ព័ត៌មានអន្ដរជាតិ
គុណភាពខ្យល់នៅហាណូយ ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់បំផុត
តាមការចុះផ្សាយរបស់ VN Express, នៅម៉ោង៨ព្រឹកថ្ងៃសុក្រទី១ខែវិច្ឆិកាឆ្នាំ២០២៤ ស្ថានីយតាមដានគុណភាពខ្យល់ទាំងអស់ក្នុងទីក្រុងហាណូយ នៃប្រទេសវៀតណាម សុទ្ធតែប្រកាសពីសន្ទស្សន៍គុណភាពខ្យល់ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់បំផុត ដោយសន្ទទស្សន៍ AQI បានឈានដល់កម្រិតចន្លោះពី១០០ទៅ២០០ ដែលបង្កហានិភ័យដល់សុខភាពមនុស្ស។

កន្លែងដែលរងគ្រោះខ្លាំងជាងគេគឺសង្កាត់ Bac Tu Liem ដែល AQI បានឈានដល់កម្រិត២០០ចាប់តាំងពីពាក់កណ្តាលអធ្រាត្ររហូតដល់ពេលថ្ងៃត្រង់។ បន្ទាប់មកពីគឺ Cau Giay (១៥៩), Thanh Xuan (១៥២) និង Hoan Kiem (១៣២)។
ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះទីក្រុងហាណូយបានធ្លាក់មកលេខ២វិញហើយ ក្នុងបញ្ជីទីក្រុងមានខ្យល់ពុលអាក្រក់បំផុតលើពិភពលោក ដោយតំណែងលេខ១ បានទៅលើទីក្រុង ញូវដែលី នៃប្រទេសឥណ្ឌា ដែលសន្ទទស្សន៍ AQI បានឈានដល់កម្រិត៤៧០ឯណោះ។
កាលពីកន្លះខែមុន ក្រុមអ្នកជំនាញវៀតណាម ក៏ព្រមានដែរថា គុណភាពខ្យល់ក្នុងទីក្រុងហាណូយ អាចនឹងបន្តស្ថានភាពដ៏អាក្រក់ រហូតដល់ខែមីនាឆ្នាំក្រោយ។

យោងតាមអ្នកជំនាញ ហេតុតែបណ្តាលឲ្យទីក្រុងហាណូយ មានផ្សែងអ័ព្ទក្រាស់និងខ្យល់ពុលដ៏គ្រោះថ្នាក់ គឺបណ្តាលពីបម្រែបម្រួលអាកាសធាតុ និងការហប់ខ្យល់ ធ្វើឲ្យកំហាប់ភាគល្អិតនិងធូលី មិនបែកខ្ញែក។
មិនត្រឹមប៉ុណ្ណឹង កត្តានេះក៏បណ្តាលមកពីផ្សែងយានយន្ត រោងចក្រ ការដុតកាកសំណល់ ចំបើង និងផលកសិកម្មនៅតាមវាលស្រែចម្ការ ដែលកាន់តែរីករាលដាលនិងញឹកញាប់ដោយគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពផងដែរ។
សូមបញ្ជាក់ថា មិនមែនតែហាណូយឡើត សូម្បីទីក្រុងបាងកកនិងឈៀងម៉ៃ នៃប្រទេសថៃ ក៏បានជាប់ឈ្មោះក្នុងបញ្ជីទីក្រុងកំពូលទាំង៥០ទូទាំងពិភពលោក ដែលមានខ្យល់ពុលអាក្រក់បំផុតផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាងកកនិងឈៀងម៉ៃ ជាប់ឈ្មោះក្នុងបញ្ជីទីក្រុងមានខ្យល់ពុល អាក្រក់បំផុតលើលោក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


