល័តសម្រាប់វាស់គុណភាពខ្យល់ចំនួន៣ គ្រឿងចាំចល័តវាស់គុណភាពខ្យល់ដែលស្ថានីយរបស់ក្រសួងបង្ហាញថាមានខ្យល់ពុលនៅទីតាំងណាមួយ ដើម្បីបញ្ជាក់បន្ថែម។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងដូច្នេះ៖« សូមមានជំនឿជឿជាក់លើក្រសួងបរិស្ថាន! ក្រសួងបរិស្ថាន គ្មានគំនិតចិត្តចង់លាក់បាំងគុណភាពខ្យល់នៅកម្ពុជាឡើយ។ សូមជូនព័ត៌មានបន្តផ្ទាល់ ហើយព័ត៌មានគុណភាពខ្យល់នេះទៀតសោត ក៏មានការណែនាំជូនថា ​បើមានកម្រិតខ្យល់ពុលដល់កម្រិត ក្រសួងនឹងឱ្យពាក់ម៉ាស ឬក៏ហាមចេញពីផ្ទះ ដើម្បីចៀសវាសដល់សុខភាព»។

ជាមួយគ្នា លោករដ្ឋមន្ត្រី អា៊ង សុផល្លែត ណែនាំឱ្យអ្នកនាំពាក្យក្រសួងបរិស្ថាន ត្រូវបន្តផ្សព្វផ្សាយអំពីគុណភាពខ្យល់នៅកម្ពុជា ឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពលរដ្ឋកម្ពុជា បានយល់ដឹងពីគុណភាពខ្យល់ និងត្រៀមការពារក្នុងប្រការណាមួយ ក៏ដូចជាអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល បញ្ចៀសផលប៉ះពាល់ចំពោះសុខភាពទាន់ពេលវេលា។

លោក អ៊ាង សុផល្លែត ចាត់ទុកលទ្ធផលគុណភាពខ្យល់ដែលផ្សព្វផ្សាយដោយគេហទំព័របរទេស ទាំងដែលគ្មានស្ថានីយវាស់ ពិនិត្យគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាជាក់ស្ដែង ថាជាការលាបពណ៌ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា រារាំងមិនឱ្យភ្ញៀវទេសចរបរទេសចូលមកលេងកម្សាន្តនៅកម្ពុជា។

យ៉ាងណាក៏ដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ទទួលស្គាល់ថា នៅកម្ពុជាពិតជាមានករណីខ្យល់ពុលនៅតាមម៉ោងមួយចំនួន ដែលបញ្ហានេះកើតឡើងគួបផ្សំនឹងកត្តាអាកាសធាតុចុះអ័ព្ទ ទើបខ្យល់ពុលមិនអាចបក់ទៅក្នុងបរិយាកាសបាន ប៉ុន្តែខ្យល់ពុលនៅកម្ពុជាមិនទាន់ជាករណីធ្ងន់ធ្ងរលើសបន្ទាត់ក្រហមដែលកំណត់ដោយអង្គការសុខភាពពិភពលោកឡើយ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវឱ្យពលរដ្ឋតាមដានអំពីគុណភាពខ្យល់នៅកម្ពុជា តាមរយៈវេបសាយរបស់ក្រសួងបរិស្ថាន www.airquality.moe.gov.kh និងលើប្រព័ន្ធAPPឈ្មោះ CGS SPA៕

The post រដ្ឋមន្ត្រីបរិស្ថាន៖ ក្រសួង មិនបានលាក់បាំងព័ត៌មានគុណភាពខ្យល់ពុលឡើយ ព្រោះបើលាក់បាំងស្មើនឹងធ្វើបាបពលរដ្ឋ appeared first on Kampuchea Thmey Daily.

កូរ៉េខាងត្បូង ផ្ដល់ឧបករណ៍តាមដានគុណភាពខ្យល់ស្តង់ដារអន្តរជាតិ៣គ្រឿងឱ្យកម្ពុជា
រដ្ឋាភិបាលកូរ៉េខាងត្បូង  ផ្តល់ឧបករណ៍តាមដានត្រួតពិនិត្យគុណភាព​ខ្យល់​ស្តង់ដារអន្តរជាតិចំនួន៣គ្រឿង ដល់ក្រសួងបរិស្ថាន ដែលជាសេនាធិការរបស់រដ្ឋាភិបាលកម្ពុជា។ តាមរយៈឧបករណ៍តាម​ដាន​ត្រួតពិនិត្យ​គុណភាពខ្យល់មានកម្រិតស្តង់ដារអាមេរិក និងប្រទេសនៅតំបន់អឺរ៉ុប​នេះ នឹងធ្វើឱ្យការគ្រប់គ្រង និងតាមដានគុណភាពខ្យល់នៅកម្ពុជាកាន់តែច្បាស់លាស់។

ពិធីប្រគល់ និងទទួលឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់នេះ ធ្វើឡើងនៅ​ក្រសួង​​បរិស្ថាននៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ផាក ជុង វុក (Park Jung Wook) ឯកអគ្គរដ្ឋទូត​សាធារណ​រដ្ឋ​កូរ៉េ (កូរ៉េខាងត្បូង) ប្រចាំនៅកម្ពុជា។

ក្រសួងបរិស្ថានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងគុណភាពខ្យល់ ដើម្បីធានា​រក្សារក្សា​បានសុខុមាលភាពល្អជូនប្រជាពលរដ្ឋ។ លោក អ៊ាង សុផល្លែត បានឱ្យ​ដឹងថា ឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ដែលផ្តល់ជូនដោយរដ្ឋាភិបាលកូរ៉េខាងត្បូង​នេះ មានស្តង់ដារអន្តរជាតិ ត្រូវបានទទួលស្គាល់ដោយសហរដ្ឋាអាមេរិក ក៏ដូចជាបណ្តា​ប្រទេសនៅអឺរ៉ុបផងដែរ។

លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា តាមរយៈឧបករណ៍តាមដានត្រួត​ពិនិត្យគុណភាពខ្យល់ពីប្រទេសកូរ៉េខាងត្បូងនេះ ជួយឱ្យកម្ពុជាពង្រីកការគ្រប់គ្រង និង​ទទួលព័ត៌មានពីគុណភាពខ្យល់កាន់តែច្បាស់លាស់ និងមានស្តង់ដារខ្ពស់។ ឧបករណ៍​នេះ ក៏មានសមត្ថភាពបញ្ជាក់ព័ត៌មាននៃលំហូរ និងទិសដៅខ្យល់ពីប្រទេសមួយ​ទៅ​ប្រទេស​មួយថែមទៀតផង។

ក្រៅពីទទួលបានឧករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ស្តង់ដារអន្តរជាតិហើយនោះ ក្រសួងបរិស្ថាន ក៏សហការជាមួយសាកលវិទ្យាជាតិ​សេអ៊ូលរបស់កូរ៉េខាងត្បូង ដើម្បីទទួលបានព័ត៌មាននានាពីលំហូរខ្យល់ពុលថែមទៀតផង។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អ៊ាង​ សុផល្លែត។

រដ្ឋមន្ត្រីបរិស្ថាន លោក អ៊ាង សុផល្លែត គូសបញ្ជាក់ពីការប្រឹងប្រែងលើកិច្ចការតាមដាន និង​ត្រួតពិនិត្យគុណភាពខ្យល់យ៉ាងដូច្នេះ «យើងប្រឹងប្រែងឱ្យអស់លទ្ធភាព​ធ្វើយ៉ាងណា​រក្សា​គុណភាពខ្យល់នៅកម្ពុជាឱ្យបានល្អ និងជូនព័ត៌មានដល់ប្រជាជនបានទាន់​ពេល​វេលា»។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ឧបករណ៍ដែលកម្ពុជាទទួលបាន​ពី​រដ្ឋា​ភិបាលកូរ៉េខាងត្បូងនេះ ​មានដំឡើងនៅប្រទេសថៃ ឡាវ និងបណ្តាប្រទេស​អាស៊ាន​មួយ​ចំនួនទៀត។ ដូច្នេះតាមរយៈឧបករណ៍នេះ នឹងធ្វើឱ្យបណ្តាប្រទេសនៅតំបន់​អា​ស៊ាន ទទួលបានព័ត៌មានគុណភាពខ្យល់ជាក់លាក់ ដោយមិនអាចចោទប្រកាន់គ្នាពាក់​ព័ន្ធ​បញ្ហាគុណភាពខ្យល់ទៀតនោះឡើយ។

បើទោះបីជាយ៉ាងណា ដើម្បីឈានទៅគ្រប់គ្រងគុណភាពខ្យល់ក្នុងតំបន់ឱ្យបានល្អ​ប្រ​សើរ លោកបណ្ឌិត អ៊ាង សុផល្លែត ទទូចដល់ប្រទេសសមាជិកអាស៊ាន​រួមគ្នា​យកចិត្ត​ទុកដាក់លើគុណភាពខ្យល់ ដោយតាមដាន ចាត់វិធានការទប់ស្កាត់ និងកែលំអរ។

លោកបណ្ឌិត បានលើកឡើងថា មានតែធ្វើការរួមគ្នាទេ ទើបអាចគ្រប់គ្រង​គុណភាព​ខ្យល់​បានល្អប្រសើរ ទាំងក្នុងតំបន់ និងពិភពលោក។

គួរជ្រាបថា ក្រសួងបរិស្ថានបានដំឡើងឧបករណ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិ ចំនួន៥៣គ្រឿង និងបង្កើតស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ចំនួន១០ទីតាំង នៅរាជធានី ខេត្តទូទាំងប្រទេសកម្ពុជា។

ក្រសួងបរិស្ថាន បានតាមដានគុណភាពខ្យល់ជាប់ជា​ប្រចាំជាមួយ​ឧបករណ៍​ដែលកម្ពុជាកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។ តាមរយៈឧករណ៍ដែលកម្ពុជា ប្រើ​ប្រាស់នាពេលបច្ចុប្បន្ននេះ បានបង្ហាញថា គុណភាពខ្យល់រាជធានីភ្នំពេញ ក៏ដូចជា​តាមបណ្តាខេត្តដទៃទៀត មានសភាពល្អប្រសើរ។

ព័ត៌មានពាក់ព័ន្ធគុណភាពខ្យល់នេះ ត្រូវបានក្រសួងបរិស្ថាន ធ្វើបច្ចុប្បន្នភាព និងផ្សព្វ​ផ្សាយ​ជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃផងដែរ។ ដើម្បីតាមដាន និងពិនិត្យគុណភាព​ខ្យល់​នៅកម្ពុជា ចូលទៅមើលជាមួយកម្មវិធីលើទូរស័ព្ទដៃរបស់ក្រសួងបរិស្ថាន ដែលមាន ឈ្មោះថា CGS SPA។

កម្មវិធីនេះ គេអាចចូលទៅទាញយកពី App Store សម្រាប់ទូរស័ព្ទ iphone និងទាញយកពី Play Store សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android៕

The post កូរ៉េខាងត្បូង ផ្ដល់ឧបករណ៍តាមដានគុណភាពខ្យល់ស្តង់ដារអន្តរជាតិ៣គ្រឿងឱ្យកម្ពុជា appeared first on Kampuchea Thmey Daily.

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ
ខេត្តកោះកុង កំពុងត្រូវបានក្រសួងបរិស្ថានបង្ហាញឱ្យឃើញថា មានខ្យល់សារធាតុបំពុលកម្រិតខ្ពស់ជាងគេ ក្នុងចំណោមខេត្តចំនួន៣ផ្សេងទៀតក្នុងប្រទេសកម្ពុជា។ ដោយឡែកពលរដ្ឋមួយចំនួនបានដឹងព័ត៌មាននេះ និងមួយចំនួនទៀតពុំទាន់ដឹងនៅឡើយទេ។

យោងតាមក្រសួងបរិស្ថាន គិតចាប់ពីរសៀលវេលាម៉ោង៤:០០នាទី ថ្ងៃទី២៤ មករា និងព្រឹកម៉ោង៧:០០នាទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញ បានបន្តវិលទៅរកសភាពធម្មតាឡើងវិញ ដោយស្ថិតក្នុងបន្ទាត់ពណ៌លឿង។

ដោយឡែកខេត្តចំនួន៤ រួមមាន៖ ខេត្តកោះកុង ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងសៀមរាម បន្តស្ថិតក្នុងបន្ទាត់ក្រហមនៅឡើយ។ ហើយខេត្តកំពង់ចាម តាកែវ ព្រៃវែង និងឧត្តរមានជ័យ ស្ថិតក្នុងបន្ទាត់ពណ៌ទឹកក្រូច។

ទាក់ទិនការប្រែប្រួលធាតុអាកាសក៏គួរឱ្យបារម្ភនេះ ត្រូវបានអ្នកស្រី មុំ និងលោក ជួន រក្សា តំណាងប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង អះអាងនៅថ្ងៃទី២៥ ខែមករានេះថា ពួកគាត់មិនទាន់បានដឹងព័ត៌មានខ្យល់ពុលកម្រិតខ្ពស់នេះទេ ទើបពុំដឹងពីវិធីសាស្រ្តការពារបង្ការ។

ជាក់ស្តែងនៅពេលដឹងដំណឹងនេះ ពួកគាត់នឹងចូលរួមអនុវត្តវិធានការបង្ការការពារ ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗតាមរយៈខ្យល់ពុល។

