Connect with us

វប្បធម៌ ជំនឿ

យល់សប្តិឃើញឆ្កែខាំ ប្រផ្នូលកុំឱ្យប្រហែស

បានផុស

នៅ

យល់សប្តិឃើញឆ្កែដេញខាំ

យល់សប្តិនេះ ដាស់តឿនអ្នកឱ្យប្រយ័ត្នពាក្យសម្ដីរបស់ខ្លួន ព្រោះមាត់អាចនាំបញ្ហាធំជាមួយអ្នកដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យល់សប្តិឃើញឆ្កែឆ្កួតខាំ

ចូរប្រយ័ត្ន​ត្រូវ​គេ​បង្កាច់បង្ខូច​ទាំង​ការងារ ​និង​រឿង​លុយកាក់ ជាពិសេសគូប្រជែងរកស៊ី។ អ្នកអាចមានមិត្តរួមការងារ ដៃគូអាជីវកម្ម ឬមិត្តភក្តិជិតស្និទ្ធ បង្ខូចឈ្មោះ ដោយព្រោះប្រជែងប្រយោជន៍។ ដូច្នេះមិនថាអ្នកធ្វើអ្វី ឬនិយាយអ្វីក្នុងអំឡុងពេលនេះ ចូរប្រុងប្រយ័ត្ន និងត្រូវរៀនទប់ចិត្តឱ្យនឹង។ បើ​មិន​ដូច្នេះ​ទេ​អាច​នឹង​មាន​បញ្ហា​ដែល​​ធ្វើ​ឱ្យ​បាត់បង់​ទ្រព្យសម្បត្តិ និង​លុយកាក់​។

យល់សប្តិឃើញឆ្កែខាំដៃស្ដាំ

​ក្នុង​អំឡុង​ពេល​នេះ អ្នកអាចជួបនឹង​មនុស្ស​ច្រើនទាំងមនុស្ស​អាក្រក់​ដែល​មក​ស្គាល់​ព្រោះ​តែ​ប្រយោជន៍ និងមនុស្សដែលអ្នកអាចពឹងពាក់បាន។

ចំពោះអ្នក​នៅ​លីវ ប្រសិនឃើញឆ្កែខាំដៃស្ដាំ ក្នុងយល់សប្តិ ​ក្នុង​រយៈពេល​នេះ​អ្នកនឹងមានដំណឹងល្អអំពីគូជីវិត។

យល់សប្តិឃើញឆ្កែខាំដៃឆ្វេង

ជីវិតការងារនឹងមានការផ្លាស់ប្តូរ ប៉ុន្តែលទ្ធផលល្អឬមិនល្អ អាស្រ័យលើអ្នកផ្ទាល់ជាអ្នកចរចារ។ ចំណែក​អ្នក​នៅ​លីវ ​នឹង​រកបាន​មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្ត​នៅកន្លែង​ការងារ។

យល់សប្តិឃើញឆ្កែខាំជើង

អ្នកមានឱកាសធ្វើដំណើរឆ្ងាយ ឬទៅបំពេញការងារនៅបរទេសមួយរយៈ។ រយៈពេលនេះអ្នកនឹងហត់បន្តិច ប៉ុន្តែវានឹងទទួលបានជោគជ័យធំផងដែរ។

យល់សប្តិឃើញឆ្កែខាំអ្នកផ្សេង

ទស្សន៍ទាយថា អ្នកនឹងជួបមនុស្សដែលមានគំនិតដូចគ្នាមិនថាអាជីព ឬជីវិតគូឡើយ។

យល់សប្តិឃើញឆ្កែខាំគ្នា

ក្នុងជីវិតពិត ​អ្នក​គួរ​ប្រយ័ត្ន​ខ្លាំង​ចំពោះ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ព្រោះអាចមានបញ្ហាថ្លៃចំណាយដែលមិននឹកស្មានដល់ ឬអាចបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិច្រើនហួសការរំពឹងទុក។

យល់សប្តិឃើញឆ្កែលិឍជើង

ទស្សន៍ទាយថា សត្រូវនឹងក្លាយទៅជាមិត្ត។ មនុស្សដែលមានការយល់ច្រឡំ នឹង​ត្រឡប់​មក​និយាយ ​និង​យល់​ចិត្ត​គ្នា​ម្ដង​ទៀត៕

អត្ថបទ៖ សន្យា

ចុចអាន៖ បកស្រាយអត្ថន័យ យល់សុបិនឃើញមនុស្សដែលចែកឋានយូរហើយ

ចុចអាន៖ សុបិនឃើញ យក្ស ឬអសុរ ប្រផ្នូលពាក់ព័ន្ធរឿងទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម