ជនជាតិដើមភាគតិច Archives - Kampuchea Thmey Daily

ជនជាតិដើមភាគតិច រៀបចំពិធីសែនព្រេន “សុំម្ចាស់ទឹកម្ចាស់ដី” ឱ្យការដាំដុះទទួលបានទិន្នផលល្អ
មុនពេលចាប់ផ្ដើមរដូវដាំដុះ សហគមន៍ជនជាតិដើមភាគតិចដែលកំពុងរស់ខេត្តមណ្ឌលគិរី ភាគឦសាន តែងតែប្រារព្ធពិធីបុណ្យប្រពៃណីបុរាណ ដោយសម្ដែងរបាំ និងអធិស្ឋានសុំទៅកាន់ “ម្ចាស់ទឹកម្ចាស់ដី” តាមជំនឿបុរាណរបស់ពួកគេ ដើម្បីឱ្យការដាំដុះទទួលបានទិន្នផលល្អ។ ពិធីនេះត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីអ្នកភូមិចាស់ទុំ និងសមាជិកសហគមន៍ទាំងអស់។

អ្នកស្រី ប្លិក នើប អាយុ ៤២ ឆ្នាំ រស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ជាជនជាតិដើមភាគតិចពូនង បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី២៨ ខែមេសាថា តាមទម្លាប់មុនពេលចាប់ផ្ដើមដាំដុះ ប្រជាជនពូនងត្រូវរៀបចំពិធីសែនព្រេនជាមុន ដោយមានការសម្ដែងរបាំគោះឃ្មោះ និងរៀបចំគ្រឿងដង្វាយបូជា ដូចជា ស្រាពាង មាន់ និងអាហារប្រពៃណីផ្សេងៗជាច្រើន។ ការបូជានេះធ្វើឡើងដើម្បីគោរពអារុក្ខអារក្ស អ្នកតា និងម្ចាស់ទឹកម្ចាស់ដី ដោយបួងសួងឲ្យមានអាកាសធាតុអំណោយផល មានភ្លៀងធ្លាក់គ្រប់គ្រាន់ ការដាំដុះដំណាំកសិកម្មទទួលបានផលល្អ  និងចៀសវាងគ្រោះធម្មជាតិផ្សេងៗ។

បើតាមអ្នកស្រី ប្លិក នើប ការសែនព្រេនមិនត្រឹមតែធ្វើមុនរដូវដាំដុះប៉ុណ្ណោះទេ ប៉ុន្តែពេលដល់រដូវប្រមូលផល ក៏ត្រូវរៀបចំពិធីដូចគ្នាផងដែរ ដើម្បីសុំសេចក្ដីសុខសប្បាយ និងជោគជ័យក្នុងជីវភាពរស់នៅ។

លើសពីនេះ ការរក្សាទំនៀមទម្លាប់នៃពិធីសែនព្រេននេះ ក៏ជាការភ្ជាប់ជីវិតរបស់ជនជាតិដើមភាគតិចជាមួយធម្មជាតិ ព្រៃភ្នំ និងជាវប្បធម៌ដែលបានបន្តពីបុព្វបុរស។ ពិធីនេះក៏ជាផ្នែកមួយក្នុងការបង្ហាញអត្តសញ្ញាណវប្បធម៌ទៅកាន់សាធារណជន និងទាក់ទាញភ្ញៀវទេសចរ ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីជីវិត និងជំនឿរបស់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីផងដែរ៕

អត្ថបទ៖ រៀម សុខហេង

The post ជនជាតិដើមភាគតិច រៀបចំពិធីសែនព្រេន “សុំម្ចាស់ទឹកម្ចាស់ដី” ឱ្យការដាំដុះទទួលបានទិន្នផលល្អ appeared first on Kampuchea Thmey Daily.

យល់ដឹងពិធីបុណ្យ ទឹក ដី ព្រៃឈើ ដែលបង្ហាញពីអត្តសញ្ញាណជនជាតិដើមភាគតិចក្នុងកិច្ចការថែរក្សាធម្មជាតិ
ពិធីបុណ្យទឹក ដី ព្រៃឈើ របស់ជនជាតិដើមភាគតិច នឹងប្រារព្ធនៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ ២០២៦ ចាប់ពីវេលាម៉ោង១រសៀល ដល់ម៉ោង៩:៣០យប់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពិធីបុណ្យជនជាតិដើមភាគតិចបង្កើតដោយអង្គការជនជាតិដើមភាគតិចរួមមាន CIWA, CIYA, CIPO, CIPA ដែលមានការចូលរួមពី សហគមន៍ជនជាតិដើមភាគតិចមកពីទូទាំងប្រទេសកម្ពុជា។

លោក Miguel Jeronimo ជាអ្នកថតរូប និងជាអ្នកស្ម័គ្រចិត្តរៀបចំព្រឹត្តិការណ៍ បានប្រាប់កម្ពុជាថ្មីថា «សម្រាប់ជនជាតិដើមភាគតិច ដីធ្លី និងធនធានធម្មជាតិ គឺជាសិទ្ធិជាមូលដ្ឋាន និងជាអត្តសញ្ញាណរបស់យើង។ លោកថា៖«ពួកវាជាចំណុចកណ្តាលនៃជីវិត និងទំនាក់ទំនងសង្គម វប្បធម៌ សេដ្ឋកិច្ច និងបរិស្ថានរបស់យើង។ ទឹក ដីធ្លី និងព្រៃឈើ គឺជាជីវិតសម្រាប់ជនជាតិដើមភាគតិច និងយើងទាំងអស់គ្នាជាមនុស្ស។ បើគ្មានរបស់ទាំងនេះទេ គ្មានយើងណាម្នាក់អាចរស់នៅបានឡើយ»។

លោក ម៉ាណេ យុន អ្នកជំនាញផ្នែកកម្មសិទ្ធិបញ្ញាជាន់ខ្ពស់ និងជានាយកប្រតិបត្តិនៃអង្គការជនជាតិដើមភាគតិចកម្ពុជា បានលើកឡើងថា ពិធីបុណ្យរបស់យើងគឺជាកន្លែងមួយដើម្បីបង្ហាញថាជនជាតិដើមភាគតិចមិនមែនគ្រាន់តែជាផ្នែកមួយនៃធម្មជាតិនោះទេ ក៏រួមមានទំនាក់ទំនងជាមួយវានៅគ្រប់ដង្ហើម គ្រប់រឿងរ៉ាវ និងគ្រប់ជំនាន់។ លោកថា៖« ព្រៃឈើគឺជាផ្ទះរបស់យើង ទឹកគឺជាជីវិតរបស់យើង ហើយដីធ្លីគឺជាអត្តសញ្ញាណរបស់យើង។ ការព្យាបាលផែនដីមិនត្រឹមតែជាសកម្មភាពបរិស្ថានប៉ុណ្ណោះទេ វាគឺជាទង្វើនៃយុត្តិធម៌»។

ជនជាតិដើមភាគតិចបានថែរក្សាទឹក ដីធ្លី និងព្រៃឈើជាយូរមកហើយសម្រាប់អនាគតរបស់មនុស្សទាំងអស់។ នៅពេលដែលអ្នកឱ្យតម្លៃ និងការពារសហគមន៍ជនជាតិដើមភាគតិច អ្នកក៏ការពារអនាគតនៃភពផែនដីរួមរបស់យើងផងដែរ។
ការផ្តួចផ្តើមឱ្យមានការរៀបចំពិធីបុណ្យនេះឡើង ដើម្បីរួបរួមគ្នាក្នុងសាមគ្គីភាព អបអរសាទរវប្បធម៌ និងអត្តសញ្ញាណគ្នាទៅវិញទៅមក ព្រមទាំងបង្ហាញដល់ទស្សនិកជន (ខ្មែរ បារាំង។ល។) អំពីប្រពៃណីដ៏សម្បូរបែប និងចម្រុះដែលមាននៅក្នុងប្រទេសកម្ពុជា និងសារៈសំខាន់នៃទំនាក់ទំនងជាមួយធម្មជាតិ។

កម្មវិធីនេះ មានការចូលរួមពីជនជាតិដើមភាគតិច មកពីខេត្តមណ្ឌលគិរី រតនគិរី កំពង់ធំ ព្រះវិហារ រួមមានជនជាតិប្រាវ កាវ៉េត ចារ៉ាយ គ្រឹង ទំពុន ព្នង និងជាច្រើនទៀត។ ជាសរុបមក មានខ្លឹមសារជាច្រើនដែលត្រូវបានរៀបចំឡើងនៅក្នុងកម្មវិធីនេះ ដែលអាចរៀនសូត្រពីជីវិតជនជាតិដើមភាគតិចនៅទូទាំងពិភពលោកដូចជា កម្ពុជា អូស្ត្រាលី កេនយ៉ា ប្រេស៊ីល សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី និងប្រទេសជាច្រើនទៀត៕

ដោយ៖ ខៀវ ចាប

The post យល់ដឹងពិធីបុណ្យ ទឹក ដី ព្រៃឈើ ដែលបង្ហាញពីអត្តសញ្ញាណជនជាតិដើមភាគតិចក្នុងកិច្ចការថែរក្សាធម្មជាតិ appeared first on Kampuchea Thmey Daily.

ស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ មានប្រជាជនជាង៤ម៉ឺននាក់ និងមានជនជាតិដើមភាគតិចរស់នៅ ៥ជនជាតិ
ស្រុកអូរគ្រៀងសែនជ័យ ជាស្រុកថ្មីមួយនៃភូមិសាស្ត្រទឹកដីខេត្តក្រចេះ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ យោងតាមអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន ដោយមានចំនួន ៥ឃុំ គឺឃុំក្បាលដំរី ឃុំអូរគ្រៀ ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ និងឃុំស្រែជិះ។

ស្រុកអូរគ្រៀងសែនជ័យ មានផ្ទៃដីសរុប ២.៩១៣,៨៩ គីឡូម៉ែត្រការ៉េ ចែកជា ៥ឃុំ និងមានភូមិរដ្ឋបាលចំនួន ២៥ មានប្រជាជនសរុបចំនួន ៤០.៥៨៣នាក់ ស្រី ២០.១៨៣នាក់ ស្មើនឹង ៩.៥៥១ គ្រួសារ ដង់ស៊ីតេប្រជាជន ១៤នាក់ ក្នុង១គីឡូម៉ែត្រ មានទន្លេមេគង្គហូរកាត់ភូមិចំនួន ៤ ក្នុងឃុំអូរគ្រៀង។

ស្រុកអូរគ្រៀងសែនជ័យ មានព្រំប្រទល់ខាងកើតជាប់នឹងស្រុកកោះញែក ស្រុកពេជ្រាដា និងស្រុកកែវសីម៉ា នៃខេត្តមណ្ឌលគីរី ខាងលិចជាប់នឹងស្រុកសំបូរ ខាងត្បូងជាប់នឹងស្រុកចិត្របុរី ខេត្តក្រចេះ និងខាងជើង ជាប់នឹងស្រុកសៀមបូក ស្រុកសេសាន នៃខេត្តស្ទឹងត្រែង។ ស្រុកអូរគ្រៀងសែនជ័យ មានជនជាតិដើមភាគតិច រស់នៅចំនួន ៥ជនជាតិ រួមមាន៖ ជនជាតិព្នង កួយ មិល ក្រោល និងផ្ទួន។

បច្ចុប្បន្ន ស្រុកអូរគ្រៀងសែនជ័យ មានសាលាមត្តេយ្យសិក្សាចំនួន ៣៦កន្លែង ក្នុងនោះមត្តេយ្យសិក្សារដ្ឋចំនួន ០៥ កន្លែង មត្តេយ្យសិក្សាសហគមន៍ ៣១ កន្លែង, សាលាបឋមសិក្សាមានចំនួន ៣៨ កន្លែង ក្នុងនោះ សាលាបឋមសិក្សាពេញសិទ្ធមាន ៣១កន្លែង និងសាលាឧបសម្ព័ន្ធចំនួន ៧ កន្លែង, អនុវិទ្យាល័យ ចំនួន ០៤ កន្លែង និងវិទ្យាល័យ ១ កន្លែង ។

មានបុគ្គលិកគ្រូក្របខ័ណ្ឌមានចំនួន ១៤៥នាក់ ស្រី ៦៤នាក់, គ្រូជាប់កិច្ចសន្យា មានចំនួន ៩១នាក់ ស្រី៥៥នាក់ គ្រូកិច្ចព្រមព្រៀងមានចំនួន ០១នាក់ (ស្រី), គ្រូមត្តេយ្យសិក្សាសហគមន៍មាន ៣៧នាក់ ស្រី ៣៦នាក់ និង មានសិស្សសរុប ៩.៤៧២នាក់ ស្រី ៤.៧៦៣នាក់ ក្នុងបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦។ មានវត្តអារាម ចំនួន ១៧ កន្លែង មណ្ឌលសុខភាពចំនួន ៥ កន្លែង និងប៉ុស្តិ៍សុខភាព ១កន្លែង៕

អត្ថបទ៖ ប្រុញ វិធិន

The post ស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ មានប្រជាជនជាង៤ម៉ឺននាក់ និងមានជនជាតិដើមភាគតិចរស់នៅ ៥ជនជាតិ appeared first on Kampuchea Thmey Daily.

សហគមន៍ជនជាតិដើមភាគតិច បន្តអភិរក្សជំនាញត្បាញសម្លៀកបំពាក់បុរាណ និងបង្រៀនក្មេងជំនាន់ក្រោយ
នៅពេលភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរមកកាន់តំបន់ទេសចរណ៍ក្នុងខេត្តរតនគិរី ពួកគេអាចសង្កេតឃើញផ្ទះកូនកម្លោះ និងផ្ទះកូនក្រមុំ ដែលមានក្បូរក្បាច់លំអជាច្រើនប្រភេទ បង្កើតភាពទាក់ទាញ និងប្លែកភ្នែក។ ក្បូរក្បាច់ទាំងនេះ មិនត្រឹមតែមាននៅលើផ្ទះសម្បែងប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានប្រើប្រាស់នៅលើសម្លៀកបំពាក់របស់ជនជាតិដើមភាគតិចផងដែរ។

ស្នាដៃទាំងនេះកើតចេញពីជំនាញត្បាញបុរាណ ដែលអាចផលិតសម្ភារៈជាច្រើនប្រភេទ ដូចជា សំពត់ អាវ ក្រមា ម៉ឹង និងផលិតផលផ្សេងៗទៀត សម្រាប់លក់ទៅកាន់ទីផ្សារ។ សកម្មភាពត្បាញ និងការបង្រៀនជំនាញនេះ កំពុងត្រូវបានអនុវត្តនៅក្នុងសហគមន៍ ភូមិល្អឺនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

អ្នកស្រី ប៉ោ ម៉ាច់ ជាជនជាតិដើមភាគតិចទំពួន បានឲ្យដឹងថា បច្ចុប្បន្ន អ្នកស្រីកំពុងផលិតសម្ភារៈត្បាញនៅក្នុងសហគមន៍ ហើយក៏បានអំពាវនាវដល់អង្គការ និងស្ថាប័នរាជរដ្ឋាភិបាល មេត្តាជួយគាំទ្រសិល្បៈ និងស្នាដៃបែបប្រពៃណីនេះ ដើម្បីជួយបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ និងចូលរួមលើកស្ទួយវប្បធម៌ជនជាតិដើមភាគតិច។ កាលពីមុន អ្នកស្រីត្បាញសម្ភារៈនៅផ្ទះតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបានប្រមូលផ្តុំគ្នាបង្កើតជាក្រុមត្បាញ។ ជំនាញនេះ អ្នកស្រីបានរៀនពីម្តាយ តាំងពីអាយុប្រមាណជាង ១០ ឆ្នាំ។

អ្នកស្រីបន្ថែមថា នៅសម័យមុន បន្ទាប់ពីត្បាញសម្ភារៈរួច មិនមានការលក់ជាប្រាក់កាសនោះទេ គឺគ្រាន់តែដោះដូរគ្នាជាសម្ភារៈប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក មានអង្គការមួយបានជួយផ្តួចផ្តើមបង្កើតជាក្រុមត្បាញ ដែលមានសមាជិកចំនួន ១០ នាក់ និងក្មេងៗចូលរួមថ្មីចំនួន ១៦ នាក់។ បច្ចុប្បន្ន សហគមន៍ក៏កំពុងបង្រៀនក្មេងៗចំនួន ២៤ នាក់ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីឲ្យពួកគេរៀនជំនាញត្បាញ និងអាចផលិតសម្ភារៈសម្រាប់លក់ទៅកាន់ទីផ្សារ។ តាមការបញ្ជាក់របស់អ្នកស្រី ប៉ោ ម៉ាច់ គោលបំណងនៃការបង្រៀនក្មេងៗជំនាន់ក្រោយនេះ គឺដើម្បីរក្សាទុកជំនាញត្បាញបុរាណ និងកុំឲ្យបាត់បង់មុខរបរប្រពៃណីរបស់សហគមន៍។

ដោយសារតែការខិតខំប្រឹងប្រែង និងការតស៊ូព្យាយាមផលិត ក្រមា សំពត់ ខោអាវ ម៉ឹង និងកម្រាលតុ ផលិតផលទាំងនេះបានទទួលការកម្ម៉ង់ទិញពីអង្គការនានា ហើយក៏បានលក់ចេញទៅកាន់ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងក្នុងខេត្តផ្ទាល់ផងដែរ។ ប្រាក់ចំណូលដែលទទួលបានពីការលក់ ត្រូវបានប្រើសម្រាប់ការសិក្សារៀនសូត្រ និងការចំណាយផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ។ អ្នកស្រីមានអារម្មណ៍សប្បាយរីករាយ និងមោទនភាពយ៉ាងខ្លាំងចំពោះការរីកចម្រើននេះ ព្រោះផលិតផលត្រូវបានលក់ចេញនៅក្នុងខេត្ត ហើយចែកចាយទៅបណ្តាលខេត្តមួយចំនួន។

ជារួម សិល្បៈតម្បាញនេះបានលើកកម្ពស់ចំណេះដឹង និងប្រពៃណីរបស់ជនជាតិដើមភាគតិច ដែលជាផ្នែកសំខាន់មួយក្នុងការថែរក្សាអត្តសញ្ញាណរបស់ពួកគេឲ្យបានគង់វង្ស។ លើសពីនេះ វាក៏បានបង្កើតឱកាសការងារសម្រាប់ក្រុមស្ត្រីក្នុងសហគមន៍ ដើម្បីផលិតសម្ភារៈទាំងនេះ។ ការជួយទិញ និងគាំទ្រផលិតផលរបស់ប្រជាសហគមន៍ គឺជាការលើកទឹកចិត្តឲ្យមានការផលិតកាន់តែច្រើន និងបង្កើនការប្រើប្រាស់ប្រចាំថ្ងៃឲ្យកាន់តែសម្បូរបែប នៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា៕

ដោយ៖ ខៀវ ចាប

The post សហគមន៍ជនជាតិដើមភាគតិច បន្តអភិរក្សជំនាញត្បាញសម្លៀកបំពាក់បុរាណ និងបង្រៀនក្មេងជំនាន់ក្រោយ appeared first on Kampuchea Thmey Daily.

បន្លែធម្មជាតិរបស់ជនជាតិដើមភាគតិចនៅមណ្ឌលគិរីកំពុងមានការគាំទ្រទាំងអតិថិជនក្នុងតំបន់ និងនៅឯរាជធានីភ្នំពេញ
បន្លែធម្មជាតិរបស់ពលរដ្ឋជនជាតិដើមភាគតិចនៅក្នុងសហគមន៍ដែលមានទីតាំងនៅផ្សារក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងមានការចាប់អារម្មណ៍ និងមានការគាំទ្រកាន់តែច្រើនបន្ថែមទៀតទាំងអតិថិជនក្នុងតំបន់ក៏ដូចជាភ្ញៀវនៅរាជធានីភ្នំពេញ។

អ្នកស្រី គន់ ចាន់ធា ជាជនជាតិដើមភាគតិចព្នង មានទីលំស្ថិតនៅភូមិឡៅការ ដែលជាអាជីវករលក់នៅផ្សារជនជាតិដើមភាគតិច ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្ននៅក្នុងផ្សារជនជាតិដើមភាគតិចមានលក់បន្លែជាច្រើនមុខសុទ្ធសឹងតែជារបស់ធម្មជាតិពិតៗ និងដាំដោយកសិករផ្ទាល់នៅក្នុងមូលដ្ឋានសហគមន៍។ បន្លែទាំងអស់នោះរួមមានទាំងបន្លែព្រៃ និងបន្លែដាំនៅចំការផ្ទាល់។ ជាការជាក់ស្តែងបន្លែធម្មជាតិរបស់កសិករភាគច្រើនមានការបញ្ជាទិញពីប្រជាពលរដ្ឋក្នុងតំបន់ពិសេសនៅតាមបណ្ដាខេត្ត ដូចជារាជធានីភ្នំពេញ ក៏មានការបញ្ជាតិញច្រើនណាស់ដែរមួយរយៈនេះ។

អ្នកស្រីបានរៀបរាប់ថា ចូលដើមខែកញ្ញានេះភ្លៀងធ្លាក់ញឹកញាប់នារដូវវស្សាបន្លែចម្រុះគ្រប់មុខកាន់តែសម្បូរច្រើនបន្ថែមទៀត រួមមាន ត្រឡាច ឃ្លោកស្ពៃក្ដោប ការ៉ុត ត្រសក់ ត្រួយល្ពៅ ជាពិសេសគឺផ្លែចេក លើសពីនោះក៏មានបន្លែផលអនុផលព្រៃឈើ ក្នុងសហគមន៍មួយផ្នែកទៀតផងដែរ។ អ្នកស្រីបន្ថែមថា អាជីវករលក់បន្លែនៅក្នុងផ្សារសែនមនោរម្យបានត្រៀមបន្លែស្រស់ចម្រុះគ្រប់មុខរួចរាល់ជាស្រេចស្របពេលឱកាសបុណ្យកាន់បិណ្ឌនៅពេលខាងមុខដើម្បីបំពេញតម្រូវការទីផ្សារជូនអតិថិជនក៏ដូចជាធ្វើម្ហូបអាហារទៅវត្តអារាមក៏ដូចជាយកទៅទទួលទានតាមលំនៅឋានផងដែរ។

អ្នកស្រីបានបញ្ជាក់ថា ក្រោយពីចាប់ផ្តើមសាងសង់ផ្សារជនជាតិដើមភាគតិច បានបង្កើតឡើងរយៈពេលជិតមួយឆ្នាំនេះ ក្រោមជំនួយរបស់អង្គការ ធ្វើយ៉ាងណាឲ្យពលរដ្ឋដែលជាជនជាតិដើមភាគតិចមានទីតាំងលក់ដូរពិតប្រាកដច្បាស់លាស់ ត្រឹមត្រូវ តម្លាភាពស្មោះត្រង់ និងមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ ជាពិសេសអនាម័យបរិស្ថានស្អាត និង
មាន​ទំនុកចិត្តពីអតិថិជន និងដើម្បីប្រាកដថា បិរភោគទៅសុវត្ថិភាពមិនប៉ះពាល់ដល់សុខភាព។ ហើយជាគោលការណ៍របស់ផ្សារនេះ គឺដាច់ខាតមិនអនុញ្ញាតឲ្យមានបន្លែនាំចូលពីខាងក្រៅជាដាច់ខាតក្រែងប្រើប្រាស់សារជាតិគីមីប៉ះពាល់សុខភាព។

លើសពីនោះ ការរៀបចំឲ្យមានសោភ័ណភាពនៅក្នុងផ្សារនេះ និងមានគោលការណ៍រឹតបន្តឹង ធ្វើឲ្យផ្សាអាចទាក់ទាញភ្ញៀវទេសចរក៏ដូចជាប្រជាពលរដ្ឋ ឲ្យមកចាប់អារម្មណ៍បន្លែធម្មជាតិ និងបន្លែព្រៃរបស់ប្រជាពលរដ្ឋក្នុងសហគមន៍បន្ថែមទៀតមានអតិថិជនគាំទ្រកាន់តែច្រើន ធ្វើឲ្យលើកកម្ពស់ជីវភាពគ្រួសារកសិករកាន់តែរីកចំរើន ថែមមួយកម្រិតទៀត។ឮ

កសិកររូបនេះបញ្ជាក់ថា ក្នុងនាមជាជនជាតិដើមភាគតិចដែលជាអាជីវករលក់ដូរនៅផ្សារក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី សូមអំពាវនាវទៅដល់ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកមេត្តាជួយគាំទ្រផលិតផលខ្មែរបន្លែធម្មជាតិដែលមិនមានប្រើប្រាស់សារធាតុគីមីបរិភោគជំនួយទៅដល់សុខភាព។ ហើយសូមផ្អាកទទួលទានបន្លែនាំចូលពីក្រៅប្រទេស ដែលប្រឈមហានិភ័យប៉ះពាល់ទៅដល់សុខភាពធ្ងន់ធ្ងរ បាត់បង់ទាំងពេលវេលានិងថវិកាផងដែរ៕

អត្ថបទ៖ រៀម សុខហេង

The post បន្លែធម្មជាតិរបស់ជនជាតិដើមភាគតិចនៅមណ្ឌលគិរីកំពុងមានការគាំទ្រទាំងអតិថិជនក្នុងតំបន់ និងនៅឯរាជធានីភ្នំពេញ appeared first on Kampuchea Thmey Daily.

បុរសជនជាតិដើមភាគតិចម្នាក់ ត្រូវក្របីវាត់ធ្លាយពោះរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះដល់ប្រទេសវៀតណាម
បុរសជនជាតិដើមភាគតិចម្នាក់ រស់នៅខេត្តរតនគិរី ត្រូវបានសត្វក្របីវាត់ធ្លាយពោះរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់ប្រទេសវៀតណាម។

តាមការឲ្យដឹងពីលោក ហ៊ាន ប៊ុនទន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល កោះប៉ង បានឲ្យដឹងថា ករណីនេះកើតឡើងនៅវេលាម៉ោង០៣និង០០រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ នាយប៉ុស្តិ៍ កោះប៉ង បន្ថែមថា ជនរងគ្រោះមានឈ្មោះ រស់ កាឡង់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិប៉ាហយ ឃុំកោះប៉ង់ ខេត្តរតនគិរី ត្រូវបានក្របីវាត់នឹងស្នែងបណ្ដាលឲ្យត្រូវចំពោះធ្លាយពោះវៀនរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេលបង្អែកកាចូន និងបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី តែដោយស្ថានភាពធ្ងន់ធ្ងរពេកទើបក្រុមគ្រួសារបញ្ជូនបន្តទៅប្រទេសវៀតណាម។

បើតាមការបញ្ជាក់ពីលោកនាយប៉ុស្ដិ៍ មូលហេតុដែលនាំឲ្យក្របីវាត់រហូតរងរបួសនេះ មុនកើតហេតុជនរងគ្រោះ និងមិត្តភក្ដិផ្សេងទៀតកំពុងអង្គុយផឹកស្រានៅក្រោមផ្ទះ ហើយម្ចាស់ក្របីបានហៅឲ្យជួចាប់ដោយសារក្របីផ្អើលចាប់មិនបាន។ លុះពេលនាំគ្នាចូលទៅចាប់ សត្វក្របីក៏បានវាត់ចំជនរងគ្រោះរងរបួសធ្ងន់តែម្ដង៕

អត្ថបទ៖ ខៀវ ចាប

The post បុរសជនជាតិដើមភាគតិចម្នាក់ ត្រូវក្របីវាត់ធ្លាយពោះរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះដល់ប្រទេសវៀតណាម appeared first on Kampuchea Thmey Daily.

“ម្ហូបចាណាង”ជាម្ហូបពេញនិយមហូបជុំគ្នារបស់ជនជាតិដើមភាគតិចពេលដាំស្រូវជុំគ្នា នាខែវស្សា
ខេត្តរតនគិរី! នៅខែវស្សាមានរុក្ខជាតិជាច្រើនប្រភេទ ដុះលាស់ត្រួយខៀវខ្ចី ហើយក៏ជាពេលវេលាដាំដុះស្រូវ និង​ស្រែចម្ការ ការធ្វើស្រែនេះទៀតសោត គឺតាមរយៈការប្រវាស់ដៃគ្នា ពោលម្ចាស់ស្រែចម្ការទៅតាមផ្ទះ ប្រាប់ដំណឹងពីការដាំស្រូវ ទៅដល់ញាតិមិត្ត ដើម្បីទៅប្រវាស់ដៃគ្នា។ បន្ទាប់ដាំស្រូវរួចរាល់ ទើបនាំគ្នាហូបបាយជុំគ្នា ហើយអ្វីដែលគួរឱ្យសម្គាល់ម្ចាស់ផ្ទះតែងតែរៀបចំម្ហូបចាណាង សម្រាប់ទទួលអ្នកភូមិដែលម្ហូបនេះទទួលការពេញនិយមមកដល់បច្ចុប្បន្ន។

អ្នកស្រី ឡាន ចាន់ណា ជាកសិករមួយរូប បានប្រាប់ថា ដោយសារលើកនេះការប្រវាស់ដៃគ្នាធ្វើស្រែចំវេនរបស់គាត់ ដូច្នេះបានតៀមមុខម្ហូបចាណាង សម្រាប់អ្នកភូមិដែលមកប្រវាស់គ្នាបរិភោគជាមួយបាយ។ អ្នកស្រីថា៖« ខ្ញុំពីរនាក់ប្តី បាននាំគ្នាទៅរកបន្លែឱ្យបានគ្រប់គ្រាន់នៅរយៈពេល ២ ទៅ ៣ ថ្ងៃមុន នៅឯចម្ការនិងព្រៃតាមដងអូរ រួមមាន ដើមចាណាង កូនឬស្សី សណ្តែកខ្មោច និងសាច់មាន់ ជាគ្រឿងផ្សំដើម្បីយកផ្ទះ»។

អ្នកស្រីបង្ហើបពីរបៀបធ្វើម្ហូបជនជាតិដើមភាគតិចថា របៀបធ្វើនោះ គឺទៅរកកូនឬស្សីខ្ចីៗ យកមកផ្ទះបកសំបក ចិតជាចំណិតៗស្ងោចឱ្យសាបជារស់ជាតិកូនឬស្សី ចំណែកសណ្តែកខ្មោចវិញ នៅពេលយកមកពីព្រៃ ដាក់ហាលថ្ងៃឱ្យបានស្ងួតល្អ ទើបបុកវាជាមួយត្បាល់ម៉ដ្ឋល្អ រួចយកទៅត្រាំក្នុងឆ្នាំង មិនកំណត់ម៉ោងឬកំណត់ថ្ងៃ ដែលត្រូវស្រង់យកទឹកវា។ លុះត្រាតែទៅភ្លក្សមើលមានជាតិជូរ ទើបច្រោះយកទឹករបស់វា ដាក់លាយជាមួយកូនឬស្សីដែលរំងាស់ជាយូរម៉ោង បន្ទាប់មកដាក់សាច់មាន់ចូលរហូតដល់រលួយ ទើបជាការស្រេច។

លោកស្រីប្រាប់ថា បន្ទាប់ពីផុយសាច់ គឺថែមបន្លែត្រី សាច់ ផ្សេងៗទៀតបានរួមមាន ទំពាំងស្ងួត រឺ ទំពាំងស្រស់ ក្តិបពោតខ្ចី ផ្លែពពាយ សណ្តែក និងមើមដំឡូងមី ឬស្លឹករបស់វា ស្លឹកដើមស្រេង ស្លឹកដំឡូង  រហូតដល់រាប់ថ្ងៃ ឬ រាប់ខែក៏បាន ។ ចាណាងនេះ តាមទម្លាប់នៅពេលស្ល គេពុំបានដាក់ គ្រឿងទេស រួមមាន អំបិល, ប៊ីចេងស្ករ , ខ្ទឹម, ទឹកត្រី, ទឹកស៊ីអ៊ីវ, ម្ទេសក្រៀមរឺម្ទេសស្រស់ នៅក្នុងឆ្នាំងទុកយូរនោះទេ។ ពីព្រោះបើធ្វើដូច្នេះបណ្តាលឱ្យជូរផ្អូម និងទុកពុំបានយូរឡើយ គឺគេដាក់គ្រឿងផ្សំនៅពេលហូបតែម្តង ទៅតាមចិត្តអ្នកហូប។ បើនៅតាមស្រុកភូមិតាមផ្ទះ ដាក់ម្ហូបឬបន្លែផ្សេងៗ ទៅតាមលទ្ធភាព ចំណែកកម្មវិធីធំៗវិញ ទើបសម្លនេះមានគ្រប់គ្រឿង និងសម្បូរបន្លែ សាច់ជាដើម មានរស់ជាតិឆ្ងាញ់ជាងនេះ។

អ្នកស្រីបញ្ជាក់ថា លក្ខណៈពិសេសនៃមុខម្ហូបនេះគឺ  មានរស់ជាតិ ក្លិន ពណ៌ ទុកបានយូរ អាចបន្ថែម ត្រី សាច់ បន្លែ ដែលយកមកពីចម្ការនិងទិញពីផ្សារ មាន ស្បែកគោ ឬ ស្បែកក្របី,ជើងជ្រូក ឆ្អឹងជំនីសាច់ជ្រូក,សាច់គោ,សាច់ក្របី។

បើតាមកសិករដែលមានបទពិសោធលើសម្លនេះ សព្វថ្ងៃសម្លចាណាង មានការប្រែប្រួលទៅលើគ្រឿងផ្សំតិចតួច ដោយយកស្លឹកពោត ស្លឹកល្វា ស្លឹកដើមស្រេង ស្លឹកដំឡូងឈើខ្លះ នៅពេលរកពុំបានបន្លែចាំបាច់ខាងលើ ស្លទៅជាតិខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ ។  ចាណាងរំងាស់កាន់តែយូរថ្ងៃ កាន់តែឆ្ងាញ់ ពីស្បែកគោ ស្បែកក្របី  កាន់តែផុយរលួយចូលជាតិគ្នា ។  ជាពិសេសនោះគឺមិនត្រឹមតែបរិភោគ ជាមួយបាយទេ គឺយកម្ហូបនេះទៅដាក់មួយមី ដែលក្រុមគ្រួសារនីមួយៗចូលចិត្តបរិភោគ ។

ចាណាងខេត្តរតនគិរី គឺជាមុខម្ហូបអាហារមួយប្រភេទ របស់ជនជាតិដើមភាគតិច ភូមិភាគឦសាន គ្រប់អម្បូរចេះចាំធ្វើពីរបៀបម្ហូបនេះខុសគ្នាបន្តិចបន្តួច។  ការរស់នៅជុំគ្នាជាគ្រួសារធំ ស្លសម្លនេះជាទូទៅគេប្រើឆ្នាំងមានទំហំធំ  ដែលនិយមធ្វើហូបនៅខែវស្សា ពីព្រោះសម្បូររុក្ខជាតិព្រៃភ្នំ និងបន្លែនៅតាមចម្ការរបស់ខ្លួនឥតខ្វះខាត៕

អត្ថបទ៖ ចាប ខៀវ

The post “ម្ហូបចាណាង”ជាម្ហូបពេញនិយមហូបជុំគ្នារបស់ជនជាតិដើមភាគតិចពេលដាំស្រូវជុំគ្នា នាខែវស្សា appeared first on Kampuchea Thmey Daily.

ប្រពៃណីចាប់គោក្របីទុកពេលចូលរដូវវស្សារបស់ជនជាតិដើម​ភាគតិចនៅខេត្តរតនគិរី
នៅចុងខែឧសភា មានភ្លៀងធ្លាក់ច្រើន រុក្ខជាតិលាស់ស្លឹកខៀវខ្ចីមានពណ៌បៃតងនៅគ្រប់ទីកន្លែង ដោយ​ឡែក​មានមនុស្សជាច្រើនដែលជា​ជនជាតិដើមភាគតិចបាន​ចេញទៅរក​សត្វចិញ្ចឹមរបស់ខ្លួនដែលមានដូចជាគោ ក្របី មកចងនៅចម្ការរបស់ខ្លួនវិញផងដែរ បន្ទាប់ពីព្រលែងឱ្យដើរស៊ីស្មៅតាមចិត្តពេញមួយរដូវប្រាំងមក។

នៅមុនចាប់គោក្របី ក៏មានភូមិខ្លះមានការប្រារព្ធសែនអ្នកតាម្ចាស់ភូមិ ឬក៏សែនស្រាព្រាងនៅផ្ទះ ដើម្បីឲ្យលោកតាម្ចាស់ទឹកដី ជួយឲ្យរកក្របីឃើញ និងកុំឲ្យសត្វមានជម្ងឺផ្សេងៗ។ នេះគឺជា​ប្រពៃណីនៃ​ការ​ចាប់សត្វចិញ្ចឹមមក​វិញ​នៅ​រដូវវស្សា​របស់បងប្អូនជនជាតិភាគតិច​នៅ​ខេត្ត​រតនគិរី។

កំពុងចាប់គោចងខ្សែនៅក្នុងចម្ការរបស់ខ្លួន​លោក ឡម ជាជនជាតិ​គ្រឹង រស់នៅក្នុងស្រុកវើនសៃ បានឱ្យដឹង​ថា ការចាប់ក្របីនិងគោចងនេះជាទំលាប់របស់ជនជាតិដើមភាគតិច ជាយូរលង់ណាស់មកហើយ។ សកម្មភាពនេះក៏ទាក់ទងនិងពិធីឡើងអ្នកម្ចាស់ភូមិនិងសែនអ្នកតា នៅតាមផ្ទះស្រែផង ពីព្រោះជាទំលាប់ ដែលមិនអាចកាត់ផ្តាច់បាន ពីជីវិតរស់នៅបានឡើយ។

លោកបន្ថែមថារដូវវស្សាជារដូវបង្កបង្កើនផលដំណាំរបស់ប្រជាជន ហើយ​​ប្រសិនបើមិនបានចាប់ចងគោក្របីរបស់ខ្លួនទេ នៅពេលចូលស៊ីស្រូវ ឬដំឡូង របស់អ្នកជិតខាង ត្រូវបានគេផាកទាមទារសំណង ជាលុយ ឬកាប់បណ្តាលឲ្យមានរបួសឬស្លាប់ក៏មានដែរ។

លោក ឡម ថាលោកមានក្របី១០ក្បាល ញី ៣ក្បាលហើយ​រាល់ថ្ងៃនេះលោកនៅបន្ត​ដើររកពួកវា​ដើម្បីគៀងមក​ផ្ទះវិញដែរ។

លោកបន្ថែមថា៖ «ថ្ងៃខ្លះក៏ពួកវាត្រឡប់មកផ្ទះដែរ ដោយសារពូមានទម្លាប់មួយគឺឲ្យអំបិលវាស៊ី ធ្វើដូច្នេះឲ្យពួកវាស្គាល់ផ្ទះនិងត្រឡប់ ពីព្រៃមករកផ្ទះវិញ»។

ក្នុង​រដូវវស្សានេះម្ចាស់​ស្រែចម្ការក៏បានចេញទៅ​កាប់ដើមឬស្សីមក​ព័ទ្ធដីស្រែចម្ការរបស់ពួកគេ​ផងដែ ខណៈ​នៅ​ឯណាផ្សារក៏កសិករ​នាំគ្នា​ទៅ​ទិញខ្សែដើម្បី​ចាប់ចងគោក្របី​របស់ខ្លួនកុំឱ្យវា​ទៅ​ស៊ីដំណា​របស់​អ្នកស្រុក។ ក្នុងករណីខ្លះបើមានគោ ក្របី ចូលស៊ីដំណាំរបស់អ្នកជិតខាង ម្ចាស់ដំណាំនឹង​ប្រាប់មេភូមិនិងចាស់ទុំក្នុងភូមិមកប្រជុំគ្នា ដោយឲ្យម្ចាស់ក្របីគោចេញស្រាពាងនិងមាន់ ដើម្បីសែនសុំទោសគ្នា រួចក៏នាំគ្នាផឹកបញ្ចប់រឿងហេតុប្រកាន់ខឹងគ្នា ដោយមិនមានការប្តឹងគ្នាឡើងទៅប៉ុស្តិ៍នគរបាលនោះទេ ពីព្រោះនៅក្នុងភូមិស្រុក ដែលរស់នៅនោះសុទ្ធតែជាបងប្អូន សាច់ញាតិ សាលោហិត ពីមុនមករស់នៅពឹងពាក់គ្នាទៅវិញទៅមក។

ការចាប់ក្របីនិងគោចងនេះ ជាទំលាប់របស់ជនជាតិដើមភាគតិច ជាយូរលង់ណាស់មកហើយ ។ សកម្មភាពនេះក៏ទាក់ទងនិងពិធីឡើងអ្នកម្ចាស់ភូមិនិងសែនអ្នកតា នៅតាមផ្ទះស្រែផង ពីព្រោះជាទំលាប់ ដែលមិនអាចកាត់ផ្តាច់បាន ពីជីវិតរស់នៅបានឡើយ។ ក្របីឬគោនេះទៀតសោត ក៏សម្រាប់លក់ឲ្យគ្នាទៅវិញទៅមក សម្រាប់កាប់សែនបុណ្យសពនិងបិណ្យភូមិ និងពេលឈឺថ្កាត់ផ្សេងៗទៀត៕

The post ប្រពៃណីចាប់គោក្របីទុកពេលចូលរដូវវស្សារបស់ជនជាតិដើម​ភាគតិចនៅខេត្តរតនគិរី appeared first on Kampuchea Thmey Daily.