ឆ្លងឆ្នាំសកល Archives - Kampuchea Thmey Daily

មនុស្ស២២នាក់​បាន​រង​របួស ដោយ​ការវាយប្រហារ​​គ្រាប់​បែកនៅ​ហ្វីលីពីន នៅយប់​ឆ្លង​ឆ្នាំ​
មនុស្ស២២នាក់​បាន​រង​របួស​ បន្ទាប់​ពី​ជន​សង្ស័យ​ពីរ​នាក់​​ជិះ​ម៉ូតូ​គប់​គ្រាប់​បែក​​​ចូល​ទៅ​កន្លែង​​ពិធី​ជប់​លៀង​មួយ​អំឡុងពេល​​ទទួល​ឆ្នាំថ្មី​នៅភូមិ​ Barangay Dalapitan ​ក្នុងទីក្រុង​ Cotabato នៃ​​ខេត្ត​ Matalam ប្រទេស​ហ្វីលីពីន។

កាំជ្រួចថ្ងៃឆ្លងឆ្នាំ។ Reuters

​សារព័ត៌មាន The Philippine Daily Inquirer ប៉ូលិសនៅ​តំបន់​ Matalam បាន​​​ផ្សាយ​ថា បុរស​ទាំង​ពីរនាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង ឆ្លង​កាត់​តាម​ដង​ផ្លូវ​ទៅ​មក​ៗ ហើយ​បាន​គប់​គ្រាប់​បែក​។ អ្នក​ស្រុក​ជឿ​ថា គ្រាប់​បែក​ដែល​គប់​​ចូល​នោះ ជា​គ្រាប់​បែក​ដៃ ដោយ​ផ្អែក​​លើ​សំបក​គ្រាប់ ដែល​ប្រមូល​បាន​ពី​កន្លែង​កើត​ហេតុ​។

ក្រុម​អ្នក​​ស៊ើប​អង្កេត​​កំពុង​​ពិនិត្យ​​មើល​​វីដេអូតាមកាមេរ៉ា​សុវត្ថិភាប​ (CCTV) ក្នុង​​គោល​បំណង​​កំណត់​​អត្តសញ្ញាណ និង​​តាម​​ចាប់​​ជន​សង្ស័យ។

អ​ភិបាល​ក្រុង Cotabato លោក Emmylou Mendoza បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​នេះ​។

លោក Mendoza បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​៖ «អំពើ​ហិង្សា​មិនអាច​កើត​ឡើង​ក្នុង​ខេត្ក​នេះ​ដាច់​ខាត​»។ ​

លើស​ពី​នេះ​ លោក Mendoza បាន​បញ្ជា​ឱ្យ​ប៉ូលិស​នៅ​តំបន់​ Matalam កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័យ ហើយ​នាំ​ពួក​គេ​ទៅ​កាន់​តុលា​ការភ្លាម​ៗ ក្នុង​ករណី​ពួក​គេ​អាច​រត់​គេច​ខ្លួន។ ​

លោក Mendoza ដែល​​​ប្តេជ្ញា​​បន្ត​​រកយុត្តិធម៌​ដល់​​ជន​​រង​​គ្រោះ​​បាន​​និយាយ​​​ថា ជា​​សំណាង​​ល្អ មិន​​មាន​​អ្នក​​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​​ឡើយ។

តែ​យ៉ាង​ណា​អំឡុង​ចូល​ឆ្នាំ​សកល​ឆ្នាំ​នេះ​មាន​ហេតុការណ៍​រន្ធត់ជា​ច្រើន​ បាន​កើត​ឡើង​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​​ដូច​ជា​សោកនាដកម្មឆេះក្លឹបកម្សាន្តនៅស្វីស ថ្ងៃឆ្លងឆ្នាំ និង ផ្ទុះកាំជ្រួច បាញ់អបអរថ្ងៃឆ្លងឆ្នាំនៅបាងកក និង​កន្លែង​មួយ​ចំនួន​ផ្សេង​ទៀត​៕

ប្រែសម្រួល៖ ណឺ មិនា​

The post មនុស្ស២២នាក់​បាន​រង​របួស ដោយ​ការវាយប្រហារ​​គ្រាប់​បែកនៅ​ហ្វីលីពីន នៅយប់​ឆ្លង​ឆ្នាំ​ appeared first on Kampuchea Thmey Daily.

​​កោះ ​សាម័រ និងគីរីបាទី ទទួល​ស្វាគមន៍ឆ្នាំ២០២៦ មុនគេបង្អស់​​​
ថ្វី​ត្បិត​តែ​ប្រទេស​ជាច្រើន​ឆ្លង​ឆ្នាំ​សកល​ដូច​គ្នា តែ​ក៏​មាន​ប្រទេសនិងដែនកោះ​មួយ​ចំនួន​ទៀត មិន​ទាន់​បាន​ឆ្លង​នៅ​ឡើយ​។

​ប្រជាជាតិនៅ​​កោះ​ប៉ាស៊ីហ្វិក​ដូច​ជាសាម័រ [Samoa] និងគីរីបាទី [Kiribati] បានស្វាគមន៍ឆ្នាំ២០២៦ មុនគេបង្អស់​​ ខណៈ​កោះ​ [Samoa American] ​សាម័រ​អាមេរិក​បាន​ប្រារព្ធ​ពិធី​នេះ​ក្រោយ​​​មួយ​ថ្ងៃ​។​

ភពផែនដី។ Reuters

យោង​តាម សារព័ត៌មាន VN express ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​ទ្រនិច​​នាឡិកា​​ដើរ​បាន​ពាក់​កណ្តាល​ អធ្រាត្រនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​ថ្មី​បាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ដោយ​សារ​ការ​បង្វិល​របស់​ផែនដី និង​ប្រព័ន្ធមួយ​ចំនួន​​នៃ​តំបន់​ពេល​វេលា​ខុសៗ​គ្នា ហើយ​ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មីរបស់​កោះ​នេះ​​ប្រព្រឹត្ត​ទៅ​​បន្ទាប់​ពី​​ជិត ២៦ម៉ោងក្រោយ​នៅ​​ជុំវិញ​ពិភពលោក។

កោះ​​ Samoa និង Kiribati ​ជាកន្លែង​ដំបូង​គេ​ដែល​ទទួល​​ស្វាគមន៍​ឆ្នាំ​ថ្មី បន្ទាប់​មក​​​ប្រទេស​នូវែល​សេ​ឡង់ ​ដែលទីក្រុង​ដ៏ធំ​មួយ​​ដូចជា Auckland បាន​រៀប​ចំការ​បាញ់​កាំជ្រួច និងមាន​​ព្រឹត្តិ​ការណ៍​សាធារណៈ​ជា​ច្រើនទៀត។

កន្លែង​ចុង​ក្រោយ​គេ​ដើម្បី​អប​អរ​ឆ្នាំ​ថ្មី​គឺ​កោះ Samoa American,​ Howland និង​កោះ​ Baker (ទឹកដី​គ្មាន​មនុស្ស​រស់​នៅ​របស់​សហរដ្ឋ​អាមេរិក) នៅ​មហា​សមុទ្រ​ប៉ា​ស៊ី​ហ្វិក៕

ប្រែសម្រួល៖ ណឺ មិនា

The post ​​កោះ ​សាម័រ និងគីរីបាទី ទទួល​ស្វាគមន៍ឆ្នាំ២០២៦ មុនគេបង្អស់​​​ appeared first on Kampuchea Thmey Daily.

រដ្ឋបាលខេត្តស្វាយរៀង ហាមអុជកាំជ្រួច និងដុតផាវគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល
រដ្ឋបាលខេត្តស្វាយរៀង ហាមឃាត់ការអុជកាំជ្រួច និងដុតផាវគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៦ នៅគ្រប់មូលដ្ឋានទីតាំងទាំងអស់ក្នុងភូមិសាស្ត ខេត្តស្វាយរៀង។

តាមរយៈសេក្តីជូនដំណឹងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តស្វាយរៀង បានធ្វើការហាមឃាត់ការអុជកាំជ្រួច និងដុតផាវគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៦ នៅគ្រប់មូលដ្ឋានទីតាំងទាំងអស់ក្នុងភូមិសាស្ត ខេត្តស្វាយរៀង ក្នុងន័យចូលរួមរក្សានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ចៀសវាងការបង្កឱ្យមានបញ្ហាហានិភ័យជាយថាហេតុណាមួយ នាឱកាសពិធី បុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។

រដ្ឋបាលខេត្តស្វាយរៀង សង្ឃឹមជឿជាក់ថា សាធារណជន ប្រជាពលរដ្ឋ ក្រុមហ៊ុន ស្ថាប័នរដ្ឋ ឯកជន ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិទាំងអស់ នឹងចូលរួមអនុវត្តតាមខ្លឹម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

The post រដ្ឋបាលខេត្តស្វាយរៀង ហាមអុជកាំជ្រួច និងដុតផាវគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល appeared first on Kampuchea Thmey Daily.

លោក ហែម សុវត្ថិ ផ្ដួចផ្ដើមឱ្យមានការរៀបចំសម្ដែងទស្សនីយភាព”ល្ខោនបាសាក់” លើកទី ២ ជូនពលរដ្ឋទស្សនាកម្សាន្តនៅឃុំកោះសូទិន នាឱកាសបុណ្យឆ្លងឆ្នាំសកល ២០២៥
លោក ហែម សុវត្ថិ ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​កោះសូទិន បាន​ផ្ដួចផ្ដើម​ឱ្យ​មាន​ការ​រៀបចំ​សម្ដែង​ទស្សនីយភាព “ល្ខោនបាសាក់” ជូន​ប្រជាពលរដ្ឋ​ទស្សនា​កម្សាន្ត​ជា​លើក​ទី ២ កាលពី​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០២៤ ស្ថិត​ក្នុង​ភូមិ​ទី ១១ បរិវេណ​វត្ត​ពោធិ​រិទ្ធ ហៅ​វត្ត​ត្នោត ដោយ​មាន​អ្នក​ចូលរួម​ទស្សនា​យ៉ាង​ច្រើន​កុះករ។

ការ​រៀបចំ​ផ្ទាំង​ទស្សនីយភាព​នេះ គឺជា​ការ​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​សកល ឆ្នាំ ២០២៥ ដើម្បី​បង្ក​លក្ខណៈ​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កោះសូទិន ក្រោម​ម្លប់​សន្តិភាព ដែល​មាន សម្តេច​តេ​ជោ ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង សម្តេច​ធិបតី ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី ៧៕

The post លោក ហែម សុវត្ថិ ផ្ដួចផ្ដើមឱ្យមានការរៀបចំសម្ដែងទស្សនីយភាព”ល្ខោនបាសាក់” លើកទី ២ ជូនពលរដ្ឋទស្សនាកម្សាន្តនៅឃុំកោះសូទិន នាឱកាសបុណ្យឆ្លងឆ្នាំសកល ២០២៥ appeared first on Kampuchea Thmey Daily.

លោក ប៉ែន បូណា៖ ក្តីសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ក្លាយជាមោទនភាពជាតិខ្មែរកាន់តែរឹងមាំ
មិនខុសពីបណ្តាប្រទេសនានាក្នុងពិភពលោកប៉ុន្មានទេ ពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ នេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវបរទេសសរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងបង្ហាញស្នាមញញឹមដែលបង្កប់ដោយមោទនភាពជាតិយ៉ាងជ្រាលជ្រៅបំផុត។

នេះគឺជាសក្ខីភាពដែលសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានក្តីសង្ឃឹម និងបញ្ចេញស្នាមញញឹមគ្រប់ពេលវេលានិងគ្រប់ទីកន្លែងជាពិសេសពេលមានពិធីបុណ្យធំៗដូចជាព្រះរាជពិធីបុណ្យអុំទូកកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងពិធីបុណ្យឆ្លងឆ្នាំសកលនាពេលនេះជាដើម។ ក្រៅពីនោះ ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ក៏មានពេលវេលាសប្បាយរីករាយនៅរាល់ចុងសប្តាហ៍ ឬក្នុងពិធីផ្សេងៗជាច្រើនទៀត ពីព្រោះ កម្ពុជាមានសុខសន្តិភាពពេញលេញរយៈពេលយូរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយ ដែលធ្វើឱ្យប្រជាពលរដ្ឋបានស្គាល់ការរស់នៅបែបស៊ីវិល័យដែលមិនធ្លាប់មានពីមុន។

សុខសន្តិភាព បានធ្វើឱ្យស្ថានភាពប្រទេសជាតិផ្លាស់ប្តូរខុសពីអតីតកាលទាំងស្រុង ពោលគឺ ផ្លាស់ប្តូរពីការបាញ់កាំភ្លើង កាប់សម្លាប់គ្នាដ៏គួរឱ្យព្រឺខ្លាច មកជាការបាញ់កាំជ្រួចដើម្បីអបអរសាទរពិធីបុណ្យយ៉ាងសប្បាយរីករាយ។ ប្តូរពីសម្រែកដោយក្តីឈឺចាប់ក្នុងរបបប្រល័យពូជសាសន៍ មកជាសម្រែកហ៊ោកញ្ជៀវដោយក្តីសប្បាយរីករាយ។ ប្តូរពីស្ថានភាពតោកយ៉ាកអត់បាយក្រហាយទឹកមករកភាពសម្បូរបែប។ ប្តូរពីភាពក្រៀមក្រោះស្រពាប់ស្រពោនមកមានស្នាមញញឹមស្រស់ស្រាយ… ពោលគឺសុខសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជាបានស្គាល់ការផ្លាស់ប្តូរទាំងស្រុង ទាំងស្ថានភាពសង្គម នយោបាយ ទាំងផ្នត់គំនិតមនុស្ស។

ការផ្លាស់ប្តូរដ៏ស៊ីជម្រៅនេះកើតឡើងដោយសារកម្ពុជាមានមេដឹកនាំដ៏ខ្លាំងពូកែនិងលះបង់ខ្ពស់ចំពោះជាតិនិងប្រជាពលរដ្ឋដូចសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងមានអ្នកបន្តវេនដែលពោរពេញដោយសមត្ថភាពនិងភាពវាងវៃដូចសម្តេចធិបតី ហ៊ុន ម៉ាណែត។ ការផ្លាស់ប្តូរស៊ីជម្រៅនេះ ក៏កើតឡើងដោយសារប្រជាពលរដ្ឋឈរនៅខាងភាពត្រឹមត្រូវ ពោលគឺពួកគេតែងផ្តល់យុត្តិធម៌ដល់អ្នកដឹកនាំនិងប្រឆាំងដាច់ខាតចំពោះអ្នកនយោបាយជ្រុលនិយមដែលរង់ចាំតែបំផ្លិចបំផ្លាញនិងជាន់ពន្លិចជាតិខ្លួនឯង។ ជាក់ស្តែង ក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ នេះ កម្មវិធី «សាទរកម្ពុជា» ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនិងមានប្រជាពលរដ្ឋនិងយុវជនចូលរួមយ៉ាងច្រើនកុះករប្រកបដោយក្តីសប្បាយរីករាយយ៉ាងក្រៃលែង។ បើទោះបីជាមានជនជ្រុលនិយមមួយក្តាប់តូច បានឆ្លៀតយកឧបទ្ទវហេតុបន្តិចបន្តួចដែលកើតឡើងដោយសារបញ្ហាបច្ចេកទេសដើម្បីជាន់ពន្លិចតម្លៃជាតិសាសន៍ខ្លួនឯងយ៉ាងណាក្តី ក៏ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនៅតែរក្សាភាពសប្បាយរីករាយនិងមោទនភាពជានិច្ចចំពោះសមិទ្ធផលដ៏ធំធេងដែលរាជរដ្ឋាភិបាលសម្រេចបាន។

សរុបមកវិញ ក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរក្រោមម្លប់សុខសន្តិភាព បានក្លាយជាមោទនភាពជាតិ ដែលមិនអាចបាត់បង់ទៅវិញឡើយ ពីព្រោះវាជាក្តីសុខសប្បាយដែលកម្រកើតមានណាស់ នៅក្នុងប្រទេសកម្ពុជាដ៏កំសត់របស់យើង។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរត្រូវតែរក្សាឱ្យបាននូវស្នាមញញឹមនិងក្តីសង្ឃឹមនេះឱ្យស្ថិតស្ថេរគង់វង្សជារៀងរហូតតទៅ តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីការពារសុខសន្តិភាពដោយមិនអនុញ្ញាតឱ្យជនណាឬក្រុមណាមកបំផ្លាញបានជាដាច់ខាត៕

ដោយ ប៉ែន បូណា

The post លោក ប៉ែន បូណា៖ ក្តីសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ក្លាយជាមោទនភាពជាតិខ្មែរកាន់តែរឹងមាំ appeared first on Kampuchea Thmey Daily.

ថ្ងៃទី ១ ដើមឆ្នាំ ពលរដ្ឋបន្តដើរលេងកម្សាន្តនៅសួនមាត់ទន្លេ ខណៈរបៀបរៀបរយ និងបរិស្ថានអនាម័យ មានភាពប្រសើរ
ថ្ងៃ​ទី ១ នៃ​ឆ្នាំ ២០២៥ នេះ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​នាំ​គ្នា​បន្ត​ដើរ​លេង​កម្សាន្ត​នៅ​សួនច្បារ​មាត់​ទន្លេ ទល់មុខ​ព្រះបរមរាជវាំង ខណៈ​សណ្ដាប់ធ្នាប់ របៀបរៀបរយ និង​បរិស្ថាន​អនាម័យ មាន​ភាព​ល្អ ប្រសើរ។

