Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងពីគុណភាពខ្យល់នៅកម្ពុជា គឺល្អ គ្មានការបំពុលឡើយ

បានផុស

នៅ

ស្របពេលដែលប្រទេសថៃរងនូវខ្យល់ពុលធ្ងន់ធ្ងរ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានអះអាងពីគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា គឺមានស្ថានភាពល្អប្រសើរ ពោលគឺពុំមានការបំពុលខ្យល់​ ដែលឆ្លងកាត់បន្ទាត់ក្រហមនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខ្វៃ អាទិត្យា បានថ្លែងប្រាប់កម្ពុជាថ្មីឱ្យដឹងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ ថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹក ថ្ងៃទី៣​ ខែធ្នូ ឆ្នាំ២០២៥ គឺមានកំហាប់ភាគល្អិតគិតជាមធ្យមស្មើនឹង ២៤.៦៩​µg/m3 បើធៀបទៅនឹងស្តង់ដារ ៥០ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺល្អណាស់។

លោក អះអាងថា នៅស្ទើរទូទាំងប្រទេស គឺមានគុណភាពខ្យល់ល្អ លើកលែងតែក្នុងខេត្តកណ្ដាល គឺស្ថិតក្នុងគុណភាពខ្យល់មធ្យម។ លោក​បញ្ជាក់ថា «មកដល់ពេលនេះ កម្ពុជាមិនទាន់មានការបំពុលខ្យល់ ហើយឆ្លងកាត់នូវបន្ទាត់ក្រហមឱ្យប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ និងរៀបចំនូវវិធានការការពារសុខភាពនោះទេ»

បើទោះជាបែបនេះក្ដី អ្នកនាំពាក្យក្រសួងបរិស្ថាន បានទទូចឱ្យមានការចូលរួមទប់ស្កាត់ការដុតសំរាម ផ្លាស្ទិក ជញ្ជ្រាំងស្រូវ ដែលអាចបង្កឱ្យមានការបំពុលខ្យល់។

ខណៈគុណភាពខ្យល់កម្ពុជាមានភាពល្អប្រសើរ តែក្រឡេកទៅមើលនៅប្រទេសថៃកំពុងទទួលរងនូវខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ Phatthana Promphat កាលពីថ្ងៃអង្គារ ព្រមានពីខ្យល់ពុលដ៏អាក្រក់ នឹងវាយប្រហាររលើប្រទេសថៃពេញមួយខែធ្នូនេះតែម្តង។

តាមការផ្សាយរបស់ Khaosod ការព្រមាននេះកើតឡើងចំពេលខ្យល់ពុលបានឈានដល់កម្រិតប្រកាសអាសន្នពណ៌ក្រហម នៅក្នុងទីក្រុងបាងកក និងខេត្តមួយចំនួនទៀតរបស់ថៃ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម