ជប៉ុន-ចិន Archives - Kampuchea Thmey Daily

លោក​ ត្រាំ​​ រំពឹងខ្ពស់​លើជប៉ុន​និង​ចិន​ក្នុងការ​ចូលរួម​ជាមួយ​អាមេរិក​​ការ​ពារ​នាវាដឹកប្រេង​​​
ក្រោយ​សង្រ្គាម​នៅ​អ៊ីរ៉ង់​​អូស​បន្លាយ​​​ឈាន​ដល់​សប្តាហ៍​ទី​​៤​ និង​​មិនទាន់​មាន​ភាគី​ណា​មួយ​ចូល​រួម​ជា​មួយ​អាមេរិក បើក​ច្រក​សមុទ្រ​​Hormuz សម្រាប់​ការ​នាំចេញ​ប្រេ​ង​ទៅកាន់តែផ្សារសកលលោក​ឡើងវិញ​ទេ អាមេរិក​នៅ​តែ​បន្ត​អំពាវនាវ​ដល់​សម្ព័ន្ធ​មិត្ត​ទាំង​អឺរ៉ុប​និង​អាស៊ី​ឱ្យ​ជួយ​ក្នុង​ប្រតិបត្តការណ៍​នេះ​។ ក្នុង​នោះ​ប្រទេស​ដែល​អាមេរិក​សង្ឃឹម​ជាង​គេ មាន​ជប៉ុន ចិន​ និង​កូរ៉េខាង​ត្បូង​។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ លើក​ឡើង​កាល​ពី​ថ្ងៃសុក្រថា ជាការល្អប្រសើរ​ ប្រសិន​​បើប្រទេស​ជប៉ុន ចិន និង​ប្រទេស​ដទៃទៀត​ដែលពឹងផ្អែកលើ​ថាមពល​ប្រេងខ្លាំង​​ពីមជ្ឈិមបូព៌ា ​ចូលរួម​ជា​មួយ​លោក ដើម្បី​ការពារការ​ដឹកជញ្ជូន​ក្នុង​ច្រក​សមុទ្រ Hormuz ​។

លោក ត្រាំ អះអាងថា៖ «សមយុទ្ធយោធាសាមញ្ញមួយអាច​ប្រើ​ ដើម្បី​បើក​ច្រកសមុទ្រ​ឡើង​វិញ ដែល​ច្រក​នេះ​ត្រូវបាន​បិទ​ដោយ​អ៊ីរ៉ង់​ចាប់​តាំងពីសង្គ្រាម​រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើ​ប្រទែស​នេះ​នៅ​ថ្ងៃទី២៨ ខែកុម្ភៈ»។ នេះបើយោង​តាមសារព័ត៌មាន​ជប៉ុន​ KYODO NEWS ផ្សាយ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៦ ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ។ រូបភាព៖ Reuters

ផ្សាយ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៦ សារ​ព័ត៌មាន​ជប៉ុន​ខាងលើ បាន​រាយការណ៍ថា លោកលើក​ឡើង​ទៀត​ថាផែន​ការ​នេះ​នឹង​តម្រូវ​ឱ្យ​នាវា​ជាច្រើន​ពង្រាយ​ក្នុងតំបន់នោះ​​ដែល​ជា​​ផ្នែក​នៃការ​ការពារ​​​​​​នាវា​ដឹក​ប្រេង​ចេញ​ពីតំបន់​នោះ​​។​

លោក ត្រាំ ​ប្រាប់​អ្នក​យកព័ត៌មាននៅសេតវិមាន​ថា៖ « វានឹង​មាន​សុវត្ថិ​ភាព ប៉ុន្តែ​យើង​ការជំនួយច្រើន។ ណាតូ​អាចជួយយើងបាន​ ប៉ុន្តែ​រហូត​មក​ដល់ពេល​នេះ ពួកគេ​មិនទាន់មានភាពក្លាហាន​ក្នុងការធ្វើ​ដូច្នេះ​ទេ ​ហើយ​ប្រទេសដទៃទៀតក៏​អាចជួយយើងបាន»។

លោក​បន្ត​ជាមួយ​អ្នក​សារព័ត៌មាន​​ថា​៖ « អ្នកដឹងទេ! យើង​មិន​ប្រើ​ប្រាស់​ច្រក​សមុទ្រ​នេះ​ទេ [​…] យើង​មិនត្រូវការវា​នោះ​ទេ។ ប៉ុន្តែ​អឺរ៉ុប​ត្រូវ​ការវា​។ កូរ៉េខាងត្បូង ជប៉ុន ចិន និង​ប្រទេស​ជាច្រើនទៀត។ ដូច្នេះ ​ពួកគេ​នឹងត្រូវចូលរួម​ខ្លះ​លើរឿងនេះ​»។

ការ​ថ្លែង​​របស់​ប្រធានា​ធិប​តី​រូប​នេះ​កើត​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពីលោក​បាន​ជួបពិភាក្សាជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្រី​ ណាសាអេ តាកាអ៊ិឈិ (Sanae Takaichi) នៅសេតវិមាន​។

លោក ត្រាំ​ក៏​បានសរសើរប្រទេស​ជប៉ុនចំពោះការ​បោះជំហានទៅ​មុខ​ជាមួយ​អាមេរិក មិន​ដូចសម្ព័ន្ធភាពសន្តិសុខណាតូទេ​។

កាលពីថ្ងៃអង្គារ លោក​ក៏បានសរសេរនៅលើបណ្តាញសង្គមថា លោក​លែង​ស្វែងរកជំនួយពីសម្ព័ន្ធមិត្តអាមេរិក​ ដើម្បី​រក្សា​ផ្លូវទឹក​ដឹកជញ្ជូន​ដ៏​សំខាន់​ឱ្យបើកចំហនិងមានសុវត្ថិភាព​ទៀតហើយ។