នៅ​ព្រឹក​ថ្ងៃ​ដំបូង ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ផង​នោះ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ មាន​ទាំង​យុវជន យុវនារី ក្មេង ចាស់ ប្រុស ស្រី បាន​ទៅ​លេង​កម្សាន្ត​ជា​លក្ខណៈ​បងប្អូន សាច់ញាតិ គ្រួសារ និង​មិត្តភ័ក្ដិ ដោយ​បាន​ទស្សនា​ទស្សនីយភាព នៃ​ការ​តុបតែង​ផ្សេងៗ រួម​ជាមួយ​ការ​ថតរូប​អនុស្សាវរីយ៍​ជុំ​គ្នា អម​ជាមួយ​បរិយាកាស​ខ្យល់​អាកាស​ត្រជាក់​ល្អ​ផង​ដែរ។

ប្រជាពលរដ្ឋ បាន​សម្តែង​ក្តី​រីករាយ​ចំពោះ​ព្រឹត្តិការណ៍​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ដែល​មាន​ភាព​អធិកអធម​យ៉ាង​សប្បាយ។ ពួកគាត់​មើល​ឃើញ​ថា បរិស្ថាន អនាម័យ និង​របៀបរៀបរយ នៅតែ​មាន​ភាព​ល្អ​ប្រសើរ​ដដែល បើ​ទោះបី​ជា​កាលពី​យប់​មាន​មនុស្ស​យ៉ាង​ច្រើន​ដើរ​កម្សាន្ត​ក៏ដោយ។

គួរ​រំលឹក​ថា កាលពី​រាត្រី​យប់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០២៤ ឈាន​ចូល​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០២៥ ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល មាន​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​បំផុត ចូលរួម​ដើរលេង និង​ទស្សនា​កម្សាន្ត ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ គឺ «សាទរ​កម្ពុជា» ដែល​ព្រឹត្តិការណ៍​នេះ បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ទៅ​ចូលរួម រហូតដល់​ពាក់កណ្ដាល​អធ្រាត្រ អម​ជាមួយ​ការ​បាញ់​កាំជ្រួច​យ៉ាង​អធិកអធម ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី ២០២៥៕

អត្ថបទ ៖ សុភា

The post ថ្ងៃទី ១ ដើមឆ្នាំ ពលរដ្ឋបន្តដើរលេងកម្សាន្តនៅសួនមាត់ទន្លេ ខណៈរបៀបរៀបរយ និងបរិស្ថានអនាម័យ មានភាពប្រសើរ appeared first on Kampuchea Thmey Daily.

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង
ពិធីបុណ្យឆ្លងឆ្នាំសកលត្រូវបានប្រារព្ធឡើងនៅជុំវិញពិភពលោក ក្នុងនោះប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលតែងតែប្រារព្វពិធីនេះមិនដែលខកខានឡើយ ដោយតែងតែប្រារព្វធ្វើឡើងនៅគ្រប់ខេត្ត ក្រុង និងរាជធានីនៅទូទាំងប្រទេស។

ជាក់ស្តែងសម្រាប់រាជធានីភ្នំពេញ ដើម្បីអបអរសាទរឆ្លងឆ្នាំសកល ២០២៤នេះ បានរៀបចំប្រគុំតន្រ្តីខ្នាតធំចំនួន ៤ទីតាំង ជាមួយគ្នានេះនៅសណ្ឋាគារ និងភោជនីយដ្ឋាន ឬមជ្ឈមណ្ឌលកម្សាន្តឯកជននានា ក៏មានកម្មវិធីរបស់ខ្លួនទៅតាមទំហំទីតាំងជាក់ស្តែងរបស់គេដែរ។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំថ្មី២០២៤ នេះ នៅរាជធានីភ្នំពេញមានរៀបចំប្រគុំតន្រ្តីខ្នាតធំចំនួន៤ទីតាំង ក្នុងនោះរួមមាន៖ ១. ក្រុមហ៊ុន Nago World រៀបចំឡើងនៅខាងមុខទីតាំងគាត់តែម្តង មានការប្រគុំតន្រ្តី និងបាញ់កំជ្រួញ។ ២. សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) រៀបចំកម្មវិធីសាទរកម្ពុជានៅបរិវេណមុខវាំង និងទីតាំងជិតនោះ ដោយមានបាញ់កាំជ្រួច។ ៣. ក្រុមហ៊ុនហង្សមាស ប្រគុំតន្រ្តីនៅទីធ្លារសួនច្បារវត្តបុទុមវតី ផ្នែកខាងត្បូង។ ៤.ទូរទស្សន៍បាយន្តមានកម្មវិធីប្រគុំតន្រ្តី នៅជាប់រង្វង់មូលនាងមច្ឆា ចាប់ពីថ្ងៃទី ២៩-៣០ និង៣១ ឆ្នូ ២០២៤។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ផងដែរថា ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នានាវិញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធគិតគូរ និងពង្រឹងដូចកម្មវិធីធំៗរបស់ជាតិកន្លងមកដែរ គឺសំដៅធានាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលដ្ឋមកលេងកម្សាន្ត មិនឱ្យមានការបារម្ភអ្វីឡើយ។ក្រៅពី ទីតាំង ខាងលេីនៅតាមសណ្ឋាគារនិងភោជនីយដ្ឋាន ឬមជ្ឈមណ្ឌលកម្សាន្តឯកជននានាក៏គេមាន កម្មវិធី របស់ខ្លួនទៅតាមទំហំទីតាំងជាក់ស្តែងរបស់គេដែរ៕

ដោយ៖ស្រីរ័ត្ន

The post ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង appeared first on Kampuchea Thmey Daily.

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត
រតនគិរី គឺជាខេត្តទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជា ហើយខេត្តរតនគិរីនេះ ក៏ដូចជាបណ្តាខេត្តផ្សេងៗទៀតដែរ បានរៀបចំត្រៀមខ្លួនរួចរាល់អស់ហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តសប្បាយជុំគ្នានាឱកាសឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីឆ្នាំ២០២៥។ អភិបាលខេត្តរតនគិរី និងក្រសួងស្ថាប័នពាក់ព័ន្ធ បានរៀបចំយ៉ាងសស្រាក់សស្រាំ ទៅលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បរិស្ថាន ភ្លើងពណ៌ និងទីកន្លែងកម្សាន្តនានា។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ឆ្លងឆ្នាំសកល ត្បិតថាមិនមែនជាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិកម្ពុជាក៏ដោយ ប៉ុន្តែ ដើម្បីអបអរសាទរទិវាចូលឆ្នាំសកល ២០២៥ នេះ ជូនភ្ញៀវមកលេងកម្សាន្ត នៅខេត្តរតនគិរី នៅពេលយប់ នឹងមានការបាញ់កាំជ្រូចនៅយប់ឆ្លងឆ្នាំ វេលាម៉ោង ០០:០០ រំលងអាធ្រាត្រ។ មិនតែប៉ុណ្ណោះទេ រដ្ឋបាលខេត្ត ក៏យកចិត្តទុកដាក់លើបញ្ហាបរិស្ថាន អនាម័យ នៅគ្រប់កន្លែងផងដែរ។ តាមផ្លូវសាធារណៈវិញ នឹងមានបំពាក់ភ្លើងចម្រុះពណ៌ពេលរាត្រី ហើយរៀបចំកន្លែងកម្សាន្តខាងក្នុងក្រុង ជាពិសេសទៀតនោះ ក៏មានការប្រគុំតន្ត្រីនៅបឹងកន្សែង ថែមទៀតផង។

នៅម្តុំបឹងកន្សែងក៏មានការកែសម្រួលដែរ ដោយរៀបចំដើមឈើណូអែល និងរូបភូគោល រូបផែនដី ដែលជាជាសមិទ្ធផលថ្មីទៀត នៅក្នុងឆ្នាំថ្មី។ ភ្លើងរាត្រីក្រាលគ្របលើដងវិថីក្នុងក្រុងបានលុង និងមានឆ្លាក់ពាក្យ ២០២៥ មានភ្លើងភ្លឺព្រោងព្រាត នៅពេលយប់ ពន្លឺភ្លើងនេះនៅបំភ្លឺនៅបឹងកន្សែង និងទីក្រុង រហូតទល់ភ្លឺ។ សម្រាប់ភ្ញៀវទេសចរាចរណ៍ មកពីឆ្ងាយក៏មកបណ្តើរៗ ខ្លះក៏បានកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារ មុនថ្ងៃទី៣១ ធ្នូ ឆ្លងចូលដល់ ថ្ងៃទី១ ខែ មករា ដើម្បីទស្សនាការបាញ់ កាំជ្រូច ឆ្លងឆ្នាំថ្មី៕

ដោយ៖ ខៀវ ចាប

The post សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត appeared first on Kampuchea Thmey Daily.