ព័ត៌មានជាតិ
ប្រពៃណីចាប់គោក្របីទុកពេលចូលរដូវវស្សារបស់ជនជាតិដើមភាគតិចនៅខេត្តរតនគិរី
នៅចុងខែឧសភា មានភ្លៀងធ្លាក់ច្រើន រុក្ខជាតិលាស់ស្លឹកខៀវខ្ចីមានពណ៌បៃតងនៅគ្រប់ទីកន្លែង ដោយឡែកមានមនុស្សជាច្រើនដែលជាជនជាតិដើមភាគតិចបានចេញទៅរកសត្វចិញ្ចឹមរបស់ខ្លួនដែលមានដូចជាគោ ក្របី មកចងនៅចម្ការរបស់ខ្លួនវិញផងដែរ បន្ទាប់ពីព្រលែងឱ្យដើរស៊ីស្មៅតាមចិត្តពេញមួយរដូវប្រាំងមក។

នៅមុនចាប់គោក្របី ក៏មានភូមិខ្លះមានការប្រារព្ធសែនអ្នកតាម្ចាស់ភូមិ ឬក៏សែនស្រាព្រាងនៅផ្ទះ ដើម្បីឲ្យលោកតាម្ចាស់ទឹកដី ជួយឲ្យរកក្របីឃើញ និងកុំឲ្យសត្វមានជម្ងឺផ្សេងៗ។ នេះគឺជាប្រពៃណីនៃការចាប់សត្វចិញ្ចឹមមកវិញនៅរដូវវស្សារបស់បងប្អូនជនជាតិភាគតិចនៅខេត្តរតនគិរី។
កំពុងចាប់គោចងខ្សែនៅក្នុងចម្ការរបស់ខ្លួនលោក ឡម ជាជនជាតិគ្រឹង រស់នៅក្នុងស្រុកវើនសៃ បានឱ្យដឹងថា ការចាប់ក្របីនិងគោចងនេះជាទំលាប់របស់ជនជាតិដើមភាគតិច ជាយូរលង់ណាស់មកហើយ។ សកម្មភាពនេះក៏ទាក់ទងនិងពិធីឡើងអ្នកម្ចាស់ភូមិនិងសែនអ្នកតា នៅតាមផ្ទះស្រែផង ពីព្រោះជាទំលាប់ ដែលមិនអាចកាត់ផ្តាច់បាន ពីជីវិតរស់នៅបានឡើយ។
លោកបន្ថែមថារដូវវស្សាជារដូវបង្កបង្កើនផលដំណាំរបស់ប្រជាជន ហើយប្រសិនបើមិនបានចាប់ចងគោក្របីរបស់ខ្លួនទេ នៅពេលចូលស៊ីស្រូវ ឬដំឡូង របស់អ្នកជិតខាង ត្រូវបានគេផាកទាមទារសំណង ជាលុយ ឬកាប់បណ្តាលឲ្យមានរបួសឬស្លាប់ក៏មានដែរ។

លោក ឡម ថាលោកមានក្របី១០ក្បាល ញី ៣ក្បាលហើយរាល់ថ្ងៃនេះលោកនៅបន្តដើររកពួកវាដើម្បីគៀងមកផ្ទះវិញដែរ។
លោកបន្ថែមថា៖ «ថ្ងៃខ្លះក៏ពួកវាត្រឡប់មកផ្ទះដែរ ដោយសារពូមានទម្លាប់មួយគឺឲ្យអំបិលវាស៊ី ធ្វើដូច្នេះឲ្យពួកវាស្គាល់ផ្ទះនិងត្រឡប់ ពីព្រៃមករកផ្ទះវិញ»។
ក្នុងរដូវវស្សានេះម្ចាស់ស្រែចម្ការក៏បានចេញទៅកាប់ដើមឬស្សីមកព័ទ្ធដីស្រែចម្ការរបស់ពួកគេផងដែ ខណៈនៅឯណាផ្សារក៏កសិករនាំគ្នាទៅទិញខ្សែដើម្បីចាប់ចងគោក្របីរបស់ខ្លួនកុំឱ្យវាទៅស៊ីដំណារបស់អ្នកស្រុក។ ក្នុងករណីខ្លះបើមានគោ ក្របី ចូលស៊ីដំណាំរបស់អ្នកជិតខាង ម្ចាស់ដំណាំនឹងប្រាប់មេភូមិនិងចាស់ទុំក្នុងភូមិមកប្រជុំគ្នា ដោយឲ្យម្ចាស់ក្របីគោចេញស្រាពាងនិងមាន់ ដើម្បីសែនសុំទោសគ្នា រួចក៏នាំគ្នាផឹកបញ្ចប់រឿងហេតុប្រកាន់ខឹងគ្នា ដោយមិនមានការប្តឹងគ្នាឡើងទៅប៉ុស្តិ៍នគរបាលនោះទេ ពីព្រោះនៅក្នុងភូមិស្រុក ដែលរស់នៅនោះសុទ្ធតែជាបងប្អូន សាច់ញាតិ សាលោហិត ពីមុនមករស់នៅពឹងពាក់គ្នាទៅវិញទៅមក។

ការចាប់ក្របីនិងគោចងនេះ ជាទំលាប់របស់ជនជាតិដើមភាគតិច ជាយូរលង់ណាស់មកហើយ ។ សកម្មភាពនេះក៏ទាក់ទងនិងពិធីឡើងអ្នកម្ចាស់ភូមិនិងសែនអ្នកតា នៅតាមផ្ទះស្រែផង ពីព្រោះជាទំលាប់ ដែលមិនអាចកាត់ផ្តាច់បាន ពីជីវិតរស់នៅបានឡើយ។ ក្របីឬគោនេះទៀតសោត ក៏សម្រាប់លក់ឲ្យគ្នាទៅវិញទៅមក សម្រាប់កាប់សែនបុណ្យសពនិងបិណ្យភូមិ និងពេលឈឺថ្កាត់ផ្សេងៗទៀត៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