យ៉ាង​ណា​ការ​លើក​ឡើង​ចុង​ក្រោយរបស់​លោក ត្រាំ​ បាន​បង្ហាញ​ថា ​លោក​នៅ​តែចង់បាន​ជំនួយពីប្រទេស​ដទៃទៀត ដើម្បី​ផ្តល់​ការការពារ​ដល់​នាវា​ដឹកប្រេងឆ្លងកាត់​ច្រកសមុទ្រនេះ​ ដោយ​សង្គ្រាមនៅ​អ៊ីរ៉ង់​បាន​ធ្វើឱ្យទីផ្សារ​ថាមពលសកលមានការប្រែប្រួល៕

ប្រែសម្រួល៖ ណឺ មិនា

The post លោក​ ត្រាំ​​ រំពឹងខ្ពស់​លើជប៉ុន​និង​ចិន​ក្នុងការ​ចូលរួម​ជាមួយ​អាមេរិក​​ការ​ពារ​នាវាដឹកប្រេង​​​ appeared first on Kampuchea Thmey Daily.

ជប៉ុន​​ប្រតិកម្ម​​ដំបូងគេចំពោះ​ការធ្វើ​សមយុទ្ធរបស់​យោធាចិន​​ព័ទ្ធ​​កោះ​តៃ​វ៉ាន់ ​
ជប៉ុន​ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​នេះ​ថា ​កង​កម្លាំង​យោធា​ចិន​បាន​ធ្វើ​សម​យុទ្ធ​ជុំ​វិញ​កោះ​តៃវ៉ាន់ គឺ​ធ្វើឱ្យ​មាន​ភាព​តាន​តឹងកាន់​តែ​ខ្លាំង​​​ជុំ​វិញ​ច្រក​សមុទ្រ​តៃ​វ៉ាន់​ ហើយ​ខ្លួន​​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាគី​ក្រុង​ប៉េកាំង​​ផង​ដែរ​។ នេះ​បើយោង​តាម​សារព័ត៌មាន AFP។​

លោក​ស្រី សាណាអេ តាកាអ៊ិឈិ។ Reuters

​​លោក Toshihiro Kitamura រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​​ បាន​​និយាយ​​ថា​៖«​ការ​ធ្វើ​សមយុទ្ធ​នាពេល​ថ្មីៗ​ដោយ​កង​កម្លាំង​យោធា​ចិន​បង្កើត​ឱ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​នៅ​ជុំវិញ​​ច្រក​សមុទ្រ​តៃ​វ៉ាន់​ ហើយ​រដ្ឋាភិបាល​ជប៉ុនក៏​​បាន​បង្ហាញ​ពី​កង្វល់​របស់​ចំពោះ​ភាព​តាន​តឹង​នេះ​ទៅ​ខាង​ប្រទេស​ចិន​ផង​ដែរ»។

លោក​បា​ន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​៖ «វា​​ជា​​ជំហរ​​ស្រប​​របស់​​រដ្ឋា​ភិបាល​​ជប៉ុន​​​ដែល​ខ្លួន​​រំ​ពឹង​​ថា​​បញ្ហា​​ជុំវិញ​​កោះ​​តៃវ៉ាន់​​នឹង​​ត្រូវ​​បាន​​ដោះ​ស្រាយ​​ដោយ​​សន្តិ​វិធី​​តាម​រយៈ​​ការ​​សន្ទនា​។

លោក​បន្ថែម​ថា​៖ «សន្តិភាព និង​ស្ថិរ​ភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃ​វ៉ាន់​មាន​សារៈ​សំខាន់​សម្រាប់​សហគមន៍​អន្តរជាតិ​ទាំងមូល។ យើង​​នឹង​​បន្ត​​តាម​​ដាន​​ការ​​វិវត្ត​​នានាដែល​​ទាក់​​ទងនឹង​បញ្ហា​នេះ​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់»។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ទំនាក់​ទំនង​របស់​ជប៉ុន​ជា​មួយ​ចិន​កាន់​តែ​អាក្រក់​ទៅៗ​ក្នុង​ប៉ុន្មា​ន​សប្តាហ៍​ថ្មីៗ​នេះ​ បន្ទាប់​ពីនាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ស្រី សាណាអេ តាកាអ៊ិឈិ [Sanae Takaichi] បាន​ស្នើ​ថា ទី​ក្រុង​តូក្យូ​អាច​ធ្វើ​អន្តរាគមន៍​ផ្នែក​យោធា​នៅ​ក្នុង​ការ​វាយ​ប្រហារ​ណាមួ​យ​របស់​ចិន​លើ​កោះ​តៃ​វ៉ាន់​ កាលពីខែវិច្ឆិកា៕

ប្រែសម្រួល៖ ណឺ មិនា​

The post ជប៉ុន​​ប្រតិកម្ម​​ដំបូងគេចំពោះ​ការធ្វើ​សមយុទ្ធរបស់​យោធាចិន​​ព័ទ្ធ​​កោះ​តៃ​វ៉ាន់ ​ appeared first on Kampuchea Thmey Daily.

