ព័ត៌មានជាតិ
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?
នៅខេត្តសៀមរាប ស្រ្តីម្នាក់ដែលជាម្ចាស់បំណុលត្រូវបានតុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំទៅតាមបណ្តឹងរបស់កូនបំណុលពីបទគំរាមកំហែងហែកកេរ្តិ៍។ ក្រៅពីជាប់ទោសក្នុងពន្ធនាគារ តុលាការ ក៏តម្រូវឱ្យម្ចាស់បំណុលនេះ ត្រូវសងសំណងជំងឺចិត្តដល់កូនបំណុលចំនួន៤លានរៀលថែមទៀតផង។ តុលាការខេត្តសៀមរាបពីយប់ថ្ងៃចន្ទ បានចេញមកអះអាងថា ការកាត់ទោសនេះ គឺត្រឹមត្រូវ ដោយគូសបញ្ជាក់ថា អំពើរបស់ម្ចាស់បំណុលនេះ មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ជាបទគំរាមកំហែងហែកកេរ្តិ៍។ ដូច្នេះ តើអ្វីទៅជាការគំរាមកំហែងហែកកេរ្តិ៍? ហើយតើទង្វើបែបណា ទើបអាចចាត់ទុកថា ជាការគំរាមកំហែងហែកកេរ្តិ៍នេះ?

អំពើគំរាមកំហែងហែកកេរ្តិ៍ គឺជាអំពើប្រព្រឹត្តដោយគំរាមកំហែងបើកកកាយ ឬទម្លាក់កំហុសទៅលើអំពើដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬការរាប់អាន ដើម្បីទទួលបាននូវ៖ ទី១.ហត្ថលេខា ឬស្នាមមេដៃ ទី២.ការសន្យា ឬការបោះបង់ចោលអ្វីមួយ ទី៣.ការបង្ហាញអាថ៍កំបាំងណាមួយ និងទី៤.ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។ នេះបើតាមយោងតាមមាត្រា៣៧២នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ចំពោះទោសដែលត្រូវអនុវត្តវិញ តាមមាត្រា៣៧៣ គឺអំពើគំរាមកំហែងហែកកេរ្តិ៍ ត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០ លានរៀល។
ប៉ុន្តែ មាត្រា ៣៧៤ បានចែងថា កាលបើអំពើគំរាមកំហែងហែកកេរ្តិ៍ ឬការទម្លាក់កំហុសដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬការរាប់អាន ត្រូវបានសម្តែងចេញដោយអំពើជាក់ស្តែង ចារី ត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។ រីឯ មាត្រា ៣៧៥ បានសរសេរថា ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមដែលមានចែងក្នុងផ្នែកនេះ ត្រូវផ្ទន្ទាសទោសដូចគ្នា នឹងបទមជ្ឈឹមខាងលើដែរ។

ដោយឡែក ចំពោះទោសបន្ថែមវិញ គឺបទល្មើសដែលមានក្នុងផ្នែកនេះ ទោសបន្ថែមអាច៖ ទី១.ការដកសិទ្ធិខ្លះជាពលរដ្ឋ ជាស្ថាពរ ឬសម្រាប់រយៈពេល៥ឆ្នាំយ៉ាងច្រើន។ ទី២.ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះ បានប្រព្រឹត្តទៅនៅក្នុងការប្រកបវិជ្ជាជីវៈ ឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះ ជាស្ថាពរ ឬសម្រាប់រយៈពេល៥ឆ្នាំ យ៉ាងច្រើន។ ទី៣.ការហាមឃាត់ចំពោះការស្នាក់នៅសម្រាប់រយៈពេល១០ឆ្នាំយ៉ាងច្រើនចំពោះបទឧក្រិដ្ឋ ឬសម្រាប់រយៈពេល៥ឆ្នាំយ៉ាងច្រើន ចំពោះបទមជ្ឈិម។ ទី៤.ការហាមឃាត់ដល់ទណ្ឌិតបរទេសចំពោះការចូល ឬការស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាពរ ឬសម្រាប់រយៈពេល៥ឆ្នាំយ៉ាងច្រើន។

ទី៥.ការរឹបអូសឧបករណ៍ សម្ភារ ឬវត្ថុណាមួយដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស ឬដែលមានគោលដៅប្រព្រឹត្តបទល្មើស។ ទី៦.ការរឹបអូសវត្ថុ ឬមូលនិធិដែលជាកម្មវត្ថុនៃបទល្មើស ទី៧.ការរឹបអូសផលទុន និងទ្រព្យសម្បត្តិដែលជាផល និងទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស ខណៈទី៨.ការរឹបអូសឧបភោគភណ្ឌ សម្ភារ ឬចលនវត្ថុនៅក្នុងទីកន្លែងដែលបទល្មើសនោះបានប្រព្រឹត្ត និងទី៩.ការរឹបអូសយានជំនិះរបស់ទណ្ឌិតមួយគ្រឿង ឬច្រើនគ្រឿង។ ទី១០.ការហាមឃាត់ចំពោះការកាន់កាប់ ឬការយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ជាស្ថាពរ ឬសម្រាប់រយៈពេល៥ឆ្នាំយ៉ាងច្រើន ទី១១.ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាសទោសសម្រាប់រយៈពេល២ខែយ៉ាងច្រើន។ ទី១២.ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន និងទី១៣.ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ សម្រាប់រយៈពេល៨ថ្ងៃយ៉ាងច្រើន។ នេះបើតាមមាត្រា៣៧៦នៃក្រមព្រហ្មទណ្ឌកម្ពុជា៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


