ច្រក Mae Sot–Myawaddy 2 Archives - Kampuchea Thmey Daily

មីយ៉ាន់ម៉ាប្រាប់ថៃឱ្យប្រើផ្លូវវាងរាប់ពាន់គីឡូម៉ែត្រ បើ​ចង់ដឹកជញ្ជូនទំនិញចូលស្រុកខ្លួន
មីយ៉ាន់ម៉ាប្រាប់ឱ្យអ្នកនាំចេញទំនិញថៃប្រើប្រាស់ផ្លូវវាងកាត់តាមខេត្តរ៉ានង ​ដើម្បីដឹកជញ្ជូនទំនិញចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយ​របបយោធាបិទច្រកព្រំដែនសំខាន់តាមស្ពានមិត្តភាព Mae sot-Myawaddy 2 កាលពីខែមុន ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការនាំចូលឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

អគ្គនាយិកានៃនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ លោកស្រី Arada Fuangtong បាន​ឱ្យ​ដឹងកាលពីថ្ងៃចន្ទថា តំណាងក្រសួងពាណិជ្ជកម្មថៃ បានជួបពិភាក្សាជាមួយលោក Zaw Zaw Soe ឯកអគ្គរដ្ឋ​ទូត​មីយ៉ាន់ម៉ាប្រចាំប្រទេសថៃ ដើម្បីសម្រួលដល់ការអនុវត្ត​ពាក់ព័ន្ធអាជ្ញាប័ណ្ណនាំចូលរបស់​មីយ៉ាន់ម៉ា​។

លោកស្រីបាននិយាយថា អាជ្ញាធរ​មីយ៉ាន់ម៉ាបានណែនាំដល់ក្រុមហ៊ុននាំចេញ​ថៃ ដែលមានគម្រោងប្រើប្រាស់ស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា Mae sot-Myawaddy 2 ​នៃខេត្ត Tak  ឱ្យ​ដឹកជញ្ជូនទំនិញរបស់ពួកគេពីកំពង់ផែខេត្ត រ៉ាណង ​(ថៃ) ចូលទៅកាន់កំពង់ផែក្រុង Kawthoung (មីយ៉ាន់ម៉ា) ឬតាមច្រកព្រំដែន ​Mae Sai-Tachileik ជំនួសវិញ។

កំពង់ផែក្រុង Kawthoung គឺជាចំណុចភាគខាងត្បូងបំផុតនៃដីទ្វីបរបស់មីយ៉ាន់ម៉ា ដែល​មាន​ប្រវែងជាង ១ ៤០០ គីឡូម៉ែត្រ ពីរដ្ឋធានី ណៃពិដោ និង ១ ២៧០ គីឡូម៉ែត្រ ពីទីក្រុង យ៉ាងហ្គូន។ ចំណែកឯច្រកព្រំដែន ​Mae Sai-Tachileik ស្ថិតនៅភាគខាងជើងបំផុតនៃប្រទេសថៃ ដោយ​មានប្រវែងប្រហែល ៨០០ គីឡូម៉ែត្រ ពីក្រុងណៃពិដោ​។

ច្រក Mae sot-Myawaddy 2 មាន​ចម្ងាយត្រឹមតែ ប្រហែល ៤០០ គីឡូម៉ែត្រប៉ុណ្ណេះ ពីទីក្រុង យ៉ាងហ្គូន។

ការប្រើប្រាស់ផ្លូវវាងមាន​ន័យថា ក្រុមហ៊ុន​នាំចេញថៃត្រូវចំណាយលើសពីទ្វេដងលើថ្លៃដឹកជញ្ជូនទំនិញទៅមីយ៉ាន់ម៉ា។

គួរគូសបញ្ជាក់ថា ការបិទព្រំដែនសំខាន់របស់មីយ៉ាន់ម៉ា ធ្វើឡើងចំពេលដែលការនាំចេញថៃទៅមីយ៉ាន់ម៉ាធ្លាក់ចុះរួចស្រាប់ទៅហើយ។ ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីមានចំនួនសរុប ១០៥,១ ប៊ីលាន​បាត ដោយធ្លាក់ចុះ ២៤,៩ ភាគរយ ធៀប​នឹ​ងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ​នឹងឆ្នាំមុន។ ការនាំចេញរបស់ថៃ បានធ្លាក់ចុះ ១៦,៣ ភាគរយ មកនៅត្រឹម ៦៣,៥ ប៊ីលាន​បាត។​ មែនទែនទៅ ច្រក Mae Sot រួមចំណែកពាណិជ្ជកម្មធំជាងគេបំផុត ក្នុងទំហំប្រមាណ ៤៥,៥ ប៊ីលាន​បាត​៕

The post មីយ៉ាន់ម៉ាប្រាប់ថៃឱ្យប្រើផ្លូវវាងរាប់ពាន់គីឡូម៉ែត្រ បើ​ចង់ដឹកជញ្ជូនទំនិញចូលស្រុកខ្លួន appeared first on Kampuchea Thmey Daily.

ថៃសុំមីយ៉ាន់ម៉ាចរចា​ ដើម្បីបើកច្រកព្រំដែនសំខាន់ឡើងវិញ​
មន្រ្តីរដ្ឋាភិបាលថៃឥឡូវនេះកំពុងខ្នះខ្នែងដុតដៃដុតជើង សុំការចរចាជាមួយ​របបយោធាមីយ៉ាន់ម៉ា ដើម្បីបើកច្រកព្រំដែន ​Mae Sot-Myawaddy 2 ឡើងវិញ ក្រោយ​យោធាមីយ៉ាន់ម៉ាបិទជាឯកតោភាគីដោយ​មិនជូនដំណឹងកាលពីថ្ងៃចន្ទ ដើម្បី​ដោះស្រាយបញ្ហាគេចពន្ធ និងគ្រប់គ្រង​លំហូរចំណូលសម្រាប់រដ្ឋ​តាមរយៈប្រតិបត្តិការ​ពាណិជ្ជកម្មច្រកព្រំដែនជាប់ថៃ​។

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ លោក Jatuporn Buruspat ​បាន​និយាយនៅ​ថ្ងៃ​ពុធនេះថា ចំណាត់ការរបស់យោធាមីយ៉ាន់ម៉ា បាន​បង្កការកកស្ទះនូវរថយន្តដឹកទំនិញជាច្រើនគ្រឿងនៅក្រុង ​Mae Sot របស់ថៃ។

តាមការចុះផ្សាយរបស់កាសែត The Nation មជ្ឈមណ្ឌលពាណិជ្ជកម្ម​ថៃ​ប្រចាំទីក្រុងយ៉ាំងហ្គោន (មីយ៉ាន់ម៉ា​) បាន​និយាយថា ដំណើរការព្រំដែន​រំពឹងថានឹងបើកឡើងវិញនៅថ្ងៃទី ២១ ខែសីហា បន្ទាប់ពីមជ្ឈមណ្ឌល​បាន​​ពិភាក្សាជាមួយធុរកិច្ចក្នុងស្រុក និងក្រុមហ៊ុនដឹកជញ្ជូន។ ​ប៉ុន្តែថា យោធាមីយ៉ាន់ម៉ា​នឹង​បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការរត់ពន្ធ ដោយរឹតបន្តឹងលើ​ការត្រួតពិនិត្យអាជ្ញាប័ណ្ណនាំចូល​ពីថៃ។

ដើម្បីដោះស្រាយបញ្ហា​កកស្ទះរថយន្តដឹកទំនិញថៃ លោក Jatuporn បាននិយាយថា​៖ «ខ្ញុំបានណែនាំនាយកដ្ឋានពាណិជ្ជកម្ម​សម្រាប់កិច្ចការបរទេស ឱ្យជួបជាមួយអនុព័ន្ធពាណិជ្ជកម្ម​មីយ៉ាន់ម៉ា​ប្រចាំប្រទេសថៃ​»។ លើសពីនេះ ថៃនឹងសម្របតាមការទាមទាររបស់យោធាមីយ៉ាន់ម៉ា ដោយ​លោកបាន​បន្តថា៖  «ទំនិញថៃទាំងអស់ដែលចូលមីយ៉ាន់ម៉ា នឹងត្រូវមានអាជ្ញាប័ណ្ណនាំចូល ស្របតាមបទប្បញ្ញត្តិរបស់មីយ៉ាន់ម៉ា​»។

គួរគូសបញ្ជាក់ថា ច្រក ​Mae Sot-Myawaddy 2 គឺជាច្រកដឹកជញ្ជូនទំនិញដ៏សំខាន់រវាងថៃ និងមីយ៉ាន់ម៉ា ដែល​មួយ​ច្រកព្រំដែនរួមសរុបចំនួន ២១ កន្លែង។ ការបិទច្រកសំខាន់នាពេលនេះ ធ្វើឡើងចំពេលដែល​ពាណិជ្ជកម្មរវាងប្រទេសទាំង២ បាន​ធ្លាក់ចុះជាបន្តបន្ទាប់រួច​ហើយ​។

សម្រាប់រយៈពេល ៦ ខែដើមឆ្នាំ ២០២៥ ពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងមីយ៉ាន់ម៉ា មានតម្លៃ ១០៥,១៤ ប៊ីលាន​បាត ដោយ​ធ្លាក់ចុះ ២៤,៩១ ភាគរយ ធៀប​នឹ​ងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ថៃនាំចេញទៅមីយ៉ាន់ម៉ា មាន​ប្រមាណ  ៦៣,៥៧ ប៊ីលាន​បាត ដោយ​ធ្លាក់ចុះជាង ១៦ ភាគរយ។ ​

ក្នុងពាណិជ្ជកម្មទ្វេភាគីផងដែរ បើគិតតាមច្រកគយ ព្រំដែន Mae Sot-Myawaddy រួមចំណែកធំជាងគេ ក្នុងតម្លៃសរុបប្រមាណ ៤៥,៣៧ ប៊ីលាន​បាត​៕ ​

The post ថៃសុំមីយ៉ាន់ម៉ាចរចា​ ដើម្បីបើកច្រកព្រំដែនសំខាន់ឡើងវិញ​ appeared first on Kampuchea Thmey Daily.

ថៃ៖ ការបិទច្រកព្រំដែនមីយ៉ាន់ម៉ា​គំរាមកំហែងដល់ពាណិជ្ជកម្ម​ ៣,៩ ប៊ីលានដុល្លារ
កាសែត The Nation បាន​ចុះផ្សាយដោយ​មិនបញ្ជាក់ឱ្យ​ច្បាស់ជាលម្អិតថា ការបិទស្ពានព្រំដែនមិត្តភាពមីយ៉ាន់ម៉ា-ថៃ Mae Sot–Myawaddy 2 ដែលជាច្រកដឹកជញ្ជូនទំនិញ​សំខាន់រវាងប្រទេសទាំង២ កំពុងគំរាមកំហែងដល់ពាណិជ្ជកម្ម ១៣០ ប៊ីលាន​បាត ឬជាង ៣,៩ ប៊ីលាន​ដុល្លារ។

កាសែតថៃដដែលមិន​បាន​បញ្ជាក់យ៉ាងណាទេ ថាតើ​ទំហំពាណិជ្ជកម្មនេះសំដៅលើការនាំចូលពីថៃទៅមីយ៉ាន់ម៉ា​ ឬ​ក៏ជាទំហំពាណិជ្ជកម្មទ្វេភាគី  ហើយ​ស្ថិតនៅក្នុងរយៈពេលមួយណា។

ទោះបីបែប​ណា​ក៏ដោយ ចំណាត់ការបិទរបស់យោធាមីយ៉ាន់ម៉ាឥឡូវនេះ កំពុង​បង្កក្ដីកង្វល់ខ្លាំងសម្រាប់អ្នកនាំចេញ និងអាជីវកម្ម​នៅតាមបណ្ដោយព្រំដែន​ថៃ-មីយ៉ាន់ម៉ា ដែលពឹង​ផ្អែកលើច្រក Mae Sot–Myawaddy 2 សម្រាប់ការនាំចេញ។ រថយន្តដឹកទំនិញប្រមាណ ៥០០ គ្រឿង ត្រូវបាន​ជាប់ស្ទះនៅខាង​ថៃ។

សភាពាណិជ្ជកម្មថៃប្រចាំខេត្ត តាក់ ​ដែលជាខេត្តរបស់ក្រុង Mae Sot ឯណោះវិញ  បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃការបិទព្រំដែន ដោយ​ស្នើឲ្យក្រសួងពាណិជ្ជកម្មថៃចរចាជាបន្ទាន់ជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីរកដំណោះស្រាយ។

គួររំឭកថា យោធាមីយ៉ាន់ម៉ាបាន​សម្រេចចិត្តបិទច្រកព្រំដែន Mae Sot–Myawaddy 2 ទាំងស្រុងកាលពីថ្ងៃចន្ទ ដោយ​មិនជូនដំណឹងជាមុនដល់អាជ្ញាធរថៃ ខណៈកាលពីសប្ដាហ៍មុន យោធាមីយ៉ាន់ម៉ាបាន​ចាប់ផ្ដើមការរឹតបន្តឹងការត្រួតពិនិត្យលើទំនិញនាំចូលពីថៃតាមច្រកព្រំដែនដដែល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ក្នុងស្រុកថៃ។

ចំណែកឯសារព័ត៌មាន​ក្នុងស្រុកមីយ៉ាន់ម៉ា Burma News International ឯណោះវិញ បាន​រាយការណ៍កាលពីថ្ងៃចន្ទផងដែរ​ថា រថយន្តដឹកទំនិញថៃត្រូវបាន​ជាប់ស្ទះនៅត្រឹមក្រុង Mae Sot តាំងតែពីថ្ងៃ ៥ សីហា មកម្ល៉េះ ដោយ​រងចាំការអនុញ្ញាតឱ្យនាំចូលទៅមីយ៉ាន់ម៉ា ខណៈរបបយោធាបានហាមឃាត់ការនាំចូលទំនិញថៃ ៣៥ ប្រភេទ ​ដើម្បីពិនិត្យឡើងវិញ​នូវអាជ្ញាប័ណ្ណ ការអនុញ្ញាត និងនីតិវិធីពាក់ព័ន្ធទាំងអស់។

សារព័ត៌មាន​ដដែល​បាន​ស្រង់សម្ដីពាណិជ្ជករនៅក្រុង Myawaddy ម្នាក់ដែលនិយាយថា៖ «ឥឡូវនេះ គេមិនអាច​នាំទំនិញ​ពី​ ថៃ​តាម​ស្ពាន​មិត្តភាព​២ ឬ​តាម​ផ្លូវ​គេចពន្ធ​ផ្សេងៗបាន​ទៀត​ទេ​។ ទំនិញមីយ៉ាន់ម៉ា នៅតែត្រូវបានអនុញ្ញាតឱ្យចូល​ទៅថៃ ប៉ុន្តែវាត្រូវតែស្ថិតនៅក្រោម​កិច្ចសហប្រតិបត្តិការនៃក្រុមកម្លាំងប្រដាប់អាវុធដែល​ចុះចូលនឹង​របបយោធា​»។

យោងតាមសារព័ត៌មាន​ថៃ ដែលស្រង់សម្ដីពាណិជ្ជករក្នុងតំបន់ ការបិទព្រំដែន Mae Sot–Myawaddy 2  ត្រូវបាន​បញ្ជាពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងគោលបំណងផ្លាស់ប្ដូរលំហូរប្រាក់ចំណូលពាណិជ្ជកម្មតាមព្រំដែនទៅកាន់រដ្ឋ ជាជាងក្រុមប្រដាប់អាវុធក្នុងតំបន់។ ប៉ុន្តែស្ពានមិត្តភាព Mae Sot–Myawaddy 1 នៅតែបើកសម្រាប់ថ្មើរជើង និងការដឹកទំនិញធុនតូច។

យ៉ាងណាមិញ Mae Sot–Myawaddy 2 គឺជាផ្លូវចម្បងសម្រាប់ការនាំចូល និងនាំចេញទ្រង់ទ្រាយធំ ហើយការបិទវា បានបង្កឱ្យមានការរំខានយ៉ាងខ្លាំងដល់ក្រុមហ៊ុនដឹកជញ្ជូន​ និងឈ្មួញថៃជាពិសេស។

Burma News International បាន​ផ្សាយថា នៅក្រុង​ Mae Sot ពាណិជ្ជករ​ត្រូវបង្ខំចិត្តជួលឃ្លាំង​ ដើម្បីរក្សាទុកទំនិញ​នាំចេញទៅមីយ៉ាន់ម៉ា ​ហើយ​នៅតែបន្តបើកលុយឱ្យ​អ្នកបើកបរទោះបីជាមិនដំណើរការក៏ដោយ​ ដែលនេះ​បង្កជាបន្ទុកហិរញ្ញវត្ថុសម្រាប់ពួកគេនៅពេលចំណាយកាន់តែច្រើន​។

​លើសពីនេះ​ ទំនិញថៃដែលបានទៅដល់ក្រុង​ Myawaddy រួចហើយ​នោះ ក៏​ត្រូវក្រុម​យោធា​​រឹតត្បឹតមិន​ឱ្យ​ជួញដូរ ដែលតម្រូវឱ្យឈ្មួញជួលឃ្លាំង ដើម្បីរងចាំមើលវិធានការបន្ថែម មុននឹង​ដឹកជញ្ជូនចូលជ្រៅទៅក្នុងប្រទេសមីយ៉ាន់ម៉ា។  ​

មកទល់ពេលនេះ យោធាមីយ៉ាន់ម៉ាក៏មិនទាន់ប្រកាសថាខ្លួន​នឹង​បញ្ចប់ការបិទរហូតដល់ពេលណានោះដែរ​ ប៉ុន្តែផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ថៃអាច​នឹង​បន្ត។ ​គេមិនឃើញមាន​សេចក្ដីរាយការណ៍ណាមួយ ដែលបង្ហាញពីទំហំពាណិជ្ជកម្មទ្វេភាគីនៃច្រកព្រំដែន Mae Sot–Myawaddy 2 ​​នៅឡើយទេ ប៉ុន្តែគេរាប់ចាត់ទុកថាវាជាច្រកព្រំដែនសំខាន់បំផុតមួយ​សម្រាប់ពាណិជ្ជកម្ម​តាមព្រំដែនគោករវាងប្រទេសទាំង២។

យោងតាម​ក្រុមសង្កេតការណ៍សេដ្ឋកិច្ចចម្រុះ (OEC) ក្នុងឆ្នាំ ២០២៣ ​ថៃបាននាំចេញទំនិញ ៤,៣១ ប៊ីលាន​ដុល្លារទៅមីយ៉ាន់ម៉ា ដោយផលិតផលសំខាន់ៗរួមមាន​ប្រេងចម្រាញ់​ គ្រឿងភេសជ្ជៈ ​និងរថយន្ត។ នៅឆ្នាំដដែល មីយ៉ាន់ម៉ាបាន​នាំចេញទៅថៃវិញ ក្នុងទំហំទឹកប្រាក់ ៣,៤៤ ប៊ីលាន​ដុល្លារ ដោយទំនិញសំខាន់ៗមាន​ដូចជាហ្គាស LPG កប៉ាល់ និងពោត។  ​

The post ថៃ៖ ការបិទច្រកព្រំដែនមីយ៉ាន់ម៉ា​គំរាមកំហែងដល់ពាណិជ្ជកម្ម​ ៣,៩ ប៊ីលានដុល្លារ appeared first on Kampuchea Thmey Daily.

មីយ៉ាន់ម៉ាបិទច្រកព្រំដែន​ដឹកជញ្ជូនទំនិញសំខាន់​ពីប្រទេសថៃ​
យោធាមីយ៉ាន់ម៉ា បាន​បិទប្រតិបត្តិការច្រកព្រំដែនតាមស្ពានព្រំដែនមិត្តភាពមីយ៉ាន់ម៉ា-ថៃ Mae Sot–Myawaddy 2 ដោយ​ពុំជូនដំណឹងជាមុនទៅអាជ្ញាធរថៃ។ នេះបើតាមការចុះផ្សាយរបស់ Thai Enquirer នា​រសៀលថ្ងៃចន្ទនេះ។

ការបិទនេះមាន​ន័យថា គ្រប់ដំណើរការ​រថយន្ត និងលំហូរទំនិញទាំងអស់ត្រូវបាន​បញ្ឈប់ ដែល​បង្កជាការរាំងស្ទះដល់​ការ​ដឹកជញ្ជូន ជាពិសេសទំនិញ​ថៃដែលឆ្លងទៅមីយ៉ាន់ម៉ា កាត់តាមច្រក Mae Sot–Myawaddy 2។

ការបិទដដែល​ ត្រូវបាន​គេរាយការណ៍ថា មាន​បញ្ជាពីរដ្ឋាភិបាល​យោធាមីយ៉ាន់ម៉ា ​ដើម្បីផ្លាស់ប្ដូរលំហូរប្រាក់ចំណូលពាណិជ្ជកម្មតាមព្រំដែនទៅកាន់រដ្ឋ ជាជាងក្រុមប្រដាប់អាវុធ​ក្នុងតំបន់។

ទោះបីជាយ៉ាងណាក៏ដោយ​ ស្ពានព្រំដែនមិត្តភាពមីយ៉ាន់ម៉ា-ថៃ Mae Sot–Myawaddy 1 នៅតែបន្តបើក សម្រាប់ឱ្យ​ការធ្វើដំណើររបស់ប្រជាជន និងការដឹកជញ្ជូនទំនិញខ្នាតតូច។ ​មកទល់ពេល​នេះ​ អាជ្ញាធរថៃមិនទាន់បញ្ចេញប្រតិកម្មយ៉ាងណានៅឡើយទេ។

ពាក់ព័ន្ធនឹង​បញ្ហា​នេះផងដែរ បណ្ដាញទូរទស្សន៍ថៃ Thai PBS បាន​រាយការណ៍កាលពីសប្ដាហ៍មុនថា យោធាមីយ៉ាន់ម៉ារឹតបន្តឹងការដឹកជញ្ជូនទំនិញ​ពីប្រទេសថៃនៅតាម​ច្រកព្រំដែន Mae Sot-Myawaddy 2 ដែល​បង្កការកកស្ទះរថយន្តដឹកទំនិញពីថៃទាំងតូច និងធំប្រមាណ ៦០០ គ្រឿង គិតត្រឹមព្រឹកថ្ងៃសុក្រ។

គួរគូសបញ្ជាក់ថា ច្រកព្រំដែន Mae Sot-Myawaddy 2 ស្ថិតនៅក្នុង​ក្រុង​ Mae Sot នៃខេត្ត តាក់ របស់ថៃ និងក្រុង Myawaddy នៃរដ្ឋ Kayin របស់មីយ៉ាន់ម៉ា ដែលជាចំណុចព្រំដែនរសើបនាពេលកន្លងមក ពាក់ព័ន្ធការជួញដូរមនុស្សពីថៃទៅមីយ៉ាន់ម៉ា ដើម្បីធ្វើការក្នុងមជ្ឈមណ្ឌលបោកប្រាស់អនឡាញ។ ច្រកនេះ គឺជាច្រកដឹកជញ្ជូនដ៏សំខាន់បំផុតមួយរវាងប្រទេសទាំង២។

បើតាម Thai PBS ឈ្មួញមីយ៉ាន់ម៉ាបានអះអាងនៅសប្ដាហ៍មុន​ថា ​ការរឹតបន្តឹងការត្រួតពិនិត្យ​លើរថយន្តដឹកទំនិញពីថៃនាពេល​នោះ ​មាន​បញ្ជាពីអគ្គមេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធភូមា ​ដើម្បីរក​មើលរថយន្តដឹកទំនិញដែលគ្មានអាជ្ញាប័ណ្ណជួញដូរតាម​ព្រំដែនត្រឹមត្រូវ និង​ដើម្បីទប់ស្កាត់ប្រភពចំណូល​របស់ក្រុមឧទ្ទាមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលផ្សេងៗ ដូចជា KNU និង PDF ដែលរកបានពីប្រតិបត្តិកររថយន្តដឹកទំនិញ៕

The post មីយ៉ាន់ម៉ាបិទច្រកព្រំដែន​ដឹកជញ្ជូនទំនិញសំខាន់​ពីប្រទេសថៃ​ appeared first on Kampuchea Thmey Daily.