ព័ត៌មានអន្ដរជាតិ
ជប៉ុនប្រតិកម្មដំបូងគេចំពោះការធ្វើសមយុទ្ធរបស់យោធាចិនព័ទ្ធកោះតៃវ៉ាន់
ជប៉ុន បាននិយាយកាលពីថ្ងៃពុធនេះថា កងកម្លាំងយោធាចិនបានធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ គឺធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងជុំវិញច្រកសមុទ្រតៃវ៉ាន់ ហើយខ្លួនក៏បានសម្តែងការព្រួយបារម្ភចំពោះភាគីក្រុងប៉េកាំងផងដែរ។ នេះបើយោងតាមសារព័ត៌មាន AFP។

លោក Toshihiro Kitamura រដ្ឋលេខាធិការក្រសួងការបរទេស បាននិយាយថា៖«ការធ្វើសមយុទ្ធនាពេលថ្មីៗដោយកងកម្លាំងយោធាចិនបង្កើតឱ្យមានភាពតានតឹងកាន់តែខ្លាំងនៅជុំវិញច្រកសមុទ្រតៃវ៉ាន់ ហើយរដ្ឋាភិបាលជប៉ុនក៏បានបង្ហាញពីកង្វល់របស់ចំពោះភាពតានតឹងនេះទៅខាងប្រទេសចិនផងដែរ»។
លោកបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វាជាជំហរស្របរបស់រដ្ឋាភិបាលជប៉ុនដែលខ្លួនរំពឹងថាបញ្ហាជុំវិញកោះតៃវ៉ាន់នឹងត្រូវបានដោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា។
លោកបន្ថែមថា៖ «សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់មានសារៈសំខាន់សម្រាប់សហគមន៍អន្តរជាតិទាំងមូល។ យើងនឹងបន្តតាមដានការវិវត្តនានាដែលទាក់ទងនឹងបញ្ហានេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់»។
គួរឱ្យដឹងផងដែរថាទំនាក់ទំនងរបស់ជប៉ុនជាមួយចិនកាន់តែអាក្រក់ទៅៗក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ [Sanae Takaichi] បានស្នើថា ទីក្រុងតូក្យូអាចធ្វើអន្តរាគមន៍ផ្នែកយោធានៅក្នុងការវាយប្រហារណាមួយរបស់ចិនលើកោះតៃវ៉ាន់ កាលពីខែវិច្ឆិកា៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