ក្រសួង​ការពារ​ចិន​​ អំពាវនាវ​ឱ្យ​​រួម​គ្នា​​​ទប់​ស្កាត់​ការរស់​ឡើង​​វិញ​នៃ​យោធា​​ស្តាំនិយម​ជប៉ុន
ក្រសួង​ការពារ​ជាតិ​ចិន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បានអំពាវ​នាវ​ដល់​ប្រជា​ជាតិ និង​ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព​ទាំង​អស់​រួម​ដៃគ្នា​​ជា​កម្លាំង​មួយ ​ដើម្បី​ទប់​ស្កាត់​ការ​រស់​ឡើង​វិញ​នៃ​របប​យោធាស្តាំ​និយម​​​របស់​ជប៉ុន​។ យោង​តាម​សារព័ត៌មាន CN News ។​

លោក Zhang Xiaogang អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន។ MNDC

លោក Zhang Xiaogang អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​បាន​ឆ្លើយ​តប​​នឹង​ការ​ផ្សព្វ​ផ្សាយ​មួយ​ ដែល​បាន​លើក​ឡើង​ដោយ​នាយក​រដ្ឋមន្រី្តជប៉ុន លោក​ស្រី​​ សាណាអេ តាកាអ៊ិឈិ​  (Sanae Takaichi) និង​មន្ត្រី​​ម្នាក់​ទៀត​របស់​ខ្លួន​ស្តី​ពី​ការ​បង្កើត​គ្រឿង​សព្វាវុធ​នុយ​ក្លេអ៊ែរ​របស់​ជប៉ុន​។

ក្នុងរយៈពេល​​ថ្មីៗ​នេះ ​ក្រសួង​ការពារជាតិ​ជប៉ុន​ បាន​រិះ​គន់​ចិន​ថា បង្កើន​ការចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ ហើយ​បាន​ធ្វើ​សកម្មភាព​រំ​ខាន​នានា​នៅ​ក្បែរ​​ដែន​ទឹក​របស់​ជប៉ុន​​ ដោយ​លើក​ឡើង​ពី​ផែន​ការ​ដាក់​ពង្រាយ​ឧបករណ៍​រ៉ាដា​ចល័ត​នៅ​កោះ​អូ​គី​ណា​វ៉ា របស់​ជប៉ុន​​នៅ​ឆ្នាំ​២០២៦ ដើម្បី​តាម​ដាន​សកម្មភាពនានា​របស់​​យោធា​​ចិន​។

លោក Zhang បាន​និយាយ​ថា ប្រតិបត្តិ​ការ​របស់​យោធា​ចិន​នៅ​ក្នុង​ដែន​ទឹក​ដែល​ពាក់​ព័ន្ធ​គឺ​គោរព​យ៉ាង​ពេញ​លេញ​ជា​មួយ​នឹង​ច្បាប់​អន្តរ​ជាតិ​ និង​ការ​អនុវត្ត​អន្តរជាតិ ហើយ​គ្មាន​ការជ្រៀត​ជ្រែក​ឬបង្កហេតុ​ណាមួយ​ឡើយ ដោយ​មើល​ឃើញ​ថា​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​របស់​ចិន​សម​ហេតុផល​ និង​នៅ​តែ​ទាប​ជាង​មធ្យម​ភាគ​សកល​ជាចំណែក​នៃ ​GDP សរុប​។​

លោក​បន្ត​ថា​៖«យើង​ជំរុញ​ឱ្យ​ប្រទេស​ជប៉ុន​បញ្ឈប់​ការ​ឃោសនា​មិន​ពិត​របស់​ខ្លួន​ និង​បញ្ឈប់​នូវ​ការ​ដាក់​ពង្រាយ​សកម្មភាព​​នានា​ប្រឆាំង​នឹង​ប្រទេស​ចិន​។ យើង​នឹង​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​ប្រឆាំង​នឹង​ការ​យា​យី ឬ​ការ​បង្ក​ហេតុ​ណា​មួយដែល​ធ្វើដោយភាគីជប៉ុន​​»។

មិន​តែ​ប៉ុណ្ណោះ លោក Zhang បាន​ព្រមាន​នៃ​ការ​មើល​ឃើញ​កាន់​តែ​ច្បាស់ និង​គ្រោះ​ថ្នាក់ដែល​​ឆ្ពោះ​ទៅ​រក​ការ​រស់​ឡើង​វិញ​នៃ​ពួក​យោធា​និយម​នៅ​ក្នុង​ប្រទេស​​ជប៉ុន​​ ដោយ​សារ​ប្រទេស​នេះ​បាន​បន្ត​ធ្វើ​ឱ្យ​មាន​​វិស័យ​យោធា​​​អភិវឌ្ឍន៍​​ទៅ​មុខ​​មិនឈប់ឈរ និង​បាន​ពន្លឿន​ការ​កសាង​សមត្ថភាព​យោធារបស់ខ្លួន។

លោក​បន្ត​ថា​៖«យើង​សូម​អំពាវ​នាវ​ដល់​ប្រជាជាតិ និង​ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព​ទាំង​អស់​ ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​ទប់​ស្កាត់​ការ​រស់​ឡើង​វិញ​នៃ​របប​យោធា​និយម​ដោយ​កង​កម្លាំង​ស្តាំ​និយម​របស់​ជប៉ុន​ និង​ការពារ​ពិភពលោក​ពី​ការ​ធ្លាក់​ទៅ​ក្នុង​ភាព​ចលាចល​ ឬ​សោកនាដ​កម្ម​ពី​អតីតកាល»៕

ប្រែសម្រួល៖ ណឺ មិនា​

The post ក្រសួង​ការពារ​ចិន​​ អំពាវនាវ​ឱ្យ​​រួម​គ្នា​​​ទប់​ស្កាត់​ការរស់​ឡើង​​វិញ​នៃ​យោធា​​ស្តាំនិយម​ជប៉ុន appeared first on Kampuchea Thmey Daily.

កម្ពុជា គាំទ្រគ្រប់មធ្យោបាយរបស់ចិន ដើម្បីប្រឆាំងឯករាជ្យតៃវ៉ាន់
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់នូវ«គោលនយោបាយចិនមួយ» និងថាតៃវ៉ាន់មិនអាចផ្ដាច់ខ្លួនចេញពីរដ្ឋចិនបានឡើយ។កម្ពុជា ចាត់ទុកបញ្ហាតៃវ៉ាន់ ជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយគាំទ្រគ្រប់មធ្យោបាយរបស់ចិន ដើម្បីប្រឆាំងនឹងការប្រកាសឯករាជ្យរបស់តៃវ៉ាន់។

ក្រសួងការបរទេសកម្ពុជា បញ្ជាក់តាមរយៈសេចក្ដីថ្លែងការណ៍ក្នុងថ្ងៃទី២៦ ខែវិច្ឆិកា ដូច្នេះ៖«កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថារដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិន ទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។ កម្ពុជា ចាត់ទុកបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ចិនដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំង នឹង «ឯករាជ្យតៃវ៉ាន់» គ្រប់ទម្រង់។»។

ការបញ្ជាក់សាជាថ្មីរបស់កម្ពុជាអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ គឺបន្ទាប់ពីភាពតានតឹងរវាងជប៉ុន និងចិន ជុំវិញបញ្ហាតៃវ៉ាន់ បានឡើងកម្ដៅខ្លាំងឡើង ហើយប្រពន្ធផ្សព្វផ្សាយក៏បានសួរពីទស្សនៈរបស់រាជរដ្ឋាភិបាលកម្ពុជាវិញការវិវត្តនេះ។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍៍ដែរថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែង នានាក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាក្នុងតំបន់ ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយទំនាស់ ក៏ដូចជាជម្លោះ ដោយសន្តិវិធី។

នាយករដ្ឋមន្រ្តីជប៉ុន Sanae Takaichi  (រូបភាព៖ Reuters)

ជម្លោះការទូតដ៏តានតឹងបំផុតរវាងចិន និងជប៉ុន  ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ កើតមានឡើងដោយការអត្ថាធិប្បាយថ្មីៗរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអ៊ី តាកាអ៊ីជី (Sanae Takaichi) ដែលថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ អាចជំរុញ​ឲ្យ​មានការឆ្លើយតបផ្នែកយោធាពីសំណាក់ជប៉ុន។ ចិនបានសងសឹកវិញ តាមរយៈការអត្ថាធិប្បាយវាយប្រហារតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ការហាមឃាត់គ្រឿងសមុទ្រជប៉ុន ការផ្អាកការចាក់បញ្ចាំងភាពយន្តជប៉ុន និងការព្រមានពីការធ្វើដំណើរសម្រាប់ពលរដ្ឋរបស់ខ្លួន។

ស្របពេលដែលជម្លោះការទូតបន្តតានតឹង ជប៉ុនប្រកាសថា នឹងបន្តផែនការដាក់ពង្រាយមីស៊ីលបាញ់ពីដីទៅអាកាសនៅលើកោះយ៉ូណាហ្គូនី (Yonaguni) ដែលជាកោះមួយស្ថិតនៅចម្ងាយប្រហែល១១០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់។  ក្រសួងការបរទេសចិន កាល​ពី​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកា​ ចាត់ទុកសកម្មភាពជប៉ុនបែបនេះ ថាមានបំណង«បង្កភាពតានតឹងក្នុងតំបន់ និងញុះញង់​ឲ្យ​មានការប្រឈមមុខដាក់គ្នាផ្នែកយោធា» និងព្រមានថា «កម្លាំងស្តាំនិយមនៅជប៉ុន កំពុងដឹកនាំជប៉ុន និងតំបន់ទៅរកគ្រោះមហន្តរាយ»។ ក្រសួងការបរទេសចិន ក៏ប្រកាសថា ទីក្រុងប៉េកាំងមាន«ការតាំងចិត្ត និងសមត្ថភាពក្នុងការការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួន»។

ទីក្រុងប៉េកាំង ដែលទាមទារថាកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានបង្កើនសារផ្នែកយោធានៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ក្រសួងការពារជាតិចិនបានព្រមានកាលពីពាក់កណ្តាលខែវិច្ឆិកាថា ជប៉ុននឹងប្រឈមមុខនឹងបរាជ័យ «យ៉ាងធ្ងន់ធ្ងរ» ប្រសិនបើខ្លួនលូកដៃក្នុងជម្លោះកោះតៃវ៉ាន់។ ចាប់តាំងពីពេលនោះមក ទីបញ្ជាការកងទ័ពរំដោះប្រជាជនចិន (PLA) ជាច្រើនបានបញ្ចេញវីដេអូចម្រៀងជាតិនិយមដែលបង្ហាញពីមីស៊ីល នាវាចម្បាំង និងកងទ័ពត្រៀមប្រយុទ្ធ រួមទាំងវីដេអូមួយរបស់កងកម្លាំងគ្រាប់រ៉ុក្កែតដែលបង្ហាញពីមីស៊ីលផ្លោងអន្តរទ្វីប និងដាក់ចំណងជើងថា «បើថ្ងៃនេះសង្គ្រាមផ្ទុះឡើង នេះជាការឆ្លើយតបរបស់ខ្ញុំ»។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុន (រូបភាព៖ Reuters)

បច្ចុប្បន្នភាពចុងក្រោយ គឺប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឲ្យនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កុំ​បង្ក​ជម្លោះ​ជាមួយ​ទីក្រុង​ប៉េកាំង​លើ​បញ្ហា​តៃវ៉ាន់។ នេះបើតាមកាសែត The Wall Street Journal (WSJ) រាយការណ៍កាល​ពី​ថ្ងៃ​ពុធ​ទី​២៦​ខែ​វិច្ឆិកា​៕

ដោយ៖ ង៉ិល ណារ៉ាត់

The post កម្ពុជា គាំទ្រគ្រប់មធ្យោបាយរបស់ចិន ដើម្បីប្រឆាំងឯករាជ្យតៃវ៉ាន់ appeared first on Kampuchea Thmey Daily.

​តៃ​វ៉ាន់​​បង្ហាញ​ជំហរ​នៅ​​ខាងជប៉ុន ដោយ​ចោទ​ចិន​ថា ប្រើ​ប្រាស់​វិធី​បំភិតបំភ័យ​ គម្រាមសម្លុត​​
​ស្របពេល​ដែល​ជម្លោះ​​ការ​ទូត​​រវាង​​មហាយក្ស​ចិន​និងជប៉ុន​កំពុង​បន្ត​ដ៏ក្តៅ​គគុកនោះ ​រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក លីន ជាលុង​ (Lin Chia-Lung) នៅថ្ងៃព្រហស្បតិ៍ ២០ វិច្ឆិកា បានសន្យាគាំទ្រជប៉ុន​ដែល​បាន​អះអាង​​ពី​​ការ​​​ឆ្លើយ​តប​​​​ដោយ​យោធា ក្នុងករណី​ចិន​វាយ​ប្រហារ​តៃ​វ៉ាន់​នោះ។

តាមការ​​ស្រង់​សម្តី​របស់​រ៉យទ័រ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោក លីន ជាលុង បាននិយាយថា ទីក្រុង​ប៉េកាំង «ប្រើប្រាស់ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច និងការបំភិតបំភ័យយោធាប្រភេទនេះ ដើម្បីសម្លុតប្រទេសដទៃ… ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ សុទ្ធតែជាអាវុធប្រឆាំងនឹងតៃវ៉ាន់»។

​ការ​ធ្វើ​​​អត្ថាធិប្បាយ​​របស់​រដ្ឋមន្ត្រី​ការបរទេស​តៃ​វ៉ាន់ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលពីររូបនៅទីក្រុងតូក្យូបាននិយាយថា ប្រទេសចិនបានចង្អុលបង្ហាញថា ខ្លួននឹងហាមឃាត់ការនាំចូល​​ផលិត​ផល​​ជលផល​​​សមុទ្រ​របស់​ជប៉ុនទាំងអស់ ដែលហាក់ដូចជាការសង្គ្រោះចុងក្រោយបំផុតនៅក្នុងជម្លោះនេះ។

ភាពតានតឹងរវាងប្រទេស​មហាអំណាច​សេដ្ឋកិច្ច​​លេខ​​២​និង​លេខ៣​ទាំងពីរបានផ្ទុះឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនថ្មីលោកស្រី​ សាណាអេ តាកា​អ៊ីឈី​ (Sanae Takaichi) បាននិយាយ​នៅ​ក្នុង​បទ​​អន្តរាគមន៍​ក្នុងសភា​​កាលថ្ងៃទី​៧ខែ​វិច្ឆិកា​ថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ដែលគំរាមកំហែងដល់ការរស់រាន​របស់ប្រទេសជប៉ុន អាចបង្កឱ្យមានការឆ្លើយតបខាងយោធា។

ប្រទេសចិនបានទាមទារឱ្យលោកស្រីដកសម្តី​នោះវិញ​ និងជំរុញពលរដ្ឋរបស់ខ្លួនកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដែលបណ្តាលឱ្យមានការលុបចោល​​​ការ​កក់​​សំបុត្រ​យន្តហោះ​ទ្រង់ទ្រាយធំ ដែលអាចបណ្តាល​​ឲ្យ​មាន​ផលប៉ះពាល់ដ៏ធំធេងដល់សេដ្ឋកិច្ចរបស់ជប៉ុន​​។

ខណៈពេលដែលប្រទេសជប៉ុនមិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ប្រទេសទាំងពីរគឺជាសម្ព័ន្ធមិត្តយូរអង្វែង និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់។ ជប៉ុន​ជាប់​ចំណាត់​ថ្នាក់​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​បី​របស់​តៃវ៉ាន់ ខណៈ​តៃវ៉ាន់​​ឈរ​នៅ​​លំដាប់​ទី៤​​ធំ​ជាង​គេ​​សម្រាប់​ជប៉ុន​ក្នុងវិស័យ​ពាណិជ្ជកម្ម​នេះ​៕​

រ៉ាន់ រើយ​

នាយករដ្ឋមន្ត្រី​ជប៉ុន លោកស្រី Sanae Takaichi និង​ប្រធានាធិបតីចិន ស៊ី ជីនពីង​​ ក្នុងជំនួប​ទ្វេភាគី​នៅកូរ៉េខាងត្បូង​។​​ Mao Ning

The post ​តៃ​វ៉ាន់​​បង្ហាញ​ជំហរ​នៅ​​ខាងជប៉ុន ដោយ​ចោទ​ចិន​ថា ប្រើ​ប្រាស់​វិធី​បំភិតបំភ័យ​ គម្រាមសម្លុត​​ appeared first on Kampuchea Thmey Daily.

ចិនបិទការនាំចូលគ្រឿងសមុទ្រពីជប៉ុន ចំពេលជម្លោះការទូតកាន់តែក្ដៅ
​ចិនបានជូនដំណឹងដល់​ជប៉ុននៅថ្ងៃពុធនេះថា ខ្លួននឹងបិទ​ការនាំចូល​គ្រឿង​សមុទ្រជប៉ុនគ្រប់មុខទាំងអស់ ​ចំពេលដែល​កម្ដៅជម្លោះការទូតរវាងប្រទេសទាំង២កើន​ឡើង​កាន់តែ​ខ្លាំង។​ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Kyodo News ដែលស្រង់ព័ត៌មាន​ពីប្រភព​រដ្ឋាភិបាលជប៉ុនម្នាក់ដោយមិនបញ្ចេញឈ្មោះ។

ការបិទនេះ នឹង​ធ្វើឡើងត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយ​ចិនទម្លាក់ចោលនូវវិធាន​ការហាមឃាត់ការនាំចូលគ្រឿងសមុទ្រជប៉ុនមួយចំនួន ជុំវិញក្ដីបារម្ភសុវត្ថិភាពពាក់ព័ន្ធនឹង​កាកសំណល់ពីរោងចក្រ​នុយក្លេអ៊ែរហ្វ៊ូគូហ្សីម៉ា។ មុនការហាមឃាត់នៅឆ្នាំ ២០២៣ ចិន និងក្រុងហុងកុង រួមចំណែកប្រមាណ ១/៣ នៃការនាំចេញគ្រឿងសមុទ្រសរុបរបស់ជប៉ុន។ ​

គេមើលឃើញថា ការហាមឃាត់ជាថ្មីនៅពេលនេះ នឹង​ក្លាយជាឧបសគ្គដ៏ធំសម្រាប់ក្រុមហ៊ុននាំចេញគ្រឿងសមុទ្រជប៉ុន។ កាលពីថ្ងៃអង្គារ លោក Norikazu Suzuki រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន បាន​ឱ្យដឹងថា ក្រុមហ៊ុននាំចេញជិត ៧០០ ​បានដាក់ពាក្យស្នើសុំបន្តការ​នាំចេញទៅចិន ប៉ុន្តែមានតែ ៣ ក្រុមហ៊ុនប៉ុណ្ណោះ​ដែលទទួលបាន​ការអនុម័តរហូតមកដល់ពេលនេះ។

ជុំវិញបញ្ហាដដែល ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលគយរបស់ប្រទេសចិន​មិនទាន់ចេញសេចក្ដីប្រកាសជាផ្លូវការនៅឡើយទេ គិតត្រឹមរសៀលម៉ោង ៣ (ម៉ោងនៅក្រុងហុងកុង)។

គួរគូសបញ្ជក់ថា ​ចិន និងជប៉ុនបាន​ធ្លាក់ចូលទៅក្នុងជម្លោះការទូត ក្រោយនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោកស្រី ​Sanae Takaichi បាន​និយាយកាលពីដើមខែវិច្ឆិកានេះថា ​ជប៉ុន​អាចដាក់ពង្រាយកងកម្លាំងយោធារបស់ខ្លួនក្នុងករណីមានជម្លោះនៅច្រកសមុទ្រតៃវ៉ាន់។ ភាពតានតឹងកើនឡើងជាបន្តបន្ទាប់ ដោយ​ប្រទេសទាំង២ បាន​ចេញការព្រមានស្ដីពីការធ្វើដំណើរដាក់គ្នាទៅវិញទៅមក។

The post ចិនបិទការនាំចូលគ្រឿងសមុទ្រពីជប៉ុន ចំពេលជម្លោះការទូតកាន់តែក្ដៅ appeared first on Kampuchea Thmey Daily.

ជប៉ុន​បញ្ចេញ​ទឹក​៦ម៉ឺន​តោន​ពី​រោង​ចក្រ​នុយក្លេអ៊ែរ​ Fukushima ក្នុងឆ្នាំ​ដំបូង
ជប៉ុន​​​បាន​បញ្ចេញ​ទឹក​​សំណល់​​៦០០០០តោន​ក្នុងរយៈ១ឆ្នាំ​​គិត​ត្រឹម​ថ្ងៃទី​២៦សីហា​​នេះ ​​ពី​រោង​ចក្រ​​ថាមពល​នុយក្លេអ៊ែរ​​​​ដែល​រង​ការ​ខូចខាត​​ដោយសារ​​ព្យុះ​ស៊ូណាមិន​កាល​ឆ្នាំ​២០១១ ចូលទៅក្នុង​សមុទ្រដែល​កាលនោះ​បង្ក​ឱ្យ​មាន​​ការ​តវ៉ា​យ៉ាង​ខ្លាំង​ពីសំណាក់​រដ្ឋាភិបាល​ចិន កូរ៉េខាងជើង បក្ស​ប្រឆាំង​នៅ​​កូរ៉េខាង​ត្បូង និង មាន​រុស្ស៊ី​ផងដែរ​។

ក្នុងរយៈពេល​១ឆ្នាំ​ពេញ​នេះ ​បរិមាណ​ទឹក​​សំណល់ប្រមាណ​៦០ម៉ឺន​តោន​ ​ដែល​គេ​ចោទ​ថា មាន​សំណល់​វិទ្យុសកម្ម​នុយក្លេអ៊ែរ ត្រូវបាន​​បញ្ចេញ​​​ពី​រោង​ចក្រ​​ថាមពល​​នុយក្លេអ៊ែរ​ Daiichi  Fukushima ចូល​ទៅ​ក្នុង​​​​សមុទ្រ។ ការ​បញ្ចេញ​នេះ​​ គឺ​ជា​ផ្នែក​មួយ​នៃ​​​​ផែនការ​​បញ្ចេញ​ទឹក​​​រហូតដល់​១លាន​តោន​​ក្នុង​រយៈពេល​៣០ឆ្នាំ ពី​កន្លែង​​រក្សា​ទឹក​​សម្រាប់​ការ​ធ្វើ​ឱ្យ​ចុះ​ត្រជាក់​នូវ​ម៉ាស៊ីន​ថាមពល​នុយក្លេអ៊ែរ​ពេល​ដំណើរ​ការ​។

ទិដ្ឋភាព​អាងដំកល់​ទឹក​នៃ​រោង​ចក្រ​នុយក្លេអ៊ែ​ Fukushima។ ST

ក្រោយ​ការ​បញ្ចេញ​ទឹក​ដែល​សង្ស័យ​ផ្ទុ​ក​សារធាតុវិទ្យុសកម្ម​នោះ ជប៉ុន​បាន​​ចេញ​របាយការណ៍ និង​បង្កើត​​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ដើម្បីស្តារមុខ​មាត់​​អាជីវកម្ម​នាំ​ចេញ​ត្រីសមុទ្រ​ ដោយសារ​តែ​កា​រ​​​​ហាម​ឃាត់​ការ​នាំ​ចូល​​របស់​ប្រទេស​ចិនដែល​ជា​ទីផ្សារ​នាំ​ចេញ​​​ធំ​បំផុត​របស់ជប៉ុន។

នៅ​ថ្ងៃទី​១៩ ខែសីហា​ សារ​ព័ត៌មាន​ The Straits Times បាន​រាយការណ៍​អំពី​​​​ការ​ធ្វើ​ពិសោធ​ន៍​​​អាហារ​សមុទ្រ​ជប៉ុន​​មាន​សុវត្ថិភាព​​​ ពី​ការ​បញ្ចេញ​ទឹក​​​​ពីរោង​ចក្រ​នុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ា​។ ការ​​ធ្វើ​ពិសោធន៍​ និង​ការ​ចេញ​ផ្សាយ​​​លទ្ធ​ផល​ជាបន្តបន្ទាប់​​​​ ជា​ផ្នែក​មួយ​នៃ​ការ​ស្តារ​​​ទំនុកចិត្ត​របស់​ទីផ្សារ​ត្រីសមុទ្រ​របស់ជប៉ុន។

សារព័ត៌មាន​ Global Times ​របស់​ប្រទេស​ចិន បាន​រាយការណ៍១ថ្ងៃ​ ​​មុន​ខួប​១ឆ្នាំ​នៃ​ការ​បញ្ចេញ​​ទឹក​នោះ ​​​បាន​រៀប​រាប់​ថា ​ការ​បញ្ចេញ​ទឹក​​ពីរោងចក្រនោះ​ឥតឈប់ឈរ គ្រោះថ្នាក់​ពី​ការ​លេចធ្លាយញឹកញាប់ និងការដោះស្រាយសភាពការណ៍នៅក្នុងឆ្នាំកន្លងទៅ បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ ក្រុមហ៊ុន​ថាម​​ពល​អគ្គិសនី​​តូក្យូ (TEPCO) និងរដ្ឋាភិបាលជប៉ុន​ធ្លាក់​ចុះ​ដុន​ដាប​យ៉ាងខ្លាំង​ ដោយបំផ្លាញការជឿទុកចិត្តរបស់សាធារណជន និងបង្កឱ្យមានប្រតិកម្ម​យ៉ាង​ទូលំទូលាយ​។

ការ​ពិសោធន៍​លើ​ត្រី​​ និង​បង្ហាញ​ថា​មាន​សុវត្ថិភាព​។ ST

កាល​ពី​ថ្ងៃសៅរ៍ចុង​សប្តាហ៍មុន សារព័ត៌មាន Asahi Shimbun បានរាយការណ៍ថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Tokyo Electric Power Co. (TEPCO) បានបញ្ចេញទឹកដែល​​ត្រូវ​​បាន​ធ្វើ​ប្រព្រឹត្តកម្ម​រួច​ចំនួន៦០០០០តោន ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលផ្អាក​ដំណើរ​ការ​​​។

សេចក្តី​រាយការណ៍​នោះក៏បាន​បង្ហាញ​ថា សហព័ន្ធជាតិនៃសមាគមសហករណ៍ជលផលជប៉ុនបាន​អះអាង​ដដែលនូវការប្រឆាំងដែលមិនផ្លាស់ប្តូររបស់ខ្លួនប្រឆាំងនឹងការ​បញ្ចេញ​ទឹក​នេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅក្នុងព្រឹត្តិការណ៍នៃឧបទ្ទវហេតុ ឬបញ្ហាធំនៅពេលអនាគត ការជឿទុកចិត្ត និងការយល់ដឹងដែលបង្កើតឡើងដោយអ្នកនេសាទ និងសាធារណជនអាចនឹងត្រូវបាត់បង់ភ្លាមៗ ដោយជំរុញឱ្យរដ្ឋាភិបាលជប៉ុន និង TEPCO ចងចាំរឿងនេះ។

ដោយ​ប្រឆាំង​ការ​បញ្ចេញ​​ទឹក​ដែល​សង្ស័យ​ផ្ទុក​វិទ្យុសកម្ម​នុយក្លេអ៊ែរ​ ប្រទេសចិន​​ដែល​ជា​ទីផ្សារ​​ធំ​បំផុត​​​របស់​អាហារ​សមុទ្រ​ជប៉ុន បាន​ផ្អាក​ការនាំចូល​អាហារសមុទ្រជាច្រើនពីប្រទេសជប៉ុន​ ហើយ​ប្រទេស​រុស្ស៊ី​ក៏បាន​អនុវត្ត​តាម​ចិន​ដែរ​​។

ក្នុង​អំឡុងឆ្នាំកន្លងទៅ ប្រទេសជប៉ុនបានអំពាវនាវឱ្យប្រទេសទាំងនោះទម្លាក់ចោលការហាមឃាត់ការ​នាំ​ចូល​នេះ ដោយដកស្រង់ទិន្នន័យពី​​ការ​ធ្វើពិសោធ​ន៍​​ពី​កន្លែង​បញ្ចេញ​ទឹក​ថា​ វា​ត្រឹម​ត្រូវ​តាមស្តង់ដារអន្តរជាតិ។

ជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រទេសជប៉ុនក្នុងការបន្ធូរបន្ថយការរឹតបន្តឹងការនាំចូលអាហារ​សមុទ្រ ការិយាល័យបរិស្ថាន និង​អ៊ីកូឡូស៊ីនៃតំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃសៅរ៍នៅលើ Facebook ថា ដោយពិចារណាលើរយៈពេល និងទំហំនៃការបង្ហូរដែលមិនធ្លាប់មានពីមុនមក រួមជាមួយនឹងផលវិបាកមហន្តរាយដែលអាចកើតមានសម្រាប់អ៊ីកូឡូស៊ី​ដែន​សមុទ្រ និងសុវត្ថិភាពចំណីអាហារក្នុងករណីមានកំហុសណាមួយ ហុងកុងបានចាត់វិធានការបង្ការ រួមទាំងការរឹតបន្តឹងការនាំចូលអាហារសមុទ្រ និងផលិតផលពាក់ព័ន្ធពីតំបន់ដែលមានហានិភ័យខ្ពស់បំផុតក្នុងប្រទេសជប៉ុន។

ទឹក​ប្រហែល ១,៣៤​​លាន​​តោន​បាន​​ស្ទះ​​នៅ​រោង​ចក្រ​នោះ​​​​ចាប់តាំងពី​រោងចក្រ​នុយក្លេអ៊ែរ​ Fukushima ត្រូវបាន​​​​ខូច​ខាត​​​ដោយ​​កម្លាំង​នៃ​ការ​រញ្ជួយ​​ដី និង​រលក​យក្ស​ស៊ូណាមិ ដែល​បានសម្លាប់​មនុស្ស១៨០០០​នាក់​ក្នុង​ឆ្នាំ២០១១​៕

The post ជប៉ុន​បញ្ចេញ​ទឹក​៦ម៉ឺន​តោន​ពី​រោង​ចក្រ​នុយក្លេអ៊ែរ​ Fukushima ក្នុងឆ្នាំ​ដំបូង appeared first on Kampuchea Thmey Daily.

ជប៉ុន ប្រាប់ចិន កុំបង្ហោះបាឡុងចូលដែនអាកាសរបស់ខ្លួនឲ្យសោះ!
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa បានជួបពិភាក្សាជាមួយមន្ត្រីការបរទេសកំពូលចិន​លោក Wang Yi នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដោយអ្នកការទូតជប៉ុន បានស្នើឱ្យទីក្រុងប៉េកាំង កុំបង្ហោះបាឡុងចូលក្នុងទឹកដីរបស់ខ្លួន។

លោក Hayashi និយាយថា បើសិនជាវត្ថុហោះចូលទៅក្នុងដែនអាកាសរបស់ប្រទេសមួយផ្សេងទៀតដោយគ្មានការអនុញ្ញាត គឺស្មើនឹងការឈ្លានពាន។

មួយរយៈចុងក្រោយនេះ វត្ថុហោះហើរត្រូវបានគេប្រទះឃើញនៅក្នុងដែនអាកាសរបស់ប្រទេសជប៉ុនដោយក្រសួងការពារជាតិទីក្រុងតូក្យូមានការសង្ស័យយ៉ាងខ្លាំងថា វាជាបាឡុងចារកម្មរបស់ចិន។

នៅក្នុងកិច្ចពិភាក្សានោះ លោក Hayashi ក៏បានបង្ហាញពីការព្រួយបារម្ភរបស់លោកអំពីស្ថានភាពនៅសមុទ្រចិនខាងកើតផងដែរ ជាពិសេសពាក់ព័ន្ធជាមួយកោះ Senkaku ដែលចិននៅតែមិនទាន់អាចបំភ្លេចបាន។

ទន្ទឹមនោះ លោក Hayashi សម្តែងការព្រួយបារម្ភអំពីសកម្មភាពយោធាដែលទីក្រុងប៉េកាំងបាននិងកំពុងកើនឡើងនៅជិតប្រទេសជប៉ុន។ លោកក៏សង្កត់ធ្ងន់ថា វាមានសារសំខាន់ណាស់ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន មន្ត្រីការបរទេសជប៉ុន ​ជំរុញ​ឱ្យ​ប្រទេស​ចិនដែល​ជា​មហាអំណាចមួយ ​គួរទទួល​ខុស​ត្រូវ និង​ដើរ​តួនាទី​វិជ្ជមានក្នុង​បញ្ហាអ៊ុយក្រែន និងរុស្ស៊ី។

ទោះជាយ៉ាងណាក្តី ភាគីទាំងពីរបានបញ្ជាក់ថា នឹងរក្សាទំនាក់ទំនងនៅគ្រប់កម្រិតទាំងអស់។ មិនតែប៉ុណ្ណោះ កិច្ចសន្ទនាសន្តិសុខជប៉ុន-ចិននឹងធ្វើឡើងនៅសប្តាហ៍ក្រោយជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ ហើយ​ក៏​ ​យល់ព្រម​បន្ត​រៀបចំ​ឱ្យ​លោក Hayashi ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន នាពេលខាងមុខ៕

ប្រែសម្រួលដោយ៖ នាង រតនៈ

ប្រភព៖ NHK

ចុចអានបន្ទាប់៖ ចិន ត្រៀមបង្ហាញផែនការ ដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន

The post ជប៉ុន ប្រាប់ចិន កុំបង្ហោះបាឡុងចូលដែនអាកាសរបស់ខ្លួនឲ្យសោះ! appeared first on Kampuchea Thmey Daily.