ព័ត៌មានជាតិ
សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត
រតនគិរី គឺជាខេត្តទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជា ហើយខេត្តរតនគិរីនេះ ក៏ដូចជាបណ្តាខេត្តផ្សេងៗទៀតដែរ បានរៀបចំត្រៀមខ្លួនរួចរាល់អស់ហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តសប្បាយជុំគ្នានាឱកាសឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីឆ្នាំ២០២៥។ អភិបាលខេត្តរតនគិរី និងក្រសួងស្ថាប័នពាក់ព័ន្ធ បានរៀបចំយ៉ាងសស្រាក់សស្រាំ ទៅលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បរិស្ថាន ភ្លើងពណ៌ និងទីកន្លែងកម្សាន្តនានា។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ឆ្លងឆ្នាំសកល ត្បិតថាមិនមែនជាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិកម្ពុជាក៏ដោយ ប៉ុន្តែ ដើម្បីអបអរសាទរទិវាចូលឆ្នាំសកល ២០២៥ នេះ ជូនភ្ញៀវមកលេងកម្សាន្ត នៅខេត្តរតនគិរី នៅពេលយប់ នឹងមានការបាញ់កាំជ្រូចនៅយប់ឆ្លងឆ្នាំ វេលាម៉ោង ០០:០០ រំលងអាធ្រាត្រ។ មិនតែប៉ុណ្ណោះទេ រដ្ឋបាលខេត្ត ក៏យកចិត្តទុកដាក់លើបញ្ហាបរិស្ថាន អនាម័យ នៅគ្រប់កន្លែងផងដែរ។ តាមផ្លូវសាធារណៈវិញ នឹងមានបំពាក់ភ្លើងចម្រុះពណ៌ពេលរាត្រី ហើយរៀបចំកន្លែងកម្សាន្តខាងក្នុងក្រុង ជាពិសេសទៀតនោះ ក៏មានការប្រគុំតន្ត្រីនៅបឹងកន្សែង ថែមទៀតផង។

នៅម្តុំបឹងកន្សែងក៏មានការកែសម្រួលដែរ ដោយរៀបចំដើមឈើណូអែល និងរូបភូគោល រូបផែនដី ដែលជាជាសមិទ្ធផលថ្មីទៀត នៅក្នុងឆ្នាំថ្មី។ ភ្លើងរាត្រីក្រាលគ្របលើដងវិថីក្នុងក្រុងបានលុង និងមានឆ្លាក់ពាក្យ ២០២៥ មានភ្លើងភ្លឺព្រោងព្រាត នៅពេលយប់ ពន្លឺភ្លើងនេះនៅបំភ្លឺនៅបឹងកន្សែង និងទីក្រុង រហូតទល់ភ្លឺ។ សម្រាប់ភ្ញៀវទេសចរាចរណ៍ មកពីឆ្ងាយក៏មកបណ្តើរៗ ខ្លះក៏បានកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារ មុនថ្ងៃទី៣១ ធ្នូ ឆ្លងចូលដល់ ថ្ងៃទី១ ខែ មករា ដើម្បីទស្សនាការបាញ់ កាំជ្រូច ឆ្លងឆ្នាំថ្មី៕

ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


