Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស២២នាក់​បាន​រង​របួស ដោយ​ការវាយប្រហារ​​គ្រាប់​បែកនៅ​ហ្វីលីពីន នៅយប់​ឆ្លង​ឆ្នាំ​

បានផុស

នៅ

មនុស្ស២២នាក់​បាន​រង​របួស​ បន្ទាប់​ពី​ជន​សង្ស័យ​ពីរ​នាក់​​ជិះ​ម៉ូតូ​គប់​គ្រាប់​បែក​​​ចូល​ទៅ​កន្លែង​​ពិធី​ជប់​លៀង​មួយ​អំឡុងពេល​​ទទួល​ឆ្នាំថ្មី​នៅភូមិ​ Barangay Dalapitan ​ក្នុងទីក្រុង​ Cotabato នៃ​​ខេត្ត​ Matalam ប្រទេស​ហ្វីលីពីន។

កាំជ្រួចថ្ងៃឆ្លងឆ្នាំ។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សារព័ត៌មាន The Philippine Daily Inquirer ប៉ូលិសនៅ​តំបន់​ Matalam បាន​​​ផ្សាយ​ថា បុរស​ទាំង​ពីរនាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង ឆ្លង​កាត់​តាម​ដង​ផ្លូវ​ទៅ​មក​ៗ ហើយ​បាន​គប់​គ្រាប់​បែក​។ អ្នក​ស្រុក​ជឿ​ថា គ្រាប់​បែក​ដែល​គប់​​ចូល​នោះ ជា​គ្រាប់​បែក​ដៃ ដោយ​ផ្អែក​​លើ​សំបក​គ្រាប់ ដែល​ប្រមូល​បាន​ពី​កន្លែង​កើត​ហេតុ​។

ក្រុម​អ្នក​​ស៊ើប​អង្កេត​​កំពុង​​ពិនិត្យ​​មើល​​វីដេអូតាមកាមេរ៉ា​សុវត្ថិភាប​ (CCTV) ក្នុង​​គោល​បំណង​​កំណត់​​អត្តសញ្ញាណ និង​​តាម​​ចាប់​​ជន​សង្ស័យ។

អ​ភិបាល​ក្រុង Cotabato លោក Emmylou Mendoza បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​នេះ​។

លោក Mendoza បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​៖ «អំពើ​ហិង្សា​មិនអាច​កើត​ឡើង​ក្នុង​ខេត្ក​នេះ​ដាច់​ខាត​»។ ​

លើស​ពី​នេះ​ លោក Mendoza បាន​បញ្ជា​ឱ្យ​ប៉ូលិស​នៅ​តំបន់​ Matalam កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័យ ហើយ​នាំ​ពួក​គេ​ទៅ​កាន់​តុលា​ការភ្លាម​ៗ ក្នុង​ករណី​ពួក​គេ​អាច​រត់​គេច​ខ្លួន។ ​

លោក Mendoza ដែល​​​ប្តេជ្ញា​​បន្ត​​រកយុត្តិធម៌​ដល់​​ជន​​រង​​គ្រោះ​​បាន​​និយាយ​​​ថា ជា​​សំណាង​​ល្អ មិន​​មាន​​អ្នក​​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​​ឡើយ។

តែ​យ៉ាង​ណា​អំឡុង​ចូល​ឆ្នាំ​សកល​ឆ្នាំ​នេះ​មាន​ហេតុការណ៍​រន្ធត់ជា​ច្រើន​ បាន​កើត​ឡើង​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​​ដូច​ជា​សោកនាដកម្មឆេះក្លឹបកម្សាន្តនៅស្វីស ថ្ងៃឆ្លងឆ្នាំ និង ផ្ទុះកាំជ្រួច បាញ់អបអរថ្ងៃឆ្លងឆ្នាំនៅបាងកក និង​កន្លែង​មួយ​ចំនួន​ផ្សេង​ទៀត​៕

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម