ឆ្កែខាំ Archives - Kampuchea Thmey Daily

ស្រ្តីអាមេរិករង​របួសព្រោះឆ្កែខាំជាង ៨០០ កន្លែង វះកាត់ ២៨ដង និងប្រើពេលព្យាបាលជិត៤ឆ្នាំ
មុខរបស់ Jacqueline ត្រូវបានបំផ្លាញទាំងស្រុង បន្ទាប់ពីសត្វឆ្កែដ៏កាចសាហាវចំនួន ២ ក្បាលបានហក់ទៅខាំលើនាងចំនួន ៨០០កន្លែង។ នាង​បាន​ចែក​រំលែក​ដំណើរ​ការ​សង្គ្រោះនិងទទួលការវះកាត់ចំនួន ២៨ដង ព្រមទាំងបានប្រើពេលព្យាបាលជិត៤ឆ្នាំមកហើយ។

រម្លឹកទៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ ត្រឹមតែពីរថ្ងៃមុនបុណ្យណូអែល និងមួយសប្តាហ៍មុនថ្ងៃខួបកំណើតអាយុ ២២ ឆ្នាំរបស់នាង Jacqueline Durand (ឥឡូវមានអាយុ ២៥ ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យ Texas សហរដ្ឋអាមេរិក) ត្រូវបានវាយប្រហារដោយសត្វឆ្កែពីរក្បាលដែលនៅកៀកផ្ទះ។

សត្វឆ្កែ Lucy (ឆ្វេង) និង Bender (ស្តាំ) ត្រូវបានសម្លាប់បន្ទាប់ពីការវាយប្រហារ រូបភាព៖tintuconline

មួយ​គឺ​ប្រភេទឆ្កែ​អាល្លឺម៉ង់​ឈ្មោះ Lucy ហើយ​មួយទៀត​គឺ​ប្រភេទឆ្កែ Pit Bull ឈ្មោះ Bender។ ពួកវាទាំង​ពីរ​តែង​តែ​គួរ​ឲ្យស្រលាញ់​ពេល​ជួប​មនុស្ស​ចម្លែក​ជា​លើក​ដំបូង។ ម្ចាស់ផ្ទះតែងតែចាក់សោរនៅក្នុងទ្រុងនៅពេលដែល Jacqueline មកដល់។ ប៉ុន្តែ​ ពេល​នាង​ចូល​មកចំពេកឆ្កែ​កំពុងមានសេរី​ក្នុង​ផ្ទះ។

ភ្លាមៗទ្វារស្រាប់តែបើក Jacqueline ត្រូវបានឆ្កែពីរក្បាលរុញទូរស័ព្ទធ្លាក់ដល់ដី។ បន្ទាប់មក នាង​ត្រូវ​បាន​ពួកវា​អូស​ចូល​ក្នុង​បន្ទប់ ហើយ​រង​របួស​ជាង ៨០០ កន្លែងដោយសារតែឆ្កែខាំ។ ពួកវាបានខាំច្រមុះ ត្រចៀក បបូរមាត់ ថ្ពាល់របស់ Jacqueline ហើយថែមទាំងដោះសម្លៀកបំពាក់របស់នាងទៀតផង។

Jacqueline បានបាត់បង់ឈាមប្រហែល ៣០% ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពី​សំឡេង​រោទ៍​របស់​ផ្ទះ​បាន​រលត់។ វាត្រូវចំណាយពេល ៣៧ នាទី ក្រុមអ្នកជួយសង្គ្រោះដើម្បីទៅដល់ជនរងគ្រោះ ដោយសារតែសត្វឆ្កែទាំងពីរក្បាលនេះ សាហាវណាស់។

នៅមន្ទីរពេទ្យ នាងបានទទួលការវះកាត់សង្គ្រោះបន្ទាន់ដែលមានរយៈពេលប្រាំពីរម៉ោង។ ក្នុងអំឡុងពេលសប្តាហ៍ដំបូង Jacqueline ស្ថិតក្នុងស្ថានភាពសន្លប់។ វេជ្ជបណ្ឌិត​បាន​ពិពណ៌នា​ថា ​ការ​វះកាត់​នេះ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង ដោយ​ច្រមុះ​ត្រូវ​បាន​បង្កើត​ឡើង​វិញ​ដោយ​ប្រើ​ស្បែក​ពី​តំបន់​ក្បែរ​សរសៃ​សក់ ហើយ​បបូរមាត់​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ដោយ​ប្រើ​ស្បែក​ពី​ភ្លៅ​ឆ្វេង។ ត្រចៀក ថ្ពាល់ និង​ច្រមុះ​របស់​នាង ​ត្រូវ​កែ​ទម្រង់​ដោយ​ប្រើ​ស្បែក​ពី​គូទ និង​ថ្ងាស។

គិតត្រឹមឆ្នាំ ២០២៥ Jacqueline បានទទួលការវះកាត់ចំនួន ២៨ ដង ហើយ នៅតែជាសះស្បើយ។ រាល់ជំហានគឺជាការខិតខំប្រឹងប្រែងមិនធម្មតាមួយដើម្បីទទួលបានរូបរាង និងជីវិតឡើងវិញ។ នៅលើ TikTok និង Instagram នាងតែងតែអាប់ដេតរូបថត និងចែករំលែកអារម្មណ៍របស់នាងក្នុងដំណើរនៃការជាសះស្បើយ។

ថ្មីៗនេះ Jacqueline បានចែករំលែករូបថតមួយទៀត បន្ទាប់ពីការវះកាត់ ដោយនិយាយថា ភ្នែករបស់នាងនៅតែហើម ប៉ុន្តែនៅតែដំណើរការល្អ។ អ្នកតាមដានមានការសរសើរយ៉ាងពេញទំហឹង ដោយហៅការជាសះស្បើយរបស់នាងថាជាអព្ភូតហេតុ និងអស្ចារ្យ។

ទោះបីជាមានរបួសក៏ដោយ Jacqueline មិនបានលះបង់ការស្រឡាញ់របស់នាងចំពោះសត្វទេ។ នាងរស់នៅជាមួយឆ្កែរបស់នាង Luna ដែលជាមិត្តកំដរអផ្សុកកំឡុងពេលនាងព្យបាលរបួសថែមទៀតផង។ ជាពិសេស នាហមិនខ្លាចក្នុងការចែករំលែកមុខមាត់ពិតទេ។ នាងបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា វាដល់ពេលដែលត្រូវបង្ហាញថា ខ្លួនជានរណា។

រូបភាព៖tintuconline

ក្រោយពេលកើតហេតុ Jacqueline បានប្តឹងម្ចាស់សត្វឆ្កែ គឺលោកវេជ្ជបណ្ឌិត Bishop និងប្រពន្ធរបស់គាត់ ដោយចោទប្រកាន់ថា ពួកគេបានធ្វេសប្រហែសក្នុងការបណ្តុះបណ្តាល និងគ្រប់គ្រងសត្វ។ ពាក្យបណ្តឹងនេះបានចោទប្រកាន់ថាប្តីប្រពន្ធនេះបានដឹងពីទំនោរឈ្លានពានរបស់សត្វចិញ្ចឹមនេះ, ដូចដែលបានបង្ហាញដោយសញ្ញាឆ្កែឆ្កួត ដែលបានបង្ហោះនៅលើទ្វារខាងមុខ។

រឿងរ៉ាវរបស់ Jacqueline គឺជាការដាស់តឿនដល់សហគមន៍អំពីការយល់ដឹង និងការគ្រប់គ្រងសត្វចិញ្ចឹម។ ទោះបីជានាងមានបទពិសោធន៍ និងស្រឡាញ់សត្វក៏ដោយ ក៏នាងបានក្លាយជាជនរងគ្រោះដោយសារការមិនទទួលខុសត្រូវរបស់ម្ចាស់ឆ្កែ។

