ព័ត៌មានជាតិ
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣កន្លងទៅ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីជនជាតិចិន៣៧នាក់ និងខ្មែរ ៨នាក់ នៅអគារមួយកន្លែងក្នុងសង្កាត់បឹងកេងកង១ ដោយសង្ស័យថា បាននាំគ្នាថតរឿងអាសអាភាសនៅទីនោះ។ ក្នុងចំណោមនោះ មានជនសង្ស័យចំនួន ១០នាក់ជាជនជាតិចិនត្រូវបានបញ្ជូនទៅកាន់តុលាការ។

តាមរយៈហេតុការណ៍នេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់គ្រប់មជ្ឈដ្ឋាន។ ដូច្នេះថ្ងៃនេះ “កម្ពុជាថ្មី” សូមរំលេចនូវច្បាប់មួយចំនួនដែលពាក់ព័ន្ធនឹងការថតរឿងអាសអាភាសនេះ តើខុសនឹងច្បាប់កម្ពុជា ឬ ទេ? តាមច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៨ បានបង្ហាញថា ចំពោះអ្នកដែលផលិតភាពយន្តអាសអាភាសគឺត្រូវមានទោសជាប់ពន្ធនាគារ និងត្រូវបានពិន័យជាទឹកប្រាក់តាមទំហំនៃបទល្មើស។
នៅក្នុងច្បាប់នេះ ជំពូក៥ និយាយពីរូបភាព និងសម្ភារៈអាសអាភាស ហើយក្នុងជំពូកដដែល មាត្រា៣៨ បានឱ្យនិយមន័យ រូបភាព និងសម្ភារៈអាសអាភាស ថាជាសម្ភារៈអាចមើលឃើញនឹងភ្នែក ដូចជារូបថត ខ្សែវីដេអូ សម្ភារៈអេឡិចត្រូនិច ដែលពិពណ៌នាអំពីកេរភេទ ឬ ភាពអាសអាភាស ឬ ប្រហាក់ប្រហែលនេះ ដែលធ្វើឱ្យរំភើប មានចំណង់ផ្លូវភេទ។
មាត្រា ៣៩ បានចែងថា បុគ្គលណាដែលចែកចាយ លក់ ជួល ដាក់បញ្ចាំង ឬ បង្ហាញរូបភាព និងសម្ភារៈអាសអាភាសជាសាធារណៈត្រូវដាក់ពន្ធនាគារពី ៧ថ្ងៃ ដល់១ខែ និងពិន័យជាទឹកប្រាក់ពី១សែនរៀល ដល់២សែនរៀល។ សម្រាប់ជនណាដែលផលិតរូបភាពអាសអាភាស ត្រូវដាក់ពន្ធនាគារពី១ខែ ដល់១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២សែនរៀល ដល់២លានរៀល។

ក្រៅពីនេះ សម្រាប់អ្នកដែលប្រព្រឹត្តទៅលើកុមារ ជនណាដែលចែកចាយ លក់ ជួល ដាក់បញ្ចាំង ឬ បង្ហាញរូបភាព និងសម្ភារៈអាសអាភាសជាសាធារណៈនៃកុមារ ត្រូវដាក់ពន្ធនាគារពី២ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាទឹកប្រាក់ ៤លានរៀល ដល់១០លានរៀល។ ជនណាដែលផលិតរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ ត្រូវជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