ដោយឡែកលោក ផើង មឿង នាយកសាលារៀនបឋមសិក្សាទីរួមខេត្ត និងយុវតី ថាវ៉ាន់ លើកឡើងថា ពួកគាត់បានទទួលព័ត៌មានអំពីខ្យល់បំពុលកម្រិតខ្ពស់នេះហើយតាមរយៈការជូនដំណឹងពីក្រសួងបរិស្ថាន ដូច្នេះពួកគាត់បានពាក់ម៉ាស់ ផឹកទឹកឱ្យបានច្រើន និងណែនាំដល់សិស្សានុសិស្សធ្វើអនាម័យសុខភាពគ្រប់ពេលវេលា។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ ក៏បានប្រកាសព័ត៌មានស្តីពីការការពារសុខភាព បណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស។

ដោយក្រសួងជំរុញដល់សាធារណជនទាំងអស់តាមដានសន្ទស្សន៍គុណភាពខ្យល់ដោយយកចិត្តទុកដាក់ និងការពារសុខភាពខ្លួន និងសមាជិកក្រុមគ្រួសារឱ្យបានហ្មត់ចត់បំផុត ដោយអនុវត្តតាមវិធានការដូចខាងក្រោម៖ ទី១-បន្តតាមដានីស្ថានភាពគុណភាពខ្យល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយឬគេហទំព័ររបស់ក្រសួងបរិស្ថាន។ ទី២-ស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ (ពណ៌ក្រហម) ឬខ្ពស់ខ្លាំង (ពណ៌ស្វាយ) ឬបរិយាកាសអ័ព្ទអូដោយសារមានការកើនឡើងនូវកំហាប់សារធាតុបំពុលខ្យល់។

ទី៣- បិទបង្អួច និងទ្វារ ដើម្បីបង្ការខ្យល់មិនល្អពីខាងក្រៅចូលក្នុងផ្ទះរបស់លោកអ្នក ទី៤-កាត់បន្ថយសកម្មភាពខាងក្រៅផ្ទះ ឬនៅទីវាល ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ និងខ្ពស់ខ្លាំង ឬពាក់ម៉ាសក្នុងករណីចាំបាច់ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ទី៥-ត្រូវយកចិត្តទុកដាក់ការពារជាពិសេសចំពោះ ទារក កុមារ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា អ្នកមានជំងឺសួត ជំងឺសរសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃ ដែលជាក្រុមងាយរងគ្រោះ និងទី៦-ប្រសិនបើមានរោគសញ្ញាផ្លូវដង្ហើមដូចជា ពិបាកដកដង្ហើម ក្អក ហត់ សូមលោកអ្នកប្រញាប់ទៅកាន់ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នក៕

អត្ថបទៈសិរីវឌ្ឍនៈ

The post ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ   appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត អះអាងថា គុណភាពខ្យល់នៅកម្ពុជាល្អប្រសើរ មិនប៉ះពាល់ដល់សុខភាពមនុស្សឡើយ ខណៈប្រទេសជិតខាងកំពុងជួបបញ្ហាខ្យល់ពុលធ្ងន់ធ្ងរខ្លាំង។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងបែបនេះ នៅក្នុងកម្មវិធីប្រកាសខេត្តកំពង់ឆ្នាំង ជាខេត្តដែលគ្មានសំរាម និងសំណល់ប្លាស្ទិកនៅតាមទីសាធារណៈ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ថ្លែងបែបនេះ៖« ខ្ញុំសូមបញ្ជាក់ជូនថាថ្ងៃនេះ (ទី២២ ខែមករា) គុណភាពខ្យល់នៅកម្ពុជាល្អប្រសើរ។ មានន័យថា ដកដង្ហើមទៅអត់ពុលទេ ដោយឡែកប្រទេសមួយ​ចំនួននៅជុំវិញយើង គាត់កំពុងតែរងជាតិពុលយ៉ាងខ្លាំង»។

រដ្ឋមន្ត្រីបរិស្ថានរូបនេះ វាយតម្លៃថា មូលហេតុដែលគុណភាពខ្យល់នៅប្រទេសជិតខាងមានជាតិពុល បណ្ដាលឱ្យប៉ះពាល់ដល់សុខភាព គឺព្រោះតែបញ្ហាភ្លើងឆេះព្រៃផង និងបណ្ដាលមកពីការប្រើប្រាស់យានយន្ត និងរោងចក្រប្រើប្រាស់ប្រេងកាតផង។

ស្ថិតក្នុងស្ថានភាពខ្យល់កម្ពុជាមានភាពល្អប្រសើរ មិនប៉ះពាល់ផ្លូវដង្ហើមរបស់ពលរដ្ឋ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អ៊ាង សុផល្លែត បានអំពាវនាវឱ្យពលរដ្ឋកម្ពុជា ចូលរួមថែរក្សាគុណភាពខ្យល់នៅកម្ពុជាឱ្យបានល្អបន្តទៀត ដោយមិនត្រូវធ្វើសកម្មភាពណាមួយបណ្ដាលឱ្យប៉ះពាល់គុណភាពខ្យល់ ដូចជា កុំដុតប្លាស្ទិក ព្រោះការដុតប្លាស្ទិកបណ្ដាលឱ្យប៉ះពាល់បរិស្ថាន គុណភាពខ្យល់ ប៉ះពាល់សុខភាព។ លោកបន្ថែមថា ការដុតសំរាម ក៏អាចរាលដាលនាំឱ្យមានបញ្ហាភ្លើងឆេះព្រៃ ដែលហេតុនាំឱ្យមានបញ្ហាខ្យល់ពុលខ្លាំង។

លោក អ៊ាង សុផល្លែត ក៏បានអះអាងថា ក្រសួងបរិស្ថាន បាននិងកំពុងចាត់វិធានការលើរោងចក្រដែលដុតកម្ទេចក្រណាត់ប៉ះពាល់ដល់បរិស្ថាន និងគុណភាពខ្យល់ និងសុខភាពពលរដ្ឋ។

(រូបថត ស្ដីពីគុណភាពខ្យល់នៅក្នុងប្រទេសថៃ។ រូបថត Reuters)

តាមការចេញផ្សាយរបស់ បញ្ហាខ្យល់ពុលនៅថៃ កាន់តែអាក្រក់ទៅៗហើយ ដល់ថ្នាក់រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវឲ្យប្រជាជនធ្វើការពីផ្ទះ ហើយទីក្រុងបាងកក ត្រូវបង្ខំចិត្តបិទសាលារៀនមួយចំនួនទៀតផង។ តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃអង្គារទី២១ខែមករាឆ្នាំ២០២៥, រដ្ឋមន្ត្រីសុខាភិបាលថៃលោក Somsak Thepsutin បានជំរុញឲ្យប្រជាជនធ្វើការពីផ្ទះចាប់ពីសប្តាហ៍ក្រោយទៅ ព្រោះថាបច្ចុប្បន្ន គុណភាពខ្យល់ បានឈានដល់កម្រិតគ្រោះថ្នាក់សឹងតែគ្រប់ខេត្តទៅហើយ៕

The post រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ ស្អាត ស្របពេលប្រទេសជិតខាងកំពុងជួបបញ្ហាខ្យល់ពុល
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា​ បានឱ្យដឹងថា គុណភាពខ្យល់នៅកម្ពុជាគឺល្អប្រសើ គ្មានជាតិពុលឡើយ ស្របពេលដែលប្រទេសជិតខាងរបស់កម្ពុជា កំពុងជួបប្រទះបញ្ហាខ្យល់ពុល។ លោក ខ្វៃ អាទិត្យា បានឱ្យដឹងដូច្នេះ ក្នុងពេលផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

អ្នកនាំពាក្យលោក ខ្វៃ អាទិត្យា គូសបញ្ជាក់ដូច្នេះ៖«ប្រទេសកម្ពុជារបស់យើង មានគុណភាពខ្យល់ល្អ! រហូតមកដល់ពេលនេះ គឺយើងមិនទាន់ឃើញ កំហាប់ភាគល្អិតនិចល PM2.5 នេះ កើនឡើងដូចបណ្ដាប្រទេសជិតខាងនោះទេ។ អ៊ីចឹងយើងស្ថិតនៅក្រោមបន្ទាត់ក្រហម ដែលប្រជាពលរដ្ឋអាចដំណើរការប្រកបរបរ ហើយនឹងធ្វើដំណើរ ក៏ដូចជាការរស់នៅធម្មតា»។

