សន្តិសុខសង្គម
បុរសជនជាតិដើមភាគតិចម្នាក់ ត្រូវក្របីវាត់ធ្លាយពោះរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះដល់ប្រទេសវៀតណាម
បុរសជនជាតិដើមភាគតិចម្នាក់ រស់នៅខេត្តរតនគិរី ត្រូវបានសត្វក្របីវាត់ធ្លាយពោះរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់ប្រទេសវៀតណាម។
តាមការឲ្យដឹងពីលោក ហ៊ាន ប៊ុនទន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល កោះប៉ង បានឲ្យដឹងថា ករណីនេះកើតឡើងនៅវេលាម៉ោង០៣និង០០រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ នាយប៉ុស្តិ៍ កោះប៉ង បន្ថែមថា ជនរងគ្រោះមានឈ្មោះ រស់ កាឡង់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិប៉ាហយ ឃុំកោះប៉ង់ ខេត្តរតនគិរី ត្រូវបានក្របីវាត់នឹងស្នែងបណ្ដាលឲ្យត្រូវចំពោះធ្លាយពោះវៀនរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេលបង្អែកកាចូន និងបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី តែដោយស្ថានភាពធ្ងន់ធ្ងរពេកទើបក្រុមគ្រួសារបញ្ជូនបន្តទៅប្រទេសវៀតណាម។
បើតាមការបញ្ជាក់ពីលោកនាយប៉ុស្ដិ៍ មូលហេតុដែលនាំឲ្យក្របីវាត់រហូតរងរបួសនេះ មុនកើតហេតុជនរងគ្រោះ និងមិត្តភក្ដិផ្សេងទៀតកំពុងអង្គុយផឹកស្រានៅក្រោមផ្ទះ ហើយម្ចាស់ក្របីបានហៅឲ្យជួចាប់ដោយសារក្របីផ្អើលចាប់មិនបាន។ លុះពេលនាំគ្នាចូលទៅចាប់ សត្វក្របីក៏បានវាត់ចំជនរងគ្រោះរងរបួសធ្ងន់តែម្ដង៕
អត្ថបទ៖ ខៀវ ចាប

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


