ជីវិតកម្សាន្ដ
កូនប្រុសតារាចម្រៀងអាមេរិក ត្រូវឆ្កែរបស់ម្ដាយខាំខ្ទេចមុខ
កូនប្រុសតារាចម្រៀងអាមេរិក Morgan Wallen ឈ្មោះ Indigo ត្រូវឆ្កែរបស់ម្ដាយបង្កើតខាំមុខខ្ទេចខ្ទីអស់ កាលពីថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ។ ពេលនេះអ្នកស្រី KT Smith ជាម្ដាយកំពុងស្វែងរកផ្ទះថ្មីសម្រាប់សុនខនោះហើយ ។

អ្នកស្រី Smith ជាម្ដាយបង្កើត Indigo ទទួលស្គាល់ថា ឆ្កែរបស់នាងពូជ Great Pyrenees ឈ្មោះ Legend ពិតជាបានខាំកូនប្រុសអាយុ ២ ខួប ដល់ថ្នាក់ដេរមុខជាច្រើនថ្នេរមែន ។


អតីតមិត្តស្រី Wallen បន្ថែមថា ខ្លួនមិនចង់សម្លាប់ Legend តាមមហាជនភាគច្រើនផ្ដល់មតិឡើយ ព្រោះវាជាឆ្កែដែលនាងធ្លាប់សង្គ្រោះពីមុនមក ។ ដូច្នេះទើប KT ព្យាយាមស្វែងរកអ្នកចិញ្ចឹមថ្មីឲ្យសុនខពណ៌សនោះវិញ និងទាមទារឲ្យម្ចាស់ថ្មីត្រូវមានទីធ្លាធំសម្រាប់វារត់លេង ជាពិសេសដាច់ខាតគ្មានកូនក្មេងនៅក្បែរ ។

ទោះបីឆ្កែពូជ Great Pyrenees របស់ KT មិនដែលបញ្ចេញអាកប្បកិរិយាកាចពីមុនក្ដី KT នៅតែមិនចង់ឲ្យវារស់នៅផ្ទះជាមួយកូនប្រុសខ្លួនបន្តទៀតឡើយ ដើម្បីកុំឲ្យកូនតក់ស្លុត ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ មន្ត្រីបសុព្យាបាល ទទូចពលរដ្ឋកុំសម្លាប់សត្វសុនខ ឬសត្វណាបានខាំសមាជិកគ្រួសារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


