ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនដល់៤០នាក់ ក្នុងសោកនាដកម្មឆេះក្លឹបកម្សាន្តនៅស្វីស ថ្ងៃឆ្លងឆ្នាំ
អាជ្ញាធរស្វីសបញ្ជាក់ថា ចំនួនមនុស្សស្លាប់ក្នុងសោកនាដកម្មអគ្គិភ័យ ឆាបឆេះក្លឹបកម្សាន្ត Le Constellation បានកើនដល់៤០នាក់ហើយ។

អគ្គិភ័យកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១ខែមករាឆ្នាំ២០២៦ នៅពេលទេសចរកំពុងអបអរពិធីឆ្លងឆ្នាំថ្មីឆ្នាំសកល២០២៦ នៅតំបន់ Valais ភាគខាងត្បូង។
ស្វីសបានបញ្ជូនឧទ្ធម្ភាគចក្រ១៣គ្រឿង រថយន្តពេទ្យចំនួន៤២គ្រឿងនិងបុគ្គលិកសង្គ្រោះបន្ទាន់១៥០នាក់ទៅកន្លែងកើតហេតុទាំងយប់ ដើម្បីសម្រួលដល់ប្រតិបត្តិការជួយសង្គ្រោះ។

តាមការផ្សាយរបស់ BBC ដែលដកស្រង់ប្រភពពីក្រុមជួយសង្គ្រោះ, ក្រៅពីមនុស្សស្លាប់ ក៏មានមនុស្ស១១៥នាក់ទៀតរងរបួសផងដែរ ហើយក្នុងនោះមានច្រើននាក់របួសធ្ងន់ដោយសារការរលាកភ្លើង។
ប្រទេសជាច្រើនជាពិសេសបារាំងនិងអ៊ីតាលី សុទ្ធតែចេញមកបញ្ជាក់ថា ជនជាតិរបស់ពួកគេ គឺស្ថិតក្នុងចំណោមមនុស្សស្លាប់ក្នុងហេតុការណ៍នេះ ប៉ុន្តែមិនទាន់ច្បាស់តួលេខ។

ទោះបីជាយ៉ាងណា ប៉ូលិសមិនទាន់ដឹងពីមូលហេតុច្បាស់នៃសោកនាដកម្មនេះទេ ប៉ុន្តែបានច្រានចោលថា វាមិនមែនជាការវាយប្រហារឡើយ។
សូមជម្រាបថា ស្វីសគឺជាប្រទេសល្បីល្បាញជាកន្លែងទេសចរយ៉ាងល្អឥតខ្ចោះនៅលើពិភពលោក ហើយហេតុការណ៍សម្លាប់មនុស្សច្រើនបែបនេះ គឺកម្រកើតមានណាស់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


