Connect with us

ព័ត៌មានជាតិ

យល់ដឹងពិធីបុណ្យ ទឹក ដី ព្រៃឈើ ដែលបង្ហាញពីអត្តសញ្ញាណជនជាតិដើមភាគតិចក្នុងកិច្ចការថែរក្សាធម្មជាតិ

បានផុស

នៅ

ពិធីបុណ្យទឹក ដី ព្រៃឈើ របស់ជនជាតិដើមភាគតិច នឹងប្រារព្ធនៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ ២០២៦ ចាប់ពីវេលាម៉ោង១រសៀល ដល់ម៉ោង៩:៣០យប់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពិធីបុណ្យជនជាតិដើមភាគតិចបង្កើតដោយអង្គការជនជាតិដើមភាគតិចរួមមាន CIWA, CIYA, CIPO, CIPA ដែលមានការចូលរួមពី សហគមន៍ជនជាតិដើមភាគតិចមកពីទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Miguel Jeronimo ជាអ្នកថតរូប និងជាអ្នកស្ម័គ្រចិត្តរៀបចំព្រឹត្តិការណ៍ បានប្រាប់កម្ពុជាថ្មីថា «សម្រាប់ជនជាតិដើមភាគតិច ដីធ្លី និងធនធានធម្មជាតិ គឺជាសិទ្ធិជាមូលដ្ឋាន និងជាអត្តសញ្ញាណរបស់យើង។ លោកថា៖«ពួកវាជាចំណុចកណ្តាលនៃជីវិត និងទំនាក់ទំនងសង្គម វប្បធម៌ សេដ្ឋកិច្ច និងបរិស្ថានរបស់យើង។ ទឹក ដីធ្លី និងព្រៃឈើ គឺជាជីវិតសម្រាប់ជនជាតិដើមភាគតិច និងយើងទាំងអស់គ្នាជាមនុស្ស។ បើគ្មានរបស់ទាំងនេះទេ គ្មានយើងណាម្នាក់អាចរស់នៅបានឡើយ»។

លោក ម៉ាណេ យុន អ្នកជំនាញផ្នែកកម្មសិទ្ធិបញ្ញាជាន់ខ្ពស់ និងជានាយកប្រតិបត្តិនៃអង្គការជនជាតិដើមភាគតិចកម្ពុជា បានលើកឡើងថា ពិធីបុណ្យរបស់យើងគឺជាកន្លែងមួយដើម្បីបង្ហាញថាជនជាតិដើមភាគតិចមិនមែនគ្រាន់តែជាផ្នែកមួយនៃធម្មជាតិនោះទេ ក៏រួមមានទំនាក់ទំនងជាមួយវានៅគ្រប់ដង្ហើម គ្រប់រឿងរ៉ាវ និងគ្រប់ជំនាន់។ លោកថា៖« ព្រៃឈើគឺជាផ្ទះរបស់យើង ទឹកគឺជាជីវិតរបស់យើង ហើយដីធ្លីគឺជាអត្តសញ្ញាណរបស់យើង។ ការព្យាបាលផែនដីមិនត្រឹមតែជាសកម្មភាពបរិស្ថានប៉ុណ្ណោះទេ វាគឺជាទង្វើនៃយុត្តិធម៌»។

ជនជាតិដើមភាគតិចបានថែរក្សាទឹក ដីធ្លី និងព្រៃឈើជាយូរមកហើយសម្រាប់អនាគតរបស់មនុស្សទាំងអស់។ នៅពេលដែលអ្នកឱ្យតម្លៃ និងការពារសហគមន៍ជនជាតិដើមភាគតិច អ្នកក៏ការពារអនាគតនៃភពផែនដីរួមរបស់យើងផងដែរ។
ការផ្តួចផ្តើមឱ្យមានការរៀបចំពិធីបុណ្យនេះឡើង ដើម្បីរួបរួមគ្នាក្នុងសាមគ្គីភាព អបអរសាទរវប្បធម៌ និងអត្តសញ្ញាណគ្នាទៅវិញទៅមក ព្រមទាំងបង្ហាញដល់ទស្សនិកជន (ខ្មែរ បារាំង។ល។) អំពីប្រពៃណីដ៏សម្បូរបែប និងចម្រុះដែលមាននៅក្នុងប្រទេសកម្ពុជា និងសារៈសំខាន់នៃទំនាក់ទំនងជាមួយធម្មជាតិ។

កម្មវិធីនេះ មានការចូលរួមពីជនជាតិដើមភាគតិច មកពីខេត្តមណ្ឌលគិរី រតនគិរី កំពង់ធំ ព្រះវិហារ រួមមានជនជាតិប្រាវ កាវ៉េត ចារ៉ាយ គ្រឹង ទំពុន ព្នង និងជាច្រើនទៀត។ ជាសរុបមក មានខ្លឹមសារជាច្រើនដែលត្រូវបានរៀបចំឡើងនៅក្នុងកម្មវិធីនេះ ដែលអាចរៀនសូត្រពីជីវិតជនជាតិដើមភាគតិចនៅទូទាំងពិភពលោកដូចជា កម្ពុជា អូស្ត្រាលី កេនយ៉ា ប្រេស៊ីល សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី និងប្រទេសជាច្រើនទៀត

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម