Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង ហាមអុជកាំជ្រួច និងដុតផាវគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល

បានផុស

នៅ

រដ្ឋបាលខេត្តស្វាយរៀង ហាមឃាត់ការអុជកាំជ្រួច និងដុតផាវគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៦ នៅគ្រប់មូលដ្ឋានទីតាំងទាំងអស់ក្នុងភូមិសាស្ត ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេក្តីជូនដំណឹងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តស្វាយរៀង បានធ្វើការហាមឃាត់ការអុជកាំជ្រួច និងដុតផាវគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៦ នៅគ្រប់មូលដ្ឋានទីតាំងទាំងអស់ក្នុងភូមិសាស្ត ខេត្តស្វាយរៀង ក្នុងន័យចូលរួមរក្សានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ចៀសវាងការបង្កឱ្យមានបញ្ហាហានិភ័យជាយថាហេតុណាមួយ នាឱកាសពិធី បុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។

រដ្ឋបាលខេត្តស្វាយរៀង សង្ឃឹមជឿជាក់ថា សាធារណជន ប្រជាពលរដ្ឋ ក្រុមហ៊ុន ស្ថាប័នរដ្ឋ ឯកជន ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិទាំងអស់ នឹងចូលរួមអនុវត្តតាមខ្លឹម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម