Connect with us

KPT+

សុនខខាំ គួរធ្វើរឿងទាំង ៧ នេះ ជាបន្ទាន់

បានផុស

នៅ

ជារៀងរាល់ឆ្នាំ តែងតែមានករណីជំងឺឆ្កែឆ្កួត ឬតេតាណុស ដែលបង្កឡើងដោយសុនខនៅជុំវិញពិភពលោក។ ខណៈសុនខគឺជាមិត្តដ៏ល្អបំផុត សម្រាប់មនុស្សនាពេលបច្ចុប្បន្ន អ្នកចិញ្ចឹមខ្លះ សត្វចូលចិត្តប្រឡែង​លេង​នឹង​វា​ណាស់​ ដែលពេលខ្លះ អាចនឹង​មុត​ក្រចក ឬធ្មេញរបស់វាទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះប្រសិនបើមានរឿងនេះកើតឡើង អ្នកត្រូវ​ចាត់វិធានការភ្លាមៗ ដើម្បីព្យាបាលមុខរបួស និង​កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ គឺត្រូវការការព្យាបាលប្រកបដោយវិជ្ជាជីវៈ។ ក្រៅពីការព្យាបាល អ្នកគប្បីអនុវត្តវិធីទាំង ៧នេះភ្លាមៗ ជាមុនសិន៖

១. ប្រើសាប៊ូស្រាលៗ មកលាងកន្លែងរបួស និងលាងទឹកក្ដៅឧណ្ហៗ ១០នាទី

២. ឃាត់ឈាមដោយប្រើក្រណាត់រុំ

៣. លាបគ្រីម អង់ទីប្យូទិច ប្រសិនជាមាន

៤. រុំរបួសការពារមេរោគអោយជិត

៥. ថែទាំមុខរបួសរហូតទៅជួបពេទ្យ

៦. ឧស្សាហ៍ផ្លាស់ប្ដូរបង់រុំ ដើម្បីរក្សាអនាម័យបន្ទាប់ពីមកពីពេទ្យវិញ

៧. តាមដានអាការរបួសថាមាន ហើម ឆ្លងមេរោគ ក្រហម ឈឺ ឬ ក្ដៅខ្លួនអត់។

វិធីព្យាបាលរបស់គ្រូពេទ្យមានដូចជា៖ គាត់នឹងសួរអំពីមូលហេតុនៃរបួស ព័ត៌មានសុខភាពឆ្កែនោះ ហើយគាត់នឹងលាងរបួសម្ដងទៀត ដោយលាបជាមួយនឹងគ្រីមអង់ទីប្យូទិចផង បន្ទាប់មកគ្រូពេទ្យនឹងចេញវេជ្ជបញ្ជាថ្នាំដែលយើងត្រូវទិញនៅឱសថស្ថានបើចាំបាច់។ គ្រូពេទ្យណែនាំឲ្យប្រើថ្នាំជម្រុញ ក្នុងករណីរបួសកខ្វក់ខ្លាំង បើអ្នកចាក់វ៉ាក់ស៊ាំងតេតាណុសលើស ៥ឆ្នាំហើយ។

សូមបញ្ជាក់ដែរថា ឆ្កែខាំ ១០ករណី មានមេរោគឆ្លងដល់ទៅពាក់កណ្ដាលឯណោះ ជាពិសេសមេរោគឆ្កែឆ្កួត ដូច្នោះហើយ ទើបគ្រូពេទ្យចង់ដឹងពីសុខភាពឆ្កែដែរ៕

ប្រែសម្រួល៖ វារី

ចុចអាន៖ការទទួលទានអាហារពេលល្ងាច​​ រៀងរាល់ម៉ោង ៧ យប់ ជួយឲ្យរស់បានយូរជាងមុន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម