ព័ត៌មានជាតិ
រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត អះអាងថា គុណភាពខ្យល់នៅកម្ពុជាល្អប្រសើរ មិនប៉ះពាល់ដល់សុខភាពមនុស្សឡើយ ខណៈប្រទេសជិតខាងកំពុងជួបបញ្ហាខ្យល់ពុលធ្ងន់ធ្ងរខ្លាំង។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងបែបនេះ នៅក្នុងកម្មវិធីប្រកាសខេត្តកំពង់ឆ្នាំង ជាខេត្តដែលគ្មានសំរាម និងសំណល់ប្លាស្ទិកនៅតាមទីសាធារណៈ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងបែបនេះ៖« ខ្ញុំសូមបញ្ជាក់ជូនថាថ្ងៃនេះ (ទី២២ ខែមករា) គុណភាពខ្យល់នៅកម្ពុជាល្អប្រសើរ។ មានន័យថា ដកដង្ហើមទៅអត់ពុលទេ ដោយឡែកប្រទេសមួយចំនួននៅជុំវិញយើង គាត់កំពុងតែរងជាតិពុលយ៉ាងខ្លាំង»។

រដ្ឋមន្ត្រីបរិស្ថានរូបនេះ វាយតម្លៃថា មូលហេតុដែលគុណភាពខ្យល់នៅប្រទេសជិតខាងមានជាតិពុល បណ្ដាលឱ្យប៉ះពាល់ដល់សុខភាព គឺព្រោះតែបញ្ហាភ្លើងឆេះព្រៃផង និងបណ្ដាលមកពីការប្រើប្រាស់យានយន្ត និងរោងចក្រប្រើប្រាស់ប្រេងកាតផង។

ស្ថិតក្នុងស្ថានភាពខ្យល់កម្ពុជាមានភាពល្អប្រសើរ មិនប៉ះពាល់ផ្លូវដង្ហើមរបស់ពលរដ្ឋ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អ៊ាង សុផល្លែត បានអំពាវនាវឱ្យពលរដ្ឋកម្ពុជា ចូលរួមថែរក្សាគុណភាពខ្យល់នៅកម្ពុជាឱ្យបានល្អបន្តទៀត ដោយមិនត្រូវធ្វើសកម្មភាពណាមួយបណ្ដាលឱ្យប៉ះពាល់គុណភាពខ្យល់ ដូចជា កុំដុតប្លាស្ទិក ព្រោះការដុតប្លាស្ទិកបណ្ដាលឱ្យប៉ះពាល់បរិស្ថាន គុណភាពខ្យល់ ប៉ះពាល់សុខភាព។ លោកបន្ថែមថា ការដុតសំរាម ក៏អាចរាលដាលនាំឱ្យមានបញ្ហាភ្លើងឆេះព្រៃ ដែលហេតុនាំឱ្យមានបញ្ហាខ្យល់ពុលខ្លាំង។
លោក អ៊ាង សុផល្លែត ក៏បានអះអាងថា ក្រសួងបរិស្ថាន បាននិងកំពុងចាត់វិធានការលើរោងចក្រដែលដុតកម្ទេចក្រណាត់ប៉ះពាល់ដល់បរិស្ថាន និងគុណភាពខ្យល់ និងសុខភាពពលរដ្ឋ។

តាមការចេញផ្សាយរបស់ បញ្ហាខ្យល់ពុលនៅថៃ កាន់តែអាក្រក់ទៅៗហើយ ដល់ថ្នាក់រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវឲ្យប្រជាជនធ្វើការពីផ្ទះ ហើយទីក្រុងបាងកក ត្រូវបង្ខំចិត្តបិទសាលារៀនមួយចំនួនទៀតផង។ តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃអង្គារទី២១ខែមករាឆ្នាំ២០២៥, រដ្ឋមន្ត្រីសុខាភិបាលថៃលោក Somsak Thepsutin បានជំរុញឲ្យប្រជាជនធ្វើការពីផ្ទះចាប់ពីសប្តាហ៍ក្រោយទៅ ព្រោះថាបច្ចុប្បន្ន គុណភាពខ្យល់ បានឈានដល់កម្រិតគ្រោះថ្នាក់សឹងតែគ្រប់ខេត្តទៅហើយ៕
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