គួរឱ្យដឹងថា តាមការចេញផ្សាយរបស់ VN Express កាលពីថ្ងៃទី៨ខែមករា ឆ្នាំ២០២៥  ក្រសួងសុខាភិបាលវៀតណាម បានព្រមានឲ្យអ្នកក្រុងហាណូយ កុំចេញក្រៅបើមិនចាំបាច់ ឬថាបើចេញក្រៅ ត្រូវភ្លេចពាក់ម៉ាសផង ស្របពេលគុណភាពខ្យល់បានធ្លាក់ដល់កម្រិតគ្រោះថ្នាក់បំផុត គឺសន្ទស្សន៍គុណភាពខ្យល់​ (AQI)ពី១០១ទៅ២០០នៅទី៧ និងឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរពី ២០១ទៅ៣០០ នៅថ្ងៃទី០៨ ខែមករា ដែលតាមធម្មតាក្នុងមូលដ្ឋានរបស់សន្ទស្សន៍គុណភាពខ្យល់, ខ្យល់ដែលមានគុណភាពល្អគឺនៅត្រឹមឬក្រោម ១០០ ប៉ុន្តែកាលណាបើឡើងលើស១០០ គឺខ្យល់មិនល្អ បង្កគ្រោះថ្នាក់។

(រូបថត ស្ថានភាពខ្យល់នៅប្រទេសវៀតណាម។ ©VN Express. )

ជាមួយគ្នាកាលពីថ្ងៃទី០៩ ខែមករា ម្សិលមិញ សារព័ត៌មាន​ Bangkok Post បានចេញផ្សាយថា ខេត្ត​ចំនួន​៥៨ ក្នុងចំណោមរាជធានីខេត្តចំនួន៧៧ របស់ថៃ កំពុងជួបប្រទះបញ្ហាខ្យល់ពុល​ដែល​បង្ក​គ្រោះថ្នាក់​ ឬ​គ្រោះថ្នាក់​កម្រិត​មធ្យម​ដល់​សុខភាពប្រជាជន។ ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (Gistda) បានរាយការណ៍នៅលើគេហទំព័ររបស់ខ្លួននៅម៉ោង ៩ព្រឹកថា ថ្ងៃទី០៩ ខែមករា ថា ធូលី ultrafine ឈានដល់កម្រិត​​​គួរ​ឲ្យ​ព្រួយបារម្ភ​​ឈាន​ដល់​កម្រិត​ពណ៌ក្រហម នៅក្នុងខេត្តចំនួន២០ និងកម្រិតពណ៌ទឹកក្រូច ឬចាប់ផ្តើមប៉ះពាល់ដល់សុខភាព ក្នុង៣៨ខេត្ត។

(រូបថត បង្ហាញពីស្ថានភាពខ្យល់នៅប្រទេសថៃ។ © BangKok Post.)

អនុរដ្ឋលេខាធិការក្រសួងបរិស្ថានរូបលោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ការត្រួតពិនិត្យស្ថានភាពគុណភាពខ្យល់ ក្នុងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បានបង្ហាញថា កំហាប់ភាគល្អិតនៃខ្យល់នៅក្នុងប្រទេសកម្ពុជារយៈពេល២៤ម៉ោង គឺស្មើនឹង ២៥.៤៩ មីក្រូក្រាម/ម៉ែត្រគូប (25.49µg/m³) ។ តាមលោក ខ្វៃ អាទិត្យា ផ្អែកលើលទ្ធផលនេះ គឺបង្ហាញថាកម្ពុជា មិនទាន់ការបំពុលបរិយាកាសនៅឡើយទេ។

លោក ខ្វៃ អាទិត្យា បានឱ្យដឹងទៀតថា គុណភាពខ្យល់ កម្រិតនៃកំហាប់ភាគល្អិតក្នុងខ្យល់(PM2.5) នឹងកើនឡើងចាប់ពីខែមករា ដល់ខែឧសភា។ លោកអះអាងថា ដើម្បីទប់ស្កាត់បញ្ហាកើនឡើងនូវកំហាប់ភាគល្អិតក្នុងខ្យល់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានពង្រឹងការត្រួតពិនិត្យគុណភាពខ្យល់ជាប់ជារៀងរាល់ថ្ងៃ ក៏ដូចជាជូនដំណឹងពីលទ្ធផលជូនសាធារណៈជនឱ្យបានជ្រាបតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ និងកម្មវិធី(App)របស់ក្រសួងបរិស្ថាន។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា បញ្ឈប់សកម្មភាពដុតជញ្ជ្រាំងស្រូវ កាកសំណល់ ជីគីមីកសិកម្ម ដុតព្រៃ បញ្ឈប់ការប្រើប្រាស់ប្លាស្ទិក កុំដុតប្លាស្ទិក ដើម្បីកុំឱ្យផ្សែងភ្លើងទាំងនោះទៅបំពុលបរិយាកាស ក៏ដូចជាលើកកម្ពស់កិត្តិនាមរបស់កម្ពុជាដែលបានល្បីរន្ទឺលើពិភពលោកថាជាប្រទេសដែលមិនបំពុលបរិយាកាស។

