ច្បាប់ Archives - Kampuchea Thmey Daily

ទស្សនៈទានច្បាប់៖«អំណាច និងភាពស័ក្តិសិទ្ធិនៃអាវយុត្តិធម៌ខាងក្រៅ គឺត្រូវពឹងផ្អែកទាំងស្រុងទៅលើភាពស្អាតស្អំនៃអាវសខាងក្នុង»
មុននឹងញញួរយុត្តិធម៌គោះចុះ តើអាវសនៅក្នុងស្អាតដែរ ឬទេ? ហេតុអ្វីបានជាអគតិធម៌ទាំង៤ ត្រូវតែជាត្រីវិស័យសម្រាប់តុលាការរបស់យើង? នៅពេលដែលប្រជាពលរដ្ឋបោះជំហានចូលទៅក្នុងសាលាជម្រះក្តី ពួកគេភាគច្រើនស្ថិតក្នុងពេលវេលាដ៏ងាយរងគ្រោះបំផុតក្នុងជីវិត។ សេរីភាព គ្រួសារ ទ្រព្យសម្បត្តិ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ កំពុងត្រូវបានដាក់លើជញ្ជីងយុត្តិធម៌។ នៅចំពោះមុខពួកគេ មិនមែនមានតែបុគ្គលម្នាក់អង្គុយលើកៅអីចៅក្រមប៉ុណ្ណោះទេ ប៉ុន្តែជាតំណាងនៃមនសិការរបស់រដ្ឋទាំងមូល។

នៅក្នុងនីតិវិធីស៊ូដេញដោលដោយផ្ទាល់មាត់ ច្បាប់បានតម្រូវឱ្យចៅក្រម និងព្រះរាជអាជ្ញាពាក់អាវពណ៌សនៅខាងក្នុង មុននឹងគ្របដណ្ដប់ដោយអាវយុត្តិធម៌នៅខាងក្រៅ។ សម្រាប់អ្នកខាងក្រៅ វាហាក់ដូចជាសណ្តាប់ធ្នាប់ឯកសណ្ឋានធម្មតា ប៉ុន្តែ សម្រាប់វិជ្ជាជីវៈច្បាប់ វាជានិមិត្តរូបដ៏មានអត្ថន័យជ្រាលជ្រៅបំផុត។ អាវសខាងក្នុង តំណាងឱ្យភាពស្អាតស្អំ មនសិការបរិសុទ្ធ និងការប្តេជ្ញាចិត្តចំពោះសេចក្តីពិត។ ចំណែក អាវយុត្តិធម៌ខាងក្រៅ គឺជានិមិត្តរូបនៃអំណាចដែលតុលាការតាមរយៈចៅក្រម និងព្រះរាជអាជ្ញាប្រើក្នុងនាមរដ្ឋ ដើម្បីអនុវត្តច្បាប់ និងសម្រេចជោគវាសនារបស់មនុស្ស។

ប៉ុន្តែ អំណាចនៃអាវយុត្តិធម៌ មិនអាចឈរបានដោយខ្លួនឯងទេ។ វាពឹងផ្អែកទាំងស្រុងលើភាពស្អាតស្អំនៃអាវសដែលស្ថិតនៅក្រោមនោះ។ ប្រសិនបើមនសិការនៅក្រោមអាវស ត្រូវបានប្រឡាក់ដោយអគតិ នោះអាវយុត្តិធម៌ខាងក្រៅ ក៏នឹងបាត់បង់ភាពស័ក្តិសិទ្ធិរបស់វាដែរ។ ក្រៅពីអាវយុត្តិធម៌ នៅលើតុរបស់ចៅក្រម មានញញួរឈើតូចមួយ ដែលមើលទៅហាក់ដូចជាវត្ថុស្រាលធម្មតា។ ប៉ុន្តែ ពេលវាត្រូវបានគោះចុះ វាមានទម្ងន់ធ្ងន់ធេងមហាសាល។ ការគោះញញួរមួយដង មិនមែនគ្រាន់តែជាសកម្មភាពនីតិវិធីនោះទេ។ វាអាចកាត់ផ្តាច់សេរីភាព បំបែកគ្រួសារ បំផ្លាញកេរ្តិ៍ឈ្មោះ និងផ្លាស់ប្តូរជោគវាសនារបស់មនុស្សម្នាក់សម្រាប់ជីវិតទាំងមូល។

សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា អំណាចនេះមិនមែនជាអំណាចធម្មតាទេ។ ក្រមនីតិវិធីអាចណែនាំផ្លូវច្បាប់ ប៉ុន្តែ សំណួរដែលសំខាន់ជាងគេ គឺតើអ្វីទៅដែលណែនាំផ្លូវចិត្ត? យូរមកហើយ មុនពេលមានច្បាប់ទំនើបៗ បុព្វបុរសរបស់យើងបានយល់ថា គ្រោះថ្នាក់ដ៏ធំបំផុតចំពោះយុត្តិធម៌ មិនមែនមកពីច្បាប់ដែលសរសេរមិនបានល្អនោះទេ ប៉ុន្តែ មកពីភាពទន់ខ្សោយរបស់មនុស្ស ដែលជាអ្នកកាន់អំណាចច្បាប់។ ដូច្នេះហើយ អគតិធម៌ទាំង៤ ត្រូវបានលើកឡើងជាគោលការណ៍សំខាន់សម្រាប់ការរក្សាយុត្តិធម៌។

