ព័ត៌មានជាតិ
មីយ៉ាន់ម៉ាបន្តឹងការនាំចូលទំនិញពីថៃ បង្កការកកស្ទះរថយន្តដឹកទំនិញថៃរាប់រយគ្រឿងនៅព្រំដែន
យោធាមីយ៉ាន់ម៉ារឹតបន្តឹងការដឹកជញ្ជូនទំនិញពីប្រទេសថៃនៅតាមច្រកព្រំដែន Mae Sot-Myawaddy 2 ដែលបង្កការកកស្ទះរថយន្តដឹកទំនិញពីថៃទាំងតូច និងធំប្រមាណ ៦០០ គ្រឿង គិតត្រឹមព្រឹកថ្ងៃសុក្រនេះ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ថៃ Thai PBS ។

ច្រកព្រំដែន Mae Sot-Myawaddy 2 ស្ថិតនៅក្នុងក្រុង Mae Sot នៃខេត្ត តាក់ របស់ថៃ និងក្រុង Myawaddy នៃរដ្ឋ Kayin របស់មីយ៉ាន់ម៉ា ដែលជាចំណុចព្រំដែនរសើបនាពេលកន្លងមក ពាក់ព័ន្ធការជួញដូរមនុស្សពីថៃទៅមីយ៉ាន់ម៉ា ដើម្បីធ្វើការក្នុងមជ្ឈមណ្ឌលបោកប្រាស់អនឡាញ។
ប៉ុន្តែបើការផ្សាយតាម Thai PBS កាលពីយប់ថ្ងៃព្រហស្បតិ៍ ឈ្មួញមីយ៉ាន់ម៉ាបានអះអាងថា ការរឹតបន្តឹងការត្រួតពិនិត្យលើរថយន្តដឹកទំនិញពីថៃឥឡូវនេះ ត្រូវបានចេញបញ្ជាពីអគ្គមេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធភូមា ដើម្បីរកមើលរថយន្តដឹកទំនិញដែលគ្មានអាជ្ញាប័ណ្ណជួញដូរតាមព្រំដែនត្រឹមត្រូវ។

បន្ថែមពីលើនោះ ឈ្មួញមីយ៉ាន់ម៉ាបានអះអាងថា មន្ត្រីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលគ្រប់គ្រងប៉ុស្តិ៍ត្រួតពិនិត្យ កំពុងទាមទារឱ្យឈ្មួញបង់ពន្ធផ្លូវជាលុយដុល្លារអាមេរិក ប្រសិនបើពួកគេចង់ឱ្យរថយន្តដឹកទំនិញរបស់ខ្លួន ធ្វើដំណើរចូលទៅក្នុងប្រទេសកាន់តែជ្រៅ។
ពួកគេបានឱ្យដឹងទៀតថា ហេតុផលពិតប្រាកដនៅពីក្រោយវិធានការដ៏តឹងរ៉ឹងចុងក្រោយនេះ គឺដើម្បីទប់ស្កាត់ប្រភពចំណូលរបស់ក្រុមឧទ្ទាមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលផ្សេងៗ ដូចជា KNU និង PDF ដែលរកបានពីប្រតិបត្តិកររថយន្តដឹកទំនិញ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