កន្លងមក សារព័ត៌មានបរទេសមួយចំនួនបានផ្សាយថា កម្ពុជា ជាប្រភពដែលបំពុលខ្យល់ប៉ះពាល់ដល់ប្រទេសជាតិខាង។  ឆ្លើយតបនឹងការចុះផ្សាយបែបនេះកាលពីពេលកន្លងមក មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ ក៏បានចាត់ទុកថាការផ្សាយនេះជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់។ លោកអះអាងថា បច្ចប្បន្នកម្ពុជា បានបំពាក់ឧបករណ៍ និងស្ថានីយតាមដានគុណភាពខ្យល់ចំនួន៦០កន្លែង ក្នុងនោះមានរថយន្តចល័តសម្រាប់វាស់គុណភាពខ្យល់ចំនួន៣គ្រឿង ដែលអាចឱ្យក្រសួងបរិស្ថានតាមដានគុណភាព គ្រប់គ្រងគុណភាពខ្យល់បានយ៉ាងល្អប្រសើរ​ និងរកឃើញថាកម្ពុជា មិនមែនជាប្រភពបង្កខ្យល់ពុល ដែលបណ្ដាលឱ្យប្រទេសជិតខាងជួបប្រទះបញ្ហាខ្យល់ពុលឡើយ៕

ដោយ៖ ង៉ិល ណារ៉ាត់

ចុចអាន៖ អ្នកក្រុងហាណូយ ត្រូវព្រមាន កុំឲ្យចេញក្រៅបើមិនចាំបាច់ ព្រោះ ខ្យល់ពុល ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ

The post អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ ស្អាត ស្របពេលប្រទេសជិតខាងកំពុងជួបបញ្ហាខ្យល់ពុល appeared first on Kampuchea Thmey Daily.

គុណភាពខ្យល់នៅ​ ហាណូយ ធ្លាក់ដល់កម្រិតគ្រោះថ្នាក់បំផុត សាជាថ្មី
តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃចន្ទទី២៣ខែធ្នូឆ្នាំ២០២៤ គុណភាពខ្យល់ក្នុងទីក្រុង ហាណូយ បានឈានដល់កម្រិតគ្រោះថ្នាក់បំផុត សម្រាប់រយៈពេល២ថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ដោយនៅតំបន់ខ្លះ សន្ទស្សន៍គុណភាពខ្យល់ (AQI) បានឈានដល់កម្រិត ៣៨០ឯណោះ។

(រូបថត៖ VN Express)

តាមធម្មតាក្នុងមូលដ្ឋានរបស់ AQI, ខ្យល់ដែលមានកម្រិតគុណភាពល្អគឺនៅត្រឹមឬក្រោម ១០០ ប៉ុន្តែកាលណាបើឡើងលើស១០០ហើយនោះ គឹចាត់ទុកថា វាគ្មានសុវត្ថិភាពឬមានគ្រោះថ្នាក់ហើយ។

កន្លែងដែលមានគុណភាពខ្យល់អាក្រក់បំផុតក្នុងទីក្រុងហាណូយគឺ សង្កាត់ Bac Tu Liem ដោយកម្រិត AQI បានឡើងដល់ចំណុចគ្រោះថ្នាក់បំផុត ៣៨០ ចាប់ពីម៉ោង៩យប់ដល់ម៉ោង១១យប់ថ្ងៃអាទិត្យទី២២ខែធ្នូឆ្នាំ២០២៤។

ពាក់ព័ន្ធនឹងគុណភាពខ្យល់នេះដែរ ប្រព័ន្ធស្ថិតិដែលចងក្រងទិន្នន័យពីស្ថានីយ៍គុណភាពខ្យល់ជាង ៣០ ០០០កន្លែងនៅជុំវិញពិភពលោក បានដាក់ទីក្រុងហាណូយ នៅចំណាត់ថ្នាក់ទី៤ ក្នុងចំណោមទីក្រុងដែលមានខ្យល់ពុលខ្លាំងបំផុតជាសកល ពោលគឺ AQI មាន ២៧៦។

(រូបថត៖ Nation)

កាលពីដើមខែវិច្ឆិកា ស្ថានីយតាមដានគុណភាពខ្យល់ទាំងអស់ក្នុងទីក្រុងហាណូយ ក៏សុទ្ធតែប្រកាសពីគុណភាពខ្យល់ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់បំផុតផងដែរ ដោយ AQI បានឈានដល់ ចន្លោះពី១០០ទៅ២០០ ដែលបង្កហានិភ័យដល់សុខភាពមនុស្ស។

