ព័ត៌មានអន្ដរជាតិ
ថៃសុំមីយ៉ាន់ម៉ាចរចា ដើម្បីបើកច្រកព្រំដែនសំខាន់ឡើងវិញ
មន្រ្តីរដ្ឋាភិបាលថៃឥឡូវនេះកំពុងខ្នះខ្នែងដុតដៃដុតជើង សុំការចរចាជាមួយរបបយោធាមីយ៉ាន់ម៉ា ដើម្បីបើកច្រកព្រំដែន Mae Sot-Myawaddy 2 ឡើងវិញ ក្រោយយោធាមីយ៉ាន់ម៉ាបិទជាឯកតោភាគីដោយមិនជូនដំណឹងកាលពីថ្ងៃចន្ទ ដើម្បីដោះស្រាយបញ្ហាគេចពន្ធ និងគ្រប់គ្រងលំហូរចំណូលសម្រាប់រដ្ឋតាមរយៈប្រតិបត្តិការពាណិជ្ជកម្មច្រកព្រំដែនជាប់ថៃ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jatuporn Buruspat បាននិយាយនៅថ្ងៃពុធនេះថា ចំណាត់ការរបស់យោធាមីយ៉ាន់ម៉ា បានបង្កការកកស្ទះនូវរថយន្តដឹកទំនិញជាច្រើនគ្រឿងនៅក្រុង Mae Sot របស់ថៃ។
តាមការចុះផ្សាយរបស់កាសែត The Nation មជ្ឈមណ្ឌលពាណិជ្ជកម្មថៃប្រចាំទីក្រុងយ៉ាំងហ្គោន (មីយ៉ាន់ម៉ា) បាននិយាយថា ដំណើរការព្រំដែនរំពឹងថានឹងបើកឡើងវិញនៅថ្ងៃទី ២១ ខែសីហា បន្ទាប់ពីមជ្ឈមណ្ឌលបានពិភាក្សាជាមួយធុរកិច្ចក្នុងស្រុក និងក្រុមហ៊ុនដឹកជញ្ជូន។ ប៉ុន្តែថា យោធាមីយ៉ាន់ម៉ានឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការរត់ពន្ធ ដោយរឹតបន្តឹងលើការត្រួតពិនិត្យអាជ្ញាប័ណ្ណនាំចូលពីថៃ។
ដើម្បីដោះស្រាយបញ្ហាកកស្ទះរថយន្តដឹកទំនិញថៃ លោក Jatuporn បាននិយាយថា៖ «ខ្ញុំបានណែនាំនាយកដ្ឋានពាណិជ្ជកម្មសម្រាប់កិច្ចការបរទេស ឱ្យជួបជាមួយអនុព័ន្ធពាណិជ្ជកម្មមីយ៉ាន់ម៉ាប្រចាំប្រទេសថៃ»។ លើសពីនេះ ថៃនឹងសម្របតាមការទាមទាររបស់យោធាមីយ៉ាន់ម៉ា ដោយលោកបានបន្តថា៖ «ទំនិញថៃទាំងអស់ដែលចូលមីយ៉ាន់ម៉ា នឹងត្រូវមានអាជ្ញាប័ណ្ណនាំចូល ស្របតាមបទប្បញ្ញត្តិរបស់មីយ៉ាន់ម៉ា»។

គួរគូសបញ្ជាក់ថា ច្រក Mae Sot-Myawaddy 2 គឺជាច្រកដឹកជញ្ជូនទំនិញដ៏សំខាន់រវាងថៃ និងមីយ៉ាន់ម៉ា ដែលមួយច្រកព្រំដែនរួមសរុបចំនួន ២១ កន្លែង។ ការបិទច្រកសំខាន់នាពេលនេះ ធ្វើឡើងចំពេលដែលពាណិជ្ជកម្មរវាងប្រទេសទាំង២ បានធ្លាក់ចុះជាបន្តបន្ទាប់រួចហើយ។
សម្រាប់រយៈពេល ៦ ខែដើមឆ្នាំ ២០២៥ ពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងមីយ៉ាន់ម៉ា មានតម្លៃ ១០៥,១៤ ប៊ីលានបាត ដោយធ្លាក់ចុះ ២៤,៩១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ថៃនាំចេញទៅមីយ៉ាន់ម៉ា មានប្រមាណ ៦៣,៥៧ ប៊ីលានបាត ដោយធ្លាក់ចុះជាង ១៦ ភាគរយ។
ក្នុងពាណិជ្ជកម្មទ្វេភាគីផងដែរ បើគិតតាមច្រកគយ ព្រំដែន Mae Sot-Myawaddy រួមចំណែកធំជាងគេ ក្នុងតម្លៃសរុបប្រមាណ ៤៥,៣៧ ប៊ីលានបាត៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