១. ឆន្ទាគតិ — ការលំអៀងព្រោះស្រឡាញ់ ឬបក្សពួក

នៅក្នុងសាលាជម្រះក្តី ឆន្ទាគតិកម្របង្ហាញខ្លួនជាទម្រង់អំពើពុករលួយយ៉ាងចំហណាស់។ ជាញឹកញាប់ វាកើតឡើងតាមរយៈការយោគយល់សាច់ញាតិ ការរាប់អាន ឬការចង់ផ្គាប់ចិត្តអ្នកដែលស្ថិតក្នុងបណ្តាញសង្គមរបស់ខ្លួន។ ប៉ុន្តែ យុត្តិធម៌ពិតប្រាកដ មិនស្គាល់ឋានៈ មិនស្គាល់បក្សពួក និងមិនស្គាល់ការរាប់អានផ្ទាល់ខ្លួនឡើយ។

២. ទោសាគតិ — ការលំអៀងព្រោះខឹង ឬគំនុំ

សាលាជម្រះក្តីជាទីកន្លែងដែលពោរពេញដោយភាពតានតឹង។ ប៉ុន្តែ សាលក្រមដែលចេញពីសេចក្តីក្រោធ មិនមែនជាយុត្តិធម៌ទេ វាគ្រាន់តែជាការសងសឹក។ ញញួរយុត្តិធម៌ មិនត្រូវបានបង្កើតឡើងដើម្បីវាយសងសឹកនោះឡើយ។

៣. ភយាគតិ — ការលំអៀងព្រោះភ័យខ្លាច

នេះជាការលំអៀងដែលពិបាកយកឈ្នះបំផុត។ ភាពភ័យខ្លាចអាចកើតពីឥទ្ធិពល អំណាច ឬសម្ពាធពីខាងក្រៅ។ ប៉ុន្តែ ឯករាជ្យភាពរបស់តុលាការ មានន័យថា ការសម្រេចចិត្តត្រូវតែធ្វើឡើងដោយក្តីក្លាហានក្នុងការពារសេចក្តីពិត។

៤. មោហាគតិ — ការលំអៀងព្រោះវង្វេង ឬខ្វះការយល់ដឹង

ក្នុងសង្គមដែលច្បាប់កាន់តែស្មុគស្មាញ ការខ្វះការយល់ដឹងជ្រាលជ្រៅអាចនាំទៅកាន់ការសម្រេចក្តីខុស។ ញញួររបស់ចៅក្រមត្រូវតែគោះចុះ លុះត្រាតែការពិតត្រូវបានពិនិត្យយ៉ាងពេញលេញ។

ក្នុងសាលាជម្រះក្តី ច្បាប់អាចជាគោលការណ៍ ប៉ុន្តែ មនសិការ គឺជាគន្លឹះដែលកំណត់ថា យុត្តិធម៌នឹងកើតឡើង ឬអយុត្តិធម៌នឹងកើតឡើង។ ប្រសិនបើគ្មានមនសិការ ហើយបាត់បង់ភាពស្មោះត្រង់ នោះច្បាប់ក៏អាចត្រូវបានប្រើប្រាស់ដើម្បីបង្កើតអយុត្តិធម៌បានដែរ។ ហើយនៅក្នុងសាលាជម្រះក្តី មនុស្សម្នាក់អាចបាត់បង់សេរីភាព ប៉ុន្តែ សង្គមមួយក៏អាចបាត់បង់ទំនុកចិត្ត ព្រោះ៖

អាវុធមុខពីរនៃច្បាប់៖ ច្បាប់គ្រាន់តែជាអក្សរ និងជានីតិវិធីប៉ុណ្ណោះ។ បើវាស្ថិតក្នុងដៃអ្នកមានមនសិការ វាគឺជាខែលការពារសិទ្ធិមនុស្ស និងសេចក្តីពិត។ ប៉ុន្តែប្រសិនបើ “គន្លឹះមនសិការ” នេះខូចខាត ច្បាប់ដដែលនោះ អាចក្លាយជាអាវុធស្របច្បាប់ដ៏សាហាវបំផុត សម្រាប់ធ្វើទុក្ខបុកម្នេញ និងបង្កើតអយុត្តិធម៌។

ការខូចខាតជាប្រព័ន្ធ (Systemic Damage)៖ ការផ្តន្ទាទោសខុស ឬសេចក្តីសម្រេចដែលមានភាពលំអៀង វាបំផ្លាញជីវិត និងសេរីភាពរបស់បុគ្គលម្នាក់ ឬគ្រួសារមួយ។ ប៉ុន្តែអ្វីដែលមហន្តរាយជាងនេះទៅទៀត គឺវាស៊ីរូង “ទំនុកចិត្តសង្គម”។ សង្គមដែលអស់ជំនឿលើសាលាជម្រះក្តី គឺជាសង្គមដែលងាយនឹងធ្លាក់ចូលទៅក្នុងអនាធិបតេយ្យ និងការបែកបាក់។

កេរដំណែលនៃធម៌ និងយុត្តិធម៌ ការធ្វើជាចៅក្រម ឬព្រះរាជអាជ្ញា មិនមែនជាការងារធម្មតាទេ ប៉ុន្តែ ជាការទទួលខុសត្រូវដ៏ពិសិដ្ឋ។ រាល់ពេលដែលញញួរត្រូវបានគោះចុះ ដោយគ្មានឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ នោះយុត្តិធម៌នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់នីតិរដ្ឋ។

សេចក្តីសម្រេចតុលាការ មិនមែនមានន័យត្រឹមតែដោះស្រាយជម្លោះរវាងភាគីទាំងពីរនោះទេ។ វាក៏មិនមែនមានតួនាទីត្រឹមតែការពារសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះដែរ។ លើសពីនេះទៅទៀត សេចក្តីសម្រេចមួយដែលយុត្តិធម៌ និងមានហេតុផលច្បាស់លាស់ អាចក្លាយជាមូលដ្ឋានសម្រាប់ការកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌ និងលើស្ថាប័នរដ្ឋ។ នៅពេលដែលប្រជាពលរដ្ឋជឿជាក់ថា តុលាការអនុវត្តច្បាប់ដោយស្មោះត្រង់ និងគ្មានអគតិ នោះទំនុកចិត្តលើស្ថាប័នរដ្ឋ និងលើការដឹកនាំប្រទេស ក៏ត្រូវបានពង្រឹងផងដែរ។ មុននឹងញញួរយុត្តិធម៌គោះចុះ សូមសួរខ្លួនឯងជាមុនសិនថា៖ តើសេចក្តីសម្រេចនេះ មានទម្ងន់នៃសេចក្តីពិត ឬទម្ងន់នៃអគតិ?

ប្រជាពលរដ្ឋកំពុងសម្លឹងមើល។ ប្រវត្តិសាស្ត្រកំពុងកត់ត្រា។ សូមឱ្យរាល់សំឡេងនៃការគោះញញួរ ក្លាយជាសំឡេងនៃយុត្តិធម៌ដែលមិនអាចរង្គោះរង្គើបាន៕

ដោយ៖ មេធាវី ឡុង បញ្ញាវុឌ្ឍ

The post ទស្សនៈទានច្បាប់៖«អំណាច និងភាពស័ក្តិសិទ្ធិនៃអាវយុត្តិធម៌ខាងក្រៅ គឺត្រូវពឹងផ្អែកទាំងស្រុងទៅលើភាពស្អាតស្អំនៃអាវសខាងក្នុង» appeared first on Kampuchea Thmey Daily.

បុគ្គលបើកបរមិនប្រុងប្រយ័ត្ន ស្ថិតក្រោមស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ឱ្យស្លាប់អ្នកដទៃ មានទោសបែបណា?
គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាមួយគួរ​ឱ្យព្រួយបារម្ភសម្រាប់ប្រជាជនខ្មែរ ដែលឆក់យកអាយុជីវិតមនុស្សចន្លោះ ៤ ទៅ៥នាក់ ក្នុងមួយថ្ងៃៗ ដោយសារកត្តាបើកបរមិនគោរពច្បាប់ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង កត្តាផ្លូវថ្នល់ និងកត្តាផ្សេងៗទៀត។ ជាក់ស្តែង កាលពីថ្ងៃទី១៥ ខែឧសភា មានគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយមន្ត្រីប៉ូលិសម្នាក់បើកបរក្រោមស្ថានភាពស្រវឹង បានបើករថយន្តបុករះម៉ូតូកង់បី ៣គ្រឿង ម៉ូតូ១គ្រឿង និងរថយន្ត១គ្រឿង បណ្តាលឱ្យបុរសបើកកង់បីម្នាក់ស្លាប់ និងរងរបួសធ្ងន់ ស្រាល៥នាក់ នៅមុខក្រសួងមហាផ្ទៃ។

ក្រឡេកមកមើលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកវិញ តើ បុគ្គលដែលបើកបរដោយមិនមានការប្រុងប្រយ័ត្ន ស្ថិតក្នុងស្ថានភាពស្រវឹង ដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ធ្វើឱ្យស្លាប់ ឬរបួស ត្រូវមានទោសបែបណា? បើតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលធ្វើវិសោធនកម្មថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ មាត្រា ៨៥ បានបញ្ជាក់ថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញាត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាទឹកប្រាក់ ៤លានរៀល ទៅ១៥លានរៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា​៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។

ជាមួយគ្នានេះ អំពើល្មើសខាងលើ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យប្រាក់ពី ១០លានរៀល ទៅ២៥លានរៀល កាលបើអំពើទាំងនេះប្រព្រឹត្តក្នុងករណីណាមួយដូចខាងក្រោម៖

ក.បើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរ តែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។

ខ.ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាកុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។

គ.បណ្តាលឱ្យមានស្លាប់មនុស្សច្រើននាក់។

ឃ.រត់គេចពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។

ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះ ទោសបន្ថែមដូចតទៅនេះអាចត្រូវបានប្រកាស៖

១.ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងការប្រកបវិជ្ជាជីវៈ ឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនៃការប្រកបវិជ្ជាជីវៈនេះចាស្ថាពរ ឬសម្រាប់រយៈពេល ៥ឆ្នាំ។

២.ការហាមឃាត់ចំពោះការបើកយានយន្ត ទោះបីជាប្រភេទណាក៏ដោយ រយៈពេល ៥ឆ្នាំ យ៉ាងច្រើន។

៣.ការព្យួរលិខិតបើកបររយៈពេល ៥ឆ្នាំ យ៉ាងច្រើន។

៤.ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស សម្រាប់រយៈពេល ២ខែ យ៉ាងច្រើន។

៥.ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសក្នុងសារព័ត៌មាន។

៦.ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ រយៈពេល ៨ខែ យ៉ាងច្រើន៕

The post បុគ្គលបើកបរមិនប្រុងប្រយ័ត្ន ស្ថិតក្រោមស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ឱ្យស្លាប់អ្នកដទៃ មានទោសបែបណា? appeared first on Kampuchea Thmey Daily.