យោងតាមស្ថិតិពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៧ សហរដ្ឋអាមេរិកបានកត់ត្រាការស្លាប់ចំនួន ៤៣៣ នាក់ដោយសារតែការខាំពីសត្វឆ្កែ។ ប្រភេទឆ្កែ Pit Bulls បានបង្កឧប្បត្តិហេតុចំនួន ២៨៤ បន្ទាប់មក ប្រភេទឆ្កែ Rottweilers ដែលមាន ៤៥ដង។ Jacqueline កំពុងប្រើរឿងរបស់នាងដើម្បីលើកកម្ពស់ការយល់ដឹងថា «ខ្ញុំចង់ឲ្យម្ចាស់សត្វចិញ្ចឹមយល់ពីសត្វចិញ្ចឹមរបស់ពួកគេ ហើយត្រូវប្រាកដថាអ្នកថែទាំដឹងពីស្ថានភាព និងអាកប្បកិរិយារបស់ពួកគេ»៕

រូបភាព៖tintuconline

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ព្រឹត្តិការណ៍ប្លែកៗទាំង ៥ កំពុងបង្កការភ្ញាក់ផ្អើលក្នុងប្រទេសចិន

The post ស្រ្តីអាមេរិករង​របួសព្រោះឆ្កែខាំជាង ៨០០ កន្លែង វះកាត់ ២៨ដង និងប្រើពេលព្យាបាលជិត៤ឆ្នាំ appeared first on Kampuchea Thmey Daily.

កូនប្រុសតារាចម្រៀងអាមេរិក ត្រូវឆ្កែរបស់ម្ដាយខាំខ្ទេចមុខ
កូនប្រុសតារាចម្រៀងអាមេរិក Morgan Wallen ឈ្មោះ Indigo ត្រូវឆ្កែរបស់ម្ដាយបង្កើតខាំមុខខ្ទេចខ្ទីអស់ កាលពីថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ។ ពេលនេះអ្នកស្រី KT Smith ជាម្ដាយកំពុងស្វែងរកផ្ទះថ្មីសម្រាប់សុនខនោះហើយ ។

អ្នកស្រី Smith ជាម្ដាយបង្កើត Indigo ទទួលស្គាល់ថា ឆ្កែរបស់នាងពូជ Great Pyrenees ឈ្មោះ Legend ពិតជាបានខាំកូនប្រុសអាយុ ២ ខួប ដល់ថ្នាក់ដេរមុខជាច្រើនថ្នេរមែន ។

អតីតមិត្តស្រី Wallen បន្ថែមថា ខ្លួនមិនចង់សម្លាប់ Legend តាមមហាជនភាគច្រើនផ្ដល់មតិឡើយ ព្រោះវាជាឆ្កែដែលនាងធ្លាប់សង្គ្រោះពីមុនមក ។ ដូច្នេះទើប KT ព្យាយាមស្វែងរកអ្នកចិញ្ចឹមថ្មីឲ្យសុនខពណ៌សនោះវិញ និងទាមទារឲ្យម្ចាស់ថ្មីត្រូវមានទីធ្លាធំសម្រាប់វារត់លេង ជាពិសេសដាច់ខាតគ្មានកូនក្មេងនៅក្បែរ ។

ទោះបីឆ្កែពូជ Great Pyrenees របស់ KT មិនដែលបញ្ចេញអាកប្បកិរិយាកាចពីមុនក្ដី KT នៅតែមិនចង់ឲ្យវារស់នៅផ្ទះជាមួយកូនប្រុសខ្លួនបន្តទៀតឡើយ ដើម្បីកុំឲ្យកូនតក់ស្លុត ៕

ប្រែសម្រួល ៖ វារី

ប្រភ​ព ៖ TMZ

ចុចអាន ៖ មន្ត្រីបសុព្យាបាល ទទូចពលរដ្ឋកុំសម្លាប់សត្វសុនខ ឬសត្វណាបានខាំសមាជិកគ្រួសារ

The post កូនប្រុសតារាចម្រៀងអាមេរិក ត្រូវឆ្កែរបស់ម្ដាយខាំខ្ទេចមុខ appeared first on Kampuchea Thmey Daily.

មន្ត្រីបសុព្យាបាល ទទូចពលរដ្ឋកុំសម្លាប់សត្វសុនខ ឬសត្វណាបានខាំសមាជិកគ្រួសារ
ក្រោយពីមន្ត្រីនៃការិល័យជំនាញបានចុះប្រតិបត្តិការអង្កេតផ្ទាល់ផ្នែកសុខភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋា​នពាក់ព័ន្ធនឹងសត្វខាំ មន្ត្រី នៃមន្ទីរបសុព្យាបាលខេត្តបាត់ដំបង បានអំពាវនាវបន្ថែមទៀតទៅដល់ប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារណាម្នាក់ត្រូវបានសត្វឆ្កែ ឬសត្វផ្សេងៗខាំ មិនត្រូវសម្លាប់សត្វនោះឡើយ ជាពិសេសសត្វឆ្កែ ឬឆ្មា ដើម្បីជៀសវាងបាត់បង់ការតាមដានរោគសញ្ញាទៅលើសត្វទាំងនោះ ព្រមទាំងដើម្បីភ្នាក់ងារសុខាភិបាលងាយស្រួលការពារសុខភាព និងអាយុជីវិតរបស់បងប្អូន ពិសេសអ្នកត្រូវបានសត្វខាំ។

លោក ហេង ពីសិទ្ធ មន្ត្រីនៃមន្ទីរបសុព្យាបាខេត្តបាត់ដំបង បានឱ្យ “កម្ពុជាថ្មី” ដឹងថា ក្នុងរយៈពេល ២ថ្ងៃ មន្ត្រីជំនាញជាច្រើនរូបបានចុះអង្កេតដោយផ្ទាល់នៅតាមមូលដ្ឋានចំនួន ៤ករណីដែលរហូតមកដល់ពេលនេះ ខាងមន្ទីរបានចុះអង្កេតសរុប ៨៩ករណី ពាក់ព័ន្ធនឹងករណីឆ្កែ ឬសត្វផ្សេងៗខាំ។ ក្នុងនោះមាន លោក ឃួន ចំរើន លោក ស៊ន សង្វាត កញ្ញា ជួន ណារី និងកញ្ញា ម៉ៅ សុវត្ថារី មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងជាមន្ត្រីអនុវត្តគម្រោង IBCM ខេត្តបាត់ដំបង បានចុះអង្កេតដោយផ្ទាល់នៅតាមមូលដ្ឋាន។

មន្ត្រីខាងលើបន្តថា ចំនួន ៤ករណីចុងក្រោយនេះ ធ្វើឡើងលើគោលដៅសំខាន់ចំនួន៤ ក្នុងនោះមាន៖ ១. ករណីលេខ BB-H6612020 នៅភូមិភ្នំក្រពើ ឃុំជើងភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបងចុះអង្កេត លើកទី១ រកឃើញមនុស្សដែលប៉ះពាល់ពីការខាំនេះមានចំនួន ០១នាក់ ឈ្មោះ ជីវ មឹងជឺ អាយុ ០១ឆ្នាំ។ សត្វដែលខាំត្រូវបានសម្លាប់ដោយម្ចាស់ និងសត្វដែលប៉ះពាល់ផ្សេងទៀតពុំមាន។ ២. ករណីលេខ BB-6612013 នៅភូមិបឹងព្រីង ឃុំបឹងព្រីង  ស្រុកថ្មគោល ខេត្តបាត់ដំបង ចុះអង្កេតលើកទី១។ មនុស្សដែលប៉ះពាល់ពីការខាំនេះ មានចំនួន ០១នាក់ ឈ្មោះ រៃ ប៊ុននាង  ភេទប្រុស អាយុ ១៣ឆ្នាំ ហើយសត្វដែលបានខាំ ត្រូវបានសម្លាប់ដោយម្ចាស់តាំងពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ខណៈសត្វ ដែលប្រឈមផ្សេងទៀតពុំមាន។ ៣. ករណីលេខ BB-H6612010 នៅភូមិព្រៃរការ ឃុំអូរម៉ាល់ ក្រុងបាត់ដំបង អង្កេតលើកទី១ មនុស្សដែលប៉ះពាល់ពីការខាំនេះ មានចំនួន ០១នាក់ ឈ្មោះ ផាវ រតនាពេជ្រ ភេទប្រុស អាយុ ១១ឆ្នាំ។ សត្វដែលបានខាំនៅមានសុខភាពល្អ តែសត្វដែលប្រឈមនៅមានចំនួន ០៣ក្បាលផ្សេងទៀត។

