Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីអាមេរិករង​របួសព្រោះឆ្កែខាំជាង ៨០០ កន្លែង វះកាត់ ២៨ដង និងប្រើពេលព្យាបាលជិត៤ឆ្នាំ

បានផុស

នៅ

មុខរបស់ Jacqueline ត្រូវបានបំផ្លាញទាំងស្រុង បន្ទាប់ពីសត្វឆ្កែដ៏កាចសាហាវចំនួន ២ ក្បាលបានហក់ទៅខាំលើនាងចំនួន ៨០០កន្លែង។ នាង​បាន​ចែក​រំលែក​ដំណើរ​ការ​សង្គ្រោះនិងទទួលការវះកាត់ចំនួន ២៨ដង ព្រមទាំងបានប្រើពេលព្យាបាលជិត៤ឆ្នាំមកហើយ។

រម្លឹកទៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ ត្រឹមតែពីរថ្ងៃមុនបុណ្យណូអែល និងមួយសប្តាហ៍មុនថ្ងៃខួបកំណើតអាយុ ២២ ឆ្នាំរបស់នាង Jacqueline Durand (ឥឡូវមានអាយុ ២៥ ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យ Texas សហរដ្ឋអាមេរិក) ត្រូវបានវាយប្រហារដោយសត្វឆ្កែពីរក្បាលដែលនៅកៀកផ្ទះ។

សត្វឆ្កែ Lucy (ឆ្វេង) និង Bender (ស្តាំ) ត្រូវបានសម្លាប់បន្ទាប់ពីការវាយប្រហារ រូបភាព៖tintuconline
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មួយ​គឺ​ប្រភេទឆ្កែ​អាល្លឺម៉ង់​ឈ្មោះ Lucy ហើយ​មួយទៀត​គឺ​ប្រភេទឆ្កែ Pit Bull ឈ្មោះ Bender។ ពួកវាទាំង​ពីរ​តែង​តែ​គួរ​ឲ្យស្រលាញ់​ពេល​ជួប​មនុស្ស​ចម្លែក​ជា​លើក​ដំបូង។ ម្ចាស់ផ្ទះតែងតែចាក់សោរនៅក្នុងទ្រុងនៅពេលដែល Jacqueline មកដល់។ ប៉ុន្តែ​ ពេល​នាង​ចូល​មកចំពេកឆ្កែ​កំពុងមានសេរី​ក្នុង​ផ្ទះ។

ភ្លាមៗទ្វារស្រាប់តែបើក Jacqueline ត្រូវបានឆ្កែពីរក្បាលរុញទូរស័ព្ទធ្លាក់ដល់ដី។ បន្ទាប់មក នាង​ត្រូវ​បាន​ពួកវា​អូស​ចូល​ក្នុង​បន្ទប់ ហើយ​រង​របួស​ជាង ៨០០ កន្លែងដោយសារតែឆ្កែខាំ។ ពួកវាបានខាំច្រមុះ ត្រចៀក បបូរមាត់ ថ្ពាល់របស់ Jacqueline ហើយថែមទាំងដោះសម្លៀកបំពាក់របស់នាងទៀតផង។

Jacqueline បានបាត់បង់ឈាមប្រហែល ៣០% ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពី​សំឡេង​រោទ៍​របស់​ផ្ទះ​បាន​រលត់។ វាត្រូវចំណាយពេល ៣៧ នាទី ក្រុមអ្នកជួយសង្គ្រោះដើម្បីទៅដល់ជនរងគ្រោះ ដោយសារតែសត្វឆ្កែទាំងពីរក្បាលនេះ សាហាវណាស់។

នៅមន្ទីរពេទ្យ នាងបានទទួលការវះកាត់សង្គ្រោះបន្ទាន់ដែលមានរយៈពេលប្រាំពីរម៉ោង។ ក្នុងអំឡុងពេលសប្តាហ៍ដំបូង Jacqueline ស្ថិតក្នុងស្ថានភាពសន្លប់។ វេជ្ជបណ្ឌិត​បាន​ពិពណ៌នា​ថា ​ការ​វះកាត់​នេះ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង ដោយ​ច្រមុះ​ត្រូវ​បាន​បង្កើត​ឡើង​វិញ​ដោយ​ប្រើ​ស្បែក​ពី​តំបន់​ក្បែរ​សរសៃ​សក់ ហើយ​បបូរមាត់​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ដោយ​ប្រើ​ស្បែក​ពី​ភ្លៅ​ឆ្វេង។ ត្រចៀក ថ្ពាល់ និង​ច្រមុះ​របស់​នាង ​ត្រូវ​កែ​ទម្រង់​ដោយ​ប្រើ​ស្បែក​ពី​គូទ និង​ថ្ងាស។

គិតត្រឹមឆ្នាំ ២០២៥ Jacqueline បានទទួលការវះកាត់ចំនួន ២៨ ដង ហើយ នៅតែជាសះស្បើយ។ រាល់ជំហានគឺជាការខិតខំប្រឹងប្រែងមិនធម្មតាមួយដើម្បីទទួលបានរូបរាង និងជីវិតឡើងវិញ។ នៅលើ TikTok និង Instagram នាងតែងតែអាប់ដេតរូបថត និងចែករំលែកអារម្មណ៍របស់នាងក្នុងដំណើរនៃការជាសះស្បើយ។

ថ្មីៗនេះ Jacqueline បានចែករំលែករូបថតមួយទៀត បន្ទាប់ពីការវះកាត់ ដោយនិយាយថា ភ្នែករបស់នាងនៅតែហើម ប៉ុន្តែនៅតែដំណើរការល្អ។ អ្នកតាមដានមានការសរសើរយ៉ាងពេញទំហឹង ដោយហៅការជាសះស្បើយរបស់នាងថាជាអព្ភូតហេតុ និងអស្ចារ្យ។

ទោះបីជាមានរបួសក៏ដោយ Jacqueline មិនបានលះបង់ការស្រឡាញ់របស់នាងចំពោះសត្វទេ។ នាងរស់នៅជាមួយឆ្កែរបស់នាង Luna ដែលជាមិត្តកំដរអផ្សុកកំឡុងពេលនាងព្យបាលរបួសថែមទៀតផង។ ជាពិសេស នាហមិនខ្លាចក្នុងការចែករំលែកមុខមាត់ពិតទេ។ នាងបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា វាដល់ពេលដែលត្រូវបង្ហាញថា ខ្លួនជានរណា។

រូបភាព៖tintuconline

ក្រោយពេលកើតហេតុ Jacqueline បានប្តឹងម្ចាស់សត្វឆ្កែ គឺលោកវេជ្ជបណ្ឌិត Bishop និងប្រពន្ធរបស់គាត់ ដោយចោទប្រកាន់ថា ពួកគេបានធ្វេសប្រហែសក្នុងការបណ្តុះបណ្តាល និងគ្រប់គ្រងសត្វ។ ពាក្យបណ្តឹងនេះបានចោទប្រកាន់ថាប្តីប្រពន្ធនេះបានដឹងពីទំនោរឈ្លានពានរបស់សត្វចិញ្ចឹមនេះ, ដូចដែលបានបង្ហាញដោយសញ្ញាឆ្កែឆ្កួត ដែលបានបង្ហោះនៅលើទ្វារខាងមុខ។

រឿងរ៉ាវរបស់ Jacqueline គឺជាការដាស់តឿនដល់សហគមន៍អំពីការយល់ដឹង និងការគ្រប់គ្រងសត្វចិញ្ចឹម។ ទោះបីជានាងមានបទពិសោធន៍ និងស្រឡាញ់សត្វក៏ដោយ ក៏នាងបានក្លាយជាជនរងគ្រោះដោយសារការមិនទទួលខុសត្រូវរបស់ម្ចាស់ឆ្កែ។

យោងតាមស្ថិតិពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៧ សហរដ្ឋអាមេរិកបានកត់ត្រាការស្លាប់ចំនួន ៤៣៣ នាក់ដោយសារតែការខាំពីសត្វឆ្កែ។ ប្រភេទឆ្កែ Pit Bulls បានបង្កឧប្បត្តិហេតុចំនួន ២៨៤ បន្ទាប់មក ប្រភេទឆ្កែ Rottweilers ដែលមាន ៤៥ដង។ Jacqueline កំពុងប្រើរឿងរបស់នាងដើម្បីលើកកម្ពស់ការយល់ដឹងថា «ខ្ញុំចង់ឲ្យម្ចាស់សត្វចិញ្ចឹមយល់ពីសត្វចិញ្ចឹមរបស់ពួកគេ ហើយត្រូវប្រាកដថាអ្នកថែទាំដឹងពីស្ថានភាព និងអាកប្បកិរិយារបស់ពួកគេ»៕

រូបភាព៖tintuconline

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ព្រឹត្តិការណ៍ប្លែកៗទាំង ៥ កំពុងបង្កការភ្ញាក់ផ្អើលក្នុងប្រទេសចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា១៨ នាទីutes មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានជាតិ២២ នាទីutes មុន

ជាស្រ្តីមេមាយ ចាប់អាជីពរត់ទូកដរដើម្បីរកថវិកាផ្គត់ផ្គង់ម្តាយចាស់ជរា និងកូនឱ្យបានរៀនខ្ពស់

ព័ត៌មានជាតិ៤៥ នាទីutes មុន

ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឱ្យសារព័ត៌មានថៃគោរពក្រមសីលធម៌ កុំបំប៉ោងព័ត៌មាន កុំធ្វើយុទ្ធសាស្ត្រទុច្ចរិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម