ព័ត៌មានជាតិ
“ម្ហូបចាណាង”ជាម្ហូបពេញនិយមហូបជុំគ្នារបស់ជនជាតិដើមភាគតិចពេលដាំស្រូវជុំគ្នា នាខែវស្សា
ខេត្តរតនគិរី! នៅខែវស្សាមានរុក្ខជាតិជាច្រើនប្រភេទ ដុះលាស់ត្រួយខៀវខ្ចី ហើយក៏ជាពេលវេលាដាំដុះស្រូវ និងស្រែចម្ការ ការធ្វើស្រែនេះទៀតសោត គឺតាមរយៈការប្រវាស់ដៃគ្នា ពោលម្ចាស់ស្រែចម្ការទៅតាមផ្ទះ ប្រាប់ដំណឹងពីការដាំស្រូវ ទៅដល់ញាតិមិត្ត ដើម្បីទៅប្រវាស់ដៃគ្នា។ បន្ទាប់ដាំស្រូវរួចរាល់ ទើបនាំគ្នាហូបបាយជុំគ្នា ហើយអ្វីដែលគួរឱ្យសម្គាល់ម្ចាស់ផ្ទះតែងតែរៀបចំម្ហូបចាណាង សម្រាប់ទទួលអ្នកភូមិដែលម្ហូបនេះទទួលការពេញនិយមមកដល់បច្ចុប្បន្ន។

អ្នកស្រី ឡាន ចាន់ណា ជាកសិករមួយរូប បានប្រាប់ថា ដោយសារលើកនេះការប្រវាស់ដៃគ្នាធ្វើស្រែចំវេនរបស់គាត់ ដូច្នេះបានតៀមមុខម្ហូបចាណាង សម្រាប់អ្នកភូមិដែលមកប្រវាស់គ្នាបរិភោគជាមួយបាយ។ អ្នកស្រីថា៖« ខ្ញុំពីរនាក់ប្តី បាននាំគ្នាទៅរកបន្លែឱ្យបានគ្រប់គ្រាន់នៅរយៈពេល ២ ទៅ ៣ ថ្ងៃមុន នៅឯចម្ការនិងព្រៃតាមដងអូរ រួមមាន ដើមចាណាង កូនឬស្សី សណ្តែកខ្មោច និងសាច់មាន់ ជាគ្រឿងផ្សំដើម្បីយកផ្ទះ»។
អ្នកស្រីបង្ហើបពីរបៀបធ្វើម្ហូបជនជាតិដើមភាគតិចថា របៀបធ្វើនោះ គឺទៅរកកូនឬស្សីខ្ចីៗ យកមកផ្ទះបកសំបក ចិតជាចំណិតៗស្ងោចឱ្យសាបជារស់ជាតិកូនឬស្សី ចំណែកសណ្តែកខ្មោចវិញ នៅពេលយកមកពីព្រៃ ដាក់ហាលថ្ងៃឱ្យបានស្ងួតល្អ ទើបបុកវាជាមួយត្បាល់ម៉ដ្ឋល្អ រួចយកទៅត្រាំក្នុងឆ្នាំង មិនកំណត់ម៉ោងឬកំណត់ថ្ងៃ ដែលត្រូវស្រង់យកទឹកវា។ លុះត្រាតែទៅភ្លក្សមើលមានជាតិជូរ ទើបច្រោះយកទឹករបស់វា ដាក់លាយជាមួយកូនឬស្សីដែលរំងាស់ជាយូរម៉ោង បន្ទាប់មកដាក់សាច់មាន់ចូលរហូតដល់រលួយ ទើបជាការស្រេច។

លោកស្រីប្រាប់ថា បន្ទាប់ពីផុយសាច់ គឺថែមបន្លែត្រី សាច់ ផ្សេងៗទៀតបានរួមមាន ទំពាំងស្ងួត រឺ ទំពាំងស្រស់ ក្តិបពោតខ្ចី ផ្លែពពាយ សណ្តែក និងមើមដំឡូងមី ឬស្លឹករបស់វា ស្លឹកដើមស្រេង ស្លឹកដំឡូង រហូតដល់រាប់ថ្ងៃ ឬ រាប់ខែក៏បាន ។ ចាណាងនេះ តាមទម្លាប់នៅពេលស្ល គេពុំបានដាក់ គ្រឿងទេស រួមមាន អំបិល, ប៊ីចេងស្ករ , ខ្ទឹម, ទឹកត្រី, ទឹកស៊ីអ៊ីវ, ម្ទេសក្រៀមរឺម្ទេសស្រស់ នៅក្នុងឆ្នាំងទុកយូរនោះទេ។ ពីព្រោះបើធ្វើដូច្នេះបណ្តាលឱ្យជូរផ្អូម និងទុកពុំបានយូរឡើយ គឺគេដាក់គ្រឿងផ្សំនៅពេលហូបតែម្តង ទៅតាមចិត្តអ្នកហូប។ បើនៅតាមស្រុកភូមិតាមផ្ទះ ដាក់ម្ហូបឬបន្លែផ្សេងៗ ទៅតាមលទ្ធភាព ចំណែកកម្មវិធីធំៗវិញ ទើបសម្លនេះមានគ្រប់គ្រឿង និងសម្បូរបន្លែ សាច់ជាដើម មានរស់ជាតិឆ្ងាញ់ជាងនេះ។

អ្នកស្រីបញ្ជាក់ថា លក្ខណៈពិសេសនៃមុខម្ហូបនេះគឺ មានរស់ជាតិ ក្លិន ពណ៌ ទុកបានយូរ អាចបន្ថែម ត្រី សាច់ បន្លែ ដែលយកមកពីចម្ការនិងទិញពីផ្សារ មាន ស្បែកគោ ឬ ស្បែកក្របី,ជើងជ្រូក ឆ្អឹងជំនីសាច់ជ្រូក,សាច់គោ,សាច់ក្របី។
បើតាមកសិករដែលមានបទពិសោធលើសម្លនេះ សព្វថ្ងៃសម្លចាណាង មានការប្រែប្រួលទៅលើគ្រឿងផ្សំតិចតួច ដោយយកស្លឹកពោត ស្លឹកល្វា ស្លឹកដើមស្រេង ស្លឹកដំឡូងឈើខ្លះ នៅពេលរកពុំបានបន្លែចាំបាច់ខាងលើ ស្លទៅជាតិខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ ។ ចាណាងរំងាស់កាន់តែយូរថ្ងៃ កាន់តែឆ្ងាញ់ ពីស្បែកគោ ស្បែកក្របី កាន់តែផុយរលួយចូលជាតិគ្នា ។ ជាពិសេសនោះគឺមិនត្រឹមតែបរិភោគ ជាមួយបាយទេ គឺយកម្ហូបនេះទៅដាក់មួយមី ដែលក្រុមគ្រួសារនីមួយៗចូលចិត្តបរិភោគ ។

ចាណាងខេត្តរតនគិរី គឺជាមុខម្ហូបអាហារមួយប្រភេទ របស់ជនជាតិដើមភាគតិច ភូមិភាគឦសាន គ្រប់អម្បូរចេះចាំធ្វើពីរបៀបម្ហូបនេះខុសគ្នាបន្តិចបន្តួច។ ការរស់នៅជុំគ្នាជាគ្រួសារធំ ស្លសម្លនេះជាទូទៅគេប្រើឆ្នាំងមានទំហំធំ ដែលនិយមធ្វើហូបនៅខែវស្សា ពីព្រោះសម្បូររុក្ខជាតិព្រៃភ្នំ និងបន្លែនៅតាមចម្ការរបស់ខ្លួនឥតខ្វះខាត៕
អត្ថបទ៖ ចាប ខៀវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