៤. ករណីលេខ BB-H6614022 នៅភូមិ ព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង អង្កេតលើកទី១ មនុស្សដែលប៉ះពាល់ពីការខាំមានចំនួន ១នាក់។ បច្ចុប្បន្នសត្វសុនខ ១ក្បាលដែលបានខាំ ហើយម្ចាស់មិនបានសម្លាប់ត្រូវបានដាក់បង្ខាំង និងបន្តតាមដានរហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ហើយសត្វដែលប្រឈមផ្សេងទៀតពុំមានទេ។ ដូចនេះការបង្ខាំងសត្វទាំងអស់ត្រូវបន្តក្នុងរយៈពេល ១០ថ្ងៃបន្តទៀត ខណៈការបង្ខាំងសត្វដែលបានខាំចាប់ពី ៧ ទៅ ១០ថ្ងៃ ដើម្បីតាមដានរោគសញ្ញា សត្វដែលបានខាំរួម និងសត្វដែលប្រឈមផ្សេងៗទៀត។ សម្រាប់លទ្ធផលនៃការចុះអង្កេតរយៈពេល ២ថ្ងៃនេះបានរកឃើញវិជ្ជមាន ចំនួន ៧​, អវិជ្ជមាន ចំនួន ២, សំណាកខូច១ សរុប ១០សំណាក។

ចំពោះករណីខាងលើ យោងតាមមន្ត្រីសុខាភិបាលខេត្ត បានឱ្យដឹងថា ទោះបីយ៉ាងណា អ្នកដែលរងគ្រោះពីឆ្កែខាំត្រូវតែទៅចាក់ថ្នាំការពារកុំឱ្យទុកលើសពី ៤៨ម៉ោង តែបើយកល្អត្រឹម ២៤ម៉ោងត្រូវតែទៅទទួលថ្នាំជាការប្រសើរ ទោះសត្វឆ្កែនោះមិនទាន់មានសញ្ញាឆ្គួតក្នុងរយៈពេលខ្លីណាមួយក៏ដោយ ជាពិសេសសូមកុំសម្លាប់សត្វឆ្កែនោះឱ្យសោះ បន្ទាប់ពីវាបានខាំ ងាយស្រួលខាងជំនាញបង្ខាំងទុកតាមដានរោគសញ្ញារបស់វានៅពេលក្រោយ៕

អត្ថបទ៖ សៅ សារិទ្ធ

The post មន្ត្រីបសុព្យាបាល ទទូចពលរដ្ឋកុំសម្លាប់សត្វសុនខ ឬសត្វណាបានខាំសមាជិកគ្រួសារ appeared first on Kampuchea Thmey Daily.

សុនខខាំ គួរធ្វើរឿងទាំង ៧ នេះ ជាបន្ទាន់
ជារៀងរាល់ឆ្នាំ តែងតែមានករណីជំងឺឆ្កែឆ្កួត ឬតេតាណុស ដែលបង្កឡើងដោយសុនខនៅជុំវិញពិភពលោក។ ខណៈសុនខគឺជាមិត្តដ៏ល្អបំផុត សម្រាប់មនុស្សនាពេលបច្ចុប្បន្ន អ្នកចិញ្ចឹមខ្លះ សត្វចូលចិត្តប្រឡែង​លេង​នឹង​វា​ណាស់​ ដែលពេលខ្លះ អាចនឹង​មុត​ក្រចក ឬធ្មេញរបស់វាទៀតផង។

ដូច្នេះប្រសិនបើមានរឿងនេះកើតឡើង អ្នកត្រូវ​ចាត់វិធានការភ្លាមៗ ដើម្បីព្យាបាលមុខរបួស និង​កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ គឺត្រូវការការព្យាបាលប្រកបដោយវិជ្ជាជីវៈ។ ក្រៅពីការព្យាបាល អ្នកគប្បីអនុវត្តវិធីទាំង ៧នេះភ្លាមៗ ជាមុនសិន៖

១. ប្រើសាប៊ូស្រាលៗ មកលាងកន្លែងរបួស និងលាងទឹកក្ដៅឧណ្ហៗ ១០នាទី

២. ឃាត់ឈាមដោយប្រើក្រណាត់រុំ

៣. លាបគ្រីម អង់ទីប្យូទិច ប្រសិនជាមាន

៤. រុំរបួសការពារមេរោគអោយជិត

៥. ថែទាំមុខរបួសរហូតទៅជួបពេទ្យ

៦. ឧស្សាហ៍ផ្លាស់ប្ដូរបង់រុំ ដើម្បីរក្សាអនាម័យបន្ទាប់ពីមកពីពេទ្យវិញ

៧. តាមដានអាការរបួសថាមាន ហើម ឆ្លងមេរោគ ក្រហម ឈឺ ឬ ក្ដៅខ្លួនអត់។

វិធីព្យាបាលរបស់គ្រូពេទ្យមានដូចជា៖ គាត់នឹងសួរអំពីមូលហេតុនៃរបួស ព័ត៌មានសុខភាពឆ្កែនោះ ហើយគាត់នឹងលាងរបួសម្ដងទៀត ដោយលាបជាមួយនឹងគ្រីមអង់ទីប្យូទិចផង បន្ទាប់មកគ្រូពេទ្យនឹងចេញវេជ្ជបញ្ជាថ្នាំដែលយើងត្រូវទិញនៅឱសថស្ថានបើចាំបាច់។ គ្រូពេទ្យណែនាំឲ្យប្រើថ្នាំជម្រុញ ក្នុងករណីរបួសកខ្វក់ខ្លាំង បើអ្នកចាក់វ៉ាក់ស៊ាំងតេតាណុសលើស ៥ឆ្នាំហើយ។

សូមបញ្ជាក់ដែរថា ឆ្កែខាំ ១០ករណី មានមេរោគឆ្លងដល់ទៅពាក់កណ្ដាលឯណោះ ជាពិសេសមេរោគឆ្កែឆ្កួត ដូច្នោះហើយ ទើបគ្រូពេទ្យចង់ដឹងពីសុខភាពឆ្កែដែរ៕

ប្រែសម្រួល៖ វារី

ចុចអាន៖ការទទួលទានអាហារពេលល្ងាច​​ រៀងរាល់ម៉ោង ៧ យប់ ជួយឲ្យរស់បានយូរជាងមុន?

The post សុនខខាំ គួរធ្វើរឿងទាំង ៧ នេះ ជាបន្ទាន់ appeared first on Kampuchea Thmey Daily.

យល់សប្តិឃើញឆ្កែខាំ ប្រផ្នូលកុំឱ្យប្រហែស
យល់សប្តិឃើញឆ្កែដេញខាំ

យល់សប្តិនេះ ដាស់តឿនអ្នកឱ្យប្រយ័ត្នពាក្យសម្ដីរបស់ខ្លួន ព្រោះមាត់អាចនាំបញ្ហាធំជាមួយអ្នកដទៃ។

យល់សប្តិឃើញឆ្កែឆ្កួតខាំ

ចូរប្រយ័ត្ន​ត្រូវ​គេ​បង្កាច់បង្ខូច​ទាំង​ការងារ ​និង​រឿង​លុយកាក់ ជាពិសេសគូប្រជែងរកស៊ី។ អ្នកអាចមានមិត្តរួមការងារ ដៃគូអាជីវកម្ម ឬមិត្តភក្តិជិតស្និទ្ធ បង្ខូចឈ្មោះ ដោយព្រោះប្រជែងប្រយោជន៍។ ដូច្នេះមិនថាអ្នកធ្វើអ្វី ឬនិយាយអ្វីក្នុងអំឡុងពេលនេះ ចូរប្រុងប្រយ័ត្ន និងត្រូវរៀនទប់ចិត្តឱ្យនឹង។ បើ​មិន​ដូច្នេះ​ទេ​អាច​នឹង​មាន​បញ្ហា​ដែល​​ធ្វើ​ឱ្យ​បាត់បង់​ទ្រព្យសម្បត្តិ និង​លុយកាក់​។

យល់សប្តិឃើញឆ្កែខាំដៃស្ដាំ

​ក្នុង​អំឡុង​ពេល​នេះ អ្នកអាចជួបនឹង​មនុស្ស​ច្រើនទាំងមនុស្ស​អាក្រក់​ដែល​មក​ស្គាល់​ព្រោះ​តែ​ប្រយោជន៍ និងមនុស្សដែលអ្នកអាចពឹងពាក់បាន។

ចំពោះអ្នក​នៅ​លីវ ប្រសិនឃើញឆ្កែខាំដៃស្ដាំ ក្នុងយល់សប្តិ ​ក្នុង​រយៈពេល​នេះ​អ្នកនឹងមានដំណឹងល្អអំពីគូជីវិត។

យល់សប្តិឃើញឆ្កែខាំដៃឆ្វេង

ជីវិតការងារនឹងមានការផ្លាស់ប្តូរ ប៉ុន្តែលទ្ធផលល្អឬមិនល្អ អាស្រ័យលើអ្នកផ្ទាល់ជាអ្នកចរចារ។ ចំណែក​អ្នក​នៅ​លីវ ​នឹង​រកបាន​មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្ត​នៅកន្លែង​ការងារ។

យល់សប្តិឃើញឆ្កែខាំជើង

អ្នកមានឱកាសធ្វើដំណើរឆ្ងាយ ឬទៅបំពេញការងារនៅបរទេសមួយរយៈ។ រយៈពេលនេះអ្នកនឹងហត់បន្តិច ប៉ុន្តែវានឹងទទួលបានជោគជ័យធំផងដែរ។

យល់សប្តិឃើញឆ្កែខាំអ្នកផ្សេង

ទស្សន៍ទាយថា អ្នកនឹងជួបមនុស្សដែលមានគំនិតដូចគ្នាមិនថាអាជីព ឬជីវិតគូឡើយ។

យល់សប្តិឃើញឆ្កែខាំគ្នា

ក្នុងជីវិតពិត ​អ្នក​គួរ​ប្រយ័ត្ន​ខ្លាំង​ចំពោះ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ព្រោះអាចមានបញ្ហាថ្លៃចំណាយដែលមិននឹកស្មានដល់ ឬអាចបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិច្រើនហួសការរំពឹងទុក។

យល់សប្តិឃើញឆ្កែលិឍជើង

ទស្សន៍ទាយថា សត្រូវនឹងក្លាយទៅជាមិត្ត។ មនុស្សដែលមានការយល់ច្រឡំ នឹង​ត្រឡប់​មក​និយាយ ​និង​យល់​ចិត្ត​គ្នា​ម្ដង​ទៀត៕

អត្ថបទ៖ សន្យា

ចុចអាន៖ បកស្រាយអត្ថន័យ យល់សុបិនឃើញមនុស្សដែលចែកឋានយូរហើយ

ចុចអាន៖ សុបិនឃើញ យក្ស ឬអសុរ ប្រផ្នូលពាក់ព័ន្ធរឿងទាំងនេះ

The post យល់សប្តិឃើញឆ្កែខាំ ប្រផ្នូលកុំឱ្យប្រហែស appeared first on Kampuchea Thmey Daily.