ព័ត៌មានជាតិ
រដ្ឋមន្រ្តីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាស្ថិតក្នុងកម្រិតមិនមានការបំពុលឡើយ
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៤ និងទិសដៅការងារ២០២៥ នាទីស្តីការក្រសួងបរិស្ថាននាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានថ្លែងថា កន្លងមកនេះ គុណភាពខ្យល់នៅកម្ពុជា ស្ថិតនៅក្នុងកម្រិតមិនមានការបំពុលគួរឱ្យគាត់សម្គាល់ឡើយ។

លោក អ៊ាង សុផល្លែត បានថ្លែងថា ជុំវិញស្ថានភាពខ្យល់នៅកម្ពុជាក្រសួងបរិស្ថាន បានបំពាក់ឧបករណ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិ ចំនួន ៥៣ គ្រឿង និងបង្កើតស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ចំនួន ១០ទីតាំង នៅរាជធានី ខេត្តទូទាំងប្រទេស។
លើសពីនេះ ក្រសួងបរិស្ថាន បានបំពាក់រថយន្តចល័តត្រួតពិនិត្យគុណភាពខ្យល់ ចំនួន៣គ្រឿងបន្ថែមទៀត។ ជាក់ស្តែង ទិន្នន័យគុណភាពខ្យល់ PM2.5 ស្មើនឹង 14.03 µg/m3 សម្រាប់មធ្យមភាគប្រចាំឆ្នាំ និងតូចជាង 50 µg/m3 សម្រាប់មធ្យមភាគ២៤ម៉ោង ប្រចាំប្រទេសកម្ពុជា។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានអនុវត្តសកម្មភាព ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងធ្វើឱ្យគុណភាពខ្យល់ប្រសើឡើយ។
ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ២០៥០ ក្នុងគោលបំណង ចូលរួមលើកកម្ពស់ការយល់ដឹង ពីសកម្មភាពអាកាសធាតុ របស់ប្រទេសកម្ពុជា និងប្រមូលផ្ដុំការគាំទ្របន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួន។

គួរបញ្ជាក់ថា ដើម្បីពង្រឹងការទប់ស្កាត់ការបំពុលខ្យល់ជាប្រចាំ ក្នុងពេលរដូវប្រាំង ជារៀងរាល់ឆ្នាំ ក្រសួងបរិស្ថាន សហ ការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការផ្សព្វផ្សាយ និងអនុវត្តវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ ការដុតគល់ជញ្រ្ជាំង និងសំណល់កសិកម្មផ្សេងៗ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


