ព័ត៌មានអន្ដរជាតិ
អ្នកក្រុងហាណូយ ត្រូវព្រមាន កុំឲ្យចេញក្រៅបើមិនចាំបាច់ ព្រោះ ខ្យល់ពុល ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ
ក្រសួងសុខាភិបាលវៀតណាម បានព្រមានឲ្យអ្នកក្រុងហាណូយ កុំចេញក្រៅបើមិនចាំបាច់ ឬថាបើចេញ សូមកុំភ្លេចពាក់ម៉ាសផង ស្របពេលគុណភាពខ្យល់បានធ្លាក់ដល់កម្រិតគ្រោះថ្នាក់បំផុត។

តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃពុធទី៨ខែមករាឆ្នាំ២០២៥, សន្ទស្សន៍គុណភាពខ្យល់ (AQI) នៅក្នុងទីក្រុងហាណូយ បានឈានដល់កម្រិតគ្រោះថ្នាក់ពី១០១ទៅ២០០នៅថ្ងៃអង្គារ និងឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរពី ២០១ទៅ៣០០ នៅថ្ងៃពុធ។
តាមធម្មតាក្នុងមូលដ្ឋានរបស់ AQI, ខ្យល់ដែលមានគុណភាពល្អគឺនៅត្រឹមឬក្រោម ១០០ ប៉ុន្តែកាលណាបើឡើងលើស១០០ហើយនោះ គឹចាត់ទុកថា វាគ្មានសុវត្ថិភាពឬមានគ្រោះថ្នាក់ប៉ះពាល់ខ្លាំងដល់សុខភាព ជាពិសេសចំពោះផ្លូវដង្ហើម។
ហេតុដូច្នេះហើយ ទើបក្រសួងសុខាភិបាលវៀតណាម ណែនាំឲ្យអ្នកក្រុងហាណូយ សូមកុំចេញក្រៅផ្តេសផ្តាស ឬលុបចោលកម្មវិធីនៅខាងក្រៅដោយប្តូរមកធ្វើនៅក្នុងកន្លែងបិទជិតវិញ ហើយពាក់ម៉ាសបើចាំបាច់ចេញទៅក្រៅ ឬងាកមកប្រើមធ្យោបាយធ្វើដំណើរសាធារណៈវិញ បើសិនជាអាច។

មិនត្រឹមប៉ុណ្ណឹង ក្រសួងបានណែនាំឲ្យអ្នកក្រុងបិទទ្វារឬបង្អួចពេលមានការបំពុលខ្លាំង ឧស្សាហ៍សម្អាតច្រមុះឬលាងភ្នែកបន្ទាប់ពីចេញទៅខាងក្រៅ។
សូមបញ្ជាក់ថា គុណភាពខ្យល់ទីក្រុងហាណូយ បានវិវត្តទៅរកស្ថានភាពកាន់តែអាក្រក់ក្នុងខែតុលាឆ្នាំ២០២៤ ដោយពេលនោះគឺជាដើមរដូវរងា។
យោងតាមអ្នកជំនាញ មូលហេតុទីក្រុងហាណូយ មានផ្សែងអ័ព្ទក្រាស់និងខ្យល់ពុលដ៏គ្រោះថ្នាក់បែបនេះ គឺដោយសារបម្រែបម្រួលអាកាសធាតុ និងការហប់ខ្យល់ ធ្វើឲ្យកំហាប់ភាគល្អិតនិងធូលី មិនបែកខ្ញែក។ មិនត្រឹមប៉ុណ្ណឹង កត្តានេះក៏បណ្តាលមកពីផ្សែងយានយន្ត រោងចក្រ ការដុតកាកសំណល់ ចំបើង និងផលកសិកម្មនៅតាមវាលស្រែចម្ការ ដែលកាន់តែរីករាលដាលនិងញឹកញាប់ដោយគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គុណភាពខ្យល់នៅ ហាណូយ ធ្លាក់ដល់កម្រិតគ្រោះថ្នាក់បំផុត សាជាថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