ក្រុមអ្នកជំនាញវៀតណាម ក៏ធ្លាប់ព្រមានដែរថា គុណភាពខ្យល់នៅហាណូយ អាចនឹងបន្តស្ថានភាពដ៏អាក្រក់ រហូតដល់ខែមីនាឆ្នាំក្រោយ។

យោងតាមអ្នកជំនាញ មូលហេតុទីក្រុងហាណូយ មានផ្សែងអ័ព្ទក្រាស់និងខ្យល់ពុលដ៏គ្រោះថ្នាក់បែបនេះ គឺដោយសារបម្រែបម្រួលអាកាសធាតុ និងការហប់ខ្យល់ ធ្វើឲ្យកំហាប់ភាគល្អិតនិងធូលី មិនបែកខ្ញែក។ មិនត្រឹមប៉ុណ្ណឹង កត្តានេះក៏បណ្តាលមកពីផ្សែងយានយន្ត រោងចក្រ ការដុតកាកសំណល់ ចំបើង និងផលកសិកម្មនៅតាមវាលស្រែចម្ការ ដែលកាន់តែរីករាលដាលនិងញឹកញាប់ដោយគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ គុណភាពខ្យល់នៅហាណូយ ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់បំផុត

The post គុណភាពខ្យល់នៅ​ ហាណូយ ធ្លាក់ដល់កម្រិតគ្រោះថ្នាក់បំផុត សាជាថ្មី appeared first on Kampuchea Thmey Daily.

រដ្ឋមន្រ្តីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាស្ថិតក្នុងកម្រិតមិនមានការបំពុលឡើយ
លោក​ អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាស​អញ្ជើញបើក​សន្និបាត​បូកសរុបការងារ​បរិស្ថាន​ឆ្នាំ២០២៤ និង​ទិសដៅ​ការងារ​២០២៥ នាទីស្តីការក្រសួងបរិស្ថាននាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានថ្លែងថា កន្លង​មកនេះ គុណភាពខ្យល់នៅកម្ពុជា ស្ថិតនៅក្នុងកម្រិតមិនមានការបំពុលគួរឱ្យគាត់សម្គាល់ឡើយ។

លោក អ៊ាង សុផល្លែត បាន​ថ្លែង​ថា​​ ជុំ​វិញ​ស្ថានភាព​ខ្យល់​នៅ​កម្ពុជា​ក្រសួងបរិស្ថាន បាន​បំពាក់​ឧបករណ៍​តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិ ចំនួន ៥៣ គ្រឿង និងបង្កើតស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ចំនួន ១០ទីតាំង នៅរាជធានី ខេត្តទូទាំងប្រទេស។

លើសពីនេះ ក្រសួងបរិស្ថាន បានបំពាក់រថយន្តចល័តត្រួតពិនិត្យគុណភាពខ្យល់ ចំនួន៣គ្រឿងបន្ថែមទៀត។ ជាក់ស្តែង ទិន្នន័យគុណភាពខ្យល់ PM2.5 ស្មើនឹង 14.03 µg/m3 សម្រាប់មធ្យមភាគប្រចាំឆ្នាំ និងតូចជាង 50 µg/m3 សម្រាប់មធ្យមភាគ២៤ម៉ោង ប្រចាំប្រទេសកម្ពុជា។​

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានអនុវត្ត​សកម្មភាព ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងធ្វើឱ្យគុណភាពខ្យល់ប្រសើឡើយ។

ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ២០៥០ ក្នុងគោលបំណង ចូលរួមលើកកម្ពស់ការយល់ដឹង ពីសកម្មភាពអាកាសធាតុ របស់ប្រទេសកម្ពុជា និងប្រមូលផ្ដុំការគាំទ្របន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួន។

គួរ​បញ្ជាក់​ថា ដើម្បីពង្រឹងការទប់ស្កាត់ការបំពុលខ្យល់ជាប្រចាំ ក្នុងពេលរដូវប្រាំង ជារៀងរាល់ឆ្នាំ ក្រសួងបរិស្ថាន សហ ការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការផ្សព្វផ្សាយ និងអនុវត្តវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ ការដុតគល់ជញ្រ្ជាំង និងសំណល់កសិកម្មផ្សេងៗ៕

The post រដ្ឋមន្រ្តីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាស្ថិតក្នុងកម្រិតមិនមានការបំពុលឡើយ appeared first on Kampuchea Thmey Daily.