ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ាប្រាប់ថៃឱ្យប្រើផ្លូវវាងរាប់ពាន់គីឡូម៉ែត្រ បើចង់ដឹកជញ្ជូនទំនិញចូលស្រុកខ្លួន
មីយ៉ាន់ម៉ាប្រាប់ឱ្យអ្នកនាំចេញទំនិញថៃប្រើប្រាស់ផ្លូវវាងកាត់តាមខេត្តរ៉ានង ដើម្បីដឹកជញ្ជូនទំនិញចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយរបបយោធាបិទច្រកព្រំដែនសំខាន់តាមស្ពានមិត្តភាព Mae sot-Myawaddy 2 កាលពីខែមុន ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការនាំចូលឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

អគ្គនាយិកានៃនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ លោកស្រី Arada Fuangtong បានឱ្យដឹងកាលពីថ្ងៃចន្ទថា តំណាងក្រសួងពាណិជ្ជកម្មថៃ បានជួបពិភាក្សាជាមួយលោក Zaw Zaw Soe ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសថៃ ដើម្បីសម្រួលដល់ការអនុវត្តពាក់ព័ន្ធអាជ្ញាប័ណ្ណនាំចូលរបស់មីយ៉ាន់ម៉ា។
លោកស្រីបាននិយាយថា អាជ្ញាធរមីយ៉ាន់ម៉ាបានណែនាំដល់ក្រុមហ៊ុននាំចេញថៃ ដែលមានគម្រោងប្រើប្រាស់ស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា Mae sot-Myawaddy 2 នៃខេត្ត Tak ឱ្យដឹកជញ្ជូនទំនិញរបស់ពួកគេពីកំពង់ផែខេត្ត រ៉ាណង (ថៃ) ចូលទៅកាន់កំពង់ផែក្រុង Kawthoung (មីយ៉ាន់ម៉ា) ឬតាមច្រកព្រំដែន Mae Sai-Tachileik ជំនួសវិញ។

កំពង់ផែក្រុង Kawthoung គឺជាចំណុចភាគខាងត្បូងបំផុតនៃដីទ្វីបរបស់មីយ៉ាន់ម៉ា ដែលមានប្រវែងជាង ១ ៤០០ គីឡូម៉ែត្រ ពីរដ្ឋធានី ណៃពិដោ និង ១ ២៧០ គីឡូម៉ែត្រ ពីទីក្រុង យ៉ាងហ្គូន។ ចំណែកឯច្រកព្រំដែន Mae Sai-Tachileik ស្ថិតនៅភាគខាងជើងបំផុតនៃប្រទេសថៃ ដោយមានប្រវែងប្រហែល ៨០០ គីឡូម៉ែត្រ ពីក្រុងណៃពិដោ។
ច្រក Mae sot-Myawaddy 2 មានចម្ងាយត្រឹមតែ ប្រហែល ៤០០ គីឡូម៉ែត្រប៉ុណ្ណេះ ពីទីក្រុង យ៉ាងហ្គូន។
ការប្រើប្រាស់ផ្លូវវាងមានន័យថា ក្រុមហ៊ុននាំចេញថៃត្រូវចំណាយលើសពីទ្វេដងលើថ្លៃដឹកជញ្ជូនទំនិញទៅមីយ៉ាន់ម៉ា។
គួរគូសបញ្ជាក់ថា ការបិទព្រំដែនសំខាន់របស់មីយ៉ាន់ម៉ា ធ្វើឡើងចំពេលដែលការនាំចេញថៃទៅមីយ៉ាន់ម៉ាធ្លាក់ចុះរួចស្រាប់ទៅហើយ។ ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីមានចំនួនសរុប ១០៥,១ ប៊ីលានបាត ដោយធ្លាក់ចុះ ២៤,៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នឹងឆ្នាំមុន។ ការនាំចេញរបស់ថៃ បានធ្លាក់ចុះ ១៦,៣ ភាគរយ មកនៅត្រឹម ៦៣,៥ ប៊ីលានបាត។ មែនទែនទៅ ច្រក Mae Sot រួមចំណែកពាណិជ្ជកម្មធំជាងគេបំផុត ក្នុងទំហំប្រមាណ ៤៥,៥ ប៊ីលានបាត៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


