ព័ត៌មានជាតិ
ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង
ពិធីបុណ្យឆ្លងឆ្នាំសកលត្រូវបានប្រារព្ធឡើងនៅជុំវិញពិភពលោក ក្នុងនោះប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលតែងតែប្រារព្វពិធីនេះមិនដែលខកខានឡើយ ដោយតែងតែប្រារព្វធ្វើឡើងនៅគ្រប់ខេត្ត ក្រុង និងរាជធានីនៅទូទាំងប្រទេស។

ជាក់ស្តែងសម្រាប់រាជធានីភ្នំពេញ ដើម្បីអបអរសាទរឆ្លងឆ្នាំសកល ២០២៤នេះ បានរៀបចំប្រគុំតន្រ្តីខ្នាតធំចំនួន ៤ទីតាំង ជាមួយគ្នានេះនៅសណ្ឋាគារ និងភោជនីយដ្ឋាន ឬមជ្ឈមណ្ឌលកម្សាន្តឯកជននានា ក៏មានកម្មវិធីរបស់ខ្លួនទៅតាមទំហំទីតាំងជាក់ស្តែងរបស់គេដែរ។
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំថ្មី២០២៤ នេះ នៅរាជធានីភ្នំពេញមានរៀបចំប្រគុំតន្រ្តីខ្នាតធំចំនួន៤ទីតាំង ក្នុងនោះរួមមាន៖ ១. ក្រុមហ៊ុន Nago World រៀបចំឡើងនៅខាងមុខទីតាំងគាត់តែម្តង មានការប្រគុំតន្រ្តី និងបាញ់កំជ្រួញ។ ២. សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) រៀបចំកម្មវិធីសាទរកម្ពុជានៅបរិវេណមុខវាំង និងទីតាំងជិតនោះ ដោយមានបាញ់កាំជ្រួច។ ៣. ក្រុមហ៊ុនហង្សមាស ប្រគុំតន្រ្តីនៅទីធ្លារសួនច្បារវត្តបុទុមវតី ផ្នែកខាងត្បូង។ ៤.ទូរទស្សន៍បាយន្តមានកម្មវិធីប្រគុំតន្រ្តី នៅជាប់រង្វង់មូលនាងមច្ឆា ចាប់ពីថ្ងៃទី ២៩-៣០ និង៣១ ឆ្នូ ២០២៤។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ផងដែរថា ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នានាវិញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធគិតគូរ និងពង្រឹងដូចកម្មវិធីធំៗរបស់ជាតិកន្លងមកដែរ គឺសំដៅធានាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលដ្ឋមកលេងកម្សាន្ត មិនឱ្យមានការបារម្ភអ្វីឡើយ។ក្រៅពី ទីតាំង ខាងលេីនៅតាមសណ្ឋាគារនិងភោជនីយដ្ឋាន ឬមជ្ឈមណ្ឌលកម្សាន្តឯកជននានាក៏គេមាន កម្មវិធី របស់ខ្លួនទៅតាមទំហំទីតាំងជាក់ស្តែងរបស់គេដែរ៕
ដោយ៖ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