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?
នៅខេត្តសៀមរាប ស្រ្តីម្នាក់ដែលជាម្ចាស់បំណុលត្រូវបានតុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំទៅតាមបណ្តឹងរបស់កូនបំណុលពីបទគំរាមកំហែងហែកកេរ្តិ៍។ ក្រៅពីជាប់ទោសក្នុងពន្ធនាគារ តុលាការ ក៏តម្រូវឱ្យម្ចាស់បំណុលនេះ ត្រូវសងសំណងជំងឺចិត្តដល់កូនបំណុលចំនួន៤លានរៀលថែមទៀតផង។ តុលាការខេត្តសៀមរាបពីយប់ថ្ងៃចន្ទ បានចេញមកអះអាងថា ការកាត់ទោសនេះ គឺត្រឹមត្រូវ ដោយគូសបញ្ជាក់ថា អំពើរបស់ម្ចាស់បំណុលនេះ មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ជាបទគំរាមកំហែងហែកកេរ្តិ៍។ ដូច្នេះ តើអ្វីទៅជាការគំរាមកំហែងហែកកេរ្តិ៍? ហើយតើទង្វើបែបណា ទើបអាចចាត់ទុកថា ជាការគំរាមកំហែងហែកកេរ្តិ៍នេះ?

អំពើគំរាមកំហែងហែកកេរ្តិ៍ គឺជាអំពើប្រព្រឹត្តដោយគំរាមកំហែងបើកកកាយ ឬទម្លាក់កំហុសទៅលើអំពើដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬការរាប់អាន ដើម្បីទទួលបាននូវ៖ ទី១.ហត្ថលេខា ឬស្នាមមេដៃ ទី២.ការសន្យា ឬការបោះបង់ចោលអ្វីមួយ ទី៣.ការបង្ហាញអាថ៍កំបាំងណាមួយ និងទី៤.ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។ នេះបើតាមយោងតាមមាត្រា៣៧២នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ចំពោះទោសដែលត្រូវអនុវត្តវិញ តាមមាត្រា៣៧៣ គឺអំពើគំរាមកំហែងហែកកេរ្តិ៍ ត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០ លានរៀល។

ប៉ុន្តែ មាត្រា ៣៧៤ បានចែងថា កាលបើអំពើគំរាមកំហែងហែកកេរ្តិ៍ ឬការទម្លាក់កំហុសដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬការរាប់អាន ត្រូវបានសម្តែងចេញដោយអំពើជាក់ស្តែង ចារី ត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។ រីឯ មាត្រា ៣៧៥ បានសរសេរថា ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមដែលមានចែងក្នុងផ្នែកនេះ ត្រូវផ្ទន្ទាសទោសដូចគ្នា នឹងបទមជ្ឈឹមខាងលើដែរ។

ដោយឡែក ចំពោះទោសបន្ថែមវិញ គឺបទល្មើសដែលមានក្នុងផ្នែកនេះ ទោសបន្ថែមអាច៖ ទី១.ការដកសិទ្ធិខ្លះជាពលរដ្ឋ ជាស្ថាពរ ឬសម្រាប់រយៈពេល៥ឆ្នាំយ៉ាងច្រើន។ ទី២.ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះ បានប្រព្រឹត្តទៅនៅក្នុងការប្រកបវិជ្ជាជីវៈ ឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះ ជាស្ថាពរ ឬសម្រាប់រយៈពេល៥ឆ្នាំ យ៉ាងច្រើន។ ទី៣.ការហាមឃាត់ចំពោះការស្នាក់នៅសម្រាប់រយៈពេល១០ឆ្នាំយ៉ាងច្រើនចំពោះបទឧក្រិដ្ឋ ឬសម្រាប់រយៈពេល៥ឆ្នាំយ៉ាងច្រើន ចំពោះបទមជ្ឈិម។ ទី៤.ការហាមឃាត់ដល់ទណ្ឌិតបរទេសចំពោះការចូល ឬការស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាពរ ឬសម្រាប់រយៈពេល៥ឆ្នាំយ៉ាងច្រើន។

ទី៥.ការរឹបអូសឧបករណ៍ សម្ភារ ឬវត្ថុណាមួយដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស ឬដែលមានគោលដៅប្រព្រឹត្តបទល្មើស។ ទី៦.ការរឹបអូសវត្ថុ ឬមូលនិធិដែលជាកម្មវត្ថុនៃបទល្មើស ទី៧.ការរឹបអូសផលទុន និងទ្រព្យសម្បត្តិដែលជាផល និងទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស ខណៈទី៨.ការរឹបអូសឧបភោគភណ្ឌ សម្ភារ ឬចលនវត្ថុនៅក្នុងទីកន្លែងដែលបទល្មើសនោះបានប្រព្រឹត្ត និងទី៩.ការរឹបអូសយានជំនិះរបស់ទណ្ឌិតមួយគ្រឿង ឬច្រើនគ្រឿង។ ទី១០.ការហាមឃាត់ចំពោះការកាន់កាប់ ឬការយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ជាស្ថាពរ ឬស​ម្រាប់រយៈពេល៥ឆ្នាំយ៉ាងច្រើន ទី១១.ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាសទោសសម្រាប់រយៈពេល២ខែយ៉ាងច្រើន។ ទី១២.ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន និងទី១៣.ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ សម្រាប់រយៈពេល៨ថ្ងៃយ៉ាងច្រើន។ នេះបើតាមមាត្រា៣៧៦នៃក្រមព្រហ្មទណ្ឌកម្ពុជា៕

The post ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍? appeared first on Kampuchea Thmey Daily.

ឈ្វេងយល់៖ តើទង្វើបែបណាខ្លះទើបហៅថា ជាអំពើក្បត់ជាតិ?
តើអ្នកដឹងទេថា សកម្មភាព ឬទង្វើបែបណាខ្លះទើបហៅថា ជាអំពើក្បត់ជាតិ? ហើយតើការក្បត់ជាតិនេះ ត្រូវផ្តន្ទាទោសបែបណាខ្លះ? ថ្ងៃនេះ«កម្ពុជាថ្មី» សូមលើកយកមាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ២០០៩ មកឆ្លើយតបនឹងសំណួរទាំងអស់នេះ។

មាត្រា ៤៣៩ នៃក្រមព្រហ្មទណ្ឌ បានចែងថា បទល្មើសក្នុងផ្នែកនេះ (ពីមាត្រា៤៤០ ដល់មាត្រា៤៥០) ជាអំពើក្បត់ជាតិ បើបទល្មើសប្រព្រឹត្តដោយពលរដ្ឋខ្មែរ ឬដោយយោធិនខ្មែរ ហើយជាចារកម្ម បើបទល្មើសនេះប្រព្រឹត្តដោយបុគ្គលដទៃទៀត។  មាត្រា ៤៤០ ចែងថា ការប្រគល់ដែនដីជាតិទាំងស្រុង ឬមួយផ្នែកឱ្យទៅរដ្ឋបរទេស ឬភ្នាក់ងារបរទេស ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ មាត្រា ៤៤១ សរសេរថា អំពើប្រគល់កងយោធពលខេមរភូមិន្ទឱ្យទៅរដ្ឋបរទេស ឬភ្នាក់ងារបរទេស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ឯមាត្រា ៤៤២ វិញ និយាយថា អំពើប្រគល់ស្បៀង សម្ភារៈ សំណង់ បរិក្ខារ ឋបនីយភណ្ឌ ឬគ្រឿងយន្តសម្រាប់ការពារជាតិឱ្យទៅបរទេស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។

មាត្រា ៤៤៣ បានចែងថា ការត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងកម្ពុជា ត្រូវដាក់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ ចំណែក មាត្រា ៤៤៤ បានអះអាងថា បទប្រគល់មធ្យោបាយឱ្យរដ្ឋបរទេសធ្វើការប្រទូស្តរ៉ាយ ឬឈ្លានពានមកកម្ពុជា ត្រូវផ្តន្ទាទោស១៥ឆ្នាំ ទៅ៣០ឆ្នាំ។ សម្រាប់មាត្រា ៤៤៥ វិញ បទប្រគល់ព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យព័ត៌មានវិទ្យា ទៅឱ្យបរទេស ឬធ្វើឱ្យងាយស្រួលដល់ដៃបរទេសដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ។

ដោយឡែក មាត្រា ៤៤៦ បានចែងថា ការទទួល ឬប្រមូលផ្តុំព័ត៌មានផ្សេងៗយកទៅឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេសដែលធ្វើឱ្យអន្តរាយដល់ប្រទេសជាតិ ត្រូវដាក់ពន្ធនាគារ៥ឆ្នាំ ទៅ១០ឆ្នាំ ខណៈ មាត្រា៤៤៧ ចែងថា ការបំផ្លិតបំផ្លាញ ជាអាទិ៍ នូវសម្ភារៈដែលអាចធ្វើ​ឱ្យអន្តរាយដល់ការការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ។ រីឯ មាត្រា ៤៤៨ លើកឡើងថា ការផ្តល់ព័ត៌មានមិនពិតដល់អាជ្ញាធរស៊ីវិល យោធាខ្មែរ ដើម្បីបម្រើផលប្រយោជន៍រដ្ឋបរទេស ហើយធ្វើឱ្យអន្តរាយដល់ការការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ទៅ១០លានរៀល ខណៈមាត្រា ៤៤៩ ចែងថា ប្រសិនជាប៉ុនប៉ងប្រព្រឹត្តបទផ្តល់ព័ត៌មានមិនពិត (បទមជ្ឈិម) ដែលចែងក្នុងមាត្រា ៤៤៨ ត្រូវផ្តន្ទាទោសដូចមាត្រា ៤៤៨ដែរ។

នៅក្នុងមាត្រា៤៥០ ចែងថា ចំពោះបទល្មើសដែលមានចែងក្នុងផ្នែកនេះ មានទោសបន្ថែម១១ចំណុចទៀត គឺ១.ដកសិទ្ធិខ្លះជាពលរដ្ឋ ជាស្ថាពរ ឬសម្រាប់រយៈពេល៥ឆ្នាំយ៉ាងច្រើន។ ២.ហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ ជាស្ថាពរ ឬ៥ឆ្នាំ បើ​បទល្មើសនេះប្រព្រឹត្តក្នុងឱកាស ឬការប្រកបវិជ្ជាជីវៈ។ ៣.ហាមឃាត់ចំពោះការស្នាក់នៅយ៉ាងច្រើន១០ឆ្នាំ ចំពោះ​បទឧក្រិដ្ឋ ឬយ៉ាងច្រើន៥ឆ្នាំ ចំពោះបទមជ្ឈិម។ ៤.ហាមឃាត់ចំពោះការចាកចេញពីកម្ពុជាយ៉ាងច្រើន៥ឆ្នាំ។ ៥.ហាមឃាត់ដល់ទណ្ឌិតបរទេសចំពោះការចូល ឬស្នាក់នៅកម្ពុជាជាស្ថាពរ​ ឬយ៉ាងយូរ៥ឆ្នាំ។ ៦.រឹបអូសឧបករណ៍ សម្ភារៈ​ឬវត្ថុណាមួយដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស ឬមានគោលដៅប្រព្រឹត្តបទល្មើស។ ៧.រឹបអូសយានជំនិះរបស់ទណ្ឌិត១គ្រឿង ឬច្រើនគ្រឿង។ ៨.ហាមឃាត់ការកាន់កាប់ ឬយកតាមខ្លួននូវអាវុធ និងគ្រឿងផ្ទុះ គ្រាប់រំសេវជាស្ថាពរ ឬយ៉ាងច្រើន៥ឆ្នាំ។ ៩.ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសយ៉ាងច្រើន២ខែ។ ១០.ផ្សាយសេចក្តីសម្រេចផ្តន្ទាទោសក្នុងសារព័ត៌មាន និងទី១១ ផ្សាយសេចក្តីសម្រេចតាមគ្រប់មធ្យោបាយទូរគមនាគមន៍យ៉ាងច្រើន ៨ថ្ងៃ៕

ដោយ៖ អុន ស្រីមាន

The post ឈ្វេងយល់៖ តើទង្វើបែបណាខ្លះទើបហៅថា ជាអំពើក្បត់ជាតិ? appeared first on Kampuchea Thmey Daily.

បទល្មើសឧបឃាត៖ អ្នកប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល​ អាចជាប់ពន្ធនាគារ១៥ឆ្នាំ ដល់៣០ឆ្នាំ ឬ មួយជីវិត
ថ្មីៗនេះមានក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសមួយក្តាប់តូច បានធ្វើបដិវត្តន៍ពណ៌ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា និងញុះញង់ឱ្យពលរដ្ឋខ្មែរក្នុងស្រុក ធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV)។ តើអ្នកញុះញង់ ឬបំផុសបំផុលឱ្យមានការធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល មានទោសទណ្ឌដូចម្តេច?

រូបភាពពីហ្វេសប៊ុក

បើតាមក្រមព្រហ្មទណ្ឌ ផ្នែកទី២ បាននិយាយពីបទល្មើសឧបឃាត និងការរួមគំនិតក្បត់ ដោយបញ្ជាក់ថា ក្នុងមាត្រា៤៥១ អ្នកដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាល និងប៉ុនប៉ងចង់ដណ្តើមអំណាច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥​ឆ្នាំ ទៅ៣០ឆ្នាំ។ ចំណែកមាត្រា ៤៥២ ប្រសិនជាបុគ្គលនោះជាអ្នករាជការសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

ចំពោះអ្នកដែលចូលរួមក្នុងគម្រោងផ្តួលរលំរដ្ឋាភិបាលនេះ ត្រូវមានទោសពីបទរួមគំនិតក្បត់ ក្នុងមាត្រា ៤៥៣ ដាក់ពន្ធនាគារបី៥ឆ្នាំ ទៅ១០ឆ្នាំ ហើយបើអ្នកប្រព្រឹត្តជាអ្នករាជការសាធារណៈវិញ ត្រូវជាប់ពន្ធនាគារពី១០ឆ្នាំ ទៅ២០ឆ្នាំ។ ជាមួយគ្នានេះ មាត្រា​ ៤៥៤ បង្ហាញថា បុគ្គលណាដែលចូលរួមអំពើរួមគំនិតក្បត់ ត្រូវលើកលែងឱ្យរួចពីការទទួលទោស ប្រសិនបើ មុនការចោទប្រកាន់បុគ្គលនោះ សារភាពកំហុសទៅសមត្ថកិច្ច ហើយមានការសហការដោយនាំឱ្យស្គាល់អត្តសញ្ញាណអ្នកចូលរួមដទៃទៀត។

គួរបញ្ជាក់ថា ក្នុងករណីដែលក្រុមជ្រុលនិយមក្រៅប្រទេសនាំគ្នាធ្វើបដិវត្តន៍ពណ៌ ចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ដោយបំភ្លៃការពិត និងញុះញង់ឱ្យពលរដ្ឋខ្មែរធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលចំពោះគម្រោង CLV នេះ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានចេញសេចក្តីថ្លែងការណ៍ ដោយបង្ហាញពីទិដ្ឋភាពច្បាប់៣ចំណុចទាក់ទងនឹងបទល្មើសឧបឃាត ទៅដល់មេខ្លោងដែលមានគំនិតផ្តួលរលំរដ្ឋាភិបាល រួមទាំងបុគ្គលដែលចូលរួមគម្រោងនេះ។

បន្ថែមពីការបង្ហាញទិដ្ឋភាពច្បាប់នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានអំពាវនាវជូនដល់ជនរួមជាតិ សូមកុំចាញ់ឧបាយកលបោកបញ្ឆោតរបស់មេខ្លោងនៃចលនាបដិវត្តន៍ពណ៌ ដែលជាឧក្រិដ្ឋជនប្រឆាំងនឹងសន្តិសុខជាតិ ដែលអាចនាំឱ្យខ្លួនជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ ដែលត្រូវមានទោសធ្ងន់ធ្ងរតាមច្បាប់។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានស្នើដល់កម្លាំងមានសមត្ថកិច្ចដែលពាក់ព័ន្ធ ចាត់វិធានការតឹងរ៉ឹងបំផុត ចំពោះឧក្រិដ្ឋកម្មប្រឆាំងសន្តិសុខរបស់រដ្ឋខាងលើ ដើម្បីការពារ និងថែរក្សាសន្តិសុខជាតិ ស្ថិរភាពក្នុងសង្គម៕

ដោយ៖ អុន ស្រីមាន

The post បទល្មើសឧបឃាត៖ អ្នកប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល​ អាចជាប់ពន្ធនាគារ១៥ឆ្នាំ ដល់៣០ឆ្នាំ ឬ មួយជីវិត appeared first on Kampuchea Thmey Daily.

តើមន្រ្តី និងជនស៊ីវិលណាខ្លះ ដែលអាចកាន់កាប់ និងប្រើប្រាស់អាវុធបាន?
កាលពីពេលថ្មីៗនេះ មានករណីបាញ់បោះចំនួន២០០គ្រាប់ដោយសេរីនៅលើភ្នំគិរីរម្យសម្រាប់ពិធីខួបកំណើត ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ កង តារាវិឆៃ ដែលជាមន្ត្រីនគរបាល ក្រោយពីបាញ់រួច ក៏រត់គេចខ្លួនបាត់។ ចំណែក ជនសង្ស័យ៤នាក់ផ្សេងទៀត បានចូលមកសារភាព និងត្រូវអនុវត្តតាមនីតិវិធីច្បាប់។ នៅក្នុងច្បាប់របស់កម្ពុជា តើមន្ត្រី ឬ ជនស៊ីវិលណាខ្លះ អាចប្រើប្រាស់អាវុធបាន? ហើយប្រើបានក្នុងកម្រិតបែបណា?

ឈ្មោះ កង តារាវិឆៃ

ពិតណាស់ ការប្រើប្រាស់អាវុធ គឺត្រូវមានការអនុញ្ញាតត្រឹមត្រូវ ទាំងមន្ត្រីនគរបាល មន្ត្រីក្នុងក្របខណ្ឌ និងជនស៊ីវិល។ មាត្រា៥នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ បានចែងថា ជនស៊ីវិលអាចប្រើប្រាស់កាំភ្លើង គ្រាប់បាញ់ និងគ្រឿងផ្ទុះបាន លុះត្រាតែកាំភ្លើង គ្រាប់បាញ់កំណត់សញ្ញា, កាំភ្លើង គ្រាប់បាញ់សម្រាប់សកម្មភាពកីឡា, កាំភ្លើងដែលបាញ់មិនបញ្ចូនក្បាលគ្រាប់ ឬគ្រាប់ប្រាយ, កាំភ្លើងបាញ់បញ្ជូនកាំជ្រួចលម្អ ឬកាំភ្លើងផ្ទុះស្នូរគ្មានក្បាលគ្រាប់សម្រាប់សម្តែងសិល្បៈ, គ្រឿងផ្ទុះសម្រាប់បម្រើសេវាកម្មសាធារណៈ និងវិស្វកម្មស៊ីវិល ឬសម្រាប់ផ្ទុះលម្អ។

រីឯ មាត្រា៦ បានចែងអនុញ្ញាតឱ្យតែក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ មានក្លិប និងទីលានសម្រាប់ហាត់បាញ់ ដើម្បីហ្វឹកហ្វឺន ខណៈមាត្រា៧ចែងថា រាល់ការដាក់តាមខ្លួន កាន់កាប់ ទិញលក់ នាំចេញ នាំចូល ជួសជុលគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដល់កងកម្លាំងឯកសណ្ឋាន និងមន្ត្រី ត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់នេះ។ ក៏ប៉ុន្តែ ជនបរទេសមិនត្រូវបានអនុញ្ញាតឱ្យកាន់កាប់ ឬប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទនៅកម្ពុជា។ នេះបើតាមមាត្រា៨ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។

ចំណែក មាត្រា២០វិញ បានចែងច្បាស់ថា ជនណាដែលបំពាក់អាវុធតាមខ្លួន កាន់កាប់ ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ និងពិន័យជាទឹកប្រាក់ ៥០ម៉ឺនរៀល ដល់២លានរៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។

ដោយឡែក មាត្រា២២ គឺបានចែងប្រាប់ថា មន្ត្រីដែលក្រសួងមានសមត្ថកិច្ចដែលប្រគល់ឱ្យចេញបណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធនេះ តែការផ្តល់បណ្ណសម្គាល់មិនត្រឹមត្រូវ ខុសសមត្ថកិច្ចរបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ ដល់​៥ឆ្នាំ និងពិន័យជាទឹកប្រាក់ ៣លានរៀល ដល់៦លានរៀល។ ជនណាដែលមិនមែនជាសមត្ថកិច្ច ហើយចេញបណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ ដល់៨ឆ្នាំ ពិន័យជាទឹកប្រាក់៤លានរៀល ដល់​១០លានរៀល។ ជនណាដែលបន្លំធ្វើបណ្ណសម្គាល់សិទ្ធិប្រើប្រាស់ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ដល់១០ឆ្នាំ។

សូមបញ្ជាក់ថា នៅក្នុងច្បាប់នេះ ចំពោះការចុះបញ្ជីគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងរំសេវគ្រប់ប្រភេទ គឺជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ៕

The post តើមន្រ្តី និងជនស៊ីវិលណាខ្លះ ដែលអាចកាន់កាប់ និងប្រើប្រាស់អាវុធបាន? appeared first on Kampuchea Thmey Daily.

ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣កន្លងទៅ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីជនជាតិចិន៣៧នាក់ និងខ្មែរ ៨នាក់ នៅអគារមួយកន្លែងក្នុងសង្កាត់បឹងកេងកង១ ដោយសង្ស័យថា បាននាំគ្នាថតរឿងអាសអាភាសនៅទីនោះ។ ក្នុងចំណោមនោះ មានជនសង្ស័យចំនួន ១០នាក់ជាជនជាតិចិនត្រូវបានបញ្ជូនទៅកាន់តុលាការ។

តាមរយៈហេតុការណ៍នេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់គ្រប់មជ្ឈដ្ឋាន។ ដូច្នេះថ្ងៃនេះ “កម្ពុជាថ្មី” សូមរំលេចនូវច្បាប់មួយចំនួនដែលពាក់ព័ន្ធនឹងការថតរឿងអាសអាភាសនេះ តើខុសនឹងច្បាប់កម្ពុជា ឬ ទេ? តាមច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៨ បានបង្ហាញថា ចំពោះអ្នកដែលផលិតភាពយន្តអាសអាភាសគឺត្រូវមានទោសជាប់ពន្ធនាគារ និងត្រូវបានពិន័យជាទឹកប្រាក់តាមទំហំនៃបទល្មើស។

នៅក្នុងច្បាប់នេះ ជំពូក៥ និយាយពីរូបភាព និងសម្ភារៈអាសអាភាស ហើយក្នុងជំពូកដដែល មាត្រា៣៨ បានឱ្យនិយមន័យ រូបភាព និងសម្ភារៈអាសអាភាស ថាជាសម្ភារៈអាចមើលឃើញនឹងភ្នែក ដូចជារូបថត ខ្សែវីដេអូ សម្ភារៈអេឡិចត្រូនិច ដែលពិពណ៌នាអំពីកេរភេទ ឬ ភាពអាសអាភាស ឬ ប្រហាក់ប្រហែលនេះ ដែលធ្វើឱ្យរំភើប មានចំណង់ផ្លូវភេទ។

មាត្រា ៣៩ បានចែងថា បុគ្គលណាដែលចែកចាយ លក់ ជួល ដាក់បញ្ចាំង ឬ បង្ហាញរូបភាព និងសម្ភារៈអាសអាភាសជាសាធារណៈត្រូវដាក់ពន្ធនាគារពី ៧ថ្ងៃ ដល់១ខែ និងពិន័យជាទឹកប្រាក់ពី១សែនរៀល ដល់២សែនរៀល។ សម្រាប់ជនណាដែលផលិតរូបភាពអាសអាភាស ត្រូវដាក់ពន្ធនាគារពី១ខែ ដល់១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២សែនរៀល ដល់២លានរៀល។

ក្រៅពីនេះ សម្រាប់អ្នកដែលប្រព្រឹត្តទៅលើកុមារ ជនណាដែលចែកចាយ លក់ ជួល ដាក់បញ្ចាំង ឬ បង្ហាញរូបភាព និងសម្ភារៈអាសអាភាសជាសាធារណៈនៃកុមារ​ ត្រូវដាក់ពន្ធនាគារពី២ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាទឹកប្រាក់ ៤លានរៀល ដល់១០លានរៀល។ ជនណាដែលផលិតរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ ត្រូវជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ ៕

The post ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស! appeared first on Kampuchea Thmey Daily.

លោក ហ៊ុយ វណ្ណៈ ស្នើឱ្យយកច្បាប់របបសារព័ត៌មានទៅប្រើ ជាជាងយកក្រមព្រហ្មទណ្ឌដោះស្រាយលើអ្នកកាសែត
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានសំណូមពរឱ្យតុលាការយកច្បាប់ស្តីពីរបបសារព័ត៌មានទៅប្រើជាចំណាត់ការ ប្រសើរជាងយកក្រមព្រហ្មទណ្ឌដោះស្រាយសម្រាប់អ្នកសារព័ត៌មាន។ នេះបើតាមសំណេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី០១ ខែកញ្ញា។

ការលើកឡើងរបស់លោក ហ៊ុយ វណ្ណៈ បែបនេះ បន្ទាប់ពីមានអ្នកកាសែតបានលើកជាសំណើទៅកាន់លោករឿងតុលាការមិនប្រើច្បាប់ស្តីពីរបបសារព័ត៌មាន ទៅចាត់ការចំពោះអ្នកកាសែត។ សម្រាប់លោក ហ៊ុយ វណ្ណៈ ការប្តឹងចង់តែឈ្នះ ដូច្នេះ ម្ចាស់បណ្តឹងបានរកមេធាវីរកច្បាប់ណាដែលធ្ងន់ ដើម្បីប្តឹងទៅតុលាការ។ ក្នុងដំណាក់កាលនេះ តុលាការក៏មានតួនាទីផ្សះផ្សារក្នុងដំណើក្តីដូចគ្នា។

លោក ហ៊ុយ វណ្ណៈ បញ្ជាក់ថា៖ “ខ្ញុំសំណូមពរជាចំហរ សូមឱ្យយកច្បាប់ស្តីពីរបបសារព័ត៌មានមកប្រើ ដែលជាមូលដ្ឋានដំណោះស្រាយដ៏ល្អបំផុត។ ផ្ទុយទៅវិញ បើនៅតែព្រងើយកន្តើយ មិនប្រើច្បាប់ស្តីពីរបបសារព័ត៌មាន ហើយបែរជាយក ក្រមព្រហ្មទណ្ឌ ជាប់គុកជាប់ច្រវ៉ាក់ មកអនុវត្តលើករណីអ្នកកាសែត នោះគឺជាការបំពានដ៏អាក្រក់ ទាំងលើទិដ្ឋភាពច្បាប់ដែលមាន និងសេរីភាពជាសកលរបស់សារព័ត៌មាន”។

លោកបានបញ្ចាក់ថា បញ្ហាមួយចំនួនមិនបាច់ឈានដល់ការដាក់គុកនោះទេ រឿងខ្លះអាចពន្យល់ឱ្យទទួលស្គាល់ពីកំហុស ឬ ឱ្យសូមទោស និងធ្វើការកែតម្រូវ ដើម្បីសម្របសម្រួលគ្នា កុំឱ្យមានបញ្ហាវែងឆ្ងាយជាមួយគ្នា។ លោកថា លោកនឹងប្រគល់ភារកិច្ចនេះ ឱ្យទៅសម្ព័ន្ធសមាគមកាសែត ដើម្បីធ្វើ និងកែលម្អបញ្ហានេះ ជាប្រយោជន៍ដល់សង្គមជាតិ៕

The post លោក ហ៊ុយ វណ្ណៈ ស្នើឱ្យយកច្បាប់របបសារព័ត៌មានទៅប្រើ ជាជាងយកក្រមព្រហ្មទណ្ឌដោះស្រាយលើអ្នកកាសែត appeared first on Kampuchea Thmey Daily.